គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញ័ត៌មាន ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះមានដូចជា៖

⁃ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)
⁃ វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
– ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP
– គេហទំព័រ គជប ៖ electresult.nec.gov.kh
– កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News
– Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
– YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕

Next Post

សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត

Thu Aug 3 , 2023
ភ្នំពេញ៖ ប្រសិនបើលោកបណ្ឌិត ហ៊ុន ម៉ាណែត មានបញ្ហាអ្វីមួយប៉ះពាល់អាយុជីវិតនោះ សម្ដេចតេជោ ហ៊ុន សែន នឹងត្រលប់មកកាន់តំណែងជា នាយករដ្ឋមន្ត្រីសាជាថ្មី ដើម្បីធានារក្សាស្ថិរភាពសង្គម។ នេះជាប្រកាសរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ។ «ខ្ញុំសុំព្រមានមួយទុកឲ្យហើយ ប្រសិនបើកូនខ្ញុំមានគ្រោះថ្នាក់ដល់ជីវិត លទ្ធភាពត្រលប់មកធ្វើជានាយករដ្ឋមន្ដ្រីវិញគឺខ្ញុំ ត្រូវតែមកវិញធ្វើជានាយករដ្ឋមន្ដ្រី។ បញ្ជាក់ឲ្យច្បាស់ ខ្ញុំអត់ទាន់ឲ្យប្រទេសនេះច្របូកច្របល់។ ហើយបន្ទាប់ពីនោះខ្ញុំនឹងជ្រើសរើសនរណាម្នាក់ធ្វើជានាយករដ្ឋមន្ដ្រីបាន។ ហើយនេះខ្ញុំបានជម្រាបគណៈរដ្ឋមន្ដ្រីឆ្លងតាំងពីខែធ្នូឆ្នាំ២០២១ឯណោះ បើសិនជា ម៉ា ណែត គ្រោះថ្នាក់ដល់ជីវិត នោះខ្ញុំត្រូវវិលត្រលប់មកធ្វើជានាយករដ្ឋមន្ដ្រីវិញ»។ បើតាមសម្ដេចតេជោ, ​ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនេះ៕

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍