Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម! ជីវិតនិងសង្គម
  • ប្រាកដហើយឆ្នាំទាំង8មានលា ភមានលុយធំក្នុង៣ថ្ងៃទៀត! ហោរាសាស្ត្រ
  • ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក ព័ត៌មានជាតិ
  • ពីរថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ
  • លាដៃចាប់លាភថ្ងៃស្អែក! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • ប្រាកដណាស់! ៣ថ្ងៃនេះ ប្រុសស្រីកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ជួបលាភផ្ទួនលុយហូរចូលមិនដាច់ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! លេខ​ល្អ​ថ្ងៃ​ល្អ​នាំ​មហាសំណាង​ដ​ល់​​ឆ្នាំ​​ទាំង​8ហេងហេង ហោរាសាស្ត្រ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប

Posted on March 3, 2025 By Mah Khmer

សៀមរាប់ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប អំពីកិច្ចសហប្រតិបត្តការ សម្រុះសម្រួល ផ្សះផ្សាវិវាទ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន ជាប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបផងដែរ។

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថាដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល លើកកម្ពស់សិទ្ធទទួលបានយុត្តិធម៏ ដល់បុគ្គលគ្រប់រូបនៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើងរដ្ឋបាលខេត្តសៀមរាបបានយកចិត្តទុកដាក់ និងបានរៀបចំយន្តការដោះស្រាយសំណូមពរ ការតវ៉ា ព្រមទាំងវិវាទដីធ្លី និងវិវាទមិនមែនដីធ្លីក្នុងភូមិសាស្រ្តខេត្តសៀមរាប ឲ្យប្រើប្រាស់យន្តការគណៈកម្មាធិការដោះស្រាយទំនាស់ ឃុំ-សង្កាត់ យន្តការគណៈកម្មាធិការសុរិយោដី ក្រុង ស្រុក ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន យន្តការគណៈកម្មាធិការរដ្ឋបាល ដែលមានតួនាទីដោះស្រាយវិវាទដីធ្លីកើតឡើងក្នុងអំឡុងពេលចុះបញ្ជីរដីធ្លីលក្ខណៈជាប្រព័ន្ធ និងគណៈកម្មាធិការសុរិយោដីខេត្ត ដែលមានតួនាទីដោះស្រាយវិវាទក្រៅតំបន់វិនិច្ឆ័យ និងក្រុមការងារស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ឯកឧត្ដម ប្រាក់ សោភ័ណ បន្ថែមថាតាមរយៈការចុះអនុស្សរណៈថ្ងៃនេះជាយន្តការមួយទៀតដើម្បីបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបច្ចុប្បន្នក្នុងខេត្តសៀមរាប និងចូលរួមអនុវត្តតាមគោលនយោបាយកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ដើម្បីធានាបានសុខដុមរមនាក្នុងសង្គមជាតិ ពិសេសសម្រាប់ជាប្រយោជន៍របស់ប្រជាពលរដ្ឋនៃខេត្តសៀមរាប។

ជាមួយគ្នានេះដែរ ឯកឧត្តម ជិន ម៉ាលីន ប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បញ្ជាក់ថាតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ រដ្ឋបាលខេត្តសៀមរាប នឹងទទួលបានការគាំទ្រលើ ៣ ចំណុចសំខាន់ពី អ.ដ.ក. គឺ ទី១-ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត, ទី២- អ.ដ.ក. នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រី នៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងទី៣-ធ្វើកិច្ចសហការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការបញ្ជូនសំណុំរឿងវិវាទទៅ អ.ដ.ក. ដើម្បីធ្វើការដោះស្រាយ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បន្ថែមថាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅក្នុងសង្គមកម្ពុជា ដែលជាទូទៅប្រជាពលរដ្ឋតែងប្រើយន្តការរដ្ឋបាល ដោយប្តឹងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដោះស្រាយវិវាទរបស់ពួកគាត់ ។ ហើយតាមរយៈយន្តការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា ដែលមានលក្ខណៈគិតយុត្ត តាមរយៈ ការរក្សាបាននូវចរិតនៃការដោះស្រាយវិវាទក្នុងមូលដ្ឋានស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង ការបញ្ចប់វិវាទ ឬរំលត់វិវាទដែលកើតមាននៅមូលដ្ឋានជាក់ស្តែង សំដៅចូលរួមកាត់បន្ថយនូវសំណុំរឿងនៅតាមសាលាជម្រះក្តី៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់អនឡាញនៅកម្ពុជាមានប្រសិទ្ធភាពខ្លះៗ ខណៈគេហទំព័រខុសច្បាប់កំពុងកើនឡើង
Next Post: ព័ត៌មានលម្អិត ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ទៀត

អត្ថបទទាក់ទង

  • លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង! ព័ត៌មានជាតិ
  • រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ! ព័ត៌មានជាតិ
  • សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ ព័ត៌មានជាតិ
  • នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ប្រគ​ល់​ភារកិច្ច​ជូន​ឥស្សរជន​ ជា​រដ្ឋ​លេខា​ធិការ​ និង​អនុ​រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ ព័ត៌មានជាតិ
  • ប្រជាពលរដ្ឋ គោរពស្នើរសុំលោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តាចាត់វិធានការក្ដៅ បិទទីតាំងល្បែងឆ្នោត ទាំងស្រុងនៅក្នុងខេត្តសៀមរាបផង ព័ត៌មានជាតិ
  • សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត ព័ត៌មានជាតិ
  • ឆ្នាំ រកា មមែ ខាល រោង វក ថោះ ច ប្រជុំ​ង៉ូ​វ​ហេង ដួង​រាសី​ឡើង​ខ្ពស់​ត្រដែត​មាន​លាភ មាស ប្រាក់ ​លាភសំណាង​មក​ដល់នៅថ្ងៃ​សុក្រនេះ​ហើយ ហោរាសាស្ត្រ
  • ស្អែកថ្ងៃថ្មី ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ត្រៀមកើបលុយឱ្យហើយទៅ! ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • ស៊ែរចែកគ្នាដឹង! សិស្ស​​ជាប់បាក់​ឌុ​ប ​និ​ន្ទេ​ស A,B,C នឹង​ជាប់​ធ្វើ​ជា​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ ជីវិតនិងសង្គម
  • មិនយូរទេ ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​​ថ្ងៃ​ថ្មី ខែថ្មីទៅ ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • អស្ចារ្យ! ជោគវាសនា​ឆ្នាំឆ្លូវ រោង មមែ កុរ​ស្ថិត​នៅ​លើ​ភ្នំ​មាស ហោរាសាស្ត្រ
  • ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងក្រុងខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង តែលោកស្នងការរងមិនព្រមឆ្លើយសំនួររបស់អ្នកសារព័ត៌មាន ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules