ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ រួមជាមួយ អនុប្រធាន ៥រូប និងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួង ក្រោយមានការស្នើពីមន្ត្រីក្រោមឱវាទ


បន្ទាយមានជ័យ៖ លោក លី សុវណ្ណារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយមន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដើម្បីសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យចេញ។ ឥឡូវនេះ មន្ត្រីចំនួន ៨រូប រួមមាន៖ ប្រធានមន្ទីរ និងអនុប្រធាន ៥នាក់ រួមទាំងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួងរៀបចំដែនដី។

លោកបញ្ជាក់ថា តាមពាក្យស្នើសុំ និងមេដៃផ្លាស់ប្តូរចេញនេះ ដោយសារលោក អាង ណារិទ្ធ ប្រធានមន្ទីរ គ្មានភាពជាអ្នកដឹកនាំក្នុងមន្ទីរ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ក្នុងខ្លួន និយាយស្តីទៅកាន់មន្ត្រីក្រោមឱវាទអសុរោះ មើលងាយមន្ត្រីក្រោមឱវាទ និងស៊ីដាច់លុយការងារមន្ត្រី ធ្វើការមិនទទួលការងារខុសត្រូវ ពេលមានរឿងទម្លាក់លើកូនចៅជាអ្នកទទួលខុស។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ទៀតថា ក្រោយពីមន្ត្រីរាជការក្រោមឱវាទផ្តិតមេដៃ និងធ្វើពាក្យស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានចាត់តាំងមន្ត្រីថ្នាក់ជាតិចុះធ្វើអធិការកិច្ច និងស្រាវជ្រាវ ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ អន្តរក្រសួង និងខេត្តបានប្រជុំសម្រេចផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទី និងអនុប្រធាន ៥នាក់ ព្រមទាំងប្រធានការិយាល័យ២នាក់ ត្រូវបានផ្លាស់ប្តូរទៅបម្រើការងារនៅក្រសួងរៀបចំដែនដី និងចាត់មន្ត្រីខេត្ត១រូប ស្តីទីដើម្បីបម្រើការងារបន្ត៕


Advertisements

Next Post

លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 28, 29, 30, 31 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន

Wed Jan 24 , 2024
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមការទស្សន៍ទាយរបស់គេហទំព័រហោរាសាស្ត្រចិនសែបានអោយដឹងថា ឆ្នាំទាំងនេះមានដូចជា ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត ត្រូវផ្លា​ ស់ប្ដូរខ្សែជីវិតប្តូររាសីពីអាក្រក់ប្រែជាល្អជួបមហាសំណាងមានលាភមាសប្រាក់ លាភជ័យសិរីសួស្តីក្នុងថ្ងៃ 28, 29, 30, 31 ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមតម្រា​សាស្ត្រ​បាន​បញ្ជាក់​ទៀត​ថា បើឆ្នាំទាំង៦នេះធ្លាប់មានទុក្ខ ទោស ទុក្ខភ័យ​ចង្រៃ​ជាប់​តាម​ពី​មុន​មក នោះ ទុក្ខភ័យ​ចង្រៃ​ទាំងនោះ​នឹង​ត្រូវ​វិនាស​សាបសូន្យ អន្តរធាន​គ្មាន​សល់​អ្វី​ឡើយ លោក​អ្នក​ក៏​នឹង​ងើបឡើង​វិញ​ខ្លាំង​តែ​ម្តង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​គ្មាន​អ្វី​ប្រៀប មាន​មហា​ទ្រព្យ មានយស​ស័ក្តិធំ ឋានៈ​ខ្ពង់ខ្ពស់ មុខមាត់​កិត្តិយស​លេចឡើង​ធ្លោ មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ចូល​មក​រាប់អាន និង​មាន​អ្នក​ក្រោម​បង្គាប់​ព្រោងព្រាត ដែល​ក្រុម​មនុស្ស​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​ស្មោះត្រង់ ជួយ​លើក​កិត្តិយស​កាន់តែ​ប្រសើរ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំរោង៖ រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច។នៅអំឡុងពេលនេះបើលោកអ្នកចង់ពឹងពា​ ក់ឬខ្ចីបុលប្រាក់ពីអ្នណា រមែងហុ​ ចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើជាអ្នកប្រកបរបររកស៊ីជួ​ ញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំមមែ៖ […]

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍