Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • លាដៃទទួលលាភ! ឆ្នាំទាំង៥​ត្រៀម​ទូ​ទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ ហោរាសាស្ត្រ
  • រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង ជីវិតនិងសង្គម
  • ហេងណាស់! អ្នក​ឆ្នាំ​ទាំង​៥នេះ​កាន់តែ​ចាស់​ព្រះ​តម្រូវ​ឱ្យ​កាន់តែ​សម្បូរ​លុយ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ហេងៗ! ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • ដំណឹងក្តៅៗ! កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ព័ត៌មានជាតិ
  • ខេត្តសៀមរាបស្វាគមន៍ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ ដែលបានមកដល់ជាលើកដំបូងក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ច

ឈ្មួញដីឈ្មោះ សេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត

Posted on July 8, 2024 By Mah Khmer

ខេត្តសៀមរាប៖ ឈ្មួញដីឈ្មោះសេង មង្គល ដែលគេស្គាល់ថាជានាយកក្រុមហ៊ុន(អឹមខេស្ត្រា)បានកំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរក្រុងបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត និងព្រមានចាត់វិធានការ។

ទីតាំងព្រៃលិចទឹកដែលរងការឈូសឆាយបំផ្លាញពីសំណាក់ឈ្មួញឈ្មោះសេង មង្គល ស្ថិតក្នុងភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ត្រង់ចំណុចខាងលើទំនប់៧៨។
តាមការបញ្ជាក់របស់ក្រុមពលរដ្ខ ដែលធ្វើស្រែជាប្រចាំនៅតំបន់នោះ បានអោយដឹងថា ដីដែលឈ្មោះសេងមង្គល កំពុងឈូសឆាយព្រៃ គឺជាអាងស្តុកទឹកសម្រាប់ស្រោចស្រព្វស្រែប្រាំង។ អាងទឹកនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨មកម្លេះ ហើយក៍មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះដែរ។ក្រៅពីផ្តល់ទឹកសម្រាប់ស្រោចស្រព្វដំណាំស្រូវ ឃ្លាំងទឹកទំនប់៧៨នេះ ក៍ជាជម្រកត្រីពងកូន ត្បិតទីនេះហ៊ុំពទ្ធ័ដោយដើមឈើប្រភេទព្រៃលិចទឹក ដែលការពារដោយមន្ទីរជំនាញ និងពលរដ្ខក្នុងតំបន់នេះ។

ប្រភពបន្តថា នៅប៉ុន្មានថ្ងៃមុននេះ ក៍ស្រាប់តែឃើញគ្រឿងចក្រជាច្រើនរបស់ឈ្មោះសេង មង្គល បានចូលមកជីកកាយហ៊ុំពទ្ធ័ធ្វើជាក្រវ៉ាត់ ហើយឈូសឆាយព្រៃ ជីកយកដីដឹកចេញយ៉ាងគគ្រឹកគគ្រេង តែមិនឃើញមានខាងណាមកហាមឃាត់ឡើយ។ មិនដឹងច្បាស់ថាគេជីកធ្វើស្រះទុកចិញ្ចឹមត្រីរបស់ក្រុមហ៊ុនឬយ៉ាងណាទេ តែឮតៗគ្នាថា គេស្តារអាងទឹក។

ក្រុមពលរដ្ខខាងលើបន្ថែមថា មិនខ្វល់ថាគេធ្វើអ្វីនោះទេ សម្រាប់ពួកគាត់ចង់អោយថ្នាក់ខេត្ត និងមន្ទីរជំនាញរក្សាទីនេះអោយនៅភាពដដែល ដើម្បីជាប្រយោជរួម ពីព្រោះថាកន្លងមកមានកន្លែងខ្លះ ក្រោយពេលគេជីកកើតជាស្រះហើយ គេហាមឃាត់មិនអោយពលរដ្ឋទៅក្បែរឡើយ។ (នេះគឺជាចំណុចដែលពួកខ្ញុំពលរដ្ខបារម្មណ៍បំផុត)។ ហេតុដូច្នេះ សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ពន្ធ័ មេត្តាបញ្ឈប់សកម្មភាពឈូសឆាយព្រៃ ជីកយកអាចម៍ដី ដោយរក្សាបំបន់នេះនៅដដែល។
ជាមួយនឹងការដាក់គ្រឿងចក្រ ឈូសឆាយព្រៃលិចទឹកជីកយកអាចម៍ដី របស់ឈ្មួញឈ្មោះសេង មង្គលដែលកំពុងបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ និងកំពុងបង្កការភ័យ ខ្លាចដល់ពលរដ្ឋរាប់រយគ្រួសារនេះអភិបាលរងក្រុងសៀមរាប លោក ហាយ យង់ បានអោយដឹងតាមទូរសព្ទ័ថា ការជីកស្តារអាងទឹកទំនប់ ៧៨របស់លោក សេង មង្គល មានតែគម្រោងស្នើសុំ តែមិនទាន់មានច្បាប់អនុញ្ញាតទេ។

លោកបន្តថាប្រសិនបើមានច្បាប់ នោះសាលាក្រុងសហការជាមួយមន្ទីរពាក់ពន្ធ័ចុះទៅពិនិត្យ ថាតើមានផលប៉ះពាល់អ្វីខ្លះហើយតើត្រូវជីកស្តារក្នុងកំរិតណា។
លោក ហាយ យង់ ព្រមានចាត់វិធានការផ្លូវច្បាប់ ប្រ សិនបើឈ្មួញឈ្មោះសេង មង្គល នៅតែបន្តឈូសឆាយព្រៃលិចទឹកនៅចំណុចទំនប់៧៨ដោយគ្មានច្បាប់អនុញ្ញាត។

ទោះជាយ៉ាងណា ក្រុមពលរដ្ខក៍ដូចជាមហាជនក្នុងខេត្ត សៀមរាប រងចាំមើលថាតើព្រៃលិចទឹកខាងលើនេះអាចរក្សាបានឬយ៉ាងណាខណ:គ្រឿងចក្រនៅឈរក្នុងព្រៃនៅឡើយ។

ជុំវិញកណនីខាងលើនេះ អង្គភាពយើងខ្ញុំមិនអាចទាក់ទងសុំការបំភ្លឺពីឈ្មោះ សេង មង្គល បាននោះទេដោយសារគ្មានលេខទូរសព្ទ តែយ៉ាងណាមិញអង្គភាពយើងខ្ញុំរង់ចាំនៅការបងស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់បានធ្វើការ☎️ 012 927 732 / 015 883 332 ។


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ដីព្រៃតំបន់៣ចំនួន៧៧ហិចតាក្នុងសង្កាត់ជ្រាវត្រូវអ្នកមានអំណាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានដោយផ្អែកលើឯកសារមួយសន្លឹក
Next Post: តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត

អត្ថបទទាក់ទង

  • កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព័ត៌មានជាតិ
  • អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់ ព័ត៌មានជាតិ
  • មេនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបត្រូវបានកូនចៅផ្តិតមេដៃប្តឹងសុំដក ព័ត៌មានជាតិ
  • ទីបំផុតចៅក្រមស៊ើបសួរសម្រេចហើយ ឃុំ ខ្លួ.ន ជីតា ឃោ .ឃៅ ដែលកាច់ បំ បា.ក់ ចៅរបស់ខ្លួន ព័ត៌មានជាតិ
  • ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ ព័ត៌មានជាតិ
  • ផឹកស៊ីស្រវឹងបាញ់រះជាង២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈពេលសមត្ថកិច្ចកំពុងចាត់វិធានការតាមច្បាប់ចំំពោះជនបង្ក ព័ត៌មានជាតិ
  • ចាប់ខ្លួនអ្នកកាសែតម្នាក់ក្រោយហ៊ានដោះមីនតោនដឹកយកទៅឱ្យប៉ូលិស ព័ត៌មានជាតិ
  • ស្អែកថ្ងៃថ្មី ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ 25, 26, 27, 28 ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ
  • ប្រញាប់ស៊ែរ!ឆ្នាំទាំង៥​ត្រៀម​ទូ​ទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ ហោរាសាស្ត្រ
  • ភាគីពាក់ព័ន្ធ កំពុងពិគ្រោះយោបល់លើ ព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ព័ត៌មានជាតិ
  • សំណាងណាស់ចុងសប្តាហ៍បីថ្ងៃ​អ្នក​ឆ្នាំ​ទាំង៨រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ
  • បីថ្ងៃដើមខែ ឆ្នាំ ជូត កុរ ថោះ មមែ ខាល រោង ទេវតាទ្រព្យនាំលាភដល់ផ្ទះ ហោរាសាស្ត្រ
  • យោធភូមិភាគទី៤ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប ជីវិតនិងសង្គម

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules