ពិធីសម្ភោធដាក់ឱ្យដំណើរការម៉ាស៊ី CT Scan Revolution Maxima 128 Slices ទំនើបចុងក្រោយល្បឿនលឿនបំពាក់បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត (AI) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧!
សៀមរាប៖ នាល្ងាចថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសម្ភោធ ដាក់ដំណើរការម៉ាស៊ីន CT Scan Revolution Maxima 128 Slices ទំនើបចុងក្រោយល្បឿនលឿន បំពាក់បច្ចេកវិទ្យា-បញ្ញាសិប្បនិម្មិត (AI) ១គ្រឿងបន្ថែមទៀត នាថ្ងៃនេះបន្ថែមថ្មីមួយទៀត ដើម្បីឆ្លើយតមតម្រូវការនៃការធ្វើរោគវិនិច្ឆ័យជំងឺបានទាន់ពេលវេលា។ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត PHILIP Robinson ប្រធានមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ត្រាចារ្យ MICHAEL Grotzer អនុប្រធានមូលនិធិស្វីស និងជានាយកមន្ទីរពេទ្យកុមារ Zurich អមដំណើដោយលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ព្រមទាំងលោកសាស្ត្រាចារ្យ អនុប្រធានមន្ទីរពេទ្យ និងមន្ត្រីរាជការ-បុគ្គលិក និងសម្របសម្រួលដោយថ្នាក់ដឹកនាំក្រុមហ៊ុន ITS។ ឆ្លៀតឱកាសនោះដែល លោកបណ្ឌិត PHILIP Robinson ប្រធានមូលនិធិគន្ធបុប្ផាស្វីស លោកសាស្ត្រាចារ្យ MICHAEL Grotzer អនុប្រធានមូលនិធិស្វីស…

