Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • មមែ កុរ និងឆ្លូវ ទ្រព្យដែល១០ឆ្នាំមានម្តងជិតចូលមកហើយ ហោរាសាស្ត្រ
  • គម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ប្រវែង ៤៦,៥៧គីឡូម៉ែត ត្រូវបានសិក្សាតម្រាយប្លង់ទីតាំងលម្អិតរួចរាល់ និងឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ សេដ្ឋកិច្ច
  • ​ឆ្នាំ​ទាំង​៦​រាសី​ល្អ​ខ្លាំ​ង​ណាស់​ដឹង​តែ​មិន​ខ្វះ​លុយ​ចាយ​​ទេ ហោរាសាស្ត្រ
  • ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • ថ្ងៃទី 17,18,19,20 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • ដើមខែថ្មី! ចូលដល់ខែ១០ភ្លាម ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវ ផ្លូវលាភនឹងបើករងចាំអ្នក ហោរាសាស្ត្រ
  • ហេងនោះហេង រាប់ពីថ្ងៃនេះដល់ចុងខែ ឆ្នាំ មមី ច រការ វក ឆ្លូវ ជូត លាភជ័យសិរីសួស្តី ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • អធិរាជ មហាសាច់ បានលេបថ្នាំ ស ម្លា.ប់ ខ្លួ.ន ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញវិធានការតឹងរ៉ឹង លើទីតាំងស្នាក់នៅពាក់ព័ន្ធជនបរទេសខុសច្បាប់ និង Scam Online

Posted on May 25, 2026 By Mah Khmer

សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្លាំងជំនាញកំពុងបន្តចុះធ្វើរដ្ឋបាល និងត្រួតពិនិត្យជាប្រចាំទៅលើផ្ទះសំណាក់ សណ្ឋាគារ ផ្ទះល្វែង និងទីតាំងស្នាក់នៅផ្សេងៗទៀតនៅទូទាំងខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធនឹងជនបរទេសស្នាក់នៅដោយខុសច្បាប់ ជាពិសេសសកម្មភាពបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (Scam Online) ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងកិត្តិយសប្រទេសជាតិ។

លោកស្នងការ បានបញ្ជាក់ទៀតថា ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល ឬម្ចាស់ទីតាំងណាក៏ដោយ ដែលហ៊ានជួល ឬអនុញ្ញាតឱ្យជនបរទេសស្នាក់នៅដោយខុសច្បាប់ ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ច ឬពាក់ព័ន្ធនឹងការលួចបង្កប់សកម្មភាពល្មើសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។

បើតាមការបញ្ជាក់ពីលោកស្នងការ គិតមកដល់ពេលនេះ កម្លាំងជំនាញបានរកឃើញ និងអនុវត្តវិធានការផាកពិន័យលើទីតាំងមួយចំនួនរួចមកហើយ ក្រោយរកឃើញថា មានការលួចទទួលជនបរទេសខុសច្បាប់ឱ្យស្នាក់នៅ។ អាជ្ញាធរបានព្រមានថា ចាប់ពីពេលនេះតទៅ ម្ចាស់ទីតាំងណាដែលនៅតែរឹងរូស ឬចេតនាលាក់បាំងជនបរទេសខុសច្បាប់ នឹងត្រូវប្រឈមមុខនឹងការចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ និងដាច់ខាត។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់ ប្រសិនបើមានការសង្ស័យលើសកម្មភាពជនបរទេសខុសច្បាប់ ឬការបង្កប់បទល្មើសផ្សេងៗ ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានសង្កត់ធ្ងន់ថា ក្នុងករណីជនបរទេសទាំងនោះប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) សមត្ថកិច្ចនឹងមិនត្រឹមតែចាត់ការលើជនល្មើសប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំខ្លួនម្ចាស់ទីតាំង ឬអ្នកពាក់ព័ន្ធទៅអនុវត្តទោសតាមផ្លូវច្បាប់ផងដែរ ស្របតាមវិធានការប្រយុទ្ធប្រឆាំងបទល្មើស Scam Online ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តយ៉ាងតឹងរ៉ឹង និងមិនអនុញ្ញាតឱ្យមានការលាក់បាំង ឬឃុបឃិតជាដាច់ខាត៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ព័ត៌មានបឋម៖ ប្រជាពលរដ្ឋផ្ទុះការតវ៉ា! ចោទលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ប្រើអំណាចខុសនីតិវិធី យកគ្រឿងចក្រកាយដីធ្វើផ្លូវដោយគ្មានមន្ត្រីជំនាញត្រួតពិនិត្យ
Next Post: ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា

អត្ថបទទាក់ទង

  • ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ ព័ត៌មានជាតិ
  • សង្វៀនបញ្ជាល់មាន់ និងអាប៉ោង បើកលេងស៊ីសងខុសច្បាប់ ក្នុងចំណុច សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង របស់ឈ្មោះ រ៉ូត និងឈ្មោះ ខ្វៃ អាជ្ញាធរពាក់ព័ន្ធមិនទាន់ចាត់វិធានការបង្រ្កាប! ព័ត៌មានជាតិ
  • ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ព័ត៌មានជាតិ
  • ទីបំផុតចៅក្រមស៊ើបសួរ ២រូប ចេញដីកាឃុំខ្លួន ឯកឧត្តមបណ្ឌិត ធឹម សំផូត ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទឆបោកផ្សេងគ្នា ព័ត៌មានជាតិ
  • សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត ព័ត៌មានជាតិ
  • ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ មេធំដែលមានរហ័សនាម «ខ្លា» កំពុងមានភាពរីកចំរើន ខណះសមត្ថកិច្ច ឆ្លើយហាក់មិនដឹងរឿង ព័ត៌មានជាតិ
  • ថ្ងៃលាភថ្ងៃជ័យ ថ្ងៃសេរីសួស្តី!បីថ្ងៃ ០៨,០៩,១០​ នេះជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត ហោរាសាស្ត្រ
  • ថ្ងៃច័ន្ទដើមទ្រព្យ! ឆ្នាំ រោង កុរ ច មមែ ជូត​ ខាល រការតាមជើងលេខត្រូវផ្លា​ ស់ប្តូរវាសនាថ្មី ហោរាសាស្ត្រ
  • ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ មេធំដែលមានរហ័សនាម «ខ្លា» កំពុងមានភាពរីកចំរើន ខណះសមត្ថកិច្ច ឆ្លើយហាក់មិនដឹងរឿង ព័ត៌មានជាតិ
  • ហេងនោះហេង ! សម្រាប់ខែថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ពេញ១ខែថ្មីនេះ មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • សេចក្តីថ្លែងអំណរអរគុណយ៉ាងជ្រលជ្រៅចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន ព្រមទំាងសហការី ជីវិតនិងសង្គម
  • ផ្លូវបេតុងមុខសាលារៀនវត្តបូព៌ និងផ្លូវជាច្រើនទៀតក្នុងក្រុងសៀមរាបត្រូវបានគាស់កកាយហើយមិនធ្វើវិញទុកចោលរាប់ខែ! ជីវិតនិងសង្គម
  • សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules