Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
សារព័ត៌មានមហាខ្មែរ

សារព័ត៌មានមហាខ្មែរ

Maha Khmer

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា អតីតអភិបាលខេត្តសៀមរាប ក្លាយជារដ្ឋមន្ត្រីថ្មី នៃក្រសួងការពារជាតិ ជីវិតនិងសង្គម
  • ព្រៃលិចទឹករាប់សិបហិចតាត្រូវបានឆេះនៅសង្កាត់ចុងឈ្នៀសខេត្តសៀមរាប ព័ត៌មានជាតិ
  • គ្រប់ទឹក! រង្វង់បីថ្ងៃដើមខែថ្មីមមែ ថោះ ខាល មមី ឆ្លូវ ហុងស៊ុយល្អលុយហូរចូលពេញៗ ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! ថ្ងៃទី 22,23,24,25 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • លាភសំណាងចុងសប្តាហ៍សម្រាប់! អស្ចារ្យណាស់​ឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • ត្រៀមកើបលុយឱ្យហើយទៅ! ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • ពិសេសណាស់! 25, 26, 27ុ 28 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ខែថ្មី ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក Uncategorized

តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20%

Posted on September 22, 2023 By Mah Khmer

 

មូលដ្ឋានគិតពន្ធលើចំណេញមូលធន គឺជាចំណេញមូលធនដែល​សំដៅ​ដល់​ប្រាក់ចំណូលជាប់ពន្ធដែលបានចំណូលពីការលក់ ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត ដោយពន្ធលើ​ចំណេញ​មូលធនត្រូវអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ ដែលត្រូវបានកំណត់តាមអត្រាថេរ២០% ។ មូលធនរួមមាន ៖ អចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស ។

ការគណនាពន្ធលើចំណេញមូលធន ៖

ប្រាក់ពន្ធលើចំណេញមូលធនត្រូវបង់ = ចំណេញមូលធន x ២០%
ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ – ថ្លៃដើមនៃទ្រព្យ
ឧទាហរណ៍ទី១ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៨០០លានរៀន ដោយមិនបានរក្សាឯកសារចំណាយនានា ។ ដូចនេះលោក «ក» ជ្រើសរើសវិធីកាត់កងចំណាយតាមការកំណត់ដើម្បីគណនាពន្ធលើចំណេញមូលធន ។

គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ x ៨០% => 800លាន x 80% = 640លានរៀល
គណនាចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ – ថ្លៃដើមនៃទ្រព្យ => 800លាន x 640លាន = 160លានរៀល
គណនាពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ២០% => 160លាន x 20% = 32លានរៀល
ដូច្នេះលោក «ក» ដែលលក់ផ្ទះបាន៨០០លានរៀនត្រូវបង់ពន្ធលើចំណេញមូលធនចំនួន៣២លានរៀន ។

ឧទាហរណ៍ទី២ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៦០០លានរៀន ដែលផ្ទះនោះលោកបានទិញក្នុងតម្លៃត្រឹមតែ៥០០លានរៀន ។ លោកបានបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ២០លានរៀន បានចំណាយការប្រាក់បង់រំលស់ផ្ទះ៨០លានរៀល និងចំណាយជួសជុលអស់៣០លានរៀល ។ លោក «ក» បានរក្សាទុកនូវឯកសារចំណាយពាក់ព័ន្ធទាំងអស់ ។

គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃដើម+ប្រាក់ពន្ធដែលបានបង់+ចំណាយការប្រាក់+ចំណាយកែលម្អ => 500លាន + 20លាន + 80លាន + 30លាន = 630លានរៀល
គណនាចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ – ថ្លៃដើមនៃទ្រព្យ => 600លាន x 630លាន = -30លានរៀល (ខាត)
គណនាពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ២០% => ពុំមានកាតព្វកិច្ចបង់ពន្ធលើចំណេញមូលធនទេ
យោងតាមការគណនាចំណេញមូលធនរបស់លោក «ក» មានការខាត ដូច្នេះលោក «ក» មិនចាំបាច់បង់ពន្ធលើចំណេញមូលធនពីការលក់ផ្ទះរបស់ខ្លួនចំនួន៦០០លានរៀលនោះទេ ។

ឧទាហរណ៍ទី៣ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៦០០លានរៀន ដែលផ្ទះនោះលោកបានទិញក្នុងតម្លៃត្រឹមតែ៤០០លានរៀន ។ លោកបានបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ១៦លានរៀន ចំណាយកម្រៃជើងសាសម្រាប់លក់ផ្ទះអស់២៤លានរៀល និងចំណាយជួសជុលអស់២០លានរៀល ។ លោក «ក» បានរក្សាទុកនូវឯកសារចំណាយពាក់ព័ន្ធទាំងអស់ ។

គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃដើម + ប្រាក់ពន្ធដែលបានបង់ + ចំណាយកម្រៃជើងសា + ចំណាយកែលម្អ => 400លាន + 16លាន + 24លាន + 20លាន = 460លានរៀល
គណនាចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ – ថ្លៃដើមនៃទ្រព្យ => 600លាន x 460លាន = 140លានរៀល
គណនាពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ២០% => 140លាន x 20% = 28លានរៀល
ដូច្នេះលោក «ក» ដែលលក់ផ្ទះបាន៦០០លានរៀនត្រូវបង់ពន្ធលើចំណេញមូលធនចំនួន២៨លានរៀន ។

ទាក់ទងនឹងការគិតពន្ធលើចំណេញមូលធននេះឯឧត្ដម គង់ វិបុល បានមានប្រសាសន៍ថា នៅប៉ុន្មានឆ្នាំចុងក្រោយ​នេះអគ្គនាយដ្ឋានពន្ធដារបានសិក្សាពីប្រទេសផ្សេងៗ ហើយក៏បានត្រៀមខ្លួនរួចរាល់ហើយនូវការដាក់ឱ្យអនុវត្តន៍នូវពន្ធលើចំណេញមូលធននៅឆ្នាំ២០២៤ខាងមុខនេះ ។

ចំពោះការគិតពន្ធនេះ ឯឧត្ដមបានបញ្ជាក់ថា ប្រសិនបើពលរដ្ឋខ្មែរលក់អចលនទ្រព្យទៅខាត ឬរួចខ្លួន គឺមិនតម្រូវឱ្យបង់ពន្ធលើចំណេញមូលធនឡើយ ពោលគឺពន្ធលើចំណេញមូលធន រដ្ឋគិតពន្ធតែនៅពេលអ្នកលក់អចលនទ្រព្យបានចំណេញតែប៉ុណ្ណោះ ។

គួរម្លឹកផងដែរថា អគ្គនាយកដ្ឋានពន្ធដារតាមរយៈឯកឧត្ដម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិ​ភូ​រាជរដ្ឋាភិបាលទទួលបន្ទុជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា បានបង្ហើបពីការបង់ពន្ធលើចំណេញមូលធនដែលគ្រោងនឹងអនុវត្តន៍នៅឆ្នាំ២០២៤ខាងមុខនេះ ៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: អស្ចារ្យឆ្នាំទាំង៧លាភធំមកដល់នៅក្នុងចន្លោះបួនថ្ងៃ ២២,២៣,២៤,២៥ ​នេះហើយ
Next Post: ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ

អត្ថបទទាក់ទង

  • រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងរុនតាឯកតេជោសែន នៃសៀមរាប សេដ្ឋកិច្ច
  • ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ៣៨២គ.ម ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ សេដ្ឋកិច្ច
  • នាទីស្វែងយល់!ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត សេដ្ឋកិច្ច
  • បំណុលជាតិសរុបរបស់អាមេរិក គិតត្រឹមឆ្នាំ ២០២៥ ប្រហែល ៣៦.៦ ទ្រីលានដុល្លារ! សេដ្ឋកិច្ច
  • ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមសម្ភោធព្រលាន យន្តហោះខេត្តសៀមរាប សេដ្ឋកិច្ច
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ និងមិនតម្លើងពន្ធលើពលរដ្ឋទេ សេដ្ឋកិច្ច
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • បីថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ជូត ខាល ម្សាញ់ មមែ វក ច បារមីគ្រូធំតាមរក្សា មានសំណាងលុយចូលច្រើនៗថ្ងៃនេះ ហោរាសាស្ត្រ
  • ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី ជីវិតនិងសង្គម
  • អស្ចារ្យឆ្នាំទាំង៧លាភធំមកដល់នៅក្នុងចន្លោះបួនថ្ងៃ ២៣,២៤,២៥,២៦ ​នេះហើយ ហោរាសាស្ត្រ
  • បាំងតែប៉ុន្មានថ្ងៃទេ ប្រុសស្រីកើតឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ….. ហោរាសាស្ត្រ
  • លាដៃចំាទទួលលាភ! ប្រជុំឆ្នាំសំណាង ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវលាភធំចាប់ពីចាប់ពីថ្ងៃនេះ ពេញបរិបូរណ៍ដោយទ្រព្យ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim