សារព័ត៌មានមហាខ្មែរ

ចំណេះដឹង!ហេតុអ្វីរដ្ឋាភិបាលយកពន្ធលើដីធ្លីមិនបានប្រើប្រាស់?

6

ភ្នំពេញៈ ច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ជំពូក៣ ផ្នែកទី១ បានចែងអំពីពន្ធលើដីមិនបានប្រើប្រាស់ ត្រូវបានអនុម័តដោយសភាជាតិ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ១៩៩៤ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ១១/នស/ ៩៤ ចុះថ្ងៃទី ៣១ ខែធ្នូឆ្នាំ ១៩៩៤ ហើយបានចូលជាធរមាននៅក្នុងឆ្នាំ១៩៩៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី ក្រមខណ្ឌយុទ្ធសាស្ត្រ នៃគោលនយោបាយដីធ្លីបានឱ្យដឹងថា ប្រភេទពន្ធនេះមានគោលបំណ​ង ទប់ស្កាត់គ្រប់រូបភាពនៃការទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់កេងយកតម្លៃលើស។ ជំរុញការប្រើប្រាស់ដីឱ្យបានសមស្រប និងរកចំណូលដើម្បីរួមចំណែកដល់ផលប្រយោជន៍ថវិកាជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកសារដដែលបន្តថា ចំពោះដីមិនបានប្រើប្រាស់ ត្រូវបន្តធ្វើឱ្យច្បាស់ថែមទៀតនូវនិយមន័យ និងលក្ខណៈវិនិច្ឆ័យផ្អែកលើការកំណត់ជាធរមាន ធ្វើជាមូលដ្ឋាននៃការពិចារណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្មសិទ្ធិករនៃដីមិនបានប្រើប្រាស់ ត្រូវទទួលខុសត្រូវលើការបង់ពន្ធដីប្រភេទនេះ ។ពន្ធលើដីមិនបានប្រើប្រាស់ ត្រូវគណនាតាមអត្រា២% នៃតម្លៃដីតាមទីផ្សារដី ដោយប៉ាន់តម្លៃទៅតាមថ្លៃដីក្នុងមួយម៉ែត្រការ៉េ និងគិតតាមខេត្ត ក្រុង និងតំបន់នីមួយៗ ដែលកំណត់ជារាល់ឆ្នាំ ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រាស់ប្រាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នចំណូលពន្ធមានការកើនឡើង ដោយសាររាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើពន្ធដីមិនប្រើប្រាស់។ ការប្រមូលពន្ធប្រភេទនេះ មានការលំបាកដោយហេតុថា សមត្ថភាពត្រួតពិនិត្យការប្រើប្រាស់ដីធ្លី នៅមានកម្រិតនិងពុំមានការបញ្ជាក់ម្ចាស់ដីច្បាស់លាស់៕

អត្ថបទទាក់ទង