ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ)
សៀមរាប៖ ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន។ មិនត្រឹមតែប៉ុណ្ណោះទេ ស្ត្រីរូបនេះបានប្រឹងអំពាវនាវអោយថ្នាក់ដឹកនំាជួយរកយុត្តិធម៌ឱ្យខ្លួនទំាងដែលខ្លួនមិនទាន់បានចូលទៅតុលាការឆ្លើយបំភ្លឺផង។ សំណុំរឿងនេះមិនមែនជាសំណុំរឿងព្រហ្មទណ្ឌឯណាដែលត្រូវខ្លាចគេចាប់ដាក់គុកនោះ? វាជាសំណុំរឿងលែងលះ។ អ្វីដែលហួសចិត្តជាងនេះខ្លំាងទៀតនោះ ស្ត្រីដែលជាអ្នកសារព័ត៌មានធ្វើបទសម្ភាសន៍នោះប្រឹងជួយយំទៀតផង ទំាងដែលខ្លួនមិនមើលដីកាកាន់ក្នុងដៃ។ ដោយសារនៅលើបណ្តាញសង្គមកំពុងផ្ទះរឿ«ម្តាយក្មេកចិត្តអប្រិយ៍» ខ្ញុំបានអោយអគ្គនាយករងរបស់សារព័ត៌មានមហាខ្មែរ ស្នើសុំទៅឪពុក និងត្រូវជាស្វាមីរបស់ស្ត្រីដែលកំពុងស្រែកដង្ហោយរកយុត្តិធម៌ ទំាងដែលតុលាការមិនទាន់កាត់សេចក្តីណាមួយ និងថាខ្លួនជាជនរងគ្រោះនោះ បានដឹកកូនប្រុសមកផ្តល់បទសម្ភាសន៍នៅទីស្នាក់ការកណ្តាលរបស់អង្គភាពយើងខ្ញុំ។ ដើម្បីឱ្យមហាជនកាន់តែជ្រាបច្បាស់ពិតប្រាកដ សូមស្តាប់ការនិយាយរបស់ក្មេងប្រុស ដែលត្រូវជាកូនបង្កើតរបស់ស្ត្រីកំពុងស្រែកដង្ហោយរកយុត្តិធម៌។ យើងខ្ញុំបានធ្វើបទសម្ភាសន៍ក្មេងនេះ គឺមានឪពុកនៅក្បែរស្រាប់ និងធ្វើបទសម្ភាសន៍ពីរដងក្នុងចន្លោះ៣០នាទី។ ដើម្បីឲ្យក្មេងមានស្មារតីរឹងមំា និងឆ្លើយសំនួរយ៉ាងត្រឹមត្រូវដោយគ្មានការបង្ខិតបង្ខំណាមួយនោះឡើយ។ ក្មេងនេះកំពុងស្ថិតក្នុងការគ្រប់គ្រង់របស់ឪពុក និងកំពុងសិក្សាដោយទទួលបានការយកចិត្តទុកដាក់ថែទំាយ៉ាងដិតដល់បំផុតពីឪពុកបង្កើត និងតា យាយ ពូ មីង….។ យល់ដឹងផ្នែកច្បាប់៖ បទបោះបង់អនីតិជន យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា មាតាបិតាមានកាតព្វកិច្ចថែរក្សា និងអប់រំកូនឲ្យទៅជាពលរដ្ឋល្អ ។ ដូចនេះ ការបោះបង់ចោលកូនជាអនីតិជនដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ខ្លួននោះ គឺជាទង្វើល្មើសច្បាប់ ។ ការបោះបង់អនីតិជន គឺជាបទល្មើសមជ្ឈិម ដែលក្រមព្រហ្មទណ្ឌបានកំណត់យ៉ាងជាក់លាក់ថា “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៥…

