Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង! ព័ត៌មានជាតិ
  • ថ្ងៃ14, 15, 16, 17, 18 ឆ្នំារោង ជូត វក មមី រការ ខាល មមែ លាភហូរចូលដល់ក្នុងផ្ទះ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • កម្លាំងគយចល័តតំបន់៦ ចុះបង្ក្រាបទីតាំងផលិតបារី ESSE ក្លែងក្លាយ នៅស្រុកមេមត់, ឧកញ៉ាម្នាក់គំរាមសមត្ថកិច្ចពេលចុះបង្ក្រាប ខណៈវិធានច្បាប់ត្រូវអនុវត្តយ៉ាងតឹងរឹង ព័ត៌មានជាតិ
  • Siem Reap-Cambodia, focusing on its charm, culture, and lesser-known aspects: English
  • លោក នេត្រ ភក្ត្រា ពីជីវិតក្មេងវត្ត បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជីវិតនិងសង្គម
  • Exploring Pub Street: The Heartbeat of Siem Reap’s Nightlife English
  • អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន ព័ត៌មានជាតិ

នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ប្រគ​ល់​ភារកិច្ច​ជូន​ឥស្សរជន​ ជា​រដ្ឋ​លេខា​ធិការ​ និង​អនុ​រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​

Posted on August 29, 2023 By Mah Khmer

នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ប្រគល់​ភារកិច្ច​ជូន​ឥស្សរជន​ ជា​រដ្ឋ​លេខា​ធិការ​ និង​អនុរដ្ឋ​លេខា​ធិកា​រ ក្រសួង​ការ​ពារ​ជាតិ ​ដែល​ទើប​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ រាជ​រដ្ឋាភិបាល ​និង​ក្រសួង​ការ​ពារ​ជាតិ ​តែង​តាំង​ចាស់ ​ថ្មី​ ជា​រដ្ឋលេខា​ធិការ ​អនុ​រដ្ឋលេខា​ធិការ​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​កាល​ពីចុងសប្ដាហ៍ទី៤ នៃខែ​សីហា ​ឆ្នាំ​២០២៣ ​នៅ​ទីស្ដីការ​ក្រសួង​ការ​ពារ​ជាតិ ​។

សូម​បញ្ជាក់​ថា​ ក្នុ​ង​សេចក្តី​សម្រេច​ស្តី​​ពី​ការ​កំណត់​របៀប​របប​ការ​ងារ​ និង​ការ​បែង​ចែក​ភារកិច្ច​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ ដោយ​បាន​កំណត់​ប្រគល់​ភារកិច្ច​ដល់​ នាយ​ឧត្តម​សេនីយ៍ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ទទួល​បន្ទុក​ដឹក​នាំ​រួម​ការងារ​របស់​ក្រសួង​ការ​ពារ​ជាតិ ​ចាត់​ចែង​បញ្ជា​រាល់​សកម្ម​ភាព​របស់​ក្រសួង​ការ​ពារ​ជាតិ​លើ​គ្រប់​វិស័យ​ និង​ដឹក​នាំ​ផ្ទាល់​អគ្គ​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​, អគ្គ​នាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស​, អគ្គ​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារកិច្ច​, មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​បោស​សម្អាត​មីន​ និង​កាក​សំណល់​សង្គ្រា ម​ និង​នាយក​ដ្ឋាន​បុគ្គលិក​។

​ក្រៅ​ពី​នោះ​ក៏​បាន​ប្រគល់​តួនាទី​ភារ​កិច្ច​តាម​ឋានានុ​ក្រម​ ជូន​ដល់​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ជា​រដ្ឋលេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ ​ជា​ប្រធាន ​អនុ​ប្រធាន ​ចំនួន ​៤៤​រូប​ និង​ឯកឧត្តម​ ជា​អនុរដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ ​ចំនួន​ ៤២​រូប​បន្ថែម​ទៀត​ ជា​អនុ​ប្រធាន ​និង​ជា​សមាជិក ​ជួយ​ការ​ងារ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ លើ​ការងារ​នាយក​ដ្ឋាន​អធិការ​កិច្ច​,​ ការ​ងារ​សង្គ្រោះ​គ្រោះ​មហន្តរាយ​,​ ការ ងារសាកល​វិទ្យាល័យ​ការ​ពារ​ជាតិ,​ ការ​កែ​ទម្រង់​កង​យោធ​ពលខេមរ​ភូមិន្ទ​ និង​គណៈ​កម្មការ​ជ្រើស​រើស ​និង​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​សិក្ខា​កាម ​មក​បណ្ដុះ​បណ្ដាល​ នៅ​ក្នុងនិង​ក្រៅ​ប្រទេស​, ជួយ​ការ​ងារ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​លើ​ការ​ងារ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​, ការ​ងារ​អគ្គនាយកដ្ឋាន​សម្ភារ ​បច្ចេក​ទេស​ និង​នាយក​ដ្ឋាន​បញ្ជូន​សារ​, ជួយ​ការ​ងារ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​លើ​ការ​ងារ​អគ្គនាយក​ដ្ឋាន​ភស្តុភា ហិ​រញ្ញវត្ថុ​, កែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណ: ​និង​លទ្ធកម្ម​សាធារណៈ,​ ជួយ​កា​រ​ងារ​រដ្ឋមន្ត្រី​លើ​ការ​ងារ​ស្ថាប័ន​តុលា​ការ​យោធា​ ស្ថាប័ន​អយ្យការ​យោធា​ និង​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​, ជួយ​ការ​ងារ​រដ្ឋមន្ត្រី​លើ​ការ​ងារ​នាយក​ដ្ឋាន​វិស្វកម្ម, ជួយ​ការ​ងា​ររដ្ឋ​មន្ត្រី​លើ​ការ​ងារ​វិទ្យាស្ថាន​វិទ្យា​សាស្ត្រ​សុខា​ភិបាល ​កង​យោធ​ពល​ខេមរ​ភូមិន្ទ,​ នាយក​ដ្ឋាន​នីតិ​កម្ម​ និង​ការងារ​យ៉េន​ឌ័រ​ក្រសួង​ការ​ពារជាតិ,​ ការ​ងារ​នាយកដ្ឋាន​ភូមិ​សាស្ត្រ, លើ​ការ​ងា​រមជ្ឈមណ្ឌល​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ, ការ​ងារ​នាយក​ដ្ឋាន​អភិវឌ្ឍន៍,​ ការ​ងារ​អ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ សម្រប​សម្រួល​អ្នក​នាំ​ពាក្យ​អគ្គ​បញ្ជាការ​ដ្ឋាន ​បញ្ជា ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ជើង​ទឹក​ ជើង​អាកាស,​ បញ្ជាការ​ដ្ឋាន​កង​រាជ​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​បញ្ជា ការ​ដ្ឋាន​អង្គរក្ស​, ជួយ​ការ​ងារ​រដ្ឋមន្ត្រី​លើ​ការ​ងារ​កិច្ច​ការ​ព្រំ​ដែន​ និង​ក្រៅ​ពី​នោះក៏​បា​ន​ប្រគល់​ភារកិច្ច​ជូន ​ឯកឧត្តម​រដ្ឋលេខា​ធិការ ​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ​ទទួល​ការ​ប្រគល់​ភារកិច្ច​ជាក់​ស្ដែង​ដោយ​ផ្ទាល់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ​ចំនួន​ ២១រូបផ្សេង​ទៀត​។​​ជាមួយគ្នានេះផង​ដែរ​ ក៏​បានសម្រេច​​ប្រគល់​តួនាទី​ភារកិច្ច​ លើ​ការ​ងារ​ទទួល​ដោះ​ស្រាយ ​លិខិត​ស្នាម​ប្រចាំថ្ងៃ​ ជួយ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ដែល​រួម​មាន៖ ​នាយ​ឧត្តម​សេនីយ៍ ​នាង ផាត រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​លោក​ជំទាវ​នាយ​ឧត្ត​ម​សេនីយ៍​​ ដាំ ​ដារ៉ានី​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​និង​នាយ​ឧត្តម​សេនីយ៍ ​សំ វណ្ណថន អគ្គ​លេខាធិ​ការ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ ​និង​ជា​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ​។

ក្រៅ​ពី​ការ​ងារ​ខាង​លើ ​ឯកឧត្តម ​លោក​ជំទាវ​ ត្រូ​វ​អនុវត្ត​ភារកិច្ច​ដែល​រាជ​រដ្ឋាភិបាល ​និង​ក្រសួង​ការ​ពារ​ជាតិ ​បាន​ចាត់​តាំង​កន្លង​មក​ គណៈ​កម្មការ​នានា​ ឬ​ក្រុម​ការ​ងារ​ផ្សេងៗ​ទៀត ​ដើម្បី​ចូល​រួម​វេទិកា, ​សិក្ខា​សាលា, ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង, ​និង​ចូល​រួម​ការ​ងារ​ផ្សេងៗ​តាម​ការ​ប្រគល់​ភារកិច្ច ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។ ឯកឧត្តម ទៀ សីហា ក៏​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ ឯកឧត្តម លោក​ជំទាវ​ អស់​លោកលោកស្រី ដែ​ល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​តែង​តាំង​ និង​ការ​សម្រេចពី​រាជ​រដ្ឋាភិបាល​កម្ពុជា ​តែង​តាំងតាមសំណើ​របស់​ក្រសួង​ការ​ពារ​ជាតិ។​

នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះឯ​កឧត្តម​ លោកជំទាវ អស់​លោក​ លោកស្រី ជា​រដ្ឋលេខា​ធិការ​ និង​អនុ​រដ្ឋលេខា​ធិការ​ ស្ថាប័ន​-​មេ​បញ្ជាការ​ គ្រប់​ក​ងឯកភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​បាន​រួម​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ និង​បេសក​កម្ម​របស់​ខ្លួន​យ៉ាង​ខ្ជាប់​ខ្ជួន​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ ហើយ​សម្រេច​បាន​នូវសមិទ្ធ​ផល​ជា​ច្រើន​ គួរ​ឱ្យ​កត់​សម្គាល់​នា​ពេល​កន្លង​មក​។​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ក៏​បាន​លើក​ឡើងដែរ​ថា​ ​នាយ​ទាហាន​ដែល​ជា​ឥស្សរជន​ថ្នា​ក់​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា​ធិការ​ គឺ​ជា​សេនា​ធិការ​មួយដ៏​សំខាន់​រប​ស់ក្រសួង​ការ​ពារ​ជាតិ ​ក្នុង​ការ​តាក់​តែង​ច្បាប់ ​បទ​ដ្ឋាន​គតិ​យុត្តិនានា ​សម្រាប់​វិស័យ​ការពារជាតិ ​ដែល​មិន​អាច​ខ្វះ​បាន​ ក្នុ​ង​តួនាទី​ភារកិច្ច​ចូល​រួម​ការពារ​អធិប​តេយ្យ ​បូរណភាព​ទឹក​ដី​ និង​សេចក្តី​សុខសាន្ត​សម្រាប់​ប្រទេស​ជា​តិ និង​ប្រជា​ជ​ន​។​

នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​ផ្តាំ​ផ្ញើ​ដល់​ឥស្សរ​ជន​ជា​រដ្ឋលេខា​ធិការ ​និង​អនុរ​ដ្ឋលេខា​ធិការ​ ទាំង​អស់​បន្ត​ថែ​រក្សា​សមិទ្ធផល​ ដែល​មាន​នៅ​ពេល​នេះ​ឱ្យនៅ​គង់​វង្ស​ត​ទៅ​មុខ ​ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ពង្រីក​សាមគ្គីភាព​ឯកភា​ព​ផ្ទៃ​ក្នុង​ លើ​ការ​អនុវត្ត​ការ​ងារ​ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ តាម​ឋានានុ​ក្រម ​ក្នុង​ការ​បម្រើ​ឱ្យ​គ្រប់​សកម្មភាព ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នា​អាណត្តិ​ថ្មី​នេះ ​កាន់​តែ​មាន​ភាព​ជោគ​ជ័​យ​។ ជា​ការ​ពិត​ នៅ​ក្នុង​នីតិកាល​ទី​៦​ នៃ​រដ្ឋសភា​ រយៈ​ពេល​៥ឆ្នាំ​កន្លង​មក​នេះ ​នាយ​ទាហាន​ ពល​ទាហាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បា​នពុះពារ​បំពេញ​ការងារ​តួនាទី ​ភារកិច្ច​ ដែ​ល​រាជរដ្ឋាភិបាល ​និង​ក្រសួង​ការ​ពារ​ជាតិ​ប្រគល់​ជូន​ និង​ទទួល​បាន​លទ្ធផល​គួរ​ជាទីមោទនៈ​។

ឯកឧត្តម ​រដ្ឋមន្ត្រី ​ក៏បាន​បញ្ជាក់​ជូន​ឥស្សរជ​នចាស់​ ថ្មី ជា​រដ្ឋលេខា​ធិការ​ និង​ជា​អនុរដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ ដែល​ត្រូវចូល​មក​កាន់​មុខ​តំណែង​ថ្មី​ ហើយ​បា​នប្រកាស​ប្រគល់​ភារកិច្ច​នា​ពេល​នេះ ​ត្រូវ​បន្ត​វេន​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច ​ឱ្យ​ទទួល​បាន​កាន់​តែ​ជោគ​ជ័យ​ធំៗ​ថ្មីៗ​បន្ថែម​ទៀត​ ជូន​ក្រសួង​ការ​ពារ​ជាតិ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​រាជ​រដ្ឋាភិបាល​ថ្មី​ នីតិកាល​ទី​៧ ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ទីបំផុតឃាត់ខ្លួន​បាន​ហើយ​! បុរស​ម្នាក់ប្រើ​ហិ.ង្សា​​លើ​​នារីរឿងជិះម៉ូតូ​សាចទឹក
Next Post: ក្រសួងមហាផ្ទែ​ បកស្រាយចំពោះការលេីកឡេីងដោយ​លោក​ ស សុខា ពាក់ព័ន្ធនឹងឱ្យសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត​ ដែលមានកម្លាំងចាប់ពី​ 60CCឡើងទៅ

អត្ថបទទាក់ទង

  • ចាប់ខ្លួនជនដៃដល់៣នាក់ ក្រោយ ស ម្លា.ប់ កា.ត់ ក្បា ល ជនជាតិចិនម្នាក់នៅខេត្តកំពង់ចាមហើយគេចខ្លួនមកសៀមរាប ព័ត៌មានជាតិ
  • អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា ព័ត៌មានជាតិ
  • ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងក្រុងខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង តែលោកស្នងការរងមិនព្រមឆ្លើយសំនួររបស់អ្នកសារព័ត៌មាន ព័ត៌មានជាតិ
  • ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ ព័ត៌មានជាតិ
  • លទ្ធផលក្រៅផ្លូវការ៖ ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រង ៦/៦អាសនៈ ព័ត៌មានជាតិ
  • អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន ព័ត៌មានជាតិ
  • ប្រាកដណាស់ ឆ្នាំរកា លាភធំចាប់ពីស្អែកនេះ តែឆ្នាំ រោង កុរ ច មមែ ជូត​ ខាល ប្រញាប់អានហើយធ្វើតាមហោចិន ហោរាសាស្ត្រ
  • ឆុត១០០%! បីថ្ងៃ១៣,១៤,១៥​ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​មាស​ថ្ងៃ​ប្រាក់​នៃ​ឆ្នាំ​ទាំង​៧ ហោរាសាស្ត្រ
  • ដើមខែថ្មីត្រៀមៗ ៣ថ្ងៃជាប់គ្នាឆ្នាំ​ទាំង​៦​មាន​លាភ​ធំ​ប្រជុំ​មាសប្រាក់ចូលជុំទិស ប្រញាប់ចូលអានហើយស៊ែរចេញ!! ហោរាសាស្ត្រ
  • ហេងណាស់! ស្អែកលាភធំ ឆ្នាំទាំង៧ត្រៀមហិបដាក់លុយ ង៉ូវហេងខ្ពស់ណាស់ ហោរាសាស្ត្រ
  • អស់ទាស់ណាស់ ! ឆ្នាំខាល មមី វក និងច ថ្ងៃនេះមានយីអ៊ុនខ្ពស់ កប់ពពក ហោរាសាស្ត្រ
  • សមត្ថកិច្ចរកមិនឃើញ ទីតំាងលេងល្បែងស៊ីសងរបស់ឈ្មោះ ភា តែអ្នកសារព័ត៌មានរកឃើញ ហើយគោរពជូនលោកស្នងការខេត្តសៀមរាបពិនិត្យ ព័ត៌មានជាតិ
  • រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ជីវិតនិងសង្គម
  • មន្ទីរពេទ្យយោធភូមិភាគទី៤ ចេញញត្តិគាំទ និង អបអរសាទរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជីវិតនិងសង្គម

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules