នាយឧត្តមសេនីយ៍ ទៀ សីហា ប្រគល់ភារកិច្ចជូនឥស្សរជន ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចជូនឥស្សរជន ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលទើបត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ តែងតាំងចាស់ ថ្មី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្នុងក្រសួងការពារជាតិ កាលពីចុងសប្ដាហ៍ទី៤ នៃខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការពារជាតិ ។ សូមបញ្ជាក់ថា ក្នុងសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដោយបានកំណត់ប្រគល់ភារកិច្ចដល់ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុកដឹកនាំរួមការងាររបស់ក្រសួងការពារជាតិ ចាត់ចែងបញ្ជារាល់សកម្មភាពរបស់ក្រសួងការពារជាតិលើគ្រប់វិស័យ និងដឹកនាំផ្ទាល់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ, អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រា ម និងនាយកដ្ឋានបុគ្គលិក។ ក្រៅពីនោះក៏បានប្រគល់តួនាទីភារកិច្ចតាមឋានានុក្រម ជូនដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ជាប្រធាន អនុប្រធាន ចំនួន ៤៤រូប និងឯកឧត្តម ជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ចំនួន ៤២រូបបន្ថែមទៀត ជាអនុប្រធាន…

