ព្រៃលិចទឹករាប់សិបហិចតាត្រូវបានឆេះនៅសង្កាត់ចុងឈ្នៀសខេត្តសៀមរាប
ខេត្តសៀមរាប៖ ព្រៃលិចទឹកនៅចំណុចកប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានឆេះ ៤យប់ ៤ថ្ងៃ មកនេះអស់ទំហំប្រមាណជាង២៥ហិកតាហើយ នៅមិនទាន់គ្រប់គ្រងបាននៅឡើយទេ គិតត្រឹមម៉ោង ២២ ១៥នាទី ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤។ យោងតាមសំណេររបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ ដែលដាក់ចំណងជើងថា «សកម្មភាពចុះទប់ស្កាត់និងពន្លត់ភ្លើងឆេះព្រៃលិចទឹកនៅចំណុចកប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប»។ សំណេររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៖ «ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី បានអមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយសហការជាមួយស្នងការនគរបាលខេត្ត រដ្ឋបាលក្រុងសៀមរាប ការិយាល័យអគ្គីភ័យ…
អានបន្ត “ព្រៃលិចទឹករាប់សិបហិចតាត្រូវបានឆេះនៅសង្កាត់ចុងឈ្នៀសខេត្តសៀមរាប” »

