ជំនន់ទឹកភ្លៀងនៅកែប ធ្វើឲ្យផ្ទះពលរដ្ឋជាង ៩ពាន់គ្រួសាររងប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន
កែប៖ បើតាមរបាយការណ៍របស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានឲ្យដឹងថា ជំនន់ទឹកភ្លៀង ចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែកក្កដា រហូតមកដល់ថ្ងៃទី៣០ បានបង្កឲ្យមានផលប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៥ ស្ថិតនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ដែលសរុបចំនួនគ្រួសារស្មើនឹងជាង ៩.០០០គ្រួសារ។ ជំនន់ទឹកភ្ញៀងលើកនេះ ក្រៅពីមានផលប៉ះពាល់ដល់ផ្ទះសំបែងពលរដ្ឋ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិ ផ្លូវលំ ប្រព័ន្ធប្រឡាយទឹក ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដែរ តែដើម្បីដោះស្រាយបញ្ហាចំពោះមុខ អភិបាលខេត្តកែប បានចុះបញ្ជាដោយផ្ទាល់ក្នុងការយកគ្រឿងចក្រកាយបើកផ្លូវទឹក នៅទីតាំងដែលងាយរងគ្រោះ ដើម្បីបញ្ជៀសហានិភ័យណាមួយកើតឡើងជាយថាហេតុ។ លោកបណ្ឌិតមានប្រសាសន៍ថា ក្រោយភ្លៀងធ្លាក់ផ្ទួនៗប៉ុន្មានថ្ងៃនេះ ទីតាំងសំខាន់ៗនៅមូលដ្ឋានខេត្តកែប មានការជន់លិច ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះ អាជ្ញាធរបាននាំយកគ្រឿងចក្រកាយប្រឡាយរំដោះទឹកជូនប្រជាពលរដ្ឋ នៅតាមតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ។ លោកបានសំណូមពរប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើសុខភាព សុវត្ថិភាពកុមារតូចៗ សត្វចិញ្ចឹមគ្រប់ប្រភេទ និងត្រៀមរកទីទួលសុវត្ថិភាពឲ្យបានសមរម្យ ពិសេសប្រុងប្រយ័ត្នជាមួយបណ្តាញអគ្គិសនី និងសត្វអាសិរពិសជាដើម។ បើតាមលោក ឃី នាង ប្រធានមន្ទីរធនធានទឹកខេត្តកែប បានឲ្យដឹងដែរថា រយៈពេល២៤ម៉ោងនេះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ទឹកភ្លៀងឡើងដល់ ២៣០មីលីម៉ែត្រ ដែលតួលេខនេះហួសពីកម្រិតនៃការប្រកាសអាសន្ន ហើយនេះជាបរិមាណមួយដ៏ច្រើនដែលខេត្តកែបយើងមិនធ្លាប់ជួបប្រទះ។ លោកថា…

