Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ដឹងតែមិនខ្វះលុយចាយហើយថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ ព័ត៌មានជាតិ
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 24, 25, 26, 27 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ហៅលែងលឺ! ​មហា​ឆ្នាំ​ទាំង​៥​ក្លាយជា​អ្នកមាន​មួយ​រំពេច​នៅ​ចុងខែ​នេះ ហោរាសាស្ត្រ
  • រាប់លុយចុកដៃហើយ ​ ទទួលផលលាភ ឡើងសក្តិយសបីថ្ងៃទៀត ហោរាសាស្ត្រ
  • គ្រប់ទឹក!មមី រកា ថោះ ច ខាល ម្សាញ់ ស្អែកលាភធំមកគោះទ្វារទាំងព្រឹកព្រលឹម ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ 29, 30 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ

Author: Mah Khmer

បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!

Posted on October 15, 2024October 15, 2024 By Mah Khmer
បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!

សៀមរាប៖នៅថ្ងៃទី៩ ខែកញ្ញា ឆ្នំា ២០២៤ វេលាម៉ោងប្រមាណជា១០យប់ មានករណីចោរលួចម៉ូតូមួយគ្រឿងដែលមានផ្លាកលេខ កណ្តាល 1I-9276 ម៉ាក ហុងដា ពណ៌ខ្មៅ របស់បុគ្គលិកខ្លួន ឈ្មោះ តុង ស្រីតូច ភេទស្រី អាយុ ២៣ឆ្នំា បំរើការនៅបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា ដែលមានអាសយដ្ឋាន ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ថ្លែងប្រាប់សារព័ត៌មានថា ក្រោយចោរលួចបាត់ម៉ូតូរបស់ខ្លួននៅក្នុងម៉ោងធ្វើការនោះហើយ ខ្លួនក៏បាននំាម្តាយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ដើម្បអោយជួយស្វែងរក ក្រែងរកឃើញ ដើម្បីយកបានមកជិះទៅរៀនសូត្រវិញ ព្រោះ កញ្ញា តុង ស្រីតូច ជានិស្សិតពេទ្យផ្នែកគិលានុប្បដ្ឋាក កំពុងសិក្សានៅសាកលវិទ្យាល័យអង្គរ និងជានិស្សិតក្រីក្រ។ កញ្ញា តុង ស្រីតូច ថ្លែងបន្តថា ខ្លួនធ្វើការនៅ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា បានប្រាក់ខែតែ៥០(ហាសិប)ដុល្លាទេក្នុងខែ។ មិនអាចរកលុយបានបានទិញម៉ូតូជិះទៅរៀនបន្តទៀតបានឡើយ។ ម្តាយរបស់កញ្ញា តុង ស្រីតូច បានទៅសុំជំនួយឧបត្ថម្ភពី…

អានបន្ត “បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌!” »

ជីវិតនិងសង្គម

Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ

Posted on September 21, 2024 By Mah Khmer
Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ

កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់…

អានបន្ត “Breaking News!កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ” »

ព័ត៌មានជាតិ

ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង

Posted on September 15, 2024 By Mah Khmer
ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង

សៀមរាប៖ ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង ក្រៅតែពីមានវត្តអារ៉ាមដ៏មានវ័យចំណាស់ និងសាលារៀនគំរូ។ វត្តបូព៌ស្ថិតនៅក្នុងសង្កាត់សាលាកំរើក ភូមិវត្តបូព៌ជាភូមិឋានដ៏ចំណាស់មួយ នៃក្រុងសៀមរាប ដែលមានសណ្ដាប់ធ្នាប់ មិនមានសំឡេងរំខាន ព្រមជាមួយបរិស្ថានស្រស់បំព្រង ដែលសាកសមជាទីកន្លែងទេសចរណ៍បែបវប្បធម៌ និងសាសនា។ នៅមិនឆ្ងាយពីដងស្ទឹងសៀមរាបប៉ុន្មាន វត្តរាជបូព៌ ត្រូវបានប្រជាពុទ្ធបរិស័ទ និងភ្ញៀវទេសចរ ចូលទស្សនាទីអារាមមួយនេះមិនដាច់ ដែលក្នុងនោះ គេមិនអាចមើលរំលងបានឡើយនូវធម្មជាតិពណ៌បៃតង ដើមឈើកម្រនានា ជាពិសេសសំណង់ស្ថាបត្យកម្មនៃព្រះវិហារដ៏ចំណាស់ដែលមានអាយុកាលជាង ៤០០ឆ្នាំ។ ទន្ទឹមនោះ ទីអារាមមួយនេះ បាននឹងកំពុងសាងសង់នូវសារៈមន្ទីរតម្កល់វត្ថុបុរាណ សរុបប្រមាណ ២ ៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាភស្តុតាង ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលើវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។ ជាមួយគ្នានេះ ភ្ញៀវទេសចរ អាចស្វែងរកសណ្ឋាគារប្រណីតៗ ដែលមានភាពស្ងប់ស្ងាត់ បន្ធូរអារម្មណ៍ នៅតាមហាងកាហ្វេដ៏ទាក់ទាញ ជាមួយរសជាតិនំបុ័ងឈ្ងុយឆ្ងាញ់ ដែលជាអារម្មណ៍ដ៏ស្រស់ស្រាយនាពេលព្រឹកព្រលឹម។ បន្ថែមពីនេះ ភ្ញៀវទេសចរអាចស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិវត្តបូព៌ ជាមួយនឹងការភ្លក្ស រសជាតិអាហារបែបខ្មែរ និងទិញវត្ថុអនុស្សាវរីយ៍ក្នុងតំបន់ ធ្វើដោយដៃ។ នាពេលល្ងាចភ្ញៀវទេសចរ…

អានបន្ត “ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង” »

សេដ្ឋកិច្ច

ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី

Posted on August 30, 2024 By Mah Khmer
ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ក្រសួងនឹងពង្រឹងវិធានការចត្តាឡីស័កនៅ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺ នៅតាមច្រកចេញចូលប្រទេស។ ការប្រកាសរបស់ក្រសួងសុខាភិបាលអំពីវិធានការចត្តាឡីស័កនេះធ្វើឡើង បន្ទាប់ពីប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ រកឃើញករណីអ្នកជំងឺម្នាក់ មានមេរោគអុតស្វា ឬ អឹមផក(Mpox)បំប្លែងខ្លួនប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំង។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃ សុក្រទី ២៣សីហា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានជូនដំណឹងទៅអភិបាលខេត្តនៅតាមព្រំដែន ឲ្យពង្រឹងវិធានការចត្តាឡីស័ក និងតាមដានជំងឺឆ្លងអុតស្វា ប្រភេទថ្មី នៅតាមច្រកព្រំដែនចេញចូលប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា កម្ពុជាត្រូវពង្រឹងវិធានការចត្តាឡីស័ក ព្រោះបច្ចុប្បន្ននេះ មានការផ្ទុះឡើងនៃជំងឺអុតស្វា ឬអឹមផក(Mpox) ដែលជាជំងឺឆ្លងមួយគួរឱ្យព្រួយបារម្ភ។ កាលពីថ្ងៃទី១៤ សីហាកន្លងទៅ អង្គការសុខភាពពិភពលោក ធ្លាប់បានប្រកាសចាត់ទុក ជំងឺមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី ប្រភេទ ក្លាដ (Clad) 1b ថា មេរោគបង្កគ្រោះអាសន្នដល់សុខភាពសាធារណៈកម្រិតអន្តរជាតិ។ យោងតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) គិតចាប់ពីឆ្នាំ២០២៣…

អានបន្ត “ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី” »

សុខភាពនិងសម្រស់

ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)

Posted on August 30, 2024 By Mah Khmer
ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)

នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាលកាលពីព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) ។ គោលបំណងនៃការចុះត្រួតពិនិត្យ៖ – ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក ( Mpox clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នក ដំណើរទាំងអស់។ – ពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់។ – ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់ ។ – ក្រុមការងារបានឯកភាពបន្ថែម ម៉ាស៊ីនស្កែនកំដៅ នឹងរៀបចំ តំទ្បើងរូបភាព សារជាវីដេអូសំខាន់ៗ ជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីជំងឺអឹមផក (Mpox) ។ ក្នុងនេះដែរ…

អានបន្ត “ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)” »

សុខភាពនិងសម្រស់

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍

Posted on August 23, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភូមិភាគភាគឦសាន (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) រៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំង៤នោះ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែអស់មន្ទិលសង្ស័យមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ DTA សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចចេញគោលការណ៍រៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ រៀងរាល់ចុងសប្ដាហ៍ ដែលចាប់ផ្ដើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ​ ពិសេសយុវជនបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ។ សម្ដេចធិបតីបានបន្តថា កន្លងទៅ សម្ដេចធ្លាប់បានអំពាវនាវដល់ប្រជាពលរដ្ឋទៅលេងខេត្តភាគឦសានឱ្យបានច្រើន ពិសេសខ្លះប្រជាពលរដ្ឋថាចង់ទៅដែរ តែអត់លុយ។ ឥឡូវនេះ រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីកម្សាន្ត ដោយផ្ដល់ជូននូវមធ្យោបាយដឹកជញ្ជូនរថយន្ត និងអាហារដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញា-ខែធ្នូ ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍” »

ជីវិតនិងសង្គម

ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តសុពលភាព ១ឆ្នាំបន្ថែមទៀត ដោយពន្យារពេលយកពន្ធសម្រាប់អាជីវកម្មទេសចរណ៍

Posted on August 23, 2024 By Mah Khmer
ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តសុពលភាព ១ឆ្នាំបន្ថែមទៀត ដោយពន្យារពេលយកពន្ធសម្រាប់អាជីវកម្មទេសចរណ៍

(ភ្នំពេញ)៖ ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបន្តសុពលភាពនៃការលើកលែងពន្ធសម្រាប់អាជីវកម្មទេសចរណ៍ មួយឆ្នាំបន្ថែមទៀត ដោយបន្តរហូតដំណាច់ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាម៉ោង០៧៖០០យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបកន្លងមក សម្តេចបានសម្រេចឱ្យមានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ លើកលែងពន្ធលើប្រាក់ចំនូលសម្រាប់ឆ្នាំ២០២៣ មិនចុះធ្វើសាវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២៤។ ដើម្បីជួយសម្រួលដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះទៀតថា​ «ដើម្បីបន្តជួយសម្រាលបន្ទុកចំណាយរបស់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ថ្ងៃនេះខ្ញុំបានសម្រេចបន្តសុពលភាពនៃការលើកលែងដដែលនេះមួយឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ បន្ថែមលើការងារ​ការលើកលែងពន្ធនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ថវិកាចំនួន ៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូន​ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប»។…

អានបន្ត “ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តសុពលភាព ១ឆ្នាំបន្ថែមទៀត ដោយពន្យារពេលយកពន្ធសម្រាប់អាជីវកម្មទេសចរណ៍” »

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ

Posted on August 23, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ

(ភ្នំពេញ)៖ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា «ទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ» សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្តីពី៖ «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៃកម្ពុជា នារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំពោះវិស័យសំខាន់ៗដែលខ្ញុំសូមជម្រាបជូនបងប្អូន ក្នុងនោះមានវិស័យអចលទ្រព្យនៅក្នុងវេទិការរាជរដ្ឋាភិបាលវិស័យឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ខ្ញុំបានសម្រេចផ្ដល់គោលការណ៍លើកទឹកចិត្តពន្ធដារក្នុងវិស័យអចលនទ្រព្យ ដែលបានកាត់បន្ថយបន្ទុកចំណាយបងប្អូន ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ប្រជាពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យ ដែលក្នុងនោះរួមមាន ទី១-ការលើកលែងពន្ធលើចំនេញមូលធនលើអចលនទ្រព្យ, ទី- ការអនុញ្ញាតការបង់ពន្ធជាកញ្ចប់ តាមគម្រោងដល់ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងទី៣ ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃថ្លៃក្រោម ឬ ស្មើ ប្រាំពីរម៉ឺនដុល្លារ ដោយគោលការណ៍លើកទឹកចិត្តនេះ នឹងត្រូវផុតកំណត់នៅដំណាច់ឆ្នាំ២០២៤ ហើយតាមការពិគ្រោះយោបល់ជាមួយនិងវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចបន្ត អនុវត្តន៍គោលការណ៍លើកទឹកចិត្តនេះរហូតដល់ដំណាច់ឆ្នាំ២០២៥»។ ជាមួយគ្នានេះ បើតាមប្រសាសន៍របស់សម្ដេចនៅក្នុងសេចក្ដីថ្លែងការណ៍ពិសេស បានបញ្ជាក់ឱ្យដឹងថា សម្ដេចបានណែនាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថិពិនិត្យលើគោលការណ៍លើកទឹកចិត្តផ្សេងទៀត សម្រាប់ វិស័យអចលនទ្រព្យដែលនឹងត្រូវផុតកំណត់ ដើម្បីពិនិត្យលទ្ធភាពបន្តការអនុវត្តន៍…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ” »

Uncategorized

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ

Posted on August 23, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ។ សម្តេចធិបតី បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែសម្រួលនីតិវិធីកំណត់អត្តសញ្ញាណទេសចរ ទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ឲ្យមានភាពសាមញ្ញ ដោយបច្ចុប្បន្នភ្ញៀវដែលទិញសំបុត្រចូលទស្សនាត្រូវឆ្លងកាត់នីតិវិធីច្រើន ត្រូវបំពេញ រួមទាំងការថតរូប ពាក់កាត ហើយពេលខ្លះការឆែកនៅពេលភ្ញៀវដើរនៅក្នុងបរិវេណប្រាសាទ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។ ក្នុងឱកាសថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «កន្លងមក ខ្ញុំក៏ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថូរបន្ថយលក្ខខណ្ឌនៃការថតរូបនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកតម្កើង និងលើកកម្ពស់ការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ និងជំរុញវិស័យទេសចរណ៍ប្រទេសយើង»។ បើតាមប្រសាសន៍សម្តេចធបតី ការធ្វើឲ្យលក្ខខណ្ឌកាន់តែសាមញ្ញ ភ្ញៀវទេសចរក៏រីករាយ ហើយមន្ត្រីធ្វើការពាក់ព័ន្ធនឹងរមណីយដ្ឋានប្រាសាទអង្គរ ក៏ងាយស្រួលធ្វើការដែរ។ សូមជម្រាបថា ថ្មីៗនេះ មានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នា នៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ” »

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱកាសឲ្យពលរដ្ឋអាចចូលជាមូលនិធិជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ស្របតាមមតិពលរដ្ឋ

Posted on August 23, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱកាសឲ្យពលរដ្ឋអាចចូលជាមូលនិធិជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ស្របតាមមតិពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះប្រកាសជូនបងប្អូនជនរួមជាតិថា ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដែលមានគោលដៅពីរ ។ ទីមួយ គឺកៀងគរថវិកាបន្ថែម និងទីពីរផ្តល់ឱកាសប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើផ្លូវក្រវាត់ព្រំដែន “។នេះជាការថ្លែងការណ៍ពិសេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្តីពី “សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា “ នាល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ក៏បានថ្លែងថា “ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមបុព្វហេតុនេះរួមគ្នានៅក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ដែលរួមគ្នាក្នុងការកសាង ការពារបូរណភាពទឹកដីរបស់យើង”។ សម្តេចធិបតី ក៏បានថ្លែងថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ផ្លូវនៅតាមព្រំដែនជាអាទិភាពរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍនៅតាមព្រំដែន “។ សម្តេចធិបតីបញ្ជាក់ថា “ចាប់តាំងពីឆ្នាំ១៩៩មក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើការកសាងផ្លូវក្រវាត់ព្រំដែនជាមួយប្រទេស វៀតណាម ឡាវ និងថៃ ដែលគិតមកដល់ពេលនេះកម្ពុជាបានកសាងផ្លូវតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាមបានចម្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ កសាងផ្លូវបានជាង៦៨៥ គីឡូម៉ែត្រ លើផែនការសរុបជាង១០៦៩ គីឡូម៉ែត្រ ។ ព្រំដែនកម្ពុជាថៃដែលចាប់ផ្តើមពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៣ យើងកសាងផ្លូវបានជាង ៤៥៥គីឡូម៉ែត្រ…

អានបន្ត “សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱកាសឲ្យពលរដ្ឋអាចចូលជាមូលនិធិជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ស្របតាមមតិពលរដ្ឋ” »

ព័ត៌មានជាតិ

ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង

Posted on August 8, 2024 By Mah Khmer
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង

កាលពីថ្ងៃទី០២ ខែកក្កដា កូនប្រុសលោក រ័ត្ន ស្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺលោក សៀ ទីន ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តែងតាំងជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ២០ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក សៀ ទីន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។ តាមអនុក្រឹត្យ ចុះថ្ងៃទី២២ ខែកក្កដា មាត្រា១ បានសម្រេចតែងតាំងលោកវរសេនីយ៍ឯក សៀ ទីន អត្តលេខ ០៩៤៩០០ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។​ មាត្រា២​ នៃអនុក្រឹត្យ ក៏បាននិរាករណ៍បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីអនុក្រឹត្យមួយនេះ។ ជាការកត់សម្គាល់ លោកវរសេនីយ៍ឯក សៀ ទីន បានចូលបម្រើការងារនៅក្របខ័ណ្ឌកងរាជអាវុធហត្ថ តាំងពីឆ្នាំ២០០៨ ហើយលោក ជាយុវជនម្នាក់ដែលបានឆ្លងកាត់ការសិក្សា និងបណ្ដុះបណ្ដាលលើជំនាញយោធាទាំងក្នុងប្រទេស និងនៅបរទេស ជាអាទិ៍ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យការពារជាតិ ឫស្សីកែវ សាលាបណ្ឌិតសភាយោធាអូស្ត្រាលី វគ្គបញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី…

អានបន្ត “ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង” »

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

Posted on August 7, 2024August 7, 2024 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យ​ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៧ ខសីហា ឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក សៀ ទីន ដែលពេលនេះត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ៕ ខាងក្រោមនេះជាអនុក្រឹត្យ៖

ព័ត៌មានជាតិ

ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ

Posted on August 5, 2024 By Mah Khmer
ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ

(ភ្នំពេញ)៖ បន្ទាប់ពីទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់ជាច្រើនខែ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ការដ្ឋានព្រែកជីកហ្វូណនតេជោ ត្រូវបានចាប់ផ្តើមជា​ផ្លូវការ​​ហើយក្រោមសម្រែកសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋខ្មែរមិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ រួមទាំងពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។ ពិធីបើកការដ្ឋានព្រែកជីកដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច​ចាប់​ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីដែលប្រព្រឹត្តឡើងយ៉ាងមហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីដ៏មហារីករាយ​នេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋសរុបជិត២ម៉ឺននាក់។ ការដ្ឋានព្រែកជីកហ្វូណនតេជោ គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីកដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬ​សម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ តែជា​អកុ​សល​​​​ក្នុងរង្វង់សតវត្សរ៍ទី៥ ការចុះអន់ថយនៃអាណាចក្រហ្វូណនបូករួមជម្លោះផ្ទៃក្នុងនៃនគរខ្មែរ ព្រែកជីក​ហ្វូ​ណ​ន ក៏ត្រូវបានទុកចោលលែងមានការប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជាក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី…

អានបន្ត “ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ” »

សេដ្ឋកិច្ច

ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ

Posted on August 1, 2024 By Mah Khmer
ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ  វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ

សៀមរាប៖ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនៅតែបន្តរទទួចស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការច្បាប់ចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលមានតួរនាទីជាអនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ បានឆបោកប្រាក់ចំនួន១៨,០០០(មួយម៉ឺនប្រំាពាន់)ដុល្លា តំាងពីឆ្នំាពី២០១៩មក។ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បានលួងលោមប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឱ្យ ប្រគល់លុយឱ្យខ្លួន ចំនួន១៨០០០(១ម៉ឺនប្រំាបីពាន់) ដុល្លា ជាស្នូរនឹងការរកក្របខ័ណ្ឌ ឱ្យកូនរបស់ខ្លួន ប៉ុន្តែក្រោយទទួលបានលុយហើយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ពុំបានធ្វើតាមពាក្យសន្យានោះឡើយ ហើយកុហក់បោកប្រាស់ប្រជាពលរដ្ឋចាប់តំាងពីថ្ងៃទទួលបានលុយនោះមករហូតដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋបានថ្លែងទីភ្នាក់សារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរថា ខ្លូនបានជឿងលង់ក្នុងការលួងលោម របស់​លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានសន្យាថា នឹងរកក្របខ័ណ្ឌការងារជានគរបាលឱ្យកូនរបស់ខ្លូន ហើយខ្លួនបាន ជឿងលង់នឹងសម្តីបោកប្រាស់របស់ លោកឧត្តមសេនីយ៍ទោ វ៉ាន់…

អានបន្ត “ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ” »

ព័ត៌មានជាតិ

ប្រជាពលរដ្ឋចោទប្រកាន់លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ

Posted on August 1, 2024August 1, 2024 By Mah Khmer
ប្រជាពលរដ្ឋចោទប្រកាន់លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ

សៀមរាប៖ លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ និងជាឈ្មួញជួញដូរដីដ៏សកម្មម្នាក់ផងដែរនោះ បានកំពុងដើរបោកប្រាស់ប្រជាពលរដ្ឋ។ ករណីថ្មីៗនេះ លោក ម៉ី ថារី បានកំពុងបោកប្រាស់ប្រាក់ប្រជាពលរដ្ឋចំនួន១៥០០០(មួយម៉ឺនប្រំាពាន់)ដុល្លាសហរដ្ឋអាមេរិក ដោយខ្លួនសន្យាយកលុយទំាងនេះទៅរកការប្លង់ដីអោយប្រជាពលរដ្ឋ តែពុំបានរត់ការអោយប្រជាពលរដ្ឋនោះទេ គឺស៊ីដាច់លុយទំាងនោះ តំាងពីជាង៤ឆ្នំាមកម្លេះ។ នៅក្នុងបទសម្ភាសន៍មួយរបស់ប្រជាពលរដ្ឋ ជាមួយទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ ដោយលោក ហម ប៊ុនហេង បានអោយដឹងថា លោក ម៉ឺ ថារី បានយកលុយរបស់ខ្លួនចំនួន១៥០០០(មួយម៉ឺនប្រំាពាន់)ដុល្លាសហរដ្ឋអាមេរិក ដោយសន្យារត់ការប្លង់ដី ដើម្បីអោយខ្លួនហ្នឹងបានកាន់កាប់ដីដោយស្របច្បាប់។ ខ្លូនបានជឿជាក់ និងទុកចិត្តលើលោក ម៉ី ថារី និងបានប្រកល់ប្រាក់ ចំនួន១៥០០០(មួយម៉ឺនប្រំាពាន់)ដុល្លាសហរដ្ឋអាមេរិក ទៅអោយលោក ម៉ី ថារី ដោយមានកិច្ចសន្យាជំពាក់ប្រាក់យ៉ាងត្រឹមត្រូវ។ ប៉ុន្តែក្រោយពីទទួលបានប្រាក់គ្រប់ចំនួនហើយ លោក ម៉ី ថារី ពុំបានធ្វើអ្វីដែលជាការសន្យារបស់ខ្លននោះឡើយ។ ដោយកុហក់ពីមួយថ្ងៃទៅមួយថ្ងៃរហូតមកដល់ពេលនេះមានរយៈពេលបួនឆ្នំាមកហើយផងដែរ។ ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានទាក់ទងទៅកាន់លោក ម៉ី ថារី ដែលជាក្រុមប្រឹក្សាស្រុកស្វាយលើមួយរួប និងជាអ្នកមានមុខមានមាត់ក្នុងសង្គមផងដែរនោះថាខ្លួនពិតជាបានជំពាក់ប្រាក់លោក…

អានបន្ត “ប្រជាពលរដ្ឋចោទប្រកាន់លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ” »

ព័ត៌មានជាតិ

លោកសាលដែលគេស្គាល់ថាជាមេឈ្មួញដឹកជញ្ជូនអុសព្រៃស្រល់ៗចេញពីព្រៃសហគមន៍ បឹងពែរស្តិតនៅ ភូមិសារ៉ា ឃុំប្រឡាយយកទៅចែកចាយបន្ត នៅតាមបណ្តាលខេត្តនានា!!!

Posted on July 29, 2024 By Mah Khmer
លោកសាលដែលគេស្គាល់ថាជាមេឈ្មួញដឹកជញ្ជូនអុសព្រៃស្រល់ៗចេញពីព្រៃសហគមន៍ បឹងពែរស្តិតនៅ ភូមិសារ៉ា ឃុំប្រឡាយយកទៅចែកចាយបន្ត នៅតាមបណ្តាលខេត្តនានា!!!

ខេត្តកំពង់ធំ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ មានឈ្មួញដឹកអុសព្រៃស្រស់ៗឈ្មោះសាលដែលជាមេឈ្មួញចាស់ខួបប្រាំងខួបវស្សា តែងតែធ្វើសកម្មភាពដឹកជញ្ជូនអុសស្រស់ ៗចេញពីទឹកដីភូមិតាទ្រាល ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ យកទៅចែកចាយបន្តនៅតាមបណ្ដាខេត្តនានា។ ជាក់ស្ដែងនៅវេលាម៉ោង 6 :30នាទី ព្រឹក ថ្ងៃ 12 ខែកក្កដា ២០២៤ ក្រុមអ្នកសារព័ត៌មានយើងបានផ្តិតយករូបភាពឡានរបស់លោកសាលមួយគ្រឿងកំពុងតែដឹកអុសស្រស់ចេញពីភូមិតាទ្រាល ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ! ដែលមានម្ចាស់ ឈ្មោះសាលបន្ទាប់មកក្រុមអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនង រាយការណ៍ ជូនលោក ប៉ែន សុវណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ តាមរយៈតេឡេក្រាម លោកបានត្រឹមចូលមើលហើយតែមិនមានការឆ្លើយតប ឬក៏បង្ក្រាបទាល់តែសោះ! សេចក្តីរាយការណ៍បានបន្តថា៖ ជាយូរយាងណាស់មកហើយ រហូតមកដល់ពេលនេះ ឈ្មួញអុសស្រស់ៗឈ្មោះសាល បានកំពុងគៀងគោ ប្រជាពលរដ្ឋមួយចំនួន ឱ្យចូលទៅកាប់បំផ្លាញព្រៃឈើ ដែលជាព្រៃសហគមន៍ ក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅភូមិសាស្ត្រ ឃុំពពក នឹង ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំយកមកលក់ឲ្យខ្លួន ហើយលោកសាលនេះបានដឹកអុសយកទៅលក់បន្តនៅតាមបណ្ដាខេត្តនានា ដោយពុំមានការទប់ស្កាត់ឬក៏បង្ក្រាបពីសំណាក់មន្ត្រីជំនាញណាឡើយ។ មជ្ឈដ្ឋានអ្នកច្បាប់និងប្រជាពលរដ្ឋទូទៅ ៖បាននិងកំពុងឃ្លាំមើលបទល្មើសក្នុងដែនសត្វព្រៃ សហគមន៍បឹងពែរ ហើយក៍បានធ្វើការគោរពស្នើសុំ ទៅកាន់…

អានបន្ត “លោកសាលដែលគេស្គាល់ថាជាមេឈ្មួញដឹកជញ្ជូនអុសព្រៃស្រល់ៗចេញពីព្រៃសហគមន៍ បឹងពែរស្តិតនៅ ភូមិសារ៉ា ឃុំប្រឡាយយកទៅចែកចាយបន្ត នៅតាមបណ្តាលខេត្តនានា!!!” »

ព័ត៌មានជាតិ

ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ

Posted on July 29, 2024 By Mah Khmer
ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ

(ភ្នំពេញ)៖ ទីបំផុត ! កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មាននៅមុននេះបន្តិច។ ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, រយៈពេល២ថ្ងៃនេះ បន្ទាប់ពីអាកាសធាតុអំណោយផល ក្រុមអ្នករុករក បានទៅដល់ចំណុចគោលដៅ ដែលផ្តល់ដំណឹងដោយផ្កាយរណប ហើយក្រុមប្រតិបត្តិការតាមដែនអាកាស បានថតឃើញឧទ្ធម្ភាគចក្រ ដែលបាត់ដំណឹងនេះ។ ទោះជាយ៉ាងនេះក្តី លោកបានបញ្ជាក់បន្តថា ដោយសារបញ្ហាអាកាសធាតុនៅរសៀលនេះ មានការប្រែប្រួលដូច្នេះ ឧទ្ធម្ភាគចក្រខាងលើ មិនទាន់អាចចូលទៅចតនៅចំណុចនោះបាន ប៉ុន្តែក៏នឹងបានរុញកម្លាំងថ្មើរជើងទៅកាន់ទីនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការរុករកត្រូវបានធ្វើឡើងភ្លាមៗ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង…

អានបន្ត “ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ” »

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ

Posted on July 19, 2024August 1, 2024 By Mah Khmer
ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ  វ៉ាន់ សារិទ្ធ

សៀមរាប៖ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនៅតែបន្តរទទួចស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការច្បាប់ចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលមានតួរនាទីជាអនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ បានឆបោកប្រាក់ចំនួន១៨,០០០(មួយម៉ឺនប្រំាពាន់)ដុល្លា តំាងពីឆ្នំាពី២០១៩មក។ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បានលួងលោមប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឱ្យ ប្រគល់លុយឱ្យខ្លួន ចំនួន១៨០០០(១ម៉ឺនប្រំាបីពាន់) ដុល្លា ជាស្នូរនឹងការរកក្របខ័ណ្ឌ ឱ្យកូនរបស់ខ្លួន ប៉ុន្តែក្រោយទទួលបានលុយហើយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ពុំបានធ្វើតាមពាក្យសន្យានោះឡើយ ហើយកុហក់បោកប្រាស់ប្រជាពលរដ្ឋចាប់តំាងពីថ្ងៃទទួលបានលុយនោះមករហូតដល់បច្ចុប្បន្ន។ ប្រជាពលរដ្ឋបានថ្លែងប្រាប់សារព័ត៌មានមហាខ្មែរថា ខ្លូនបានជឿងលង់ក្នុងការលួងលោម របស់​លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានសន្យាថា នឹងរកក្របខ័ណ្ឌការងារជានគរបាលឱ្យកូនរបស់ខ្លូន ហើយខ្លួនបាន ជឿងលង់នឹងសម្តីបោកប្រាស់របស់ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ក៏បានផ្ទេរប្រាក់ចំនួន ១៨០០០(១ម៉ឺនប្រំាពាន់) ដុល្លា ទៅអោយលោកឧត្តមសេនីយ៍ទោ…

អានបន្ត “ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ” »

ព័ត៌មានជាតិ

តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ?

Posted on July 19, 2024July 19, 2024 By Mah Khmer
តើឧត្តមសេនីយ៍ទោ  វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ?

សៀមរាប៖ ប្រជាពលរដ្ឋម្នាក់ក្នុងខេត្តសៀមរាបបានចោទប្រកាន់ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលមានតួរនាទីជាអនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ បានឆបោកប្រាក់ចំនួន១៨,០០០(មួយម៉ឺនប្រំាពាន់)ដុល្លា តំាងពីឆ្នំាពី២០១៩មក។ ដោយសន្យាធានារកក្របខ័ណ្ឌនគរបាលឲ្យកូនរបស់ខ្លូន ប៉ុន្តែក្រោយទទួលបានប្រាក់ហើយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះ ពុំបានធ្វើតាមសន្យានោះឡើយគិតចាប់ពីតំាងពីឆ្នំាង២០១៩មក ដោយបានត្រឹមសន្យាខ្យល់ និងកុហក់ភូតភរប្រជាពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ។ ទោះបីប្រជាពលរដ្ឋព្យាយាមអង្វរកយ៉ាងណាក៏ដោយ ក៏បានត្រឹមតែ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បន្តភូតកុហក់ប្រជាពលរដ្ឋម្តងជាពីរដរហូតមកដល់បច្ចុប្បន្ននេះ ក៏នៅតែមិនទទួលបានអ្វីពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ នោះដែរ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះបានឲ្យបក្សពួកមកភួតកុហកប្រជាពលរដ្ឋម្តងជាពីរដងរហូតមកដល់ពេល។ ហើយអ្នកដែលចូលរួមភូតកុហក់នោះ ដែលជាបក្សពួក មាន២នាក់ ទី១ គឺលោកវរសេនីយ៍ឯក អតីតនាយការិយាល័យមួយដែលបានធ្លាប់បំរើការងារនៅស្នងការដ្នាននគរបាលខេត្តសៀមរាប និងម្នាក់ទៀត គឺនាយទាហានរស់នៅមណ្ឌល៣ (តំបន់សួនសត្វ) ហើយនាយទាហានរូបនេះក៏មានរឿងច្រើនណាស់ដែរ។ ថ្លែងប្រាប់ទីភ្នាក់សារព័ត៌មាន លឹម សំបូរ ញូស៍…

អានបន្ត “តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ?” »

ព័ត៌មានជាតិ

តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត

Posted on July 16, 2024 By Mah Khmer
តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខ អាជ្ញាធរ នឹងប្រែក្លាយតំបន់មាត់ស្ទឹង និងតំបន់ជុំវិញវត្តរាជបូណ៌ ជាតំបន់កម្សាន្តទី៣ បន្ទាប់ពីតំបន់អង្គរ និងតំបន់ផប់ស្រ្ទីត។ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិការ “ទស្សនៈមួយ សៀមរាបមួយ” កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ លោក បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប មានតំបន់កម្សាន្តដ៏មានប្រជាប្រិយចំនួន២ រួចមកហើយ គឺតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត។ ក្នុងគោលដៅទាក់ទាញអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាបបន្ថែមទៀត អាជ្ញាធរខេត្តគ្រោងនឹងបង្កើតតំបន់កម្សាន្តទី៣ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៤០ហិកតា នៅតាមមាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ ដែលគម្រោងនេះក៏ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលផងដែរ។ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានកំពុងរៀបចំជាមួយអង្គការដៃគូរៀបចំតំបន់មាត់ស្ទឹង និងតំបន់វត្តបូណ៌ជាតំបន់ទេសចរណ៍ទី៣ ក្រៅពីតំបន់ប្រាសាទ និងតំបន់ផប់ស្ទ្រីត ដែលនឹងរៀបចំតំបន់នោះឲ្យក្លាយជាតំបន់ប្រកបដោយការរស់នៅសុខដមរម្យនាជាមួយគ្នាមិនមានសម្លេងរំខានដូចផប់ស្ទ្រីត។ បច្ចុប្បន្នគម្រោងមួយនេះក៏កំពុងអនុវត្តសាកល្បងនៅលើដងផ្លូវតូចមួយដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ មកម្តុំវត្តរាជបូណ៌ផងដែរ។ លោក យុន លីនណេ ក៏បានឲ្យដឹងដែរថា វិបត្តិកូវីដ ១៩ បានធ្វើវិស័យទេសចរណ៍ ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងខេត្តសៀមរាប។ នៅក្នុងគោលដៅស្តារឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា…

អានបន្ត “តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត” »

សេដ្ឋកិច្ច

ឈ្មួញដីឈ្មោះ សេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត

Posted on July 8, 2024 By Mah Khmer
ឈ្មួញដីឈ្មោះ សេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត

ខេត្តសៀមរាប៖ ឈ្មួញដីឈ្មោះសេង មង្គល ដែលគេស្គាល់ថាជានាយកក្រុមហ៊ុន(អឹមខេស្ត្រា)បានកំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរក្រុងបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត និងព្រមានចាត់វិធានការ។ ទីតាំងព្រៃលិចទឹកដែលរងការឈូសឆាយបំផ្លាញពីសំណាក់ឈ្មួញឈ្មោះសេង មង្គល ស្ថិតក្នុងភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់ចំណុចខាងលើទំនប់៧៨។ តាមការបញ្ជាក់របស់ក្រុមពលរដ្ខ ដែលធ្វើស្រែជាប្រចាំនៅតំបន់នោះ បានអោយដឹងថា ដីដែលឈ្មោះសេងមង្គល កំពុងឈូសឆាយព្រៃ គឺជាអាងស្តុកទឹកសម្រាប់ស្រោចស្រព្វស្រែប្រាំង។ អាងទឹកនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨មកម្លេះ ហើយក៍មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះដែរ។ក្រៅពីផ្តល់ទឹកសម្រាប់ស្រោចស្រព្វដំណាំស្រូវ ឃ្លាំងទឹកទំនប់៧៨នេះ ក៍ជាជម្រកត្រីពងកូន ត្បិតទីនេះហ៊ុំពទ្ធ័ដោយដើមឈើប្រភេទព្រៃលិចទឹក ដែលការពារដោយមន្ទីរជំនាញ និងពលរដ្ខក្នុងតំបន់នេះ។ ប្រភពបន្តថា នៅប៉ុន្មានថ្ងៃមុននេះ ក៍ស្រាប់តែឃើញគ្រឿងចក្រជាច្រើនរបស់ឈ្មោះសេង មង្គល បានចូលមកជីកកាយហ៊ុំពទ្ធ័ធ្វើជាក្រវ៉ាត់ ហើយឈូសឆាយព្រៃ ជីកយកដីដឹកចេញយ៉ាងគគ្រឹកគគ្រេង តែមិនឃើញមានខាងណាមកហាមឃាត់ឡើយ។ មិនដឹងច្បាស់ថាគេជីកធ្វើស្រះទុកចិញ្ចឹមត្រីរបស់ក្រុមហ៊ុនឬយ៉ាងណាទេ តែឮតៗគ្នាថា គេស្តារអាងទឹក។ ក្រុមពលរដ្ខខាងលើបន្ថែមថា មិនខ្វល់ថាគេធ្វើអ្វីនោះទេ សម្រាប់ពួកគាត់ចង់អោយថ្នាក់ខេត្ត និងមន្ទីរជំនាញរក្សាទីនេះអោយនៅភាពដដែល ដើម្បីជាប្រយោជរួម ពីព្រោះថាកន្លងមកមានកន្លែងខ្លះ ក្រោយពេលគេជីកកើតជាស្រះហើយ គេហាមឃាត់មិនអោយពលរដ្ឋទៅក្បែរឡើយ។ (នេះគឺជាចំណុចដែលពួកខ្ញុំពលរដ្ខបារម្មណ៍បំផុត)។ ហេតុដូច្នេះ សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ពន្ធ័ មេត្តាបញ្ឈប់សកម្មភាពឈូសឆាយព្រៃ ជីកយកអាចម៍ដី ដោយរក្សាបំបន់នេះនៅដដែល។…

អានបន្ត “ឈ្មួញដីឈ្មោះ សេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត” »

ព័ត៌មានជាតិ

ដីព្រៃតំបន់៣ចំនួន៧៧ហិចតាក្នុងសង្កាត់ជ្រាវត្រូវអ្នកមានអំណាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានដោយផ្អែកលើឯកសារមួយសន្លឹក

Posted on June 20, 2024June 21, 2024 By Mah Khmer
ដីព្រៃតំបន់៣ចំនួន៧៧ហិចតាក្នុងសង្កាត់ជ្រាវត្រូវអ្នកមានអំណាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានដោយផ្អែកលើឯកសារមួយសន្លឹក

ខេត្តសៀមរាប៖ដីព្រៃលិចទឹកតំបន់៣ ក្រោមទំនប់៧៨ ក្នុងសង្កាត់ជ្រាវក្រុងសៀមរាបរងការឈូសឆាយបំផ្លាញពីសំណាក់អ្នកមានអំណាច១ក្រុមតូចយ៉ាងកគ្រឹកគគ្រេងជ្រកក្រោមការកាត់ឆ្វៀលរបស់រាជរដ្ឋាភិបាលចំពោះដីអាស្រ័យផលរបស់ពលរដ្ឋ។ តែជាក់ស្តែងនេះជាដីព្រៃលិចទឹកដែលជម្រកត្រីកូន និងពង ហេតុដូច្នេះ សូមឯកឧត្តម ប្រាក់ សោ ភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្ត មេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់លើដីព្រៃក្នុងតំបន់ ៣សង្កាត់ជ្រាវ ក្រុងសៀមរាបនេះផងទាន.! ក្រោយពីការល្បីរន្ទឺរថាមានក្រុមអ្នកមានអំណាចមួយក្រុមតូចឈ្លៀតឱកាសលួចបន្លំ យកលេសលិខិតកាន់កាប់និងច្បាប់អនុញ្ញាត៧៧ហិចតារបស់លោក គង់ មង្គល យកគ្រឿងចក្រចូលឈូសឆាយ យ៉ាងកគ្រឹកកគ្រេងផ្គើនទៅហ្នឹងអនុសាសន៍របស់សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់បទបញ្ជាដ៏ក្តៅគគុកដល់មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ អភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចចុះអនុវត្តទប់ស្កាត់ ដើម្បីកុំក្រុមជនខិលខូលដែលចូលឈូសឆាយដីតំបន់៣ ដែលជាដីហាមឃាត់ពីប្រមុខរាជរដ្ឋាភិបាល។ កាលពីថ្ងៃទី១៤.១៥. ១៦ ខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅមានបណ្តាញសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅថតផ្ដិតយករូបភាពជាបន្តបន្ទាប់ និងសកម្មភាពមកផ្សព្វផ្សាយដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបកាន់តែច្បាស់ថាដីតំបន់៣ ដែលសម្ដេចធិបតីហ៊ុនម៉ាណែត ប្រកាសឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត បង្ក្រាបជនខិលខូចដែលឈ្លៀតឱកាសចូលឈូសទន្ទ្រានដូចជាមិនមានប្រសិទ្ធភាពឡើយ។ ជាក់ស្ដែង ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ចំណុចក្រោមទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប រងការបំពានឈូសឆាយទន្ទ្រានព្រៃលិចទឹកយ៉ាងអនាធិបតេយ្យរាប់សិបហិកតា ទោះជាប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ។ តាមប្រភពពលរដ្ឋរាយការណ៍បានលើកឡើងថា មានក្រុមខិលខូចមួយចំនួនតូច បានដាក់គ្រឿងចក្រ ចូលទៅឈូសឆាយទន្ទ្រានដីព្រៃលិចទឹក រាប់សិបហិកតា…

អានបន្ត “ដីព្រៃតំបន់៣ចំនួន៧៧ហិចតាក្នុងសង្កាត់ជ្រាវត្រូវអ្នកមានអំណាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានដោយផ្អែកលើឯកសារមួយសន្លឹក” »

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង

Posted on May 23, 2024 By Mah Khmer
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ រួមជាមួួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹងនិងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមភ្ជាប់មួយទៀតរឿងបងធំបងតូចកាប់គ្នាច្រើនណាស់អត់កើតទេ សូមពង្រឹងកិច្ចការងារនេះ​, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជារទៅអភិបាលរាជធានីខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើងជាពិសេសក្រុមដាវសាំម៉ូរ៉ៃ កាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ និងបង្ករឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ដោយធ្វើទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ក្នុងការបង្ការទប់ស្កាត់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីធ្វើយ៉ាងណាការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្តិសុខសង្គម សុវត្ថិភាពនៅតាមភូមិឃុំ…

អានបន្ត “សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង” »

ព័ត៌មានជាតិ

ចាប់ខ្លួនបានហើយជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ម្ចាស់បំណុល៣៦ម៉ឺនរៀល

Posted on May 21, 2024 By Mah Khmer
ចាប់ខ្លួនបានហើយជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ម្ចាស់បំណុល៣៦ម៉ឺនរៀល

(កណ្តាល)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានរួមគ្នាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានយកកាំបិតផ្គាក់កាប់សម្លាប់ស្ត្រីម្នាក់ជាម្ចាស់បំណុលនៅស្រុកស្អាង ខេត្តកណ្តាល ក្រោយស្ត្រីរងគ្រោះទៅតាមទារលុយដល់ផ្ទះ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។ បើតាមលោកឧត្តមសេនីយ៍ទោស្នងការ, នៅពេលនេះកម្លាំងនគរបាលរបស់លោក បាននិងកំពុងទៅទទួលជនដៃដល់រូបមកសួរនាំ ដើម្បីចាត់វិធានការបន្តទៀត។ សូមជម្រាបថា ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងដែក។ ក្រោយធ្វើសកម្មភាពសម្លាប់ហើយ រត់គេចខ្លួនបាត់។ ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ ករណីឃាតកម្មនេះត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់ កាប់ចំក្បាល និងកញ្ជឹងក ចំនួន ៣កាំបិត បណ្ដាលឱ្យស្ត្រីនោះស្លាប់ភ្លាមៗតែម្ដង៕

ព័ត៌មានជាតិ

បាំងតែប៉ុន្មានថ្ងៃទេ ប្រុសស្រីកើតឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ…..

Posted on May 19, 2024 By Mah Khmer
បាំងតែប៉ុន្មានថ្ងៃទេ ប្រុសស្រីកើតឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ…..

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកគ្រូហោចិនបានធ្វើការបកស្រាយពីជោគជតារាសីឆ្នាំទាំង១២ ក្នុងនោះ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាង ង៉ូវហេងខ្លាំង។ ឆ្នាំនេះប្រាកដណាស់មានលុយទ្រព្យវាល់លាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានសំណាង មានលុយកាក់ មាសពេជ្រ កែវកង ទ្រព្យសម្បត្តិ ឋានះ បុណ្យសក្តិ ក៏ដូចជាសុភមង្គលផងដែរ! ដែលតម្រូវឲ្យលោកអ្នក ស៊ែរ(បួងសួង) ដើម្បីទទួលនូវលាភសក្ការះទាំងនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះចូរធ្វើការអានជោគជតារសីរបស់ខ្លូនតាមឆ្នាំរបស់អ្នកហើយស៊ែរចេញយកលាភសក្ការៈនេះកុំអោយកន្លងផុតទៅទាន់នៅថ្មីៗ និងកុំអោយផុតចូលដើមសប្តាហ៍ថ្មី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំជូត៖ លាភធំទាំងពួងនឹងហូរចូលដូចទឹក ការងាររកសុីអ្វីបានដូចប្រាថ្នា ពណ៌នៃលាភសំណាងពណ៌ខៀវ, លេខនៃលាភសំណាងលេខ៨៩ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំវក៖ រាសីឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ។ នៅអំឡុងពេលនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពស្រស់ស្រាយនិងយល់ចិត្តគ្នាប្រពៃណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំខាល(ខ្លា)៖ នាំមង្គលលើករាសីឡើងខ្ពស់ត្រដែតលេខនាំសំណាងលេខ ៩, ពណ៌នាំសំណាងក្រហមចាប់ពី លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់…

អានបន្ត “បាំងតែប៉ុន្មានថ្ងៃទេ ប្រុសស្រីកើតឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ…..” »

ហោរាសាស្ត្រ

Posts pagination

Previous 1 … 5 6 7 … 52 Next
  • ចំជាល្អឆ្នំាល្អពិតៗ! ថ្ងៃ13,14,15,16 មមែ ម្សាញ់ រការ វក ឆ្លូវ រោង មានលាភ មានជ័យបួនថ្ងៃជាប់គ្នា ហោរាសាស្ត្រ
  • ថ្ងៃចន្ទដើមទ្រព្យ ឆ្នាំ​ ថោះ ច រកា វក ឆ្លូវ ជូត លាភជ័យសិរីសួស្តីចាប់ពីដើមសប្តាហ៍នេះ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះទៅឆ្នាំទាំង៦ជុំជិតដោយមាសប្រាក់ ​និងសិរី​សួស្តី ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ច្បា​ស់ដូចថ្ងៃ ចុងសប្តាហ៍ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • អង្គភាពសារព័ត៌មានជាច្រើនប្រកាស ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ! ព័ត៌មានជាតិ
  • រដ្ឋត្រៀមដីជាង ១ពាន់ហិកតា សម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចរណបឱ្យអាកាសយានដ្ឋានសៀមរាបថ្មី សេដ្ឋកិច្ច
  • ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules