Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • រោង មមែ រកា កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ប្រជុំឆ្នាំសំណាង ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវលាភធំចាប់ពីថ្ងៃដើមខែថ្មីនេះ ពេញបរិបូរណ៍ដោយទ្រព្យ ហោរាសាស្ត្រ
  • ក្រសួងដែនដី និងវិស័យឯកជនសម្រួលឱ្យអ្នកទិញផ្ទះបង់រំលស់នឹងបុរី ទៅបង់រំលស់ជាមួយធនាគារវិញ សេដ្ឋកិច្ច
  • កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព័ត៌មានជាតិ
  • លាដៃទទួលលាភ! លេខ​ល្អ​ថ្ងៃ​ល្អ​នាំ​មហាសំណាង​ដ​ល់​​ឆ្នាំ​​ទាំង​8ហេងហេង ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ថ្ងៃទី 02,03,04,05,06 អ្នកកើត​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា​ ជួបលាភធំ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ ! ហោរាសាស្ត្រ
  • ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍» អន្តរជាតិ

Category: អន្តរជាតិ

ព័ត៌មានអន្តរជាតិ៖ លោក ដូណាល់ ត្រាំ ស្នើបង្កើត “ក្រុមប្រឹក្សាសន្តិភាព” ជំនួស UN បង្កការជជែកវែកញែកខ្លាំងលើឆាកពិភពលោក

Posted on January 20, 2026 By Mah Khmer
ព័ត៌មានអន្តរជាតិ៖ លោក ដូណាល់ ត្រាំ ស្នើបង្កើត “ក្រុមប្រឹក្សាសន្តិភាព” ជំនួស UN បង្កការជជែកវែកញែកខ្លាំងលើឆាកពិភពលោក

យោងតាមព័ត៌មានអន្តរជាតិធំៗជាច្រើន គិតត្រឹមថ្ងៃទី 20 ខែមករា ឆ្នាំ 2026 លោក ដូណាល់ ត្រាំ បានស្នើគម្រោងបង្កើតអង្គភាពអន្តរជាតិថ្មីមួយ ដែលមានឈ្មោះថា “ក្រុមប្រឹក្សាសន្តិភាព (Board of Peace)” ដើម្បីដើរតួនាទីក្នុងការដោះស្រាយជម្លោះ និងបញ្ហាសន្តិសុខអន្តរជាតិ ដែលត្រូវបានមើលថា អាចក្លាយជាជម្រើសដឹកនាំដោយសហរដ្ឋអាមេរិក ជំនួសអង្គការសហប្រជាជាតិ (UN)។ តាមការបញ្ជាក់ គម្រោងនេះកំណត់ឲ្យប្រទេសណាមួយដែលចង់ទទួលបាន អាសនៈអចិន្ត្រៃយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិភាព ត្រូវបង់ប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិក ជាវិភាគទាន។ លក្ខខណ្ឌនេះបានបង្កឲ្យមានការរិះគន់ និងការព្រួយបារម្ភពីសំណាក់អ្នកវិភាគអន្តរជាតិជាច្រើន ដែលមើលថា វាអាចនាំឲ្យមានលក្ខណៈ “បង់ប្រាក់ដើម្បីទទួលអំណាចនយោបាយ” នៅលើឆាកពិភពលោក។ ប្រទេសមួយចំនួនបានបង្ហាញឆន្ទៈ និងចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពនេះ រួមមាន វៀតណាម កាហ្សាក់ស្ថាន ហុងគ្រី អាហ្សង់ទីន ម៉ារ៉ុក និងបេឡារុស ខណៈប្រទេសផ្សេងៗទៀតក៏កំពុងសិក្សាលក្ខខណ្ឌ និងពិចារណាអំពីការចូលរួមផងដែរ។ ផ្ទុយទៅវិញ ប្រទេសបារាំង បានប្រកាសចេតនាយ៉ាងច្បាស់ថា មិនចង់ចូលរួមជាមួយ “ក្រុមប្រឹក្សាសន្តិភាព” នេះទេ ដោយលើកឡើងពីការព្រួយបារម្ភថា គម្រោងនេះអាចប៉ះពាល់ដល់តួនាទី និងសារៈសំខាន់របស់អង្គការសហប្រជាជាតិ…

អានបន្ត “ព័ត៌មានអន្តរជាតិ៖ លោក ដូណាល់ ត្រាំ ស្នើបង្កើត “ក្រុមប្រឹក្សាសន្តិភាព” ជំនួស UN បង្កការជជែកវែកញែកខ្លាំងលើឆាកពិភពលោក” »

អន្តរជាតិ

មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី

Posted on July 7, 2025 By Mah Khmer
មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី

នៅសហរដ្ឋអាមេរិក ​មហាសេដ្ឋីលំដាប់ពិភពលោក​​ អេឡុន ម៉ាសក៍ ដែលជា​ចៅហ្វាយ​ក្រុម​ហ៊ុន​ Space X, ឡាន Tesla និង​បណ្តាញសង្គម​ X បានប្រកាសបង្កើតគណបក្សនយោបាយថ្មី ក្រោយពីឈ្លោះប្រកែកឌឺដងគ្នាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញរឿងច្បាប់ថវិកាជាតិ។ មហាសេដ្ឋីរូបនេះបានរិះគន់ច្បាប់ថវិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ថាមិនត្រឹមតែបង្កើនបំណុលសាធារណៈ ជាង ៣ ០០០ ពាន់លានដុល្លារប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអាមេរិកអាចនឹងក្ស័យធនទៀតផង។ ក្រោយដកខ្លួន​ចេញ​ពី​រដ្ឋបាល​អាមេរិក​របស់ចៅហ្វាយ​សេតវិមាន​ ​លោកដូណាល់ ត្រាំ កាលពីចុងខែឧសភា កន្លងទៅ និងបន្ត​ឈ្លោះប្រកែកគ្នា អស់ជាច្រើនសប្តាហ៍ ពាក់ព័ន្ធនឹងច្បាប់ថវិកាជាតិ លោក មហាសេដ្ឋី អេឡុន មាសក៍ បានសម្រេចចិត្តចូលប្រឡូកក្នុងនយោបាយ ដោយបានប្រកាសបង្កើតគណបក្សនយោបាយថ្មី ឈ្មោះថា គណបក្សអាមេរិក (America Party)។ ការបង្កើតគណបក្សនេះ​ដើម្បីចូលរួមប្រកួតប្រជែងជាមួយបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណតិ្ត នៅឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក អេឡុន មាសក៍ នៅលើបណ្តាញសង្គម​ X នៅថ្ងៃសៅរ៍ ទី៥ កក្កដា។…

អានបន្ត “មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី” »

អន្តរជាតិ

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

Posted on April 4, 2025 By Mah Khmer
រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ប្រព័ន្ធផ្សព្វផ្សាយរបស់មីយ៉ាន់ម៉ា ថ្មីៗនេះបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពអតីតជ័យលាភីបវកញ្ញាទេសចរណ៍ឆ្នាំ២០១៨ នៅក្រោមគំនរបាក់បែកនៃអគារខុនដូ Sky Villa នៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពី១សប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​VN Express នៅថ្ងៃទី០៤ខែមេសានេះ។ ពេលរកឃើញសាកសពនាងបានពាក់​អាវ​ពណ៌​ស និង​ខោ​ជើង​វែងនិង​នៅ​តែ​កាន់​កាបូប​លុយ​ក្នុង​ដៃ។ តាមរយៈដំណើរការកំណត់អត្តសញ្ញាណសាកសព នាងគឺជា Sili Mee ដែលបានឈ្នះការប្រកួតបវរកញ្ញាទេសចរណ៍មីយ៉ាន់ម៉ាឆ្នាំ ២០១៨ ដែលជាបវកញ្ញាតំណាងប្រទេសមីយ៉ាន់ម៉ាក្នុងកម្មវិធីប្រកួត Miss Tourism World 2018 និង Miss Tourism World Intercontinental 2019 នៅប្រទេសចិន។ Blessed Entertainment អ្នករៀបចំកម្មវិធី Miss Tourism Myanmar បានបញ្ជាក់ព័ត៌មាននៃការស្លាប់នេះ និងចូលរួមរំលែកទុក្ខដល់គ្រួសារបវកញ្ញារូបនេះផងដែរ ខណៈសព Miss Tourism Myanmar 2018 នឹង​ត្រូវ​យក​ទៅ​ទីក្រុង Yangon ហើយ​ធ្វើ​បុណ្យតាម​ពិធី​សាសនា។ យោងតាមកាសែត The New York Times អគារ…

អានបន្ត “រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា” »

អន្តរជាតិ

ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់នៅភូមា

Posted on April 2, 2025 By Mah Khmer
ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់នៅភូមា

ប្រំា​ថ្ងៃ​ក្រោយ​គ្រោះ​រញ្ជួយ​ដ៏​មរណៈ​ដ៏​កំណាច​បំផុត​មិន​ធ្លាប់​មាន ពលរដ្ឋ​ភូមាបន្តស្នាក់​នៅ​តាម​ទី​វាល តាម​ផ្លូវ​ថ្នល់​ ឬ​ចំការ​ ​ក្នុង​ភាព​តក់​ស្លុត ​ដោយ​ខ្លាចជួប​​ការ​បំផ្លិចបំផ្លាញ​ថ្មី​ទៀត ​ព្រោះ​ដី​នៅ​តែ​បន្ត​រញ្ជួយ​ឥត​ឈប់​។ ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់។ នេះ​បើ​តាម​តុល្យការ​ផ្តល់​ដោយ​អាជ្ញាធរ​ភូមា នៅ​ព្រឹក​​ថ្ងៃ​អង្គារ​ទី ១​មេសា។​ ឯ​អ្នក​ជំនាញ​ យល់​ថាចំនួន​អ្នក​ស្លាប់​អាច​មាន​ជាច្រើន​ពាន់​នាក់​បន្ថែម​ទៀត។ ប្រតិបត្តិការ​សង្គ្រោះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​ស្រោច​ស្រង់​ជីវិត​មនុស្ស​បាន​ប្រមាណ​៦៥០​នាក់។ ក្នុង​ក្របខ័ណ្ឌ​ជ្រោមជ្រែង​អន្តរជាតិ ក្រុម​សង្គ្រោះ​បរទេស​ជាង​១០០០នាក់ ​បាន​ទៅ​​ដល់ភូមា​​ដើម្បី​​​ជួយក្រុមការងារ​​តាម​មូលដ្ឋាន​ដែល​គ្មាន​មធ្យោបាយ​ធំ។ ប៉ុន្តែ ជាមួយ​សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង​ដល់​៤០​អង្សា​តាំងពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​មកក្តី​សង្ឃឹម​រក​ឃើញ​ជន​រងគ្រោះ​នៅ​មាន​ជីវិត​​​កាន់​តែ​ស្តួច​ស្តើង​ឡើងៗ​។ អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ចាត់​ទុក​រញ្ជួយ​ដី​នៅភូមា​នេះ ជា​ភាព​បន្ទាន់​ខ្ពស់​បំផុត។ ​ចំណែក​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​ប្រកាសអំពាវនាវ​ថា​​ ប្រជាពលរដ្ឋ​នៅ​ក្រុង​ម៉ង់ដាឡៃ​ ដែល​ហិន​ហោចខ្លាំង​ជាង​គេ ​ត្រូវ​ជា​ចាំបាច់​នូវ ជម្រក ស្បៀងអាហារ​និង​ទឹក ជា​បន្ទាន់ តែសង្គ្រាម​ស៊ីវិលដឹកនាំ​ដោយ​របប​សឹក​តាំងពី​ឆ្នាំ​២០២១​មក ​ទំនង​ជា​ឧបសគ្គ​​រារាំង​មិន​ឱ្យ​ជំនួយ​បាន​ទៅ​ដល់​ជន​ដែល​ត្រូវ​ការ​ខ្លាំង។ នេះ​ជាពាក្យ​ព្រមាន​របស់​កាកបាទ​ក្រហម​ដដែល។ នៅ​ប្រទេស​ថៃ ដែល​រងគ្រោះ​មរណៈ​ដោយ​រញ្ជួយ​ដី​កាលពី​ថ្ងៃសុក្រ​ទី​២៨​មីនា​ដែរ ទាហាន​សង្គ្រោះ​កំពុង​បន្ត​ស្វែង​រក​ជនរួច​ពី​ស្លាប់​ក្នុង​គំនរ​អគារ​រលំ។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​២០នាក់ និង​ជាច្រើន​​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួននៅ​ឡើយ​។ នេះ​បើ​តាម​តុល្យការ​ផ្តល់​ដោយ​អាជ្ញាធរ​បាងកក នៅថ្ងៃ​អង្គារ​ទី​១​មេសានេះ៕ដោយ៖ លឹម សំបូរ

អន្តរជាតិ

ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល

Posted on January 2, 2025January 2, 2025 By Mah Khmer
ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល

តុលាការ​កូរ៉េ​ខាងត្បូង បាន​សម្រេច​ចេញ​ដីកា​បង្ខំឲ្យ​នាំខ្លួន ​ប្រធានាធិបតី យូន ស៊ុកយោល ឲ្យ​ចូល​បំភ្លឺ​​​ចំពោះមុខ​ច្បាប់ ក្នុង​សំណុំរឿង​ប្រកាស​ច្បាប់​អាជ្ញាសឹក ​កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ២០២៤។ ការចេញ​ដីកា​​បង្ខំ​ចាប់ខ្លួន​នេះ ក្រោយ​ពីលោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺ​​ ចំនួន ៣ ដង។ មេធាវីការពារ​ប្រធានាធិបតី លើកឡើង​ថា ​ដីកានោះ មិនត្រឹម​ត្រូវ និង​​ខុសច្បាប់​។ ចំណែក ការិយាល័យ​ស៊ើបអង្កេត​​ប្រឆាំង​អំពើ​ពុករលួយ​របស់​ឥស្សរជនជាន់ខ្ពស់ បញ្ជាក់ថា ដីកា​បង្ខំឲ្យ​នាំខ្លួន​នេះ មាន​សុពលភាព​ រហូត​ដល់ថ្ងៃទី​៦ ខែមករា ២០២៥។ ជា​អតីត​រដ្ឋអាជ្ញា ​ចេះសូត្រ​ច្បាប់ហូរ​ដូច​ទឹក ប្រធានាធិបតីក្នុង​វ័យ​៦៤ឆ្នាំ លោក យូន ស៊ុកយោល ​​​​បាន​បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺ​ចំពោះ​មុខ​តុលាការ តាម​ដីកាកោះហៅ ​រហូត​ដល់​ ៣ លើកទៅហើយ​។ ពេល​នេះ សាលា​ជម្រះក្តីកូរ៉េ​ខាងត្បូង បាន​​ប្រើធម៌ក្តៅចេញដីកាបង្ខំ​ឲ្យ​ចូល​ខ្លួន​តែម្តង​។​​ ដីកានាំខ្លួនលោក​ប្រធានាធិបតី​ព្យួរតំណែង​និង​ដីកា​ឆែកឆេរ​ ត្រូវ​សម្រេច​ដាក់ចេញ​នៅព្រឹក​ថ្ងៃអង្គារ ទី​៣១ធ្នូ។ នេះបើតាមអាជ្ញាធរ​ស៊ើបអង្កេត​កូរ៉េ​ខាងត្បូង ដែល​ប្រកាស​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ ដោយ​លម្អិត​ថា ដីកា​ចាប់ខ្លួន​នេះ ពុំ​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទថាត្រូវ​អនុវត្ត​នៅ​ថ្ងៃ​ណា​ឲ្យ​ច្បាស់​ទេ តែ​វា​មាន​សុពលភាព រហូត​ដល់​ថ្ងៃ​ទី ៦ មករា ឆ្នាំថ្មី​ឯណោះ។​ បន្ទាប់ពី​ទទួល​ដំណឹង​ដីកា​ចាប់ខ្លួន​កូន​ក្តី​…

អានបន្ត “ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល” »

អន្តរជាតិ

ប្រជាជន ១លាននាក់ ក្នុងតំបន់ហ្កាហ្សា ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអ៉ីស្រាអែលត្រៀមធ្វើសង្រ្គាមជើងគោក

Posted on October 17, 2023 By Mah Khmer
ប្រជាជន ១លាននាក់ ក្នុងតំបន់ហ្កាហ្សា ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអ៉ីស្រាអែលត្រៀមធ្វើសង្រ្គាមជើងគោក

(ហ្កាហ្សា)៖ ប្រជាជនក្នុងតំបន់ហ្កាហ្សា ជាង១លាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងស្ថានភាពច្របូកច្របល់ និងអស់សង្ឃឹម ខណៈ អ៉ីស្រាអែល បន្តការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និងប្រមូលផ្ដុំកងទ័ពនៅតាមតំបន់ព្រំដែន នៅថ្ងៃចន្ទ ទី១៦ ខែតុលានេះ ជាការត្រៀមលក្ខណៈបើកសង្រ្គាមជើងគោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ៉ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស មួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយលើអ៉ីស្រាអែល ដោយសម្លាប់មនុស្សច្រើនជាង ១,៤០០នាក់ ភាគច្រើនជាជនស៊ីវិល។ ចំណែក អ៉ីស្រាអែលបានបើកការវាយប្រហារសងសឹកលើតំបន់ហ្កាហ្សា អស់រយៈពេល ជាងមួយសប្ដាហ៍មកហើយ ដោយសម្លាប់មនុស្សយ៉ាងហោច ២,៦៧០នាក់ ភាគច្រើនជាជនស៊ីវិល។ ប្រជាជនប៉ាឡេស្ទីន បានប្រមែប្រមូលឥវ៉ាន់គ្រប់យ៉ាងដែលពួកគេអាចយកតាមខ្លួនបាន ដោយដឹកតាមយានជំនិះមានម៉ូតូកង់បី រថយន្ដ និងសត្វលា។ ពលរដ្ឋក្នុង តំបន់ហ្កាហ្សាម្នាក់ឈ្មោះ ម៉ូណា អាប់ដែល ហាមីត (Mona Abdel Hamid) មានអាយុ ៥៥ឆ្នាំ ដែលបានរត់ភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឆ្ពោះទៅកាន់ ទីក្រុងរ៉ាហ្វាស់ (Rafah) ស្ថិតនៅភាគខាងត្បូង បានប្រាប់ AFP ថា «គ្មានឡើយអគ្គិសនី ទឹក និងអ៉ីនធើណិត។ ខ្ញុំមានអារម្មណ៍ថា…

អានបន្ត “ប្រជាជន ១លាននាក់ ក្នុងតំបន់ហ្កាហ្សា ភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈអ៉ីស្រាអែលត្រៀមធ្វើសង្រ្គាមជើងគោក” »

អន្តរជាតិ

អ្នក ស្លា.ប់ កើនឡើងលើស ១,១០០នាក់ ទាំងនៅក្នុងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ខណៈអាមេរិក បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅគាំទ្រអ៊ីស្រាអែល

Posted on October 9, 2023 By Mah Khmer
អ្នក ស្លា.ប់ កើនឡើងលើស ១,១០០នាក់ ទាំងនៅក្នុងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ខណៈអាមេរិក បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅគាំទ្រអ៊ីស្រាអែល

ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែលបានបើកការវាយប្រហារលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះដោយបានសម្លាប់ មនុស្សរាប់រយនាក់ ជាការសងសឹកទៅនឹងការវាយប្រហារដ៏បង្ហូរឈាមមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលក្រុមហាម៉ាស់ (Hamas) បានសម្លាប់ ជនជាតិអ៊ីស្រាអែលជាង ៧០០នាក់ និងចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។ ក្រុម Hamas កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ស្រោចមីស៊ីលរាប់ពាន់គ្រាប់ ហើយបញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បីវាយប្រហារ អ៊ីស្រាអែលដោយផ្ទាល់ ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន គិតចាប់តាំងពីអេហ្ស៉ីប និងស៉ីរីបានបើកការវាយប្រហារលើអ៊ីស្រាអែលនៅក្នុងសង្រ្គាម Yom Kippur កាលពី៥០ឆ្នាំមុន។ ជាការសងសឹក អ៊ីស្រាអែលបានបើកការវាយប្រហារលើតាមផ្លូវអាកាសលើអគារ វិហារ និងផ្ទះរបស់ក្រុមមន្ត្រីហាម៉ាស់នៅក្នុងតំបន់ងហ្កាហ្សា ដោយបាន សម្លាប់មនុស្សច្រើនជាង ៤០០នាក់ ក្នុងនោះមានទាំងកុមារ ២០នាក់។ ចំណែក អាជ្ញាធរអ៊ីស្រាអែលវិញមិនទាន់បានបញ្ចេញតួលេខផ្លូវការ នៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មនុស្សយ៉ាងហោច ៧០០នាក់ ក្នុងនោះមានទាំងកុមារបានស្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស់។ មួយវិញទៀត អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក៏បានទទួលស្គាល់ដែរថាមានពលរដ្ឋអាមេរិកជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហាររបស់ក្រុមហាម៉ាស់ និងកំពុងតាមដានស្ថានការណ៍យកចិត្តទុកដាក់ជាមួយការសន្យាផ្ដល់ការគាំទ្រដល់អ៊ីស្រាអែល។ គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្រ្គាម រីឯសហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ជូនកងនាវាចម្បាំងដឹកនាំដោយ…

អានបន្ត “អ្នក ស្លា.ប់ កើនឡើងលើស ១,១០០នាក់ ទាំងនៅក្នុងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ខណៈអាមេរិក បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅគាំទ្រអ៊ីស្រាអែល” »

អន្តរជាតិ

ពិភពលោកកាន់តែជ្រួលច្របល់! រញ្ជួយដីនៅភាគពាយ័ព្យអាហ្វហ្កានីស្ថាន ស្លា.ប់ជាង​២០០០នាក់

Posted on October 9, 2023October 9, 2023 By Mah Khmer
ពិភពលោកកាន់តែជ្រួលច្របល់! រញ្ជួយដីនៅភាគពាយ័ព្យអាហ្វហ្កានីស្ថាន ស្លា.ប់ជាង​២០០០នាក់

គ្រោះធម្មជាតិរញ្ជួយដី កម្រិត​៦,៣ រិឆទែរ បានកើតឡើងនៅខេត្ត Herat ភាគពាយ័ព្យ​អាហ្វហ្កានីស្ថាន កាលពី ថ្ងៃសៅរ៍ទី​៧កក្កដា វេលាម៉ោងប្រមាណ​១១ព្រឹក​។ យោងតាមតួលេខបឋម ផ្តល់​ឲ្យដោយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​តាលីបង់ យ៉ាងហោចណាស់ មានស្លាប់​មនុស្សជាង​២០០០នាក់។ ប្រភពដដែលអះអាងថា ចំនួន​មនុស្សស្លាប់អាចនឹងកើនច្រើនជាងនេះទៀត ខណៈការរុករកអ្នកបាត់ខ្លួន​កំពុងតែដំណើរការទៅ​។ ព្រឹកថ្ងៃអាទិត្យ តួលេខចុងក្រោយ​បានបង្ហាញថា ភូមិចំនួន​១៣ បានរងគ្រោះ ដោយ​ផ្ទះ​ប្រមាណ​១៣២០ខ្នង ត្រូវបាក់ស្រុតទាំងស្រុង ដោយ​សារតែកម្លាំង​រញ្ជួយដី​។ ក្រៅពី​មនុស្សស្លាប់ ចំនួន ២០៥៣នាក់ មានអ្នករបួសជាង​៩០០០នាក់។ នេះបើផ្អែកតាមអ្នកនាំពាក្យ​ ក្រសួង​គ្រប់គ្រងគ្រោះមហន្តរាយ​អាហ្វហ្កានីស្ថាន​។ យោងតាមអាជ្ញាធរ​ខេត្ត​ Herat នៅព្រឹកថ្ងៃអាទិត្យ សាកសពមនុស្ស​ប្រមាណ​ ២០០នាក់ ត្រូវបាន​ដឹកបញ្ជូនយកទៅ​ទុកនៅតាមទីតាំងផ្សេងៗគ្នា មានទាំងមន្ទីរពេទ្យ​ និង​បន្ទាយ​ទាហានផងដែរ។​​ យោងតាមសាក្សី ដីបានរញ្ជួយចំនួន៨ដង ក្នុងរយៈពេលតែប៉ុន្មាននាទី។ ផ្ទះសម្បែងប្រជាជន ដែលភាគ​ច្រើនធ្វើពី​ដីឥដ្ឋ​ បានដួលបាក់រលំ តាំងតែពីការ​រញ្ជួយ​លើកទី​១​។ គ្រួសារខ្លះ មានទាំងកុមារតូចៗ គឺត្រូវផ្ទះបាក់គ្របសង្កត់ទាំងគ្រួសារតែម្តង។ ជនរងគ្រោះ​ បានថ្លែងទួញសោកថាពួកគេ កំពុងតែជួបការលំបាក​ខ្លាំង ដោយ​គ្មាននរណាមកជួយទេ ក្រៅតែពីអ្នកភូមិដែលនៅរស់រានមានជីវិត។​ បុរសម្នាក់​បានថ្លែងថា សម្រាប់ពេលនេះ​ប្រជាជនគ្មានអ្វីទាំងអស់ គ្មានសូម្បីតែភួយដណ្តប់។…

អានបន្ត “ពិភពលោកកាន់តែជ្រួលច្របល់! រញ្ជួយដីនៅភាគពាយ័ព្យអាហ្វហ្កានីស្ថាន ស្លា.ប់ជាង​២០០០នាក់” »

អន្តរជាតិ

អ៊ីស្រាអែលប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម

Posted on October 8, 2023 By Mah Khmer
អ៊ីស្រាអែលប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម

អ៊ីស្រាអែលប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម​បន្ទាប់ពីត្រូវ​រងស្រោចដោយគ្រាប់រ៉ូកែត​របស់​ចលនាហាម៉ាស​ប៉ាឡេស្ទីន ដែលគ្រប់គ្រង​តំបន់​ហ្កាហ្សា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី ៧ តុលា។ តាមតុល្យការបឋម​របស់​កងទ័ពអ៊ីស្រាអែល ការវាយប្រហាររបស់​ក្រុមហាម៉ាសទៅលើ​ទឹកដីភាគខាងត្បូង​អ៊ីស្រាអែល​ដែលនៅជាប់ព្រំប្រទល់ជាមួយ​តំបន់ហ្កាហ្សា បាន​សម្លាប់មនុស្ស​យ៉ាងតិច ២២នាក់នាក់ និង​របួស​ជាង ៥០០នាក់។ ក្រោយ​កោះប្រជុំសន្តិសុខ​បន្ទាន់ នៅព្រឹកថ្ងៃ​សៅរ៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ​ប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម និង​បញ្ជា​ឲ្យ​កងទ័ពបើកប្រតិបត្តិការវាយប្រហារ​តបទៅលើ​តំបន់​ហ្កាហ្សា។ ប្រមុខការពារជាតិ​អ៊ីស្រាអែល​វិញ បាន​ព្រមាន​ក្រុមហាម៉ាស​ថា កំពុងធ្វើកំហុស​ដ៏ធ្ងន់ធ្ងរ​ដែលបើកការវាយប្រហារទ្រង់ទ្រាយធំ​លើ​អ៊ីស្រាអែលនៅពេលនេះ។ ការវាយប្រហារបកវិញរបស់កងទ័ពអ៊ីស្រាអែលបានសម្លាប់​ប្រជាជនប៉ាឡេស្ទីនជិត​២០០នាក់​នៅថ្ងៃសៅរ៍ទី ៧​តុលា។ តាំងពីព្រលឹមថ្ងៃ​សៅរ៍​ទី ៧ តុលា ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​បាញ់​ស្រោច​គ្រាប់រ៉ូកែតចេញពីតំបន់​ហ្កាហ្សា​សំដៅទឹកដី​ភាគខាងត្បូង​អ៊ីស្រាអែល ដោយ​បាន​សម្លាប់មនុស្ស​យ៉ាងតិច ២២នាក់ និង​រងរបួស​ជាង ៥០០នាក់។ នៅ​ភាគខាងត្បូង និង​ភាគកណ្តាលប្រទេសអ៊ីស្រាអែល ទោះគ្រាប់រ៉ូកែតជាច្រើន​របស់​ក្រុមហាម៉ាស ត្រូវ​ប្រព័ន្ធការពារដែនអាកាស​បាញ់ស្ទាក់ទម្លាក់ជាមុន ប៉ុន្តែ សំឡេងស៊ីរ៉ែនស្រែករោទិ៍​ដាស់តឿន​ឲ្យ​ប្រជាជន​រត់រក​កន្លែងពួនជ្រក ដើម្បី​គេច​ចេញ​ពី​ការវាយប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន៕

អន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ! ប្រជាជនថៃគ្រប់រូប អាយុ១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត មុនថ្ងៃសង្រាន្តឆ្នាំថ្មី

Posted on August 28, 2023 By Mah Khmer
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ! ប្រជាជនថៃគ្រប់រូប អាយុ១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត មុនថ្ងៃសង្រាន្តឆ្នាំថ្មី

  នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក សេតថា ថាវីស៊ីន រំពឹងថា រូបិយប័ណ្ណឌីជីថលតម្លៃ ១០០០០ បាត ដែលសន្យាផ្ដល់ជូនប្រជាជនថៃគ្រប់រូបមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នឹងត្រូវបានអនុវត្តនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។ គោលនយោបាយដ៏ចម្រូងចម្រាសនេះ គឺជាការសន្យាមួយ ដែលគណបក្សភឿថៃសន្យាដល់ប្រជាជន ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភា។ ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះកំពុងរងការរិះគន់យ៉ាងខ្លាំង ដោយអ្នកខ្លះចង្អុលបង្ហាញពីការខូចខាតដល់វិន័យរូបិយវត្ថុ និងសារពើពន្ធរបស់ប្រទេស។ លោក សេតថា សន្យាកាលពីថ្ងៃសៅរ៍ថា គោលនយោបាយនេះ នឹងត្រូវអនុវត្តយ៉ាងពេញទំហឹង ព្រោះវាជាវិធានការសំខាន់ ដើម្បីជួយគណបក្សភឿថៃ ក្នុងសកម្មភាពរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចថៃ។ យោងតាមនាយករដ្ឋមន្ត្រីថ្មី, “មនុស្ស​ដែល​ទាក់ទង​នឹង​គោល​នយោបាយនេះ ​នឹង​ជួបប្រជុំ​នៅ​ថ្ងៃ​ចន្ទឬ​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​អំពី​ព័ត៌មាន​ដែល​ពាក់ព័ន្ធ និង​រៀបចំ​តារាង​ពេលវេលា។ ខ្ញុំសង្ឃឹមថាគោលនយោបាយនេះ នឹងត្រូវអនុវត្តនៅត្រីមាសទី១ ឆ្នាំក្រោយ”។ ស្របពេលជាមួយគ្នានោះ អគ្គលេខាធិការរងរបស់គណបក្សភឿថៃលោក Paopoom Rojanasakul បាននិយាយកាលពីថ្ងៃសុក្រថា “មុនថ្ងៃសង្ក្រាន្តក្នុងខែមេសាឆ្នាំ២០២៤ ប្រជាជនថៃជាង៥០លាននាក់ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នឹងអាចបានប្រាក់ហើយចំណាយ១០០០០បាត តាមរយៈប្រព័ន្ធឌីជីថល។ ប្រាក់​ជាង៥៦០ពាន់​លាន​បាត ​នឹង​ត្រូវ​ចែកចាយ​ទៅ​គ្រប់​តំបន់​ទូទាំង​ប្រទេស​”។ លោកអះអាងថា ទឹកប្រាក់ប្រមាណ៥៦០ពាន់លានបាត ដែលទាមទារសម្រាប់គម្រោងនេះគឺនឹងមិនប៉ះពាល់ដល់វិន័យរូបិយវត្ថុនិងសារពើពន្ធរបស់រាជរដ្ឋាភិបាលទេ ហើយប្រាក់ក៏នឹងមិនយកពីកម្ចីរបស់រដ្ឋដែរ៕

អន្តរជាតិ

សូមថែរក្សាសុខភាព! ករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើង៨០% ដោយសារករណីបំប្លែងខ្លួនថ្មីរបស់វីរុស

Posted on August 11, 2023 By Mah Khmer
សូមថែរក្សាសុខភាព! ករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើង៨០% ដោយសារករណីបំប្លែងខ្លួនថ្មីរបស់វីរុស

ប៉ារីស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ចំនួនករណីឆ្លងកូវីដ១៩ ថ្មី ដែលត្រូវបានរាយការណ៍ជាសកលបានកើនឡើង ៨០% កាលពីខែមុន ប៉ុន្មានថ្ងៃបន្ទាប់ពីការកំណត់នូវ «ទម្រង់បំប្លែងខ្លួនថ្មីរបស់វីរុស»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។   អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីខែឧសភាថា កូវីដ-១៩ លែងជាជំងឺអាសន្នសុខភាពសកលទៀតហើយ ប៉ុន្តែបានព្រមានថា មេរោគនឹងបន្តរីករាលដាល និងបំប្លែងខ្លួនថ្មី ដែលជួនកាលបណ្តាលឱ្យមានការឆ្លងរាលដាល ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់ផងដែរ។   ទីភ្នាក់ងារនេះបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួនថា ប្រទេសនានាបានរាយការណ៍អំពីករណីថ្មីជិត ១.៥លានករណី នៅចន្លោះថ្ងៃទី១០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហាដែលជាការកើនឡើងជាង ៨០% បើធៀបនឹង ២៨ថ្ងៃមុន។   ទោះជាយ៉ាងណាក៏ដោយការស្លាប់បានធ្លាក់ចុះ ៥៧% មកត្រឹម ២,៥០០នាក់។ អង្គការសុខភាពពិភពលោកបានព្រមានថា ករណីដែលបានរាយការណ៍ និងការស្លាប់មិនឆ្លុះបញ្ចាំងពីចំនួនពិតនោះទេ។   ទន្ទឹមគ្នានេះ អង្គការសុខភាពពិភពលោកបានគូសបញ្ជាក់ថា ករណីថ្មីជាច្រើនបានកើតឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលឃើញថាមានការឆ្លងកើនឡើងដល់ទៅ ១៣៧ភាគរយ។ ចំណែកប្រទេសជាច្រើននៅអឌ្ឍគោលខាងជើង…

អានបន្ត “សូមថែរក្សាសុខភាព! ករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើង៨០% ដោយសារករណីបំប្លែងខ្លួនថ្មីរបស់វីរុស” »

អន្តរជាតិ

WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»

Posted on August 10, 2023 By Mah Khmer
WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»

  (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធសប្ដាហ៍នេះបានចាត់ថ្នាក់វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ EG.5 ដែលកំពុងឆ្លងរាលដាល នៅក្នុង សហរដ្ឋអាមេរិក និងចិន ជា «វីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ EG.5 អាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងត្រូវបានគេរកឃើញថានៅពីក្រោយករណីឆ្លងកូវីដ១៩ ច្រើនជាង១៧ភាគរយ នៅក្នុងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ វីរុសបំប្លែងខ្លួននេះក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង​ ជប៉ុន កាណាដា និងបណ្ដា ប្រទេសជាច្រើនផ្សេងទៀត។ ក្នុងការវាយតម្លៃពីហានិភ័យ អង្គការ WHO បានបញ្ជាក់ថា «ជារួម ភស្ដុតាងដែលមាន មិនបានសន្មត់ថាវីរុសបំប្លែងខ្លួន EG.5 បង្កហានិភ័យសុខាភិបាលបន្ថែម ឬខ្ពស់ជាងវីរុសបំប្លែងខ្លួនដទៃ ដូចជាអូមីក្រុងនោះទេ ហើយគេត្រូវការការវាយតម្លៃគ្រប់ជ្រុងជ្រោយពីគ្រោះថ្នាក់អាចបង្កឡើងដោយវីរុសបំប្លែងខ្លួននេះ បន្ថែមទៀត»។ គួរបញ្ជាក់ថា កូវីដ១៩ បានសម្លាប់មនុស្សច្រើនជាង ៦.៩លាននាក់ នៅទូទាំងពិភពលោក នៅក្នុងចំណោមករណីឆ្លងសរុបជាង ៧៦៨លាននាក់ ចាប់តាំងពី វីរុសនេះផ្ទុះឡើងមក។ WHO បានប្រកាសចាត់ទុកកូវីដ១៩ ជាជំងឺឆ្លងរាតត្បាតសកលកាលពីខែមីនា…

អានបន្ត “WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»” »

អន្តរជាតិ

ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ

Posted on July 19, 2023 By Mah Khmer
ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ

(បាងកក)៖ សភារបស់ថៃ នៅថ្ងៃពុធនេះបានបដិសេធមិនឱ្យមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុង ការបោះឆ្នោតជុំទី២នេះនោះទេ។ នេះបើតាមប្រធានរដ្ឋសភាថៃ ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។ ប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha បានគូសបញ្ជាក់ដូច្នេះថា «លោក Pita មិនអាចត្រូវបានតែងតាំង (ជាបេក្ខជននាយករដ្ឋមន្ត្រី) ជាលើកទី២ នៅក្នុងសម័យប្រជុំរួមនេះនោះឡើយ»។ គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះដែរ បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នហើយ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃ ឱ្យព្យួរសមាជិកភាពសភារបស់មេដឹកនាំ គណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា…

អានបន្ត “ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ” »

អន្តរជាតិ

របៀបបង្កើនលាភសំណាងសម្រាប់ឆ្នំាទំាង១២ ក្នុងខែថ្មី សូមធ្វើតាមសេចក្តីណែនំានេះ

Posted on September 27, 2022 By Mah Khmer
របៀបបង្កើនលាភសំណាងសម្រាប់ឆ្នំាទំាង១២ ក្នុងខែថ្មី សូមធ្វើតាមសេចក្តីណែនំានេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុង ខែថ្មី ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំជូត ៖ ខែថ្មីលាភផ្នែកទ្រព្យរបស់អ្នកមិនសូវល្អទេ ដោយអាចមានទ្រព្យអាចហូរចេញក្រៅដោយសារសុខភាពបាន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៧។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំឆ្លូវ ៖ ខែថ្មីអ្នកនឹងអាចរកឃើញឱកាសក្នុងការចំណេញបានប្រាក់ខ្ពស់។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៦។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំខាល ៖ ខែថ្មីសេដ្ឋកិច្ចក្នុងគ្រួសារអ្នកនឹងមានរាងខ្វះខាតបន្តិច។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ០។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំថោះ ៖ ខែថ្មីអ្នកនឹងអាចសោយសុខលើគំនរលាភក្រៅអ្នកបាន។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៥។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំរោង ៖ ខែថ្មីលាភអ្នកមានសភាពធម្មតាទេ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំម្សាញ់…

អានបន្ត “របៀបបង្កើនលាភសំណាងសម្រាប់ឆ្នំាទំាង១២ ក្នុងខែថ្មី សូមធ្វើតាមសេចក្តីណែនំានេះ” »

អន្តរជាតិ
  • បាំងតែប៉ុន្មានថ្ងៃទេ ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះឡើយ ហោរាសាស្ត្រ
  • មូលហេតុដែលបុរស ដើរដាក់ញត្តិ ជំ ទា.ស់ នឹងការបង្កើតដេប៉ាត់តឺម៉ង់ ភាសាវៀតណាម ត្រូវ ចា.ប់ ឃុំ ខ្លួ .ន ជីវិតនិងសង្គម
  • រាប់លុយចុកដៃហើយលាភធំឆ្នាំរកា និង​ ថោះ មានលុយចាយមិនខ្វះឆ្នាំច វក កុរ មមី ឆ្លូវ ម្សាញ់ ហោរាសាស្ត្រ
  • មមែ កុរ និងឆ្លូវ ទ្រព្យដែល១០ឆ្នាំមានម្តងជិតចូលមកហើយ ហោរាសាស្ត្រ
  • រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងរុនតាឯកតេជោសែន នៃសៀមរាប សេដ្ឋកិច្ច
  • ខែថ្មី ខែលាភ ខែជ័យ ខែទ្រព្យ! ប្រុសស្រីកើត ឆ្នាំ​ទ្រព្យ​ទាំង​៤ នឹងធ្លាស់ប្តូរ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​មហា​សំណាង ហោរាសាស្ត្រ
  • អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន ជីវិតនិងសង្គម
  • រឿងរ៉ាវលម្អិត!​ បុគ្គលិកអាជ្ញាធរអប្សរា២នាក់ ត្រូវបានចាប់ខ្លួនក្រោយប្រើហិង្សាលើក្មេងប្រុសម្នាក់ នៅស្ពានហាលអង្គរវត្ត ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules