Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ចាប់ខ្លួនជនជាតិវៀតណាម ១៤៩នាក់ ខ្មែរ​ ៨៥នាក់​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ ព័ត៌មានជាតិ
  • អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន ជីវិតនិងសង្គម
  • ហេងនោះហេង ឆ្នាំទាំង៧ ថ្ងៃនេះលាភធំចូលទាំងព្រឹក តែដាច់ខាតត្រូវតែ… ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • ថ្ងៃ14, 15, 16, 17, 18 ឆ្នំារោង ជូត វក មមី រការ ខាល មមែ លាភហូរចូលដល់ក្នុងផ្ទះ ហោរាសាស្ត្រ

Category: ព័ត៌មានជាតិ

បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប

Posted on April 4, 2026April 4, 2026 By Mah Khmer
បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប

ប្រធានបទ៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប អង្គភាពសារព័ត៌មាន៖ សារព័ត៌មានមហាខ្មែរ ពិធីករ៖ លោក លឹម សំបូរ ភ្ញៀវកិត្តិយស៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប 🎙️ ពិធីករ លឹម សំបូរ៖ សូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ភាសន៍របស់សារព័ត៌មានមហាខ្មែរ។ ក្នុងឱកាសដ៏មានតម្លៃនេះ សូមលោកមេត្តាជួយបង្ហាញយ៉ាងលម្អិតអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តសៀមរាបបច្ចុប្បន្ន។ 🎙️ លោកឧត្តមសេនីយ៍ទោ ហួត សុធី៖ សូមអរគុណ! បច្ចុប្បន្ន ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តសៀមរាប ត្រូវបានចាត់ទុកក្នុងកម្រិតល្អប្រសើរ មានស្ថេរភាព និងគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព។ កម្លាំងនគរបាលបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការពារ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ទម្រង់ ដោយផ្អែកលើយុទ្ធសាស្ត្រច្បាស់លាស់ និងការគ្រប់គ្រងយ៉ាងមានវិន័យ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ។ 🎙️ ពិធីករ៖ ក្នុងបរិបទនៃការកើនឡើងនៃបញ្ហាបទល្មើសសង្គម កងកម្លាំងនគរបាលខេត្តបានដាក់ចេញនូវយុទ្ធសាស្ត្រយ៉ាងដូចម្តេច ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព?…

អានបន្ត “បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប” »

ព័ត៌មានជាតិ

ទីបំផុតចៅក្រមស៊ើបសួរ ២រូប ចេញដីកាឃុំខ្លួន ឯកឧត្តមបណ្ឌិត ធឹម សំផូត ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទឆបោកផ្សេងគ្នា

Posted on January 26, 2026January 26, 2026 By Mah Khmer
ទីបំផុតចៅក្រមស៊ើបសួរ ២រូប ចេញដីកាឃុំខ្លួន ឯកឧត្តមបណ្ឌិត ធឹម សំផូត ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទឆបោកផ្សេងគ្នា

ចុចអានអត្ថបទរបស់មហាខ្មែរផ្សាយមុនៗ៖ ១-ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក ២-បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ សៀមរាប៖ ឯកឧត្តមបណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាមន្ត្រីពហុជំនាញ ត្រូវបានចៅក្រមស៊ើបសួរ ២រូប នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទល្មើសឆបោក និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប។ នេះបើតាមឯកសារតុលាការដែលទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ &សារព័ត៌មានមហាខ្មែរទទួលបាន។ ១- ដីកាទី១ (ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន) ចេញដោយចៅក្រមស៊ើបសួរ លោក ចាប តុលា ពាក់ព័ន្ធបទឆបោក ដែលបានប្រព្រឹត្តនៅភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ដីកាបង្គាប់ឱ្យឃុំខ្លួន មានលេខ ៣៥ ដកបឃខ ចុះថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦…

អានបន្ត “ទីបំផុតចៅក្រមស៊ើបសួរ ២រូប ចេញដីកាឃុំខ្លួន ឯកឧត្តមបណ្ឌិត ធឹម សំផូត ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទឆបោកផ្សេងគ្នា” »

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព

Posted on December 9, 2025 By Mah Khmer
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេសមួយពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែន ដោយបញ្ជាក់ថា កងកម្លាំងកម្ពុជាបានបង្ខំចិត្តបើកការវាយតបតវិញកាលពីល្ងាចម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃនេះ បន្ទាប់ពីបានអត់ធ្មត់គោរពបទឈប់បាញ់អស់រយៈពេលជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព។ ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ភាគីថៃ ដែលដឹកនាំដោយលោក អនុធីន (Anutin) ថានឹងប្រើប្រាស់កម្លាំងវាយយកចំណុចចំនួន ១១។ ចំពោះការគំរាមកំហែងនេះ សម្តេចតេជោបានលើកឡើងថា ដោយសារមិនដឹងច្បាស់ថាចំណុចទាំង ១១ នោះនៅទីតាំងណាខ្លះ សម្តេចបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវវាយការពារគ្រប់ចំណុចដែលខ្មាំងបានវាយចូល។ សម្តេចតេជោ បានគូសបញ្ជាក់ពីប្រៀបឈ្នះនៃយុទ្ធសាស្ត្ររបស់កម្ពុជាថា៖ «យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំ ជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ»។ សម្តេចបានបន្ថែមថា ស្ថានភាពនេះផ្តល់ឱកាសឱ្យកម្ពុជាអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវ តាមរយៈការចាត់តាំងទប់ទល់យ៉ាងមានប្រសិទ្ធភាព។ ឆ្លើយតបនឹងសម្តីរបស់មេទ័ពថៃ ដែលបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃ ពួកគេត្រូវតែបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងនោះ សម្តេចតេជោបានចំអកថា សម្តីនេះហាក់បីដូចជាខ្លាំងជាងមហាអំណាចយោធាលើពិភពលោកទៅទៀត។ សម្តេចបានសង្កត់ធ្ងន់ថា៖ «យើងពិតជាមិនអង្គុយអោបដៃឱ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ»។ នៅក្នុងសារដដែលនេះ សម្តេចតេជោ ក៏បានផ្ញើសារទៅកាន់ក្រុមអ្នករិះគន់មួយចំនួន ដែលកាលពីខែកក្កដាបានចោទប្រកាន់រដ្ឋាភិបាលថា «ល្មោភសង្គ្រាម» ពេលកម្ពុជាវាយតបត។ លុះដល់ពេលកម្ពុជាអត់ធ្មត់គោរពបទឈប់បាញ់ ដើម្បីស្វែងរកសន្តិវិធី ពួកគេបែរជាចោទថា «ខ្លាចថៃ ឬកាត់ដីឱ្យថៃដូរយកសន្តិភាព» ទៅវិញ។…

អានបន្ត “សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព” »

ព័ត៌មានជាតិ

ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង

Posted on December 3, 2025 By Mah Khmer
ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង

សៀមរាប៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំ និងផ្ដាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីតុលាការទាំងអស់ នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពការងារយុត្តិធម៌ ជាពិសេសការងារអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាព។ ‎ ‎ឯកឧត្តម កើត រិទ្ធ បានជំរុញដោយផ្ដោតសំខាន់លើចំណុចគន្លឹះមួយចំនួនដូចជា ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ មន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់។ ត្រូវពង្រឹងគុណភាពនៃការចាត់ការសំណុំរឿងឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី។ ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម…

អានបន្ត “ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង” »

ព័ត៌មានជាតិ

ក្រោមការដឹកនំាបញ្ជារពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់ឱ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ខ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបធ្យូងខុសច្បាប់ជាង១០០តោននៅកណ្ដាលក្រុងសៀមរាប

Posted on November 25, 2025 By Mah Khmer
ក្រោមការដឹកនំាបញ្ជារពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់ឱ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ខ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបធ្យូងខុសច្បាប់ជាង១០០តោននៅកណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប៖ ដោយទទួលបានបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួរ សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងនគរបាលចូលរួមសហការជាមួយជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចុះពិនិត្យទីតាំងស្តុកចំនួន២កន្លែង របស់ ឈ្មួញ មានឈ្មោះ ស៊ង វាសនា ភេទប្រុស អាយុ៦០ឆ្នាំ រកឃើញនិងដកហូតធ្យូងខុសច្បាប់ជាង១០០តោន កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ។ ការចុះសហការរបស់កម្លំាងនគរបាលជាមួយជំនាញរដ្ឋបាលព្រៃឈើក្នុងពេលនោះគឺដើម្បីពិនិត្យទីតាំងស្តុកចំនួន២កន្លែងរបស់ឈ្មួញខាងលើ និងបានរកឃើញថា៖ ១. ទីតាំងស្តុកអុសចម្រុះ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប មានអុសចម្រុះ សរុបចំនួន ២៥៥.៤៧៥ស្ទែរ (មានច្បាប់អនុញ្ញាត)។ ២. ទីតាំងស្តុកធ្យូង មានចំនួន ៥,០១៨ការ៉ុង ស្មើនឹង ១០០,៣៦០គីឡូក្រាម ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប (គ្មានលិខិអនុញ្ញាត) ។ ដោយមានការបញ្ជារបស់ថ្នាក់ដឹកនាំខេត្តសៀមរាប ចំពោះករណីនេះ កម្លាំងចម្រុះ បានធ្វើការចាប់យកវត្ថុតាង ធ្យូងចំនួន៥,០១៨ការ៉ុង ស្មើនឹង ១០០,៣៦០kg បញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធី…

អានបន្ត “ក្រោមការដឹកនំាបញ្ជារពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់ឱ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ខ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបធ្យូងខុសច្បាប់ជាង១០០តោននៅកណ្ដាលក្រុងសៀមរាប” »

ព័ត៌មានជាតិ

បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ

Posted on November 7, 2025 By Mah Khmer
បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ

កាលពីលើកមុនមហាខ្មែរបានចុះផ្សាយអំពី ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក (សូមចុចអានអត្ថបទពេញ)។ សៀមរាប៖ ក្រោយការចុះផ្សាយរបស់អង្គភាពសារព័ត៌មានយើងខ្ញុំកន្លងមកក៏មានប្រជាពលរដ្ឋសុំមិនបញ្ជេញឈ្មោះ ធ្លាប់បានរងគ្រោះ ដោយសារបុគ្គលឈ្មោះ ធឹម សំផូត បានផ្ញើឯកសារពាក់ព័ន្ធមកកាន់អង្គភាពយើងខ្ញុំឱ្យជួយផ្សាយបន្ថែម។ ក្នុងនោះយើងបានរកឃើញសាវតារបស់បុគ្គល ធឹម សំផូត គឺមានតួនាទី និងការងារបីក្រសួង គឺ ទីប្រឹក្សាក្រសួងព័ត៌មាន មន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប និងជាពេទ្យធ្មេញ (ទន្តពេទ្យ) នេះទើបគេហៅថាមនុស្សពហុជំនាញ ដែលក្រសួងពាក់ព័ន្ធខ្វះមិនបានឬយ៉ាងណា? ១- បុគ្គលឈ្មោះ ធឹម សំផូត ធ្លាប់ជាទណ្ឌិត (ជាប់ទោសដោយបទល្មើសឆបោក) កាលពីកំឡុងឆ្នំា២០១២។ ប៉ុន្តែក្រោយពីពេញពីគុកមកវិញ បុគ្គលរូបនេះមិនបានកែប្រែខ្លួននោះទេ គឺនៅប្រព្រឹត្តិបទល្មើសដដែល។ ដោយនៅក្នុងខែតុលា ឆ្នំា២០២៥ នេះ បុគ្គលឈ្មោះ ធឹម សំផូត ត្រូវបានឯកឧត្តមព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការខេត្តសៀមរាបចេញដីកាសម្រេចឲ្យបើកការស៊ើបអង្កេតលើករណីឆបោក និងត្រូវបាននគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញលិខិតកោះហៅឱ្យចូលខ្លួនកាលពីថ្ងៃទី២៤ ខែតុលាឆ្នំា២០២៥ វេលាម៉ោង០៨ និង៣០ នាទីព្រឹក ដោយយោងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ ដោយមានលិខិតលេខ៖ ១៤៤/២០២៥ ល.ក.ហ ។ ២-បុគ្គលឈ្មោះ ធឹម សំផុត…

អានបន្ត “បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ” »

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង

Posted on November 3, 2025 By Mah Khmer
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង

ខេត្តសៀមរាប៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការជំរុញដល់លេខាធិការដ្ឋាន ធ្វើកិច្ចសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ រួមនឹងរដ្ឋបាលក្រុង ស្រុក ក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤ នៅតាមបណ្តាក្រុង ស្រុក ដើមី្បយកទៅធ្វើការបង្ហាញជូនបងប្អូន នៅក្នុងវេទិកាឆ្នាំ២០២៥ខាងមុខនេះ។ ការលើកឡើងបែបនេះ ក្នងឱកាសឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវ ជាសមាជិក​ សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាគណៈអភិបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និង…

អានបន្ត “ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង” »

ព័ត៌មានជាតិ

ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក

Posted on October 27, 2025October 28, 2025 By Mah Khmer
ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក

សៀមរាប៖ យោងតាមដីលិខិតកោះហៅ ដែលអង្គភាពសារព៏ត៌មានមហាខ្មែរ ទទួលបាននោះ គឺលោក ធឹម សំផូត ដែលមានងារជាឯកឧត្តមបណ្ឌិត និងជាទីប្រឹក្សាក្រសួងព័ត៌មាន ដែលគេស្គាល់ថាមនុស្សពហុជំនាញ ក្នុងនោះជាទីប្រឹក្សាក្រសួងព័ត៌មានផង ជាមន្ត្រីនីក្រសួងមុខងារសាធារណៈផង និងជាទន្តបណ្ឌិតផង ត្រូវបានឯកឧត្តមព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការខេត្តសៀមរាបចេញដីកាសម្រេចឲ្យបើកការស៊ើបអង្កេតលើករណីឆបោក និងត្រូវបាននគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញលិខិតកោះហៅឱ្យចូលខ្លួនកាលពីថ្ងៃទី២៤ ខែតុលាឆ្នំា២០២៥ វេលាម៉ោង០៨ និង៣០ នាទីព្រឹក ដោយយោងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់។ ក្នុងលិខិតកោះហៅនោះបានបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះ ធឹម សំផូត អាយុ ៣៨ឆ្នាំ សញ្ញាតិខ្មែរ មុខរបរទីប្រឹក្សាក្រសួងព័ត៌មាន ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្ត្រីម្នាក់បានថ្លៃងប្រាប់អង្គភាពសារព័ត៌មានមហាខ្មែរថា៖ កាលចុងឆ្នាំ ២០២៣ ជនរងគ្រោះបានពរចៅដើរលេងតាមបណ្ដោយមាត់ស្ទឹងសៀមរាបស្ថិតនៅក្នុងភូមិមណ្ឌលបីសង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏ប្រទះជួបជនសង្ស័យដែលមានងារជាឯកឧត្តមកំពុងកាប់ដើមដំឡូងនៅក្នុងចំការរបស់គាត់ឃើញដូចនេះជនរងគ្រោះក៏សុំដើមដំឡូងយកទៅដាំធ្វើពូជ បន្ទាប់មកក៏និយាយជជែកគ្នាលេងពីនេះពីនោះ។ ក្រោយមកទៀតឯកឧត្តមបានសួរថាអ៊ីមានកូនចង់ធ្វើទាហានអត់ ? គេជ្រើសរើសច្រើននាក់ណាស់បន្ទាប់មកជនរងគ្រោះបានប្រាប់ថាមានកូន ១ នាក់ចង់ចូលដែរ ហើយជនសង្ស័យបានប្រាប់ថាអ៊ីនៅភូមិជាមួយគ្នាខ្ញុំយកតែ 8.500 ដុល្លារទេ បើនៅតាមខេត្តផ្សេងៗខ្ញុំយកគេមួយនាក់ 13000 ដុល្លារ ។ហើយជនរងគ្រោះបាននិយាយថាស្រុកឥឡូវខ្ញុំខ្លាចតែគេបោកទេ បន្ទាប់មកទៀតឯកឧត្តមបាននិយាយថាបើគេបោកគាត់…

អានបន្ត “ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក” »

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ

Posted on October 24, 2025 By Mah Khmer
សេចក្តីប្រកាសព័ត៌មាន  ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ

សេចក្តីប្រកាសព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ ក្រោយមានការសម្របសម្រួល និងពិភាក្សាដោយសុទ្ធចិត្តពី មន្ទីរព័ត៌មានខេត្តសៀមរាប។ ហេតុដូច្នេះ អង្គភាពសារព័ត៌មានយើងខ្ញុំសម្រេច លុបចេញនូវអត្ថបទដែលបានផ្សាយអំពី “ឯកឧត្តម បណ្ឌិត មួយរូប” កាលពីថ្ងៃទី ១៨, ១៩, ២០ និង ២១ ខែតុលា ឆ្នាំ ២០២៥។ ប៉ុន្តែក្នុងករណីដែលមានការវិវឌ្ឍន៍ព័ត៌មាន ឬកើតមានភាពមិនប្រក្រតី និងបញ្ហាផ្សេងៗ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងធ្វើការចុះផ្សាយសារជាថ្មី ដោយអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ការសម្រេចនេះ ដើម្បីទុកសិទ្ធិឲ្យគូភាគីទាំងពីរបន្តដោះស្រាយបញ្ហាដោយសន្តិវិធី ឬតាមនីតិវិធី តុលាការ។ អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប ជាព័ត៌មាន នឹងទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។

ព័ត៌មានជាតិ

ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន

Posted on September 19, 2025 By Mah Khmer
ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន

ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន នេះបើតាមសារព័ត៌មានរបស់ថៃឈ្មោះ Khaosod English ចេញផ្សាយវេលាម៉ោង ១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នំា២០២៥! ខាងក្រោមនេះជាអត្ថបទជាភាសាអង់គ្លេស ដែលសារព័ត៌មានមហាខ្មែរយកមកបកប្រែជូនប្រជាពលរដ្ឋខ្មែរយើងឱ្យមានការប្រុងប្រយ័ត្នខ្ពស់៖ នៅថ្ងៃទី១៨ ខែកញ្ញា ទំព័រផ្លូវការរបស់កងយោធពលខេមរភូមិន្ទថៃ បានបង្ហោះសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការដាក់ទណ្ឌកម្មផ្លូវច្បាប់ចំពោះពលរដ្ឋខ្មែរ ដែលបង្កការរំខានក្នុងទឹកដីថៃ បន្ទាប់ពីមានការប៉ះទង្គិចកាលពីម្សិលមិញនៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ (Ban Nong Ya Kaew ក្នុងខេត្តស្រះកែវ)។ សេចក្តីប្រកាសនោះបានបញ្ជាក់ថា៖ «សូមប្រយ័ត្នប្រជាពលរដ្ឋខ្មែរ! នេះជាទឹកដីអធិបតេយ្យរបស់ថៃ បើអ្នកបង្កបញ្ហាក្នុងព្រះរាជាណាចក្រថៃ ហើយត្រូវចាប់ខ្លួនអ្នកនឹងប្រឈមនឹងការផាកពិន័យដូចតទៅ៖ 1. ការចូលដោយខុសច្បាប់(សំដៅលើការចូលទឹកដីរបស់ថៃ)៖ ត្រូវចាប់ដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យជាប្រាក់ ២០,០០០បាត (ស្មើ៖២,៥២០,០០០រៀល) 2. ការបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល (ដូចជាការរុះរើលួសបន្លា)៖ ត្រូវចាប់ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់១០០,០០០បាត (ស្មើ៖១២,៦០០,០០០រៀល) ៣.លួចទ្រព្យសម្បត្តិរដ្ឋ (យកបន្លាលួស)៖ ត្រូវចាប់ពន្ធនាគារពី១ឆ្នាំ ដល់៧ឆ្នាំ និងពិន័យជាប្រាក់ពី២០.០០០ ទៅ១៤ម៉ឺនបាត (ឬពីចន្លោះ ១២.៦០០.០០០-១៧.៦២០.០០០រៀល) 4….

អានបន្ត “ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន” »

ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិវៀតណាម ១៤៩នាក់ ខ្មែរ​ ៨៥នាក់​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ

Posted on July 15, 2025 By Mah Khmer
ចាប់ខ្លួនជនជាតិវៀតណាម ១៤៩នាក់ ខ្មែរ​ ៨៥នាក់​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ៖​ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)​ មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ (ស្រី២៣នាក់)​ និងជនជាតិខ្មែរ​ ៨៥នាក់ (ស្រី១៧ នាក់)​ ដែលមានមុខរបរជាជាងភ្លើង កម្មករសំណង់​ សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង, និងជាចុងភៅ​ និងកូនកាំបិត ផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្តនីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ (ស្រី ១២នាក់)​ ព្រមទាំងមធ្យោបាយសម្ភារជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ

Posted on July 14, 2025 By Mah Khmer
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ ក្នុងឱកាសប្រជុំបូកសរុប ឆមាសទី១ ភូមិឃុំសង្កាត់មានសុវត្ថិភាព១ សៀមរាប៖ ថ្ងៃចន្ទ ៤រោច ខែអសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទី នៅសាលប្រជុំសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ លោកឧត្តមសេនីយ៍ទោ ហួត…

អានបន្ត “លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ” »

ព័ត៌មានជាតិ

ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់ និងបញ្ជូនទៅតុលាការ

Posted on July 9, 2025 By Mah Khmer
ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់  និងបញ្ជូនទៅតុលាការ

សៀមរាបប៖ ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងករណី ឆបោក តាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ ខ្មែរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន ០៤ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែសៀមរាប។ ដោយក្នុងអំឡុងឆ្នាំ២០២៥នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្មែរ ខ្មែរ បង្ហោះនូវរូបភាពកុមារកំព្រា…

អានបន្ត “ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់ និងបញ្ជូនទៅតុលាការ” »

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី

Posted on June 28, 2025 By Mah Khmer
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរអភិបាលរងខេត្ត លោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ និងកម្លាំងត្រៀមអន្តរាគមន៍ផងដែរ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ រាយការណ៍អំពីវឌ្ឍនភាព និងការបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ដែលមានកម្លាំងសរុបចំនួន ១៥៦នាក់ និងត្រូវបានបែងចែកជា ៤កងអនុសេនាតូច ដែលមាន លោកស្នងការរង ជាមេបញ្ជាការដឹកនាំ និងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងសម្ភារៈចាំបាច់ មធ្យោបាយដឹកជញ្ជូន បរិក្ខាពេទ្យ និងសង្រ្គោះ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោង/២៤ម៉ោង ក្នុងភារកិច្ចការពារសន្តិសុខ…

អានបន្ត “ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី” »

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ

Posted on June 28, 2025 By Mah Khmer
ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ

សៀមរាប: នៅថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៥​ យោងតាមការផ្តល់ព័ត៌មាន ពីបងប្អូនអាជីវករ និងដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងដោយមានកិច្ច សហការល្អ ពីនគរបាលខេត្តសៀមរាប និងនគរបាលខេត្តត្បូងឃ្មុំ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១ នាក់ ដែលបានធ្វើសកម្មភាពដេីរដូរលុយតាមស្នាក់ការវីង ក្នុងស្រុកប្រាសាទបាគង​ តែដោយសារបងប្អូនអជីវករ ធ្លាប់ឃើញភិនភាគជនសង្ស័យរូបនេះ ដូចជនសង្ស័យ ដែលអ្នករងគ្រោះបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុគ ពាក់ព័ន្ធ ករណីដាក់ថ្នាំ លួចលុយ(កេងបន្លំលុយតាមស្នាក់ការវីង)កន្លងមក ក៏បានរាយការណ៍ មក អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ភ្លាមៗកម្លាំងយេីង បានចេញអន្តរាគមន៍ និងនាំជនសង្ស័យរូបនេះ មក អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដេីម្បីសាកសួរ​នាំ ។ បន្ទាប់ពីបានធ្វើការសាកសួរនាំ ទើបយើងដឹងថា​ ជនសង្ស័យ​រូបនេះ ជាជនជាតិចិន​ មានឈ្មោះ LUO GONGZHENG. ភេទប្រុស អាយុ៤៨ឆ្នាំ ក្រោយមកទៀត ដោយមានកិច្ចសហការល្អ រវាង នគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប និងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ យើងបានស្រាវជ្រាវ ដឹងបន្តទៀតថា…

អានបន្ត “ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ” »

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

Posted on June 28, 2025 By Mah Khmer
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរងខេត្ត លោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ និងកម្លាំងត្រៀមអន្តរាគមន៍ផងដែរ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ រាយការណ៍អំពីវឌ្ឍនភាព និងការបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ដែលមានកម្លាំងសរុបចំនួន ១៥៦នាក់…

អានបន្ត “កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប” »

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ

Posted on June 16, 2025 By Mah Khmer
សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនអាចនៅឲ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយបានឡើយ។ ក្នុងឱកាសថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្នុងករណីពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម អាចទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដែលត្រូវការលិខិតស្នាម គឺត្រូវទៅរកនៅស្ថានទូត និងបណ្ដាកុងស៊ុលកម្ពុជា ដែលក្នុងនោះមានអនុព័ន្ធការងារផងដែរ។ ប៉ុន្ដែសម្រាប់អ្នកដែលគ្មានលិខិតហើយអាចធ្វើដំណើរមកបាន រាជរដ្ឋាភិបាលកម្ពុជាទទួលយកទាំងអស់ មានឬគ្មានលិខិតឲ្យតែជាជនជាតិខ្មែរ គឺទទួលយកទាំងអស់ព្រោះយើងត្រូវតែទទួលយកពលរដ្ឋយើងត្រឡប់មកវិញ កុំទុកឲ្យគេប្រមាថ កុំឲ្យគេធ្វើបាប ព្រោះទង្វើនៃការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ ទៅលើពលករកម្ពុជាកំពុងឡើងកម្ដៅ»។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងករណីពលរដ្ឋដែលគ្មានលិខិតស្នាម ហើយអាចធ្វើដំណើរមកព្រំដែនបានសូមអញ្ជើញធ្វើដំណើរមក ព្រោះមកដល់ទឹកដីខ្មែរហើយអាជ្ញាធរមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។…

អានបន្ត “សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ” »

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!

Posted on June 6, 2025 By Mah Khmer
រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ – ឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណង ចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។ – ចំនុចភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។ – ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000)…

អានបន្ត “រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!” »

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង!

Posted on June 2, 2025 By Mah Khmer
លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង!

ខេត្តសៀមរាប៖ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ប្រសិនមានករណីណាមួយបន្ទាន់ទៅប្ដឹងនៅ តាមប៉ុស្ដិ៍នគរបាលរដ្ឋបាល មិនមានអ្នកទទួលពាក្យបណ្ដឹងនោះ។ លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានមានប្រសាសន៍ប្រាប់ថា បើប្រជាពលរដ្ឋទៅប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលនៅក្បែរបងប្អូន ហើយគាត់អត់ធ្វើការជូន ឬក៏យឺតយាវការងារនោះ បងប្អូនប្រជាពលរដ្ឋ អាចទៅដាក់ពាក្យបណ្ដឹង នៅតាមបណ្ដាប៉ុស្ដិ៍ប្រចាំបញ្ជាអចិន្ត្រៃយ៍ ដែលលោកបានកសាង និងដាក់ឲ្យបម្រើដល់ប្រជាពលរដ្ឋ តាមគោលដៅទាំង៧ទីតាំងដូចខាងក្រោមបាន៖ ទី១-រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (អតីតរង្វង់មូលគ្រុឌ) ទី២-សួនច្បារ លោក អ៊ុង អឿន ទី៣-អាងក្រពើ ទី៤-ខាងកើតរង្វង់មូលផ្ការំដួលស្វាយធំ ស្ថិតក្នុងស្រុកប្រាសាទបាគង។ ទី៥-ចាន់សស្រុកសូទ្រនិគមក្បែរចូលទៅព្រលានយន្តហោះថ្មី ទី៦-ស្តុកស្មាញលីង ទី៧-គល់ស្ពានវត្តដំណាក់។ លោកស្នងការបានបញ្ជាក់ថាគ្រប់គោលដៅខាងលើសុទ្ធតែជាមន្ត្រីរង់ចាំធ្វើការជូន២៤ម៉ោង លើ២៤ម៉ោង ដែលពលរដ្ឋអាចទៅដាក់ពាក្យបណ្ដឹងបាននៅទីនោះផងដែរ។ ជាមួយគ្នានេះផងដែរលោកស្នងការបានបញ្ជាក់ថា រឿងដែលបានកើតឡើងក្នុងមូលដ្ឋានពួកគាត់ក្ដី (ប្រជាពលរដ្ឋ) ឬក៏កើតឡើងចំពោះគាត់ក្ដី ក៏អាចធ្វើការខលទៅលេខទូរស័ព្ទប្រតិកម្មរហ័ស របស់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានតាមរយៈលេខ 0977780013៕ ដោយ៖ លឹម សំបូរ

ព័ត៌មានជាតិ

ការហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ផ្អើលដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ

Posted on May 29, 2025 By Mah Khmer
ការហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ផ្អើលដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ

សៀមរាប៖ រយៈពេលជិត១ខែមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ការហ្វឹកហាត់ជាប្រចាំរបស់ កម្លាំងកងអនុសេនាធំចល័ត នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំផ្ទាល់របស់ ឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានល្បីរន្ទឺដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ថៃ យកទៅចុះផ្សាយព្រោងព្រាតនៅបណ្តាញសង្គម ស្របពេលដែលកម្ពុជា និងថៃ មានការប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែន ក្នុងខេត្តព្រះវិហារ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញបណ្តាញព័ត៌មាន Top News ដ៏ល្បីឈ្មោះរបស់ថៃបានយកវិដេអូនៃការហ្វឹកហាត់ទៅផ្សព្វផ្សាយ ដោយបានសរសេរថា កម្លាំងកងទ័ពរបស់កម្ពុជាបានពង្រឹង និងត្រៀមខ្លួនជាស្រេចដើម្បីកិច្ចការពារព្រំដែនប្រទេសរបស់ខ្លួន។ គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ និស្សិតបញ្ចប់ថ្នាក់បណ្ឌិតសភាយោធាពីប្រទេសអូស្រ្តាលី ឧត្តមសេនីយ៍ សៀ ទីន បាននឹងកំពុងបន្តដឹកនាំហ្វឹកហាត់អស់រយៈពេល២៩ថ្ងៃមកហើយ នឹងបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងកិច្ចការងារកងកម្លាំងរបស់ខ្លួន ហើយការហ្វឹកហាត់នេះធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតរបស់កងពលធំអន្តរាគមន៍លេខ២ លើទឹកដីខេត្តសៀមរាប៕

ព័ត៌មានជាតិ

អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ)

Posted on May 27, 2025May 28, 2025 By Mah Khmer
អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ)

លោក យឹង សារ៉ាត់ សម្រេចប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបក្ខពួក ចូលមក ឯកឧត្តម អភិសន្តិបណ្ឌិត  ស សុខា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ករណីមន្ត្រីធ្វើរបាយការណ៍ និងសរសេរកំណត់ហេតុបំភ្លៃការពិត ពាក់ព័ន្ធអំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥។ តាមពាក្យបណ្តឹងដែលសារព័ត៌មានយើងខ្ញុំទើបទទួលបាននៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៥ បានរៀបរាប់យ៉ាងលំអិតអំពីភាពមិនប្រក្រតីនៃការកសាងសំណុំរឿង និងភាពមិនប្រក្រតីចំពោះការអះអាងរបស់មន្ត្រីនគរបាលលើកឡើងអំពីអ្នកលូកដៃធ្វើអន្តរាគមន៍។ ក្នុងពាក្យបណ្តឹង លោកយឹង សារ៉ាត់ ជំរាបជូន ឯកឧត្តម អភិសន្តិបណ្ឌិត ថារបាយការណ៍ និងកំណត់ហេតុរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានភាពមិនប្រក្រតី និងក្លែងបន្លំ។ ១. មេធាវីរបស់ខ្ញុំបាទបានបញ្ជាក់ប្រាប់ថាការកសាងសំណុំរឿងមានភាពមិនប្រក្រតី។ ២. មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានឃាត់ខ្លួនជនបង្កឈ្មោះថាន ធាន នៅថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០២៥ លុះ៥ថ្ងៃក្រោយមក ទើបបញ្ជូនបន្តទៅស្នងការរដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ។ ៣. ហេតុអ្វីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត មិនបើកការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដែលអង្គុយរួមតុជាមួយឈ្មោះថាន ធាន មានបុរសដាក់ធ្មេញមាស និងបក្ខពួកផ្សេងទៀត? ៤. ពាក្យបណ្តឹងរបស់ខ្ញុំបាទប្តឹងឈ្មោះថាន ធាន ខ្ញុំបានរៀបរាប់ច្បាស់ៗថា ខ្ញុំឥតបានវាយឈ្មោះថាន…

អានបន្ត “អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ)” »

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ

Posted on May 23, 2025 By Mah Khmer
កម្លាំងសមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ

សៀមរាប ៖ ដោយបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចខាងលិចស្ពានព្រះឥន្ទកោសី ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់វេលាម៉ោង ១៥:២០នាទី ជនសង្ស័យឈ្មោះ ទី គឹមហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើដំណើរឆ្លងកាត់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយពុំបានពាក់មួកការពារសុវត្ថិភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាឱ្យឈប់ តែជនសង្ស័យខាងលើមិនព្រមឈប់ហើយបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួនធាក់ទៅលើកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្រោយកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការសួរនាំ តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ ទី គឹមហួរ ហៅទុយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួន ធាក់ទៅលើនគរបាលចរាចរណ៍ដែលកំពុងរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកពិតប្រាកដមែន។ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តសៀមរាប៕

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាត់វិធានការរថយន្តដែលដឹកសម្ភារៈ និងការដាក់មនុស្សលើសចំណុះ

Posted on May 20, 2025 By Mah Khmer
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាត់វិធានការរថយន្តដែលដឹកសម្ភារៈ និងការដាក់មនុស្សលើសចំណុះ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាត់វិធានការរថយន្តដែលដឹកសម្ភារៈ និងការដាក់មនុស្សលើសចំណុះ សៀមរាប៖ ដោយអនុវត្តតាមការណែនាំរបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏តឹងរុឹងដល់កម្លាំងផែនការងារសណ្តាប់ធ្នាប់ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងមានវិធានការចំពោះយានយន្តទាំងឡាយណា ដែលដឹកសម្ភារៈសំពីងសំពោង និងការដាក់មនុស្សលើសចំណុះ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសយានយន្ត និងត្រូវអនុវត្តតាមវិធានការច្បាប់ដែលបានកំណត់។ ដោយកន្លងទៅថ្មីៗនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាបតែងតែកើតឡើងជារឿយៗ ដែលបង្កជាហានិភ័យខ្ពស់ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ដោយបញ្ហាទាំងនេះច្រើនកើតឡើងដោយសារ អ្នកបើកបរយានយន្តគ្រប់ប្រភេទ បើកបរមិនគោរពទៅតាមស្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញចរាចរណ៍ ការដឹកសម្ភារៈសំពីងសំពោង ការដាក់មនុស្សលើសចំណុះ ការបើកបរហួសល្បឿនកំណត់ ការបើកបរដោយធ្វេសប្រហែស និងការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជាដើម។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

ព័ត៌មានជាតិ

បុគ្គលិកធនាគារម្នាក់បង្ករបួលស្នាម ដល់មេភូមិតាវៀន ក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប

Posted on May 14, 2025May 14, 2025 By Mah Khmer
បុគ្គលិកធនាគារម្នាក់បង្ករបួលស្នាម ដល់មេភូមិតាវៀន ក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប

សៀមរាប៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១.២៤នាទី នៅចំណុចបន្ទប់ជួលក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សាដោយចេតនា ( ច្រានជនរងគ្រោះដួលទៅលើដី ដោយក្បាលត្រូវនឹងថ្ម បណ្តាលហូរឈាម)។ បង្កឡើងដោយជនសសង្ស័យឈ្មោះ ថៃ វិសុទ្ធ ភែទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ មានស្រុកកំណើតនៅភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានផឹកស្រាវឹង ឈ្លោះជាមួយម្ចាស់ផ្ទះជួល។ បន្ទាប់មកម្ចាស់ផ្ទះជួល បានទូរស័ព្ទមកជនរងគ្រោះឈ្មោះ សោ តារា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមេភូមិតាវៀន រស់នៅភូមិកើតហេតុ ដើម្បីជួយអន្តរាគមន៍។ ក្រោយពីទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះជួល ជនរងគ្រោះក៏ចុះទៅជួយអន្តរាគមន៍ ក៏ត្រូវជនសង្ស័យខាងលើ រុញជនរងគ្រោះដួលទៅលើដី បណ្តាលឲក្បាលបោកប៉ះនឹងថ្ម រយាស់ហូរឈាម បន្ទាប់មកសមត្ថកិច្ចយើងបានចុះទៅអន្តរាគមន៍ ហើយនាំខ្លួនជនសង្ស័យមកប៉ុស្តីរដ្ឋបាលដើម្បីសាកសួរអង្គហេតុ ហើយជនសង្ស័យក៍បានឆ្លើយសារភាពទាងស្រុងពីករណីខាងលើនេះ។ គរណីនេះដែលជនបង្ករត្រូវបាននគរបាលបុស្តិ៍នំាយកទៅអធិកាដ្ឋាននគរបាលក្រុងសៀមរាប។ យ៉ាងណាមិញសារព័ត៌មានយើងខ្ញុំមិនទាន់ទទួលបានរបាយការណ៍ពីអធិការក្រុងនៅឡើយ។ ដូច្នេះសូមរងចំាតាមដានភាគបន្ត៕

ព័ត៌មានជាតិ

ដំណឹងក្តៅៗ! កម្ពុជា ហាមឃាត់បណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ

Posted on May 7, 2025 By Mah Khmer
ដំណឹងក្តៅៗ! កម្ពុជា ហាមឃាត់បណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ

ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ន កម្ពុជាពុំរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) លើសត្វពាហនៈ (គោ-ក្របី) ក្តី, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៧ ខែឧសភានេះ។ ក្រសួងកសិកម្មបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយ នៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩៕

ព័ត៌មានជាតិ

Posts pagination

1 2 … 7 Next
  • ហៅលែងលឺ! ​មហា​ឆ្នាំ​ទាំង​៥​ក្លាយជា​អ្នកមាន​មួយ​រំពេច​នៅ​ចុងខែ​នេះ ហោរាសាស្ត្រ
  • សំណាងបានមកដល់! ប្រុសស្រីកើតឆ្នាំទាំង៧នេះ លាភសម្រុកខ្លាំងនៅ៤ថ្ងៃនេះ ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា 27,28,29,30,31 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • ត្រៀមៗ! កំពូលឆ្នាំទាំង៩លាភសំណាងមកដល់នៅដើមខែ​ថ្មីខាងមុខនេះ ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 17,18,19,20 នេះ ហោរាសាស្ត្រ
  • ស្អែកថ្ងៃថ្មី ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃសុក្រនេះ នាគនាំលាភ នាំទ្រព្យហូរចូលផ្ទះ ឆ្នាំទាំង៨ដាច់ប្រញាប់អានហើយស៊ែរចេញភ្លាម ហោរាសាស្ត្រ
  • ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules