Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ចំជាល្អឆ្នំាល្អពិតៗ!ឆ្នាំទាំង មមែ ម្សាញ់ រការ វក ឆ្លូវ រោង លាភជ័យសិរីសួស្តីក្នុងថ្ងៃ 25,26,27,28 អានហើយស៊ែរចេញ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • ថ្ងៃ06,07,08,09,10 ប្រុសស្រីកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ជួបលាភផ្ទួនលុយហូរចូលមិនដា​ច់ ហោរាសាស្ត្រ
  • ពិសេសណាស់! 18, 19, 20, 21, 22 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ ១១. ១១. ២២ នេះទៅ ហោរាសាស្ត្រ
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង! ព័ត៌មានជាតិ
  • ឆ្លងផុតថ្ងៃនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ជូត រកា វក ច ទទួលលាភសំណាងធំចូលមកក្នុងជីវិត៣ថ្ងៃជាប់គ្នា ហោរាសាស្ត្រ
  • Siem Reap Province: Where Ancient Mysteries Meet Modern Charms English

តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

Posted on April 22, 2025 By Mah Khmer

សិទ្ធិខាងរូបភាព គឺ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​បុគ្គល ដែល​ទទួល​បាន​ការការពារ​ដោយ​ក្រម​រដ្ឋប្បវេណី។ ​មាត្រា ១០​ នៃ​ក្រមរដ្ឋប្បវេណី​​ខ្មែរ ​ចែងថា៖ “សិទ្ធិ​របស់​បុគ្គល សំដៅ​ទៅលើ​សិទ្ធិ​ដែល​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ជីវិត​រូបកាយ​ សុខភាព សេរីភាព នាម កិត្តិយស ភាព​ឯកជន ឬ សិទ្ធិ​ផ្សេងទៀត ដែល​ជា​ផលប្រយោជន៍ ទាក់ទង​នឹង​លក្ខណៈ​បុគ្គល”។ ខាងក្រោម​នេះ ជា​សំណួរ-ចម្លើយ​ជុំវិញ​សិទ្ធិ​ខាង​រូបភា​ពនៃ​បុគ្គល។

សំណួរ-តើ​អ្វី​ទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

ចម្លើយ-សិទ្ធិ​ខាង​រូបភាព គឺ​ជា​​សិទ្ធិ​របស់​បុគ្គល​ក្នុងការ​ហាមឃាត់​អ្នកដទៃ​មិន​ឲ្យ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​របស់​ខ្លួន។

ដូច្នេះ បើ​ទោះបី​​ត្រឹម​តែ​ថតរូប ហើយមិន​យក​រូបថត​ទៅ​ផ្សព្វផ្សាយ​ក៏ដោយ ក៏​ជា​ការ​រំលោភ​លើ​សិទ្ធិ​ខាង​រូបភាព​​ដែរ ប្រសិន​បើ​គ្មាន​ការព្រមព្រៀង​ពី​ម្ចាស់រូប។

សំណួរ-តើ​អ្នក​​រំលោភលើ​​សិទ្ធិ​ខាងរូបភាព​នេះ អាច​ត្រូវ​ទទួល​ទោស​បែបណា?

ចម្លើយ-​​អ្នក​រំលោភ​លើ​សិទ្ធិ​ខាងរូបភាព​អាច​នឹង​ត្រូវ​ទទួល​ទោស​ខាង​រដ្ឋប្បវេណីផង និង​ខាង​ព្រហ្មទណ្ឌផង។

យោងតាម​​ក្រម​រដ្ឋប្បវេណី ក្នុងករណី​​មាន​ការ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់រូប ម្ចាស់​រូប​មាន​សិទ្ធិ៖

ទាមទារ​ឲ្យ​បញ្ឈប់ (មាត្រា​ ១១)៖ ដូចជា ពេល​ឃើញ​គេ​​លើក​ម៉ាស៊ីន​ថត​ចង់​ថត ​សាមី​ខ្លួន​អាច​​ហាមឃាត់​មិន​ឲ្យ​ថត។
ទាមទារ​ឲ្យ​ដក​ចេញ​នូវលទ្ធផល​នៃ​សកម្មភាព​រំលោភ (មាត្រា ១២)៖ បើ​សិន​ជា​រូបភាព​ត្រូវ​បាន​ថតរួចទៅហើយ សាមី​ខ្លួន​អាច​ទាមទារ​ឲ្យ​លុប​រូប​នេះ​ចេញ​ពី​ម៉ាស៊ីន​ថតវិញ។ បើ​សិន​ជា​រូបថតនេះ ត្រូវ​បាន​យក​ទៅ​ចុះផ្សាយ​រួចហើយ​ (ដូចជា​ចុះផ្សាយ​នៅលើ​ទំព័រ​វិបសៃត៍​ជាដើម) ម្ចាស់​រូប​អាច​ទាមទារ​ឲ្យ​ដក​រូបនេះ​ចេញវិញ។
ទាមទារ​សំណង​ការខូចខាត (មាត្រា ១៣)៖ ប្រសិន​បើ​ការ​ថតរូប ឬ​ការ​ផ្សព្វផ្សាយ​រូបភាពនេះ បាន​បង្ក​ការខូតខាត​ណាមួយ​ ម្ចាស់​រូប​អាច​ទាមទារ​សំណង​ខូតខាត​​ពី​អ្នក​ប្រព្រឹត្ត​ល្មើស​បាន។ សិទ្ធិ​ទាមទារ​សំណង​ខូតខាត​នេះ អាច​អនុវត្ត​ព្រមគ្នា​ជាមួយ​សិទ្ធិ​ទីពីរ​ខាងលើ មានន័យថា ម្ចាស់រូប​អាច​ទាមទារ​ឲ្យ​​បញ្ឈប់​ការ​ចុះផ្សាយ​រូបភាព​ផង ហើយ​អាច​ទាមទារ​ឲ្យ​សង​ការ​ខូតខាត​ផង។
ក្នុង​ពេល​ជាមួយ​គ្នា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល ក៏​អាច​ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ​​​ដែរ។ នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ ត្រង់​មាត្រា ៣០២ មានចែងថា
“អំពើ​ថតរូបភាព​នៃ​បុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ ដោយ​គ្មាន​ការព្រមព្រៀង​ពីបុគ្គលនេះ​ទេ​ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ១ខែ ទៅ ១ឆ្នាំ និង​ពិន័យ​ជាប្រាក់ ពី​១សែន ទៅ ២លាន​រៀល លើកលែង​តែ​ក្នុង​ករណី​ដែល​ច្បាប់​អនុញ្ញាត”។

សំណួរ-ដូច្នេះ មានន័យថា រាល់ពេល​ដែល​ចង់​ថតរូប​អ្នកណា​ម្នាក់ គឺ​ដាច់ខាត​ត្រូវ​តែ​មាន​ការព្រមព្រៀង​ពី​សាមី​ខ្លួន​ជាមុន​ជានិច្ច​ឬយ៉ាងណា?

ចម្លើយ-ជាគោលការណ៍ គឺ​ត្រូវ​តែ​​​មានការព្រមព្រៀង​ពី​ម្ចាស់​រូប​ជាមុនសិន ទាំង​ការ​ថតរូប និង​ការ​យក​រូបថត​ទៅ​ផ្សព្វផ្សាយ ព្រោះ​ថា ការព្រមព្រៀង​ឲ្យ​ថត មិនមែន​មានន័យ​ថា ឲ្យ​យក​រូបថត​នេះ​ទៅ​ផ្សព្វផ្សាយ​ទេ។

ការព្រមព្រៀង​​ឲ្យ​ថត ឬ​ឲ្យ​ចុះផ្សាយ​រូបថត អាច​ជា​ការព្រមព្រៀង​ដោយ​ជាក់ច្បាស់ (ម្ចាស់រូប​ប្រាប់​អ្នក​ថត​ថា ខ្លួន​អនុញ្ញាត​ឲ្យថតរូប ឬ​យក​រូបថត​ទៅ​ផ្សព្វផ្សាយ) ឬ​ដោយ​តុណ្ហី (ម្ចាស់​រូប​ដឹង​ដែរ​ថា គេថត តែ​មិន​ជំទាស់ ឬ​ដឹង​ដែរ​ថា គេ​យក​រូប​ទៅ​ចុះផ្សាយ​តែ​មិន​ជំទាស់ គឺ​មានន័យ​ស្មើ​នឹង​យល់ព្រម​ឲ្យ​គេ​ថតរូប ឬ​ឲ្យ​គេ​យក​រូបថត​ទៅ​ចុះផ្សាយ)។

ក៏ប៉ុន្តែ អ្នកថតគួរតែស្វែងរកការព្រមព្រៀង​​ឲ្យ​បាន​ជាក់ច្បាស់​​ពី​ម្ចាស់​រូប ប្រសើរ​ជាង​ការព្រមព្រៀង​ដោយ​តុណ្ហី ជាពិសេស បើ​ចង់​យក​រូបថត​គេ​ទៅ​ផ្សព្វផ្សាយ ពីព្រោះថា បើ​ ​គ្មាន​ការព្រមព្រៀង​ដោយ​ជាក់ច្បាស់​ជាមុន​ទេ​ ម្ចាស់រូប​មិនត្រឹមតែ​​​អាច​ទាមទារ​ឲ្យ​ដករូប​នេះ​ចេញវិញ​ទេ ប៉ុន្តែ ថែម​ទាំង​អាច​​ទាមទារ​សំណង​ជំងឺ​ចិត្ត​ទៀតផង។

សំណួរ-តើការថតរូបភាព​​ក្រុម​មនុស្ស​កកកុញ ត្រូវ​តែ​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​រូប​គ្រប់ៗ​គ្នា​ឬ​យ៉ាងណា?

ចម្លើយ-​​ការ​ថតរូប​ ឬ​ចុះផ្សាយ​រូបថត​ក្រុមមនុស្ស​ មិន​ចាំបាច់​មាន​ការព្រមព្រៀង​ពី​ម្ចាស់​រូប​នោះទេ ប្រសិន​បើ​ក្នុង​រូប​ថត​នេះ គេ​មិន​អាច​មើល​ដឹង​ថា​ជា​រូប​របស់​អ្នក​ណា​ច្បាស់លាស់​ទេ។
តាមការពិត ទោះបី​ថត​រូប​មនុស្ស​​ច្រើន​គ្នា​ជាក្រុម​ក៏ដោយ​ ឬ​ថត​​មនុស្ស​ម្នាក់​ឯង​ក៏ដោយ ឲ្យ​តែ​មនុស្ស​ក្នុង​រូបថត គេ​មិន​អាច​មើល​ស្គាល់​​ទេ គឺ​មិនមាន​ការប៉ះពាល់​ដល់​សិទ្ធិ​​ខាង​រូបភាព​ទេ។ ដូច្នេះ គេ​មិនចាំបាច់​​សុំ​ការព្រមព្រៀង​ពី​ម្ចាស់រូបទេ។

សំណួរ-ការថត ឬ​ចុះផ្សាយ​រូបថត របស់​មន្រ្តី​រដ្ឋាភិបាល ក្នុង​ទំព័រសារព័ត៌មាន​ ដោយ​គ្មាន​ការអនុញ្ញាត តើ​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​ដែរ​ឬទេ?

ចម្លើយ-ការថតរូប ឬ​ចុះផ្សាយ​រូបថត របស់​មន្រ្តី​ដែល​កាន់​មុខងារ​សាធារណៈ មិនមែន​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នោះទេ ប្រសិន​បើ​រូបថត​នោះ ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ផលប្រយោជន៍​សាធារណៈ។ បុគ្គល​ដែល​កាន់មុខងារ​សាធារណៈ (ដូចជា រដ្ឋមន្រ្តី ប្រធាន​ស្ថាប័ន​សាធារណៈ ឬ​​​មន្រ្តី​នាំពាក្យ​ស្ថាប័ន​សាធារណៈ ជាដើម) សុទ្ធ​តែ​បាន​​​ដឹង​ខ្លួន​ជាមុន​ថា ខ្លួន​អាច​ត្រូវ​គេ​ថតរូប និង​ចុះផ្សាយ​រូបថត ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ។ ដូច្នេះ គេ​សន្មត់​ជាទូទៅ​ថា បុគ្គល​សាធារណៈទាំងនោះ បាន​ព្រមព្រៀង​​ជាមុន ឲ្យ​គេ​ថតរូប និង​ចុះផ្សាយ​រូបថតរបស់​ខ្លួន។ ប៉ុន្តែ រូបថតនោះ​អាច​ប្រើ​បាន តែ​ក្នុង​គោលដៅ​ផលប្រយោជន៍​សាធារៈ​ប៉ុណ្ណោះ មិនអាច​ប្រើ​ក្នុងគោលដៅ​​បម្រើ​ផលប្រយោជន៍​ឯកជន ឬ​គោលដៅ​ពាណិជ្ជកម្ម​បានទេ៕ ប្រភព៖ សេង ឌីណា


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា
Next Post: អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន

អត្ថបទទាក់ទង

  • អ្នកស្រី ស្រីអូន ស្នើសុំអង្វរគ្រូសារខាងសពស្វាមី ឲ្យខ្លួនបានទៅចូលបុណ្យ៧ថ្ងៃផង ជីវិតនិងសង្គម
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍ ជីវិតនិងសង្គម
  • ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាពទាំងនេះ ព្រោះអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជីវិតនិងសង្គម
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ជីវិតនិងសង្គម
  • សម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវឲ្យរួមគ្នាវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅម៉ោង ០៧:០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ ជីវិតនិងសង្គម
  • ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ ជីវិតនិងសង្គម
  • ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ព័ត៌មានជាតិ
  • អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ ព័ត៌មានជាតិ
  • ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក ព័ត៌មានជាតិ
  • ថ្ងៃជ័យលាភលុយហូរចូល ចន្លោះថ្ងៃ ២៣រហូតដល់ដាច់ខែ ឆ្នាំ ឆ្លូវ មមែ ថោះ រោង កុរ ខាល វក រកា អ្វីៗនឹងត្រូវផ្លាស់ប្តូរបើហ៊ានខកខានធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • ពេញ១ខែថ្មីនេះ មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • ត្រៀមកើបលុយឱ្យហើយទៅ! ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • កំពូលហោរ​ចិន​៖ មមី វក ជូត ឆ្លូវ កុរ រាសី​ខ្ពស់​លាភ​ធំ​ចំ​ចន្លោះបីថ្ងៃ ២៣,២៤,២៥ នេះហើយ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules