តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20%
មូលដ្ឋានគិតពន្ធលើចំណេញមូលធន គឺជាចំណេញមូលធនដែលសំដៅដល់ប្រាក់ចំណូលជាប់ពន្ធដែលបានចំណូលពីការលក់ ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត ដោយពន្ធលើចំណេញមូលធនត្រូវអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ ដែលត្រូវបានកំណត់តាមអត្រាថេរ២០% ។ មូលធនរួមមាន ៖ អចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស ។ ការគណនាពន្ធលើចំណេញមូលធន ៖ ប្រាក់ពន្ធលើចំណេញមូលធនត្រូវបង់ = ចំណេញមូលធន x ២០% ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ – ថ្លៃដើមនៃទ្រព្យ ឧទាហរណ៍ទី១ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៨០០លានរៀន ដោយមិនបានរក្សាឯកសារចំណាយនានា ។ ដូចនេះលោក «ក» ជ្រើសរើសវិធីកាត់កងចំណាយតាមការកំណត់ដើម្បីគណនាពន្ធលើចំណេញមូលធន ។ គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ x ៨០% => 800លាន x 80% = 640លានរៀល គណនាចំណេញមូលធន…
អានបន្ត “តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20%” »

