Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ដំណឹងលក់ផ្ទះល្វែងបន្ទាន់ ក្នុងតម្លៃថោកសមរម្យ និងទាបជាងទីផ្សារ ក្នុងខេត្តសៀមរាប PR
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ-បន្ទប់នៅឆ្នាំ២០២៤ ជីវិតនិងសង្គម
  • ច្បាស់១០០% ឆ្នាំមមី រកា ថោះ ច ខាល ម្សាញ់ បើកភ្នែកលុយហូរចូលដល់ផ្ទះបន្ទាប់ពីធ្វើរឿងនេះ ហោរាសាស្ត្រ
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះទៅដល់ចុងខែ ឆ្នំា មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ សេដ្ឋកិច្ច
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ ២១ ២២ ២៣ ២៤ ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ

Category: សេដ្ឋកិច្ច

ភ្ញៀវទេសចរបរទេសចាប់ផ្តើមដើរកំសាន្តសប្បាយពេញទីក្រុងសៀមរាប

Posted on October 9, 2023 By Mah Khmer
ភ្ញៀវទេសចរបរទេសចាប់ផ្តើមដើរកំសាន្តសប្បាយពេញទីក្រុងសៀមរាប

សៀមរាប៖ នៅថ្ងៃទី ០៩ ខែតុលា ឆ្នំា២០២៣ នេះសហការីនៃទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ បានចុះទៅផ្តិតរូបភាព នៃសកម្មភាពភ្ញៀវទេសចរបរទេស ដើរកំសាន្តក្នុងក្រុងសៀមរាប។ ក្នុងនោះដែរ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ បានចូលទៅមើលកន្លែងសត្វជ្រឹងរស់នៅ ការអុជធូបនៅកន្លែងទីសក្ការៈព្រះអង្គចេក ព្រះអង្គចម និងដើរកំសាន្ត មើលព្រះរាជដំណាក់ ព្រោះទំាងរូបសំណាក ស្តេចខ្មែរជំនាន់មុនទំាង១២អង្គផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ខេត្តសៀមរាបទើបតែទទួលភ្ញៀវទេសចរបទេសជនជាតិកូរ៉េខាងត្បូងចំនួន៤០០នាក់មកកំសាន្ត។ យើងសង្ឈឹមថា នៅពេលខាងមុខ ខេត្តសៀមរាប និងទទួលបានភ្ញៀវទេសចរបរទេសកើនឡើងជាក់ជាមិនខាន៕ ដោយ៖ សហការី

សេដ្ឋកិច្ច

ខេត្តសៀមរាបស្វាគមន៍ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ ដែលបានមកដល់ជាលើកដំបូងក្នុងឆ្នាំ២០២៣

Posted on October 6, 2023 By Mah Khmer
ខេត្តសៀមរាបស្វាគមន៍ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ ដែលបានមកដល់ជាលើកដំបូងក្នុងឆ្នាំ២០២៣

សៀមរាប៖ ភ្ញៀវទេសចរកូរ៉េចំនួន៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងហោះចំនួន២គ្រឿង កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។ ក្រុមហ៊ុនដដែលបានបន្ថែមថា ក្រុមភ្ញៀវទេសចរនេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេបានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណ​របស់កម្ពុជា​ជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ ពួកនឹងមកទស្សនា និងស្នាក់នៅ​ក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។ ចំពោះការបដិសណ្ឋាកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត ក៏បានសហការគ្នា​យ៉ាងល្អ ដើម្បីតាមរយៈការស្វាគមន៍ ​តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកកក់ក្ដៅ។ តាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ​សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ​ខែកញ្ញា ដល់ថ្ងៃទី៣…

អានបន្ត “ខេត្តសៀមរាបស្វាគមន៍ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ ដែលបានមកដល់ជាលើកដំបូងក្នុងឆ្នាំ២០២៣” »

សេដ្ឋកិច្ច

សម្ដេច​តេជោ​ ហ៊ុន​ សែន៖ ​បៀវត្សរ៍ឡើង បានតិចប្រសើរជាងបាត់បង់ការងារធ្វើ

Posted on October 4, 2023 By Mah Khmer
សម្ដេច​តេជោ​ ហ៊ុន​ សែន៖ ​បៀវត្សរ៍ឡើង បានតិចប្រសើរជាងបាត់បង់ការងារធ្វើ

  ភ្នំពេញ៖ ​សម្ដេចតេជោ​ ហ៊ុន​ សែន​ បានលេីកឡេីងថាការដំឡើងបៀវត្សរ៍ជូន កម្មករកម្មការិនី គឺជារឿងល្អ​ ទោះបីជា​បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។ តាមរយៈ​បណ្ដាញសង្គម​តេឡេ​ក្រាម​នាយប់ថ្ងៃទី២​តុលា​ នេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងថា​ “នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្សរ៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង”។ សម្ដេចតេជោ​ បញ្ជាក់​បន្ថែម​ថា​ “ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាបន័ពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្តន៍ទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។ បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង​”៕

សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ?

Posted on October 4, 2023October 4, 2023 By Mah Khmer
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ?

  ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំនួនភ្ញៀវទេសចរបរទេស មកកាន់ប្រទេសកម្ពុជា មានការធ្លាក់ចុះដោយ សារការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្ដែបច្ចុប្បន្នមានចំនួនកើនឡើងបន្តិចវិញហើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា​ វិបត្តិកូវីដ ធ្វើឲ្យប៉ះពាល់ដល់ចំនួនទេសចរណ៍​ទាំងកម្ពុជានិងថៃ​ដូចតែគ្នា។ សម្ដេចបានសាកសួរទៅកាន់ភាគីថៃកាលពីពេលថ្មីៗនេះថាបានប៉ុន្មានភាគរយ? សម្ដេចថា : ថៃកាលមុនកូវីដ ៤០លាននាក់ ប៉ុន្ដែឥឡូវកើនវិញបានត្រឹមប្រហែល ៦០%ប៉ុណ្ណោះ​ ដែលនេះសឲ្យឃើញថា គ្រប់ប្រទេសទាំងអស់ប៉ះពាល់។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ​បានសាកសួរទៅកាន់អភិបាលខេត្តសៀមរាប ថាតើចំនួនភ្ញៀវទេសចរបរទេស កើនឡើងប៉ុន្មានឲ្យពិតប្រាកដ? ដោយសម្ដេចបន្ថែមថា រឿងទិ​ន្នន័យរបស់ក្រសួងទេសចរណ៍ជារឿងមួយ តែសម្ដេចចង់ដឹងបន្ថែមពីអាជ្ញាធរផ្ទាល់ នៅខេត្តសៀមរាប។ យោងតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត, លោកអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា «គាត់ថា យើងបង្កើនហើយ ណាមួយទៀតឥឡូវមិនទាន់ដល់ហៃស៊ីស៊ិន វាទើបតែចាប់ផ្ដើម ហៃស៊ីស៊ិន វាចាប់ផ្ដើមពីពាក់កណ្ដាលខែ ១០ ដល់ខែ ៣ ពេលហ្នឹងបានមនុស្សមកច្រើន ដោយសារស្រុកគេ គេវ៉ាកងគេអី គេនឹងមក»។…

អានបន្ត “សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ?” »

សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ និងមិនតម្លើងពន្ធលើពលរដ្ឋទេ

Posted on October 3, 2023October 3, 2023 By Mah Khmer
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ និងមិនតម្លើងពន្ធលើពលរដ្ឋទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះពលរដ្ឋថា «រាជរដ្ឋាភិបាលកម្ពុជា មិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ»។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសដែលបានអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣នេះ។ ពាក់ព័ន្ធនឹងបញ្ហាពន្ធដែលកំពុងផផ្ទុះការជជែកលើហ្វេសបុក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាពន្ធ បងប្អូននឹងដឹងហើយនាខែវិច្ឆិកាខាងមុខ ក្នុងជំនួបរវាងសម្ដេចជាមួយនឹងវិស័យឯកជន ពេលនោះនឹងដឹងថា រាជរដ្ឋាភិបាលគិតគូរបន្ថូរបន្ថយអ្វីខ្លះ ។ សម្ដេចធិបតីបានបញ្ជាក់ថា នឹងផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការលើកឡើងពីតម្រូវការ និងការចង់បានរបស់វិស័យឯកជន ដើម្បីយកមកធ្វើការដោះស្រាយ និងបំពេញបន្ថែម ខណៈវិស័យឯកជន គឺជាអ្នកបង្កើតការងារឱ្យប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បន្តលើកលែងពន្ធដែលបានដាក់ចេញកន្លងទៅ និងមិនយកពន្ធបន្ថែមអ្វីពីពលរដ្ឋទេ សូមក៉ំយល់ច្រឡំ ឬក៉ំជឿលើការញុះញ៉ង់ពីអ្នកណា»៕

សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលយកពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រហូតរហូតដល់ដំណាច់ឆ្នាំ ២០២៤

Posted on September 27, 2023 By Mah Khmer
អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលយកពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រហូតរហូតដល់ដំណាច់ឆ្នាំ ២០២៤

ភ្នំពេញ៖ ពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារការចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។ នេះបើយោងតាមសេចក្តីបំភ្លឺពីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សេចក្តីបំភ្លឺនេះបានបញ្ជាក់ថា ពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គល ពន្ធនេះត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ជាក់ស្ដែង ក្រុមហ៊ុន និងសហគ្រាសនានាបានបង់ពន្ធលើប្រាក់ចំណូលដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះសហគ្រាសដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏បានបង់ពន្ធនេះដែរ។ ក្រោយមក ពន្ធលើចំណេញមូលធនត្រូវបានដាក់បញ្ចូលក្នុងច្បាប់ស្តីពីសារពន្ធឆ្នាំ ១៩៩៧ ហើយការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលត្រូវបានចែងលម្អិតក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធលើ ចំណេញមូលធនសម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នាំ ២០២០ ដោយផ្អែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹងការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់ និងសកលលោក។ អគ្គនាយកដ្ឋានពន្ធដារបានបន្តថា ជាការគិតគូរចំពោះផលប៉ះពាល់នានាបណ្តាលពីការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ចំនួន ៣លើករួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យជាមូលធន ៥ផ្នែក (ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។…

អានបន្ត “អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលយកពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រហូតរហូតដល់ដំណាច់ឆ្នាំ ២០២៤” »

សេដ្ឋកិច្ច

រោងចក្រ​ផលិតស្បែកជើងកីឡា​​មួយនៅកម្ពុជា ប្រកាស​បិទ ដោយសារ​គ្មា​ន​ការ​បញ្ជាទិញ

Posted on September 26, 2023 By Mah Khmer
រោងចក្រ​ផលិតស្បែកជើងកីឡា​​មួយនៅកម្ពុជា ប្រកាស​បិទ ដោយសារ​គ្មា​ន​ការ​បញ្ជាទិញ

នៅថ្ងៃទី​២៥ កញ្ញា ២០២៣ ក្រុមហ៊ុន ASF Sporting Good Co.,Ltd បាន​​ប្រកាស​ជូនដំណឹង​ដល់​កម្មករ កម្ម​ការិ​នី និង​បុគ្គលិក​ទាំង​អស់​របស់ខ្លួនថា ដោយសារវិបត្តិ​សេដ្ឋ​កិច្ច​សាកល​ និងសង្គ្រាម​រវាង​រស្ស៊ី​និង​អ៊ុយ​ក្រែន​ ដែល​នាំឱ្យ​រោងចក្រ​នេះ​មិន​មាន​ការ​បញ្ជិទិញតទៅទៀត ហើយ​ក្រុមហ៊ុនក៏អស់​លទ្ធភាព​ក្នុង​ការ​រង់ចាំ​ការ​បញ្ជា​ទិញពី​ភ្ញៀវ​ត​ទៅ​ទៀតដែរ ដូច្នេះក្រុមហ៊ុន​សូម​ជូនដំណឹង​ពីការ​បិទ​រោង​ចកក្រ​ឈប់ដំណើរ​ទាំងស្រុង​​ចាប់ពីថ្ងៃទី០១ ខែ តុលា ឆ្នាំ ២០២៣នេះតទៅ ។​ រោងចក្រ​មួយនេះ​មានទីតាំង​នៅតាមបណ្ដោយផ្លូវជាតិលេខ​ ភូមិ​ធ្លក ឃុំ ជង្រុក​ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែល​មានកម្មករ​ កម្មការិនីប្រមាណ៥០០នាក់ ដែល​មានថៅកែ​ជាជនជាតិចិន ។​ បើតាម​របាយការណ៍​របស់​ក្រសួងការងារ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា​បានឱ្យដឹងថា​នៅក្នុង​ឆ្នាំ ២០២៣​នេះ មានរោងចក្រ​ជាច្រើនបានបិទទ្វារ និងព្យួរការ​ងារ តែក្នុងឆ្នាំនេះដែរ​ក៏មានរោងចក្រ​ជាច្រើនទៀត​បាន​សុំ​ដំ​ណើរការ​និង​វិនិយោគ​នៅកម្ពុជា ដូច្នេះ​ក្នុងឆ្នាំ ២០២៣​នេះ រោងចក្រ​នៅកម្ពុជា​មានបើក​មានបិទ ។ យ៉ាងណាក្ដី​បើតាមរបាយការណ៍​ធនាគារអភិវឌ្ឍន៍​អាស៊ី​បានបង្ហាញផងដែរថា ក្នុង​រយៈពេល​៦ខែដើមឆ្នាំ ២០២៣​នេះ ការ​នាំចេញផលិតផលសម្លៀក​បំពាក់ និងស្បែកជើង​ទៅកាន់ទីផ្សារ​ក្រៅប្រទេស​បានធ្លាក់​ចុះរហូតដល់​១៨,៦​ភាគរយ​ធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ ២០២២​ ៕

សេដ្ឋកិច្ច

តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20%

Posted on September 22, 2023 By Mah Khmer
តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20%

  មូលដ្ឋានគិតពន្ធលើចំណេញមូលធន គឺជាចំណេញមូលធនដែល​សំដៅ​ដល់​ប្រាក់ចំណូលជាប់ពន្ធដែលបានចំណូលពីការលក់ ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត ដោយពន្ធលើ​ចំណេញ​មូលធនត្រូវអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ ដែលត្រូវបានកំណត់តាមអត្រាថេរ២០% ។ មូលធនរួមមាន ៖ អចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស ។ ការគណនាពន្ធលើចំណេញមូលធន ៖ ប្រាក់ពន្ធលើចំណេញមូលធនត្រូវបង់ = ចំណេញមូលធន x ២០% ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ – ថ្លៃដើមនៃទ្រព្យ ឧទាហរណ៍ទី១ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៨០០លានរៀន ដោយមិនបានរក្សាឯកសារចំណាយនានា ។ ដូចនេះលោក «ក» ជ្រើសរើសវិធីកាត់កងចំណាយតាមការកំណត់ដើម្បីគណនាពន្ធលើចំណេញមូលធន ។ គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ x ៨០% => 800លាន x 80% = 640លានរៀល គណនាចំណេញមូលធន…

អានបន្ត “តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20%” »

សេដ្ឋកិច្ច

ក្រសួងរ៉ែ និងថាមពល ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

Posted on September 20, 2023September 20, 2023 By Mah Khmer
ក្រសួងរ៉ែ និងថាមពល ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។ ដំណោះស្រាយភ្លាមៗនេះ បានឡើងតាមការណែនំា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញនៅក្នុងខេត្តតាកែវ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់។ តាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លើមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្តាញជាតិបានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែ ចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖ *បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍…

អានបន្ត “ក្រសួងរ៉ែ និងថាមពល ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម” »

សេដ្ឋកិច្ច

ក្រុមហ៊ុនចិនដ៏ធំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាបលើផែនការសាងសង់ផ្លូវរថភ្លើងធុនស្រាល

Posted on September 18, 2023 By Mah Khmer
ក្រុមហ៊ុនចិនដ៏ធំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាបលើផែនការសាងសង់ផ្លូវរថភ្លើងធុនស្រាល

ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនចិន បានជួបពិភាក្សាការងារជាមួ​យមន្រ្តីរដ្ឋបាលខេត្តសៀមរាប លើគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប។ ជំនួបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៣នេះកន្លងមកនេះ។ ថ្នាក់ដឹក​នាំក្រុមហ៊ុនចិនChina Metro ជួបពិភាក្សាគ្នានេះ ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យ សម្រាប់សិក្សាគម្រោងផ្លូវរថភ្លើង ធុន ស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប​ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកិច្ចដឹកនាំរបស់លោក ពិន ប្រាកដអភិបាលរង​នៃគណៈអភិបាលខេត្ត និង លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី នៃស្ថាប័នពាក់ព័ន្ធ។ លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ចូលមកក្រុងសៀមរាប គឺមានពីជម្រើស ដោយមួយ ស្ថិតនៅលើផ្លូវចាស់ និងមួយនៅលើផ្លូវថ្មី។ ម៉្យាងទៀតគម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេស បានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យ នូវរាល់ផលប៉ះពាល់។ លោកអភិបាលរងខេត្ត ក៏បានជម្រាបដល់ក្រុមហ៊ុនផងដែរថា ដើមី្បឱ្យគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ…

អានបន្ត “ក្រុមហ៊ុនចិនដ៏ធំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាបលើផែនការសាងសង់ផ្លូវរថភ្លើងធុនស្រាល” »

សេដ្ឋកិច្ច

ផ្លូវ Highway ​ថ្មី​មួយ​ខ្សែ​ ​សាងសង់​រួចរាល់​តភ្ជាប់ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី

Posted on September 18, 2023 By Mah Khmer
ផ្លូវ Highway ​ថ្មី​មួយ​ខ្សែ​ ​សាងសង់​រួចរាល់​តភ្ជាប់ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិង​ជា​អ្នក​នាំ​ពាក្យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជាបាន​ឲ្យ «កម្ពុជា​ថ្មី» ដឹង​​កាលពីពេលថ្មីៗ​នេះ​ថា ​ផ្លូវ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​មួយខ្សែ​ទើប​តែ​​បញ្ចប់​ការ​សាងសង់ថ្មីៗ​នេះ ដើម្បី​សម្រួលដល់​ការធ្វើចរាចរណ៍តភ្ជាប់​ចេញចូលទៅ​ព្រលាន​យន្តហោះថ្មី។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ​«ផ្លូវ​ថ្មី​ដែល​ទើប​សាង​សង់​​រួចរាល់​នោះ​គេ​ហៅ​ថា​ Special Airport Highway ដែល​ជា​ប្រភេទ​ផ្លូវ​​បេតុងកៅស៊ូ ​​មិន​មែន​ជា​ប្រភេទ​ផ្លូវ​ល្បឿនលឿន​ទេ តែ​ជា​ប្រភេទ​ផ្លូវ​កាត់ដែល​តភ្ជាប់​ពី​ផ្លូវ​ជាតិ​​លេខ ៦ ទៅដល់​ Airport មាន​ប្រវែង ២៤.៥ គីឡូម៉ែត្រ»។ «ក្រៅពីផ្លូវ​ថ្មី​ដែលស្ថាបនា​រួចរាល់ ក្នុង​គម្រោង​មិនមានការ​សាងសង់​ផ្លូវ​ថ្មី​បន្ថែម​ដោយ​ត្រូវ​​ប្រើប្រាស់​ផ្លូវ​ចាស់​ដែលមាន​ស្រាប់​ដដែល»។ នេះបើតាមការអះអាង​របស់​មន្រ្តីអាកាសចរ​ស៊ីវិលរូបនេះ។ ទាក់ទង​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​ថ្មី​ខេត្ត​សៀមរាប​ អ្នក​នាំ​ពាក្យ​រូប​នេះ​ថា​នឹង​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​​​ច្រើន​ទី១ ព្រលាន​ថ្មី​នេះ​ស្ថិតនៅ​តំបន់​មួយ​ដែល​​មិន​មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន សង្គម និង​វប្បធម៌ ​និង​ទី២ មាន​សមត្ថភាព​គ្រប់គ្រាន់​​ទទួល​យន្តហោះ​ប្រភេទ​ធំ​ៗ​​គ្រប់​ប្រភេទ​អាច​​ចុះចតបាន​។ បើតាមមន្រ្តី​អ្នក​នាំពាក្យ​រូបនេះ​ សម្រាប់​គម្រោង​អភិវឌ្ឍ​បន្ថែមទៀតនៅក្នុងព្រលានថ្មី​នេះ លោកមិនអាចកំណត់បាននោះទេគឺ​អាស្រ័យ​ស្ថានភាពជាក់ស្តែង​នៃកំណើនភ្ញៀវទេសចរ។ បច្ចុប្បន្ន​នេះ​ចំនួន​ភ្ញៀវទេសចរ​មាន​ការ​ធ្លាក់​ចុះបន្ទាប់​ពី​បញ្ហា​កូវីដ​១៩ ដោយ​ក្នុង​មួយ​សប្ដាហ៍មាន​​ជើង​​ហោះ​ហើរ​តែ ៨​ ជើងប៉ុណ្ណោះ​។ លោក​​ពន្យល់​បន្ថែមថា «ដោយ​សារ​តែ​កន្លង​មក​តែង​មាន​អ្នក​យល់​ច្រឡំ​ច្រើន​ជុំ​វិញអាកាសយានដ្ឋាន​ថ្មី​នេះ។ ខ្ញុំ​ចង់​បញ្ជាក់​ថា​​ការ​ហោះ​ហើរ​​បច្ចុប្បន្ន​​មានតែ​ ៨​ ជើង ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ទោះ​ផ្លាស់​ពី​ចាស់​មក​ថ្មី​ក៏​ដោយ ព្រោះ​ការ​ហោះហើរ យើង​ដឹក​ទេសចរ ដឹក​ភ្ញៀវ​មក​អាកាសយានដ្ឋាន មិន​មែន​​បើក​​ឱ្យ​ដំណើរ​ការ​​ភ្លាម​មាន​យន្តហោះ ហោះចូល​ច្រើន​ភ្លាម​ទេ វា​មិន​បែប​ហ្នឹង​នោះ​ទេ»។…

អានបន្ត “ផ្លូវ Highway ​ថ្មី​មួយ​ខ្សែ​ ​សាងសង់​រួចរាល់​តភ្ជាប់ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី” »

សេដ្ឋកិច្ច

អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣

Posted on September 18, 2023 By Mah Khmer
អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣

កម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៣.៤លាននាក់ មានជើងហោះហើរមានចំនួន ៣៣​ ១៤៦ជើង (ចលនាទ្វេទិស) កើនឡើង ១១៤% បើធៀបទៅនឹងឆ្នាំ២០២២។ បើតាមការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងបន្តថា ការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសវិញ មានចំនួនជាង ៣៤​ ៨៨១តោន ថយចុះជាង ១០% បើធៀបទៅនឹងឆ្នាំ២០២២​។ ប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងទាក់ទាញអ្នកធ្វើដំណើរ តាមផ្លូវអាកាសបានប្រមាណ ៤,៦លាននាក់ នៅឆ្នាំ២០២៣ ពោលគឺនឹងកើនឡើងពី ២,៣៨លាននាក់ កាលពីឆ្នាំ២០២២។ បើតាមការបន្ថែមរបស់ លោក ស៊ីន ចាន់សិរីវុត្ថា។ បើតាមអ្នកនាំពាក្យដដែល បានបន្ថែមទៀតថា ចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងទ្វេដង ដោយសារការបើកដំណើរការឡើងវិញរបស់ប្រទេ​សចិននៅដើមឆ្នាំ២០២៣ ដែលបានបញ្ចូលកម្លាំងរុញច្រានថ្មី ទៅក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍។ គូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ នៅលើពិភពលោក នឹងចាប់ផ្តើមបើកជើងហោះហើរមកកម្ពុជាឡើងវិញ នៅចុងខែតុលា ឆ្នាំ២០២៣នេះ។…

អានបន្ត “អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣” »

សេដ្ឋកិច្ច

គួរយល់ដឹង! អាជីវកម្មដែលមាន​ចំណូលដុល​ប្រចាំឆ្នាំតិចជាង ២៥០លានរៀល ​ឬ៦ម៉ឺនដុល្លារ ​មិនតម្រូវឱ្យចុះបញ្ជីពន្ធទេ

Posted on September 18, 2023 By Mah Khmer
គួរយល់ដឹង! អាជីវកម្មដែលមាន​ចំណូលដុល​ប្រចាំឆ្នាំតិចជាង ២៥០លានរៀល ​ឬ៦ម៉ឺនដុល្លារ ​មិនតម្រូវឱ្យចុះបញ្ជីពន្ធទេ

(ភ្នំពេញ)៖ ការប្រកបរបររស៊ី ឬការធ្វើជំនួញ ឬធ្វើពាណិជ្ជកម្ម​ ​ត្រូវបានតម្រូវឱ្យម្ចាស់អាជីវកម្មទៅចុះបញ្ជី និងសុំលិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីបញ្ជាក់ពីការរស៊ីដោយស្របច្បាប់។ ប៉ុន្តែជារឿយអ្នករកស៊ីមួយចំនួន ជាពិសេសអ្នកប្រកបអាជីវកម្មតូចតាច តែងតែត្អូញ ​និងខ្លាចរអាក្នុងការទៅចុះបញ្ជី ដោយខ្លាចក្នុងការបង់ពន្ធច្រើន​ ដោយសារតែពួកគាត់មិនបានស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រភេទអាជីវកម្ម ដែលជាប់ពន្ធ និងមិនជាប់ពន្ធ។ នេះគឺជាអ្វីដែលម្ចាស់អាជីវកម្ម ត្រូវស្វែងយល់ ដើម្បីជៀសវាងមន្រ្តីខិលខូចមួយចំនួន ទៅគម្រាមកំហែងទារប្រាក់ ដែលនាំឱ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ។ បើតាម ​លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ​អាជីវកម្មដែលមានផលរបរចំណូលដុលសរុបប្រចាំឆ្នាំតិចជាង ២៥០ លានរៀល ​ឬ៦ម៉ឺនដុល្លារ​ នឹងមិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ខណៈអាជីវកម្មតូចតាច ក៏មិនត្រូវឱ្យសុំសេវារដ្ឋបាលនៅតាមក្រុង ស្រុកដែរ ​ដើម្បីកុំឱ្យប៉ះពាល់ទៅដល់អ្នករកស៊ីរបរតូចតាច​​។ លោកបានឱ្យដឹងថា សម្រាប់អាជីវកម្មដែលទទួលបានចំណូលលើពី​ ២៥០លានរៀល ដល់៧៥០លានរៀល ឬប្រមាណ១៨ម៉ឺនដុល្លារ ​តម្រូវឱ្យចុះបញ្ជីជាប់ពន្ធតូច ​ដែលជាប្រភេទអាជីវកម្មកត់ត្រា នូវបញ្ជីស្នាមលក្ខណៈសាមញ្ញ ដោយកត់ត្រាតែចំណូល និងចំណាយប៉ុណ្ណោះ។ ចំណែកអាជីវកម្មដែលទទួលបានចំណូលលើសពី ៧៥០លានរៀល ដល់៤០ពាន់លានរៀល ឬប្រមាណ១លានដុល្លារ ជាប់ពន្ធមធ្យម ដែលម្ចាស់អាជីវកម្មតម្រូវឱ្យមានការចុះបញ្ជីឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ​​។ ​នៅកម្មវិធីផ្សាយផ្ទាល់…

អានបន្ត “គួរយល់ដឹង! អាជីវកម្មដែលមាន​ចំណូលដុល​ប្រចាំឆ្នាំតិចជាង ២៥០លានរៀល ​ឬ៦ម៉ឺនដុល្លារ ​មិនតម្រូវឱ្យចុះបញ្ជីពន្ធទេ” »

សេដ្ឋកិច្ច

រដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី

Posted on August 30, 2023 By Mah Khmer
រដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់ក្រុមការងារត្រូវស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងបណ្ដុះបណ្ដាលជំនាញផ្សេងៗ ជូនដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ នាឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេ​ដ្ឋា​រចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៣។ នាឱ្យកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារត្រូវតែស្វែងរកដីធ្លីសម្រាប់បង្កើតជារោងចក្រ និងសិប្បកម្មផលិតនូវផលិតផលនានារួមនឹងការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ដើម្បីជួយដល់ពលរដ្ឋដែលរស់ក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ អាចប្រកបរបរផ្សេងៗ និងបង្កើតអាជីវកម្ម សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាក្រុមការងារអន្តរក្រសួង នឹងពិនិត្យមើលបន្ថែមទៀតពីលទ្ធភាព និងស្នើឲ្យមានជាអាទិភាពពិសេសចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក អាចចូលបម្រើការងារនៅក្នុងអាកាសយានដ្ឋានដែលនឹងបើកដំណើរការថ្មីនាពេលខាងមុខផងដែរ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមទៀតឲ្យមន្ត្រីជំនាញអន្តរក្រសួងពិនិត្យ និងដោះស្រាយ កុំឱ្យមានការលិចលង់នៅក្នុងរដូវវស្សា និងខ្វះខាតទឹកនៅក្នុងរដូវប្រាំង ទៅតាមសំណូមរបស់ប្រជាពលរដ្ឋផងដែរ។

សេដ្ឋកិច្ច

ខេត្តសៀមរាប នឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប

Posted on August 28, 2023 By Mah Khmer
ខេត្តសៀមរាប នឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប

  (សៀមរាប)៖ ខេត្តសៀមរាបនឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប, នេះយោងតាមកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់រវាងស្ថាប័នពាក់ព័ន្ធជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលាខេត្តសៀមរាប។ យោងតាមការលើកឡើងរបស់លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប គឺមានពីជម្រើសមួយស្ថិតនៅលើផ្លូវចាស់ និងមួយទៀតនៅលើផ្លូវថ្មី។ ម៉្យាងទៀត គម្រោងនេះនៅពុំទាន់ច្បាស់លាស់នៅឡើយនោះទេ ដោយក្រុមការងារបច្ចេកទេសបានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យនូវរាល់ផលប៉ះពាល់ក្នុងការបង្ហាញនៃគំនូសប្លង់នៃគម្រោងការស្ថាបនាផ្លូវរថភ្លើងនេះ។ លោកបានបន្តថា ខាងក្រុមហ៊ុនសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដោយផ្លូវរថភ្លើងនេះនឹងឆ្លងកាត់តំបន់អង្គរ និងអាចមានការប៉ះពាល់តំបន់បុរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាតផង​ដែរ។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ពាក់ព័ន្ធនឹងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ រដ្ឋបាលខេត្តសូមធ្វើការគាំទ្រ និងត្រៀមសហការជាមួយក្រុមហ៊ុនក្នុងការផ្តល់ព័ត៌មាននឹង ទិន្នន័យជូនក្រុមហ៊ុនដែលបានចុះមកសិក្សា និងប្រមូលទិន្នន័យ ដើមី្បឆ្លើយតបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូន នាពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍ ដោយផ្ទាល់មកពីប្រទេសផ្សេងៗមកទស្សនាប្រទេសកម្ពុជា ជាពិសេសគឺខេត្តសៀមរាបដែលជាខេត្តសម្បូរទៅដោយប្រាសាទបុរាណ…

អានបន្ត “ខេត្តសៀមរាប នឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប” »

សេដ្ឋកិច្ច

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមសម្ភោធព្រលាន យន្តហោះខេត្តសៀមរាប

Posted on August 23, 2023 By Mah Khmer
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមសម្ភោធព្រលាន យន្តហោះខេត្តសៀមរាប

កណ្តាលៈ សម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមសម្ភោធព្រលានយន្តហោះអន្តរជាតិ ក្នុងខេត្តសៀមរាប នៅខែតុលាខាងមុខនេះ។ សម្តេបាននិងកំពុងថ្លែងក្នុងពិធីសម្ភោធឲ្យ ដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣​នាព្រឹកថ្ងៃទី៣ សីហានេះថា នេះជាលើកចុងក្រោយ ដែលសម្តេចអញ្ជើញថ្លែងសុន្ទរកថា ក្នុងនាមជានាយករដ្ឋមន្រ្តី ហើយលោកហ៊ុន ម៉ាណែតត្រូវបានអញ្ជើញ ចូលរូមសម្ភោធជាផ្លូវការ នូវព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាបនាពេលខាងមុខ។ សម្តេចបានបញ្ជាក់ថា “សម្តេចមិនទៅណា មិនរត់ចោលប្រជាពលរដ្ឋនោះទេ ប៉ុន្តែសម្តេចនឹងនៅពីក្រោយនាយករដ្ឋមន្រ្តីថ្មី”។ ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប គ្រោងសម្ភោធបើកឲ្យដំណើរការនៅថ្ងៃទី១៦ តុលាខាងមុខ។ ព្រលាននេះ បានសាងសង់ឡើងលើផ្ទៃដី១៥០០ហិកតា ដែលបានចំណាយទុនវិនិយោគប្រមាណ​១១០០លានដុល្លារអាមេរិក។ ជាព្រលានប្រភេទ4E ដែលមានសមត្ថភាពទទួលយន្តហោះចុះចតគ្រប់ធុន៕

សេដ្ឋកិច្ច

ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍកសិឧស្សាហកម្មនៅកម្ពុជា ដោយវិនិយោគ ១២,៧ពាន់លានដុល្លារ លើដី៧៥ម៉ឺនហិកតា ក្នុងខេត្ត០៦

Posted on August 17, 2023 By Mah Khmer
ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍកសិឧស្សាហកម្មនៅកម្ពុជា ដោយវិនិយោគ ១២,៧ពាន់លានដុល្លារ លើដី៧៥ម៉ឺនហិកតា ក្នុងខេត្ត០៦

ក្រុមហ៊ុន Danong Development Group របស់ប្រទេសចិន បានបង្ហាញគំនិតផ្តួចផ្តើមវិនិយោគទ្រង់ទ្រាយធំមួយ ដោយគ្រោងនឹងវិនិយោគថវិកាដ៏ធំចំនួនជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃលើខេត្តយុទ្ធសាស្រ្តចំនួនប្រាំមួយ។ សេចក្តីប្រកាសនេះ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មានផ្តាច់មុខដោយទូរទស្សន៍អនឡាញ BDN កាលពីថ្ងៃទី ១៤ ខែសីហា។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដែលលាតសន្ធឹងលើខេត្តព្រះសីហនុ កំពត បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ ភាពធំទូលាយនៃគម្រោងនេះត្រូវការផ្ទៃដីកសិកម្មប្រមាណ ៧៥0 000 ហិកតា។ ក្រុមហ៊ុន Danong Development Group ត្រៀមខ្លួនជាស្រេចក្នុងការជំរុញឱ្យមានបដិវត្តន៍ក្នុងវិស័យកសិកម្ម ពង្រឹងជំហររបស់ប្រទេសកម្ពុជានៅលើឆាកកសិពាណិជ្ជកម្មពិភពលោក។ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការជាយុទ្ធសាស្ត្រនេះ ដោយលោកមានប្រសាសន៍ថា “ក្រុមហ៊ុន Danong Development Group ជាក្រុមហ៊ុនមានបទពិសោធន៍និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន។ ខ្ញុំគិតថាបើបានក្រុមហ៊ុននេះមកចូលរួមជាមួយយើង នោះវិស័យកសិកម្មនៅស្រុកយើងនឹងរីកចម្រើនបានលឿនយ៉ាងពិតប្រាកដ។ ហើយពេលនោះ ​ប្រទេស​កម្ពុជានឹងក្លាយ​ជាគំរូ​នៃ​ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម។” ឯកឧត្តម ដួង តារា បន្តថា “ចេញពីការវិនិយោគនេះ…

អានបន្ត “ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍកសិឧស្សាហកម្មនៅកម្ពុជា ដោយវិនិយោគ ១២,៧ពាន់លានដុល្លារ លើដី៧៥ម៉ឺនហិកតា ក្នុងខេត្ត០៦” »

សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងផ្លូវល្បឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅតែបន្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី

Posted on August 9, 2023August 9, 2023 By Mah Khmer
លោក ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងផ្លូវល្បឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅតែបន្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី

(ភ្នំពេញ)៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងគម្រោងផ្លូវល្បឿនលឿន​ភ្នំពេញ-​សៀម​រាប, សៀមរាប-ប៉ោយប៉ែត គឺគម្រោងផ្នែកដឹកជញ្ជូនដ៏សំខាន់ចំនួនពីរ ត្រូវ​បានរាជរដ្ឋា​ភិបាល​នីតិកាលទី៦ របស់សម្តេចតេជោ ហ៊ុន សែន មានលោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ​ដ៏​ចំណាននោះ បានប្រឹងប្រែងសិក្សា និងជំរុញឱ្យមានវឌ្ឍនភាពទៅមុខជា​បន្ត​បន្ទាប់។ បើទោះបីជាយ៉ាងណាការងាររបស់រាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ត្រូវបានបិទបញ្ចប់ ហើយគម្រោងទាំងពីរក៏មិនទាន់ឈានដល់ការបើកការដ្ឋានសាងសង់​នោះ​ដែរ។ បន្ថែមពីលើនោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០២៣តទៅ នឹងមានការធ្វើកំណែទម្រង់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដោយប្តូរ​ទាំងនាយករដ្ឋមន្ត្រី ហើយក៏ប្តូរទាំងរដ្ឋមន្ត្រីកាន់ការងារនៅក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូនផងដែរ។ ប្រជាពលរដ្ឋខ្មែរបានសាទរយ៉ាងខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ និង​ផ្លូវ​ល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត ហើយក៏ចង់ឃើញ​គម្រោង​ទាំងពីរនេះលេចចេញជារូបរៀងរាងផងដែរ។ ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងរដ្ឋ​មន្ត្រី​ដែលជាអ្នកជំរុញ និងកាន់ការងារផ្ទាល់លើគម្រោងទាំងពីរសម្រាប់​អាណត្តិថ្មី នាំឱ្យ​ប្រជាពលរដ្ឋមួយចំនួនចង់ដឹងថា តើគម្រោងទាំងពីរនេះ នៅតែ​បន្តដំណើរការ ឬ​យ៉ាង​ណាសម្រាប់អាណត្តិថ្មីនេះ? ក្នុងបទសម្ភាសន៍មួយជាមួយអ្នកព័ត៌មានពេលចុះពិនិត្យផ្លូវបាក់ស្រុតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គម្រោង​ទាំង​ពីរ​ខាងលើជាគម្រោងរបស់ជាតិ ហើយនៅតែជានយោបា​យ​អាទិភាព​របស់​រាជ​រដ្ឋា​ភិបាល​ដឹក​នាំដោយ​គណបក្សប្រជាជនកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាល​អា​ណត្តិថ្មី នៅ​តែ​បន្តលើគម្រោងដ៏មានសារៈសំខាន់ទាំងពីរខាងលើនេះ។ គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវ​ទឹក​ពី​ទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ត្រូវបានសិក្សា និងដឹកឆ្លងការត្រួតពិនិត្យរបស់​រាជ​រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩…

អានបន្ត “លោក ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងផ្លូវល្បឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅតែបន្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី” »

សេដ្ឋកិច្ច

ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ

Posted on July 30, 2023 By Mah Khmer
ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ

កម្ពុជា និងថៃ បានបើកដាក់ឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងដែលបានតភ្ជាប់រវាងប្រទេសទាំងពីរជាលើកដំបូងជាផ្លូវការហើយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ តំណភ្ជាប់ផ្លូវរថភ្លើងនេះ បានភ្ជាប់ជាមួយនឹងស្ថានីយភ្លើងបានឃ្លុងលឹក ក្នុងស្រុកអារ៉ាត់នីយ៉ាប្រះផេត ខេត្តស្រះកែវ ទៅកា​ន់​ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយដែលជាការតភ្ជាប់រវាងប្រទេសក្នុងតំបន់អាស៊ានជាមួយនឹងប្រទេសចិន ដែលនេះជាការជួយកាត់ប​ន្ថ​​យនូវថ្លៃដឹកជញ្ជូន ថ្លៃថាមពល ជួយថែរក្សាបរិស្ថាន ព្រមទាំងជំរុញនូវស្តង់ដារពាណិជ្ជកម្មរបស់សកលលោកផងដែរ​។ បន្ថែមពីនេះ ខ្សែរថភ្លើងដែលទើបតែភ្ជាប់ថ្មីនេះ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមដ៏ល្អមួយ ក្នុងប្រព័ន្ធដឹកជញ្ជូនភស្តុភារកម្ម ដែលសម្រួលដល់ពាណិជ្ជករថៃ និងកម្ពុជា។ ខណៈដែលមានក្រុ​មហ៊ុនថៃជាច្រើនបានចូលរួមក្នុងប្រតិបត្តិការសេវាកម្មនេះ ដោយប្រើប្រាស់ផ្លូវដែកថៃជាស្នូល ក្នុងនោះរួមមាន ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. or GMLL និងក្រុមហ៊ុន PTT Public Company Limited។ លោក Chansak Chumchuen នាយករងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម របស់ក្រុមហ៊ុន PTT បានលើកឡើងថា ការបើកឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងនេះ នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងថៃ ខណៈដែលយើងក៏មានផ្លូវរថភ្លើងភ្ជាប់ពីថៃ ទៅឡាវ…

អានបន្ត “ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ” »

សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ

Posted on July 27, 2023 By Mah Khmer
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំ ពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជីរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា​ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)” និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ២០២៣ តទៅ។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​កម្ពុជា។ សេចក្តីជូនដំណឹងនេះបញ្ជាក់ថា​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាស៍ចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។ ប្រភពដដែលបន្តថា​ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែល មិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥…

អានបន្ត “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ” »

សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

Posted on July 19, 2023 By Mah Khmer
រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការអន្តរក្រសួង ​ដើម្បីជំរុញដំណើរការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែល លោក ស៊ុន ចាន់ ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។ បើតាមសេចក្ដីចសម្រេចលេខ៥២.សសរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ បើតាមក្ដីសម្រេច បង្កើតគណៈកម្មការអន្តរក្រសួងនេះ ដែលចុះហត្ថលេខា ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងប្រការ១ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ស្នើសុំវិនិយោគដោយ ក្រុមហ៊ុន China Road and Bridge Corporation​ (CRBC) ក្រោមទម្រង់វិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (Bot: Build-Operate-Transfer) មានសមាសភាព២៦រូប លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុប្រធាន។ នៅក្នុងប្រការ២ គណៈកម្មការនេះ មានភារកិច្ច រួមមាន៖ ពិនិត្យ ផ្ដល់យោបល់អំពីនីតីវិធី ក្របខណ្ឌគតិយុត្ត…

អានបន្ត “រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប” »

សេដ្ឋកិច្ច

ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលថ្ងៃទី៧ ខែមិថុនានេះ

Posted on June 7, 2023 By Mah Khmer
ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលថ្ងៃទី៧ ខែមិថុនានេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា និងចុះហត្ថលេខាលើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនចិន។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ គ្រោងចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១.៣៥ប៊ីលានដុល្លារអាមេរិក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឱ្យខ្ញុំ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានថ្ងៃនេះ យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត កាន់តែវែងឆ្ងាយទៅហើយ។ ផ្លូវល្បឿនលឿននេះវានឹងកើតមុនពេលដែលខ្ញុំស្លាប់ បើទោះបីជាខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្ត ក៏ប៉ុន្តែខ្ញុំមានឱកាស ដើម្បីនឹងមើលកូនចៅគណបក្សប្រជាជនកម្ពុជា គេដឹកនាំយ៉ាងម៉េច ហើយយើងក៏ជួយគាំទ្រលើកទឹកចិត្តឲ្យពួកគេធ្វើទៅ ពួកយើងចាស់ៗអស់ហើយ»។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន…

អានបន្ត “ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលថ្ងៃទី៧ ខែមិថុនានេះ” »

សេដ្ឋកិច្ច

គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត

Posted on May 28, 2023 By Mah Khmer
គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលជាគម្រោងផ្លូវល្បឿនលឿនថ្មីទី៣ របស់កម្ពុជា បច្ចុប្បន្នបាននិងកំពុងដំណើរការសិក្សានៅឡើយ ខណៈគម្រោងផ្លូវល្បឿនលឿនថ្មីនេះអាចនឹងបន្តហួសទៅដល់ក្រុងប៉ោយប៉ែតថែមទៀតផង។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិត កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ ឯក​ឧត្តមបានមានប្រសាសន៍ថា “ដោយសារតែគេទុកចិត្តលើរាជរដ្ឋាភិបាល ដោយសារប្រទេសមានសុខសន្តិភាព សេដ្ឋកិច្ចមានការីកចម្រើន ហើយខ្ញុំសង្ឃឹមថាលទ្ធផលនៃការសិក្សានេះល្អ និងឈានដល់ការចុះកិច្ចព្រមព្រៀងជាដៃគូរវាងរដ្ឋនិងក្រុមហ៊ុនឯកជន ផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប អាចបន្តពីសៀមរាបទៅប៉ោយប៉ែតផងដែរ” ។ ក្នុងនោះឯឧត្តម ក៏បានលើកឡើងដែរថា​ “នៅដាច់ខែ៥ នេះក្រុមហ៊ុន CRBC)គាត់នឹងសិក្សាចប់ ហើយនឹងមានការស្នើរសុំចុះ MOU នៅខែក្រោយនេះ។ អ៊ីចឹងយើងបើកសារដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ ពេលជាមួយគ្នានេះ យើងចុះហ្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា នៅខែ៦នេះដែរ ដោយបើកមួយចុះមកមួយទៀត” ។ សូមជម្រាបផងដែរថា សម្រាប់គម្រោងផ្លូវល្បឿនលឿនថ្មីទី៣នេះ នៅមិនទាន់បញ្ជាក់ប្រវែងសរុប និងចំនួនទឹកប្រាក់សម្រាប់ការសាងសង់នៅឡើយនោះទេ។ ប៉ុន្ដែគម្រោងផ្លូវនេះ អាចនឹងមានប្រវែង វែងជាងគម្រោងផ្លូវល្បឿនលឿនទី១ និងផ្លូវល្បឿនលឿនទី២ ហើយចំពោះថវិកាក៏នឹងអាចចំណាយច្រើនជាងផងដែរ៕​

សេដ្ឋកិច្ច

ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ៣៨២គ.ម ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ

Posted on February 13, 2023 By Mah Khmer
ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ៣៨២គ.ម ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ៖ តាមរយៈការសិក្សាបឋម ដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ នេះបើតាមកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយផ្ទាល់និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC និងមានការចូលរួមផងដែរពីសំណាក់ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន CRBC បានធ្វើបទបង្ហាញលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ ១-ទិដ្ឋភាពទូទៅនៃគម្រោង, ២-ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍, ៣-ផែនការនៃការសាងសង់, ៤-ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក, ៥,ការរៀបចំការដឹកជញ្ជូន, ៦-រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប, ៧-ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង ៨-ការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​…

អានបន្ត “ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ៣៨២គ.ម ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ” »

សេដ្ឋកិច្ច

Posts pagination

Previous 1 2
  • ហេងនោះហេង ឆ្នាំទាំង៧ ថ្ងៃនេះលាភធំចូលទាំងព្រឹក តែដាច់ខាតត្រូវតែ… ហោរាសាស្ត្រ
  • ស្អែកនេះស៊ែរជាប្រញាប់ ជូត ខាល ថោះ មមី មមែ រកា កុរ ជើងលេខល្អ យីអ៊ុនឡើង សំពៅនាំលាភមកដល់ផ្ទះ ហោរាសាស្ត្រ
  • យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ ​សាខាខេត្តព្រះសីហនុចាប់បើកដំណើរការ ចាប់ពីថ្ងៃនេះតទៅ PR
  • បើកភ្នែកឡើងលុយចូលដល់ក្នុងផ្ទះ! ប្រុសស្រីកើត ឆ្នាំ មមែ រកា​ រោង ម្សាញ់ ថោះ មានឬ ទ្ធិអំ ណា​ ច រាសីខ្ពស់ត្រដែត ហោរាសាស្ត្រ
  • ស្អែកថ្ងៃថ្មី ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • កំពូល​ឆ្នាំ​ទាំង​៩​នេះ​លាភ​ធំសំណាងល្អ​កើតឡើងបន្ត​គ្នា​៣​ថ្ងៃ ហោរាសាស្ត្រ
  • ថ្ងៃ06,07,08,09,10 ប្រុសស្រីកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ជួបលាភផ្ទួនលុយហូរចូលមិនដា​ច់ ហោរាសាស្ត្រ
  • សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules