រាជរដ្ឋាភិបាលបានសម្រេចបញ្ឈប់ការផ្តល់គោលការណ៍អនុញ្ញាតល្បែងអនឡាញតាំងពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ រហូតមកដល់ពេលនេះពុំមានការអនុញ្ញាតលើការផ្តល់អាជ្ញាបណ្ណលែ្បងអនឡាញនោះទេ»។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតសមាសភាពក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងរួមមានទំាងការបិទមិនអោយមានការផ្សាយពានិជ្ជកម្មល្បែងគ្រប់ប្រភេទទៅលើងបណ្តាញសង្គមនានាផងដែរ។
ប៉ុន្តែល្បែងអនឡាញខុសច្បាប់នៅតែមានការកើតឡើងជាយ៉ាងច្រើនដដែល។ ដែលមានល្បែងស៊ីសង ដូចជាកាស៊ីណូ មាន់ជល់ បាញ់ត្រី និងល្បែងមួយចំនួនទៀត ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុក តេឡេក្រាម YouTube និងគេហទំព័រ ដើម្បីឱ្យប្រជាពលរដ្ឋចុះឈ្មោះលេងល្បែងអនឡាញទាំងនោះ។
វិធីសាស្ត្ររបស់ពួកអ្នកបើកល្បែងអនឡានខុសច្បាប់ គឺពួកគេប្រើវិធីផ្សេងៗមានដូចជាការ ឆាតចូលតាមតេឡាក្រាម ឬមានសារ Messager, Whatapp, TikTok, Line ជាដើម និងកាន់តែពិសេចជានោះទៅទៀត ពួកគេហ៊ានបង្កើតគ្រុបទេឡេក្រាមយ៉ាងចំហ ដើម្បីឱ្យប្រជាពលរដ្ឋចុះឈ្មោះលេងល្បែងអនឡាញទាំងនោះ។
អ្វីដែលគួរអោយបារម្មណ៍បំផុតនោះគឺ គេហទំព័របើកល្បែងអនឡានខុសច្បាប់ជាច្រើនកំពុងតែបង្កើតបន្ថៃម ដែលជាអំពីមួយខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងបានធ្វើអោយបាត់បង់ចំណូលពន្ធរដ្ឋរាប់លានដុល្លារក្នុង១ឆ្នំាៗ។
ខាងក្រោមនេះគឺជាគេហទំព័របើកល្បែងអនឡានខុសច្បាប់ និងដែលកំពុងប្រព្រឹត្តអំពើខុសច្បាប់ ដែលសារព័ត៌មានយើងខ្ញុំរកឃើញ គិតត្រឹមថ្ងៃទី ០៣ មីនា ឆ្នំា២០២៥៖






























ស្ថិតក្នុងក្របខ័ណ្ឌ វិជ្ជាជីវ់សារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បើម្ចាស់គេហទំព័រខាងលើ យល់ឃើញថាយើងខ្ញុំផ្សាយខុស ដោយខ្លួនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ។ ដូច្នេះសូមសរសេរលិខិតផ្លូវការ និងផ្ញើច្បាប់អនុញ្ញាតិ មកកាន់អង្គភាពយើងខ្ញុំ នោះយើងខ្ញុំរីករាយ និងចុះផ្សាយកែតម្រូវជូនវិញ៕


