គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា
ភ្នំពេញ៖ លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំង លើគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា។ លោកក៏បានបន្តថា គម្រោងផ្លូវដែកតភ្ជាប់ពីប្រទេសកម្ពុជាទៅចិន ក៏កំពុងត្រូវបានពិភាក្សាផងដែរ។ លោកឯកអគ្គរដ្ឋទូត បានថ្លែងបែបនេះ ក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំយល់ឃើញថា កិច្ចសហប្រតិបត្តិការផ្លូវដែក ភាគីចិនយើងយកចិត្តទុកដាក់មែនទែន ហើយយើងនឹងជំរុញយ៉ាងសកម្ម។ ហើយយើងយល់ឃើញថា យើងបង្កើនសហប្រតិបត្តិការផ្លូវដែកនឹងផ្តល់ផលប្រយោជន៍ដល់ចិន និងកម្ពុជា ក៏ដូចជាផ្តល់ប្រយោជន៍ដល់ការតភ្ជាប់ក្នុងតំបន់យើង ហើយនឹងលើកកម្ពស់នូវប្រសិទ្ធភាពការដឹកជញ្ជូនមនុស្ស និងអីវ៉ាន់។ ចំពោះផ្លូវដែកពីប្រទេសចិន ដល់កម្ពុជា នឹងធ្វើឆ្លងកាត់តាមប្រទេសណាហ្នឹង យើងកំពុងពិភាក្សាគ្នា»។ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ព ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨…
អានបន្ត “គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា” »

