គុបគិតគ្នា​នាំចូល​ជេីងមាន់ខុសច្បាប់​ ៤​ កុងតែន័រ​ ទម្ងន់​ជាង​ ១០០​ តោន​


ស្វាយរៀង៖ ប្រភព​ពី​ខេត្ត​ស្វាយរៀង​បានអោយដឹងថា​ សំណុំរឿង​ករណី​ គុបគិតគ្នា​នាំចូល​ជេីងមាន់ខុសច្បាប់​ ៤​ កុងតែន័រ​ ទម្ងន់​ជាង​ ១០០​ តោន​ បាន​បញ្ជូនទៅដល់​អយ្យការអមសាលាដំបូង​ខេត្ត​ស្វាយរៀង​ហេីយ​ កាលពីថ្ងៃទី​ ៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៤​ ។

ប្រភព​បានអោយដឹងទៀតថា​ អ្នកនាំជេីងមាន់ចូល​គឺ​ លោក​សម្បត្តិ​ ម្ចាស់​ក្រុមហ៊ុន​ Sambath Logistic Co.Ltd មាន​អាស័យដ្ឋាន​នៅភូមិ​ បាវិត​កណ្ដាល​ សង្កាត់​ បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ។ ចំណែក​មន្ត្រី​ដែល​គប់គិតគ្នាអនុញ្ញាតិ​អោយ​នាំចូល​ ដោយមិនបង់ពន្ធ​ និង​ គ្មាន​លិខិត​អនុញ្ញាតអោយនាំចូល​ មានឈ្មោះ​ យី​ ថុល​ ប្រធានគយច្រកព្រំដែន​បាវិត​ លោក​ ខៀវ​ សារឿន​ មេគយ​តំបន់​ ២​ លោក​ ហេង​ សំបូរ​ មេគយខេត្ត​ស្វាយរៀង​ និង​ សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ (​ គប់គិត​ជា​ប្រព័ន្ធ​ )​ ។

ជេីងមាន់​ខូច​គុណភាព​នាំចូល​ខុសច្បាប់​នេះ​ ត្រូវបាន​លោកព្រះ​រាជអាជ្ញា​អមសាលាដំបូង​ខេត្ត​ស្វាយរៀង​ បង្កើត​គណៈកម្មការ​ចម្រុះ​រួមទាំង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ផង​ ដុតបំផ្លាញចោល​រួចហេីយ​ ។ ខណៈ​ពេល​នេះតំណាង​អយ្យការអមសាលាដំបូង​ខេត្ត​ស្វាយរៀង​ កំពុង​ចាត់​ការ​បន្តតាមនិតិវិធីច្បាប់​ ។

រហូតមក​ដល់​ពេល​នេះ​ អគ្គ​នាយក​ដ្ឋាន​គយ​ និង​ រដ្ឋាករ​ មិនទាន់​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ករណី​នេះនៅឡេីយទេ​ ខណៈ​ ករណី​កន្លង​មក​ តែងតែ​ឃើញ​ អគ្គនាយក​ដ្ឋាន​គយ​ និង​ រដ្ឋាករ​ បំភ្លឺ​ជាហូរហែរ​នៅពេល​មាន​ព័ត៌មាន​រសើប​ ។

សូមបញ្ជាក់ថា​ថ្មីៗ​នេះ​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បាន​ផ្ដល់​ អនុសាសន៍​ណែនាំ​មិនអោយមានការ​នាំគ្រឿងក្នុង​ ឬ​ បំណែក​សាច់​ ឬ​ សាច់​បង្កក​ចូលទេ​។

មហាជន​ហួសចិត្ត​ចំពោះ​ទង្វើ​របស់​មន្ត្រី​គយខាងលេីដែល​ថ្លេីមដុះមមីសហ៊ានផ្គេីន​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​នាយករដ្ឋមន្ត្រី​ ។ ជាមួយ​គ្នា​នេះ​ មហាជន​កំពុង​រង់ចាំ​មេីលថា​ តេី​ មេគយធំ​ នៅ​បន្ត​កាង​មន្ត្រី​ក្រោមឱវាទ​ខិលខូច​ទាំងនេះ​ ឬ​ យ៉ាងណា​ ? ឬ​ ក៏មន្ត្រី​ទាំងនេះ​ជា​ចង្វារ​ចិញ្ចឹម​ឆ្ដោ​ ?៕ ប្រភព៖ Pheng Vannak News


Advertisements

Next Post

ការផ្តល់ឥណទានរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា កើនដល់ជិត ៦០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៣

Tue Feb 13 , 2024
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការផ្តល់ឥណទានរបស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៣ កើនដល់ ៥៩,៣១ពាន់លានដុល្លារ កើនឡើង ៤,៨ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ ២០២២។ នេះគឺជាអត្រាកំណើនឥណទានទាបបំផុត ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។ របាយការណ៍ឱ្យដឹងទៀតថា ការបែងចែកប្រាក់កម្ចីតាមវិស័យរួមមានសណ្ឋាគារ និងភោជនីយដ្ឋាន បានកើនឡើង ០,៦ភាគរយ, ការលក់ដុំ កើនឡើង ៤,៨ភាគរយ, ការទិញលំនៅឋាន កើនឡើង ៦,៤ភាគរយ, អចលនទ្រព្យ កើនឡើង ១៦,៩ ភាគរយ, និងសំណង់ កើន ១៣,៩ភាគរយ។ ប្រាក់កម្ចីមិនដំណើរការ (NPL) នៅក្នុងវិស័យធនាគារទាំងមូលមានចំនួន ៥,៤ ភាគរយ និងវិស័យមីក្រូហិរញ្ញវត្ថុមានចំនួន ៦,៧ភាគរយកាលពីឆ្នាំមុន។ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញមោទកភាព ដែលប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពយ៉ាងរឹងមាំ ក្នុងស្ថានភាពដែលនៅបណ្តាប្រទេសមួយចំនួន […]

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍