Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ដើមខែធ្នូ ចាប់ពីស្អែកទៅ បីថ្ងៃនេះជា​ថ្ងៃ​ល្អ​​​ឆ្នាំ​ទាំង​៥​ជួប​សំណាង​ធំជុំលាភជុំ​លុយ ហោរាសាស្ត្រ
  • បីថ្ងៃចុងសប្តាហ៍ ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំ ហោរាសាស្ត្រ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ? សេដ្ឋកិច្ច
  • ពិសេសមែន លាភ​ផ្ទួន​៤​ថ្ងៃ ! ឆ្នាំ​ទាំង​៥​សំ​ណា​ងល្អ​មាសប្រាក់​ហូរ​ចូល​កាន់​តែ​ខ្លាំង ហោរាសាស្ត្រ
  • ដំណឹងលក់ផ្ទះល្វែងបន្ទាន់ ក្នុងតម្លៃថោកសមរម្យ និងទាបជាងទីផ្សារ ក្នុងខេត្តសៀមរាប PR
  • បងស្រីឧកញ៉ា ឈាង រ័ត្ន ប្រកែកថាប្អូនប្រុសខ្លួនត្រូវគេសម្លា. ប់មិនមែនធ្វើអត្ត ឃា.ត ខណៈ ស្រីអូន ប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងក្រោយដឹងដំណឹងស្វាមីស្លា.ប់ ព័ត៌មានជាតិ
  • កំពូល​ឆ្នាំ​ទាំង​៩​នេះ​លាភ​ធំសំណាងល្អ​កើតឡើងបន្ត​គ្នា​៣​ថ្ងៃ ហោរាសាស្ត្រ
  • ថ្ងៃសំណាង ខែល្អ ឆ្នំាលាភរបស់ប្រុសស្រីកើតឆ្នាំ រកា​ កុរ មមី ថោះ ម្សាញ់ ខាល រោង ច ត្រៀមហិបដាក់លុយ ហោរាសាស្ត្រ

ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង

Posted on November 3, 2025 By Mah Khmer

ខេត្តសៀមរាប៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការជំរុញដល់លេខាធិការដ្ឋាន ធ្វើកិច្ចសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ រួមនឹងរដ្ឋបាលក្រុង ស្រុក ក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤ នៅតាមបណ្តាក្រុង ស្រុក ដើមី្បយកទៅធ្វើការបង្ហាញជូនបងប្អូន នៅក្នុងវេទិកាឆ្នាំ២០២៥ខាងមុខនេះ។

ការលើកឡើងបែបនេះ ក្នងឱកាសឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវ ជាសមាជិក​ សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាគណៈអភិបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងរដ្ឋបាលក្រុង ស្រុកចូលរួមផងដែរ។

ក្នុងនោះផងដែរ ឯកឧត្តម លី សំរិទ្ធ បានធ្វើការវាយតម្លៃខ្ពស់ អំពីរបាយការណ៍របស់រដ្ឋបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២៥ ដែលមានគ្រប់សកម្មភាព លទ្ធផលដែលគ្រប់មន្ទីរ ស្ថាប័ន អង្គភាព និង រដ្ឋបាលក្រុង ស្រុក អនុវត្តប្រចាំខែ ប្រកបដោយមោទនៈទៀតផង ។ ឯកឧត្តមប្រធាន បានជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការធើ្វបច្ចុប្បន្ន ភាពនៃកំណើនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវពីមួយឆ្នាំទៅមួយឆ្នាំ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍ណែនាំដល់គណៈអភិបាលក្រុង ស្រុក អធិការនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ត្រូវធ្វើកិច្ចសហការគ្នា ក្នុងការចុះស្រង់ធ្វើស្ថិតិប្រជាពលរដ្ឋ ដើមី្បធ្វើការផ្ទៀងផ្ទាត់តួលេខឱ្យច្បាស់លាស់ពីកំណើនរបស់ប្រជាពលរដ្ឋ ។ ម៉្យាងទៀត គួររៀបចំ បើកយុទ្ធនាការ លើការងារអត្រានុកូលដ្ឋាន ដើមី្បបញ្ចប់នូវបងប្អូនប្រជាពលរដ្ឋគ្មានសំបុត្រកំណើតតទៅទៀត នៅក្នុង ខេត្តសៀមរាបទាំងមូល។

ឆ្លងតាមការអនុម័តទៅលើរបៀបវារៈរួចមកអង្គប្រជុំទាំងមូលបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់លើចំណុចដែលបានគ្រោងទុករួចមក លោក នាក់ ណេរ៉ុន ក៏បានជំរុញដល់អង្គភាពជំនាញ និងមន្ទីរពាក់ព័ន្ធសហការណ៍រួមគ្នា ធ្វើការពិនិត្យឡើងវិញពីវិស័យអភិបាលកិច្ចល្អ ដោយក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយភាព ជឿជាក់ ឈ្លាសវៃ ឆន្ទៈខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើមី្បកំណើនការងារ សមធម៌ ប្រសិទ្ធិភាពនិងចីរភាពនៅកម្ពុជា មានការងារអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោត លើការកែទម្រង់ និង ការពង្រឹងអភិបាលកិច្ច និង ការធ្វើទំនើបកម្មរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: អង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តតាហង្សសរារ៉ាម 
Next Post: បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ

អត្ថបទទាក់ទង

  • អ្នកសារព័ត៌មានរាប់រយនាក់ ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណៈ ខណៈ គណនីមួយបង្ហោះវីដេអូថាបុគ្គល ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់នៅខេត្តកំពង់ចាម ព័ត៌មានជាតិ
  • ក្តៅៗ! ពលរដ្ឋ​៣​ឃុំ ស្មើនឹង​២០​ភូមិ នាំ​គ្នា​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ចុះ​រុះរើ​ផ្ទះ​(វីដេអូ) ព័ត៌មានជាតិ
  • ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងក្រុងខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង តែលោកស្នងការរងមិនព្រមឆ្លើយសំនួររបស់អ្នកសារព័ត៌មាន ព័ត៌មានជាតិ
  • អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ ព័ត៌មានជាតិ
  • អគ្គនាយកដ្ឋានពន្ធនាគារ សម្រេចដាក់ពិន័យលើពិរុទ្ធជន សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ព័ត៌មានជាតិ
  • រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ព័ត៌មានជាតិ
  • សំណាងពិតៗចូលដល់ក្នុងផ្ទះ!​ថ្ងៃ​ទី ១៤ ១៥ ១៦ ឆ្នាំ​គ្រុឌ​ទាំង​៦​លុយ​ចូល​ជាប់​មិន​ដាច់ ហោរាសាស្ត្រ
  • ឆុតស័ក្តិសិទ្ធិ​ណាស់​ថ្ងៃស្អែកឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម! ជីវិតនិងសង្គម
  • ហេងនោះហេង ! សម្រាប់ខែថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • សំណាងណាស់ចុងសប្តាហ៍បីថ្ងៃ​អ្នក​ឆ្នាំ​ទាំង8 រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ
  • ចន្លោះថ្ងៃ ១២ ១៣ ១៤ ​មហា​ឆ្នាំ​ទាំង​៥​លាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • កំពូល​ឆ្នាំ​ទាំង​៩​នេះ​លាភ​ធំសំណាងល្អ​កើតឡើងបន្ត​គ្នា​៣​ថ្ងៃ ហោរាសាស្ត្រ
  • គ្រូជោគជ័យ អ៊ួន សារ៉ាត់ និង ​​គ្នីគ្នា​​បែក​គំនិត​ធ្វើ​វីដេអូ​Prank​បោក​ភ្នែក​មហាជន​ត្រូវសមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ (វីដេអូ) ជីវិតនិងសង្គម

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules