ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនរូបទៀត ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួង និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានសម្ដែងនូវក្ដីសោមនស្សរីករាយក្រៃលែងចំពោះវត្តមានឯកឧត្តមរដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកស្រីអភិបាលរងខេត្ត ដែលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ដើម្បីបញ្រ្ជាបការយល់ដឹង និងអភិវឌ្ឍន៍ធនធានសមត្ថភាព អំពីតួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន សម្រាប់រក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សង្គម ពិសេសគឺការបង្កើនការទំនាក់ទំនងឱ្យមានភាពស្និទ្ឋស្នាលរវាងអ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងន័យបង្ខិតឱ្យកាន់តែកៀកជិតគ្នា សហការល្អ សំដៅរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ។ ឯកឧត្ដមសង្ឃឹមថា តាមរយៈពិធីសំណេះសំណាលនេះ នឹងធ្វើឲ្យអ្នកសារព័ត៌មានយើង បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីសិទ្ធិ…
អានបន្ត “ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប” »

