Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម! ជីវិតនិងសង្គម
  • អស្ចារ្យណាស់! ឆ្នំា រកា កុរ ខាល ម្សាញ់ ថោះ ជូត មមី វក លាភធំជុំចូលបីថ្ងៃដើមខែ ថ្ងៃ ១, ២, ៣ ហោរាសាស្ត្រ
  • លាភសំណាងចូលផ្ទះពិតៗ! ម្សាញ់ ជូត មមី ច ខាល កុរ មានលាភធំចូលក្នុងជីវិត តម្រូវអោយធ្វើរឿងនេះ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! លេខ​ល្អ​ថ្ងៃ​ល្អ​នាំ​មហាសំណាង​ដ​ល់​​ឆ្នាំ​​ទាំង​8ហេងហេង ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ដើមខែថ្មី! ចូលដល់ខែថ្មីភ្លាម ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវ ផ្លូវលាភនឹងបើករងចាំអ្នក ហោរាសាស្ត្រ
  • ថ្ងៃនេះថ្ងៃសីល ឆ្នាំ​មាស​ទាំង​៨​យាយ​អ៊ុ​ន​ខ្លាំង​សន្សំ​កម្លាំង​ទុក​ទទួល​លុយ ហោរាសាស្ត្រ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ

Posted on December 23, 2024January 19, 2025 By Mah Khmer

សៀមរាប៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប មានមោទនភាពដោយបានរៀបចំសន្និសីទ ស៊ី យូ អេស ២០២៤ ស្តីពី «ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ” ក្នុងគោលបំណងជួយតម្រង់ទិសដល់ប្អូនៗសិស្សានុសិស្សក្នុងការជ្រើសរើសជំនាញ ឯកទេសសិក្សា នៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ ការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ និងការយល់ដឹងអំពីលក្ខណ សម្បត្តិរបស់បុគ្គលជោគជ័យសម្រាប់ជាជំនួយស្មារតីដល់ប្អូនៗក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ ព្រមទាំងបង្កើនភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ សាកលវិទ្យាល័យ ជាមួយស្ថាប័ននានា ដែលមានសក្តានុពលក្នុងការជួយលើកស្ទួយ សេវានិស្សិតរបស់ សាកលវិទ្យាល័យឱ្យកាន់តែប្រសើរឡើង។
វឌ្ឍនភាពរបស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តសៀមរាប ដូចតទៅ៖

• សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយ ឯកឧត្តមបណ្ឌិត ស្តើង សុខុម តាមរយៈ តាមអនុក្រឹត្យលេខ ០១ អនក្រ. បក ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ២០០៤
• ស្ថិតនៅផ្លូវជាតិលេខ ៦ “ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប ដែលមានផ្ទៃដីសរុបទំហំ 3000ម៉ែត្រការេ។ អាគារមានកម្ពស់៤ ជាន់។
• សាកលវិទ្យាល័យរួមមានសាលប្រជុំតូចធំ
• ការិយាល័យធ្វើការចំនួន ៨ការិយាល័យ
• បន្ទប់សិក្សា មានបំពាក់ LCD Projector និងម៉ាស៊ីនត្រជាក់គ្រប់បន្ទប់
• បន្ទប់អនុវត្តចំនួន ៧បន្ទប់ មានដូចជា៖ បន្ទប់អនុវត្តគណនេយ្យ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ (រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា) សាលសវនការប្រឌិត បន្ទប់ Lab ស្តាប់ភាសា បន្ទប់បណ្ណាល័យ និងសាលសម្រាប់អាន បន្ទប់ស្រាវជ្រាវ ICT បន្ទប់អនុវត្តកុំព្យូទ័រ
• ធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ មាននិស្សិតកំពុងសិក្សាចំនួន ២៦០០នាក់។
• អត្រាមានការងារធ្វើរបស់និស្សិត មានកម្រិតខ្ពស់
• មានមហាវិទ្យាល័យចំនូន៤ និងឯកទេសសិក្សាចំនួន១៥ ឯកទេស
1. មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា មានឯកទេស អក្សរសាស្ដ្រអង់គ្លេស អក្សរសាស្ដ្រខ្មែរ ប្រវត្ដិវិទ្យា ភូមិវិទ្យា និងឯកទេសវិទ្យាសាស្ត្រអប់រំ។
2. មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានឯកទេសវិទ្យាសាស្ដ្រកុំព្យូទ័រ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងឯកទេសជីវវិទ្យា។
3. មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងសេដ្ឋកិច្ច មានឯកទេសគ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍ និងឯកទេស ម៉ាឃីតធីង ។
4. មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងនីតិសាស្ត្រ មានឯកទេសនីតិសាធារណៈ។

សាកលវិទ្យាល័យបានបណ្ដុះបណ្ដាលដោយផ្ដោតទៅលើ «គុណភាព» បង្រៀន រៀន អនុវត្ដ ស្រាវជ្រាវ សេវាកម្ម «សមត្ថភាពវិជ្ជាជីវៈ» ចំណេះដឹង ចំណេះធ្វើ «បុគ្គលិកលក្ខណសម្បត្ដិល្អ» ចរិយាសម្បត្ដិ រូបសម្បត្ដិ ភាពសកម្មការងារ និងសិល្បៈនៃការរស់នៅ។
សាកលវិទ្យាល័យមានបទពិសោធន៍លើការបណ្ដុះបណ្ដាលជាង១៩ឆ្នាំ ប្រកបដោយភាពជោគជ័យ មានសាស្ត្រាចារ្យ បុគ្គលិកគ្រប់គ្រាន់ ដែលមានសញ្ញាបត្រខ្ពស់ បទពិសោធន៍ជំនាញច្បាស់លាស់ និងបានធ្វើកិច្ចសហប្រតិបត្តិការ ព្រមទាំងចុះអនុស្សារណៈយោគយល់ជាមួយស្ថាប័ន្តជាច្រើន។ បានសហការជាមួយស្ថាប័ន ក្រុមហ៊ុនដៃគូសហប្រតិបត្តិការ ដើម្បីបង្កលក្ខណៈងាយស្រួលដល់និស្សិត ចុះកម្មសិក្សា ហាត់ការ រកការងារធ្វើ ជាក់ស្តែងដូចជាថ្ងៃនេះសោត សាកលវិទ្យាល័យ បានចុះអនុស្សារណៈយោគយល់ជាមួយសាលាជំនាញព័ត៌មានវិទ្យា អេស អាយ ធី អេស និងសាលា ប៊ី ស៊ី ស្គូល ព្រមទាំងបានសហការ ជាមួយធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) និងក្រុមហ៊ុន FWD Life Insurance Cambodia ដើម្បីធ្វើសន្និសីទរួមគ្នាប្រយោជន៍ដើម្បីឲ្យការយល់ដឹងរបស់និស្សិតកាន់តែខ្ពស់។
លោក បណ្ឌិត កែវ ជា សាកលវិទ្យាធិការរង បានលើកឡើង អំពី ប្រវត្តនៃការបង្កើត សាកលវិទ្យាល័យ ដំបូង សាកលវិទ្យាល័យ ឯកទេស នៃកម្ពូជា មានឈ្មោះដើមថា “វិទ្យាស្ថាន ឯកទេស នៃកម្ពជា, CIS” ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៩១ អនក្រ.បកចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០០២ និងក្លាយជា “សាកលវិទ្យាល័យ ឯកទេស នៃកម្ពូជា, CUS” ដោយអនុក្រឹត្យរាជរដ្ឋាភិបាលលេខ ០១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ២០០៤។
សាកលវិទ្យាល័យ ឯកទេស នៃកម្ពូជា នេះជារោងចក្របញ្ញាញាណ ក្នុងការកសាងធនធានមនុស្ស ប្រកបដោយ គុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ វប្បធម៌ជាតិចាប់ពីពេលនេះ និងឆ្ពោះទៅកសាងកិត្តិនាម ក្នុងឆាកអន្តរជាតិចាប់ពីឆ្នាំ២០២៧តទៅ។

សាកលវិទ្យាល័យ ឯកទេស នៃកម្ពូជា ទីតាំងគោលរាជធានីភ្នំពេញ និងតាមសាខាខេត្ត ត្រូវបានទទួលស្គាល់ គុណភាពអប់រំពេញសិទ្ធ (Full Accreditation)ពីគណៈគម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាផងដែរ។ លោកបានលើកពីសកម្មភាពសំខាន់ៗ ក្នុងការបណ្តុះបណ្តាល កន្លងមក មានដូចជា៖

-សមិទ្ធិផលសំខាន់ៗរបស់សាកលវិទ្យាល័យ
-អត្រាការងារ និងអាជីវកម្មរបស់និស្សិត
-ធនធាន និងសម្ភារៈរូបវ័ន្ត
-ដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ
-ដំណើរទស្សនកិច្ចដៃគូក្នុងស្រុក និងក្រៅប្រទេស
-ទស្សនកិច្ចសិក្សា
-សិក្ខាសាលា សន្និសីទ វេទិការជាតិ និងអន្តរជាតិ
-សកម្មភាពសង្គម និងមនុស្សធម៌
-សកម្មភាពសំខាន់ៗ របស់សាកលវិទ្យាល័យ​ និងសកម្មភាពផ្សេងៗជាច្រើនដែលសាកលវិទ្យាល័យបានធ្វើជារៀងរាល់ឆ្នាំ។

លោក សេង វ៉ាន់សាយ អនុប្រធានផ្នែកទំនាក់ទំនងអតិថិជន ធនាគារ BIDC បានធ្វើបទបង្ហាញលើប្រធានបទស្តីព “ដំណើរឆ្ពោះទៅកាន់អាជីពជាបុគ្គលិកធនាគារ” ជូនដល់សិក្ខាកាមដែលបានចូលរួម។
លោក ឈី ច័ន្ទមុនីរក្ស ប្រធានផ្នែកជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រង FWD បានធ្វើបទបង្ហាញលើប្រធានបទ ស្តីពី “បង្កើតបទពិសោធន៍ថ្មី និងចូលបម្រើការងារជាមួយ FWD” ជូនដល់សិក្ខាកាមដែលបានចូលរួម។

លោក បណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៅកម្ពុជា (CUS) បានផ្ដល់ពន្លឹះ ដល់និស្សិតឲ្យចេះរៀបចំផែនការ ដើម្បីរៀនពូកែនៅថ្នាក់ឧត្តមសិក្សា។ ការធ្វើបទបង្ហាញនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី 21 ខែធ្នូ ឆ្នាំ ២០២៤ នៅសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តសៀមរាប ក្នុងពិធីសន្និសីទឆ្នាំ ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសទីផ្សារការងារ ។
លោក បណ្ឌិត មាស បូរ៉ា បានមានប្រសាសន៍ថា ការធ្វើសន្និសីទថ្ងៃនេះពិតជាមានសារៈសំខាន់ ដែលប្រធានបទថ្ងៃនេះ នឹងប្រាប់គ្រប់ព័ត៌មានទាំងអស់ ជូនដល់ប្អូនៗនិស្សិតទាំងថ្មី ទាំងចាស់អាចគិតយកទៅពិចារណាដើម្បី រៀបផែនការពីឆ្នាំទី ១ ដល់ឆ្នាំទី ៤ ធ្វើម៉េចរៀនឱ្យពូកែ បានលទ្ធផលល្អ និងចង់បញ្ចប់ ទទួលបានការងារធ្វើ មានប្រាក់បៀវត្សខ្ពស់ ។

លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងសន្និសីទនេះ ប្អូនៗនិស្សិតត្រូវដឹង ពីប្រភេទការងារ មានតម្រូវការអ្វីខ្លះ ដែលនឹងត្រូវបកស្រាយដោយវាគ្មិន សេង វ៉ាន់សាយ អនុប្រធានផ្នែកទំនាក់ទំនងអតិថិជន ធនាគារ BIDC ។ បន្ទាប់មក និងមានការបកស្រាយ ដោយវាគ្មិន ឈី ច័ន្ទមុនីរក្ស ប្រធានផ្នែកជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រង FWD បានធ្វើបទបង្ហាញលើប្រធានបទ ស្តីពី “បង្កើតបទពិសោធន៍ថ្មី និងចូលបម្រើការងារជាមួយ FWD” ប្រាប់អំពីគុណសម្បត្តិ អ្នកដែលអាចមានសមត្ថភាព ក្នុងការបម្រើការងារនៅក្នុងធនាគារ ឬក្នុងស្ថាប័នផ្សេងៗជាច្រើនទៀតដែលនឹងកំពុងដាក់តាំងប៊ូតក្នុងកម្មវិធីនេះផងដែរ។ ដូច្នេះសូមឲ្យនិស្សិតទាំងអស់យកចិត្តទុកដាក់ស្ដាប់ ដើម្បីយកទៅពិចារណា ហើយរៀបចំផែនការធ្វើយ៉ាងណាឱ្យប្អូនៗ រៀនបានពូកែ និងទទួលជោគជ័យ អនាគត់ល្អ ទៅថ្ងៃមុខ៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: សង្វៀនបញ្ជាល់មាន់ និងអាប៉ោង បើកលេងស៊ីសងខុសច្បាប់ ក្នុងចំណុច សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង របស់ឈ្មោះ រ៉ូត និងឈ្មោះ ខ្វៃ អាជ្ញាធរពាក់ព័ន្ធមិនទាន់ចាត់វិធានការបង្រ្កាប!
Next Post: ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ

អត្ថបទទាក់ទង

  • ពិតជាឲ្យគោរពណាស់! ពិធីសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប អភិបាលខេត្តដើរប្រមូលសម្រាមខ្លួនឯង ជីវិតនិងសង្គម
  • ម្ចាស់ Resort ពីរកន្លែង នៅស្រុកវាលវែងភ្នំ១៥០០ ជូនពរធ្វើជាការដូរ ឆ្នំាថ្មី ២០២៤ ដល់អ្នកស្រីទ្រី ដាណា យ៉ាងចាស់ដៃសូម្បីតែបង្គន់មិនអោយចូលផង ពាក់ព័ន្ធនិងរឿងលុយធីប ជីវិតនិងសង្គម
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍ ជីវិតនិងសង្គម
  • អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥ ក្រោមប្រធានបទ“សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ជីវិតនិងសង្គម
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ជីវិតនិងសង្គម
  • លោក នេត្រ ភក្ត្រា ពីជីវិតក្មេងវត្ត បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជីវិតនិងសង្គម
  • ថ្ងៃចន្ទដើមទ្រព្យ ឆ្នាំ​ ថោះ ច រកា វក ឆ្លូវ ជូត លាភជ័យសិរីសួស្តីចាប់ពីដើមសប្តាហ៍នេះ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ប្រជុំឆ្នាំសំណាង ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវ លាភធំចាប់ពីថ្ងៃនេះ ទៅពេញបរិបូរណ៍ដោយទ្រព្យ ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ 25, 26, 27, 28 ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ
  • ទ្រាំបន្តិចបានធូរស្រាលហើយ ! មិនយូរទេឆ្នាំទាំង៦ ពោរពេញដោយលាភសំណាង ទេវតា បើកកំណប់ទ្រព្យ ប្រទាន ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 15, 16, 17, 18 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules