Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ចាប់ពីថ្ងៃនេះទៅដល់ចុងខែ ឆ្នំា មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • ឆ្នំាថ្មី ឆ្នំា២០២៣មកដល់ហើយ! ថ្ងៃ 2,3,4,5 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តី មានលុយ មានលាភ ហោរាសាស្ត្រ
  • Songkran in Cambodia 2025: A Celebration of Heritage and Renewal English
  • អគ្គនាយកដ្ឋានពន្ធនាគារ សម្រេចដាក់ពិន័យលើពិរុទ្ធជន សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ព័ត៌មានជាតិ
  • ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមសម្ភោធព្រលាន យន្តហោះខេត្តសៀមរាប សេដ្ឋកិច្ច
  • សម្បត្តិ​សេដ្ឋី​! បី​ថ្ងៃនេះ​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ផ្ទួន​ង៉ូ​វ​ហេង​ឡើង​ស្រឺ​ត ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា 6, 7, 8, 9, 10 ខាល រោង មមី មមែ វក រកា ច កុរ ផុតគ្រោះ ច.ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • ថ្ងៃនេះថ្ងៃសីល ឆ្នាំ​មាស​ទាំង​៨​យាយ​អ៊ុ​ន​ខ្លាំង​សន្សំ​កម្លាំង​ទុក​ទទួល​លុយ ហោរាសាស្ត្រ

ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់នៅភូមា

Posted on April 2, 2025 By Mah Khmer

ប្រំា​ថ្ងៃ​ក្រោយ​គ្រោះ​រញ្ជួយ​ដ៏​មរណៈ​ដ៏​កំណាច​បំផុត​មិន​ធ្លាប់​មាន ពលរដ្ឋ​ភូមាបន្តស្នាក់​នៅ​តាម​ទី​វាល តាម​ផ្លូវ​ថ្នល់​ ឬ​ចំការ​ ​ក្នុង​ភាព​តក់​ស្លុត ​ដោយ​ខ្លាចជួប​​ការ​បំផ្លិចបំផ្លាញ​ថ្មី​ទៀត ​ព្រោះ​ដី​នៅ​តែ​បន្ត​រញ្ជួយ​ឥត​ឈប់​។

ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់។ នេះ​បើ​តាម​តុល្យការ​ផ្តល់​ដោយ​អាជ្ញាធរ​ភូមា នៅ​ព្រឹក​​ថ្ងៃ​អង្គារ​ទី ១​មេសា។​ ឯ​អ្នក​ជំនាញ​ យល់​ថាចំនួន​អ្នក​ស្លាប់​អាច​មាន​ជាច្រើន​ពាន់​នាក់​បន្ថែម​ទៀត។ ប្រតិបត្តិការ​សង្គ្រោះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​ស្រោច​ស្រង់​ជីវិត​មនុស្ស​បាន​ប្រមាណ​៦៥០​នាក់។

ក្នុង​ក្របខ័ណ្ឌ​ជ្រោមជ្រែង​អន្តរជាតិ ក្រុម​សង្គ្រោះ​បរទេស​ជាង​១០០០នាក់ ​បាន​ទៅ​​ដល់ភូមា​​ដើម្បី​​​ជួយក្រុមការងារ​​តាម​មូលដ្ឋាន​ដែល​គ្មាន​មធ្យោបាយ​ធំ។ ប៉ុន្តែ ជាមួយ​សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង​ដល់​៤០​អង្សា​តាំងពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​មកក្តី​សង្ឃឹម​រក​ឃើញ​ជន​រងគ្រោះ​នៅ​មាន​ជីវិត​​​កាន់​តែ​ស្តួច​ស្តើង​ឡើងៗ​។

អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ចាត់​ទុក​រញ្ជួយ​ដី​នៅភូមា​នេះ ជា​ភាព​បន្ទាន់​ខ្ពស់​បំផុត។ ​ចំណែក​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​ប្រកាសអំពាវនាវ​ថា​​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ម៉ង់ដាឡៃ​ ដែល​ហិន​ហោចខ្លាំង​ជាង​គេ ​ត្រូវ​ជា​ចាំបាច់​នូវ ជម្រក ស្បៀងអាហារ​និង​ទឹក ជា​បន្ទាន់ តែសង្គ្រាម​ស៊ីវិលដឹកនាំ​ដោយ​របប​សឹក​តាំងពី​ឆ្នាំ​២០២១​មក ​ទំនង​ជា​ឧបសគ្គ​​រារាំង​មិន​ឱ្យ​ជំនួយ​បាន​ទៅ​ដល់​ជន​ដែល​ត្រូវ​ការ​ខ្លាំង។ នេះ​ជាពាក្យ​ព្រមាន​របស់​កាកបាទ​ក្រហម​ដដែល។

នៅ​ប្រទេស​ថៃ ដែល​រងគ្រោះ​មរណៈ​ដោយ​រញ្ជួយ​ដី​កាលពី​ថ្ងៃសុក្រ​ទី​២៨​មីនា​ដែរ ទាហាន​សង្គ្រោះ​កំពុង​បន្ត​ស្វែង​រក​ជនរួច​ពី​ស្លាប់​ក្នុង​គំនរ​អគារ​រលំ។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​២០នាក់ និង​ជាច្រើន​​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួននៅ​ឡើយ​។ នេះ​បើ​តាម​តុល្យការ​ផ្តល់​ដោយ​អាជ្ញាធរ​បាងកក នៅថ្ងៃ​អង្គារ​ទី​១​មេសានេះ៕ដោយ៖ លឹម សំបូរ


អន្តរជាតិ Tags:International News

Post navigation

Previous Post: សហភាពសហព័ន្ធយុវជនកម្ពុជា ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
Next Post: រកឃើញហើយអ្នក ផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២០០រយគ្រួសារ វឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ

អត្ថបទទាក់ទង

  • អ៊ីស្រាអែលប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម អន្តរជាតិ
  • ពិភពលោកកាន់តែជ្រួលច្របល់! រញ្ជួយដីនៅភាគពាយ័ព្យអាហ្វហ្កានីស្ថាន ស្លា.ប់ជាង​២០០០នាក់ អន្តរជាតិ
  • របៀបបង្កើនលាភសំណាងសម្រាប់ឆ្នំាទំាង១២ ក្នុងខែថ្មី សូមធ្វើតាមសេចក្តីណែនំានេះ អន្តរជាតិ
  • WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍» អន្តរជាតិ
  • អ្នក ស្លា.ប់ កើនឡើងលើស ១,១០០នាក់ ទាំងនៅក្នុងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ខណៈអាមេរិក បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅគាំទ្រអ៊ីស្រាអែល អន្តរជាតិ
  • រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា អន្តរជាតិ
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • ហេងនោះហេង ! សម្រាប់ខែថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនគ្រូបង្រៀន២នាក់ និងមន្ដ្រីក្រសួងផែនការម្នាក់បញ្ជូន​ទៅតុលាការ ព័ត៌មានជាតិ
  • ចាប់ពីស្អែកទៅប្រុសស្រីកើតឆ្នាំ កុរ ច រោង ឆ្លូវ ថោះ មមី ប្រញាប់ធ្វើតាមហោភ្លាម នឹងមានព្រទ្យហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ និងមេបញ្ជាការស្រុកភ្នំស្រួច រួមទំាងអាវុធហត្ថសរុប៦នាក់ ត្រូវបានចា.ប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន ព័ត៌មានជាតិ
  • ប្រញាប់អានហើយស៊ែរចេញ! បីថ្ងៃ6,7,8 ប្រុសស្រីកើតឆ្នាំ វក ខាល ថោះ ច ជូត ម្សាញ់ មមី រការនឹងជួបរឿងទាំងនេះជាមិនខាន ហោរាសាស្ត្រ
  • ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាពទាំងនេះ ព្រោះអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជីវិតនិងសង្គម
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules