សេចក្តីជូនដំណឹង ស្តីពី យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា​

ភ្នំពេញ ៖ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការ ប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា បានដាក់ចេញ សម្រាប់សាធារណជនទាំងក្នុង និងក្រៅប្រទេសចង់ចូលរួមបរិច្ចាគ ដើម្បីជួយដល់កុមារកម្ពុជា ។

យុទ្ធនាការនេះ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ១មិថុនា ។ យុទ្ធនាការនឹងធ្វើឡើងក្នុងរយៈពេលពេញ១ខែម្តង ចាប់ពីថ្ងៃ១-៣០មិថុនា តាមរយៈបណ្តាញផ្សព្វផ្សាយនានារួមមាន ៖ ទំព័រហ្វេសប៊ុក និងឆាណែលតេឡេក្រាមផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ធនាគារដៃគូ ក្រុមហ៊ុនដៃគូសហការ និងសាព័ត៌មានជាច្រើនផងដែរ ។

យុទ្ធនាការនេះ ត្រូវបានធ្វើម្តងរួចមកហើយ កាលពីឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកា បរិច្ចាគជាង៣០ម៉ឺនដុល្លារ ។

សូមបញ្ជាក់ថា មន្ទីរគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារត្រូវបានបង្កើតនិង ដាក់ឲ្យដំណើរការឡើងវិញកាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម៤០លានដុល្លារក្នុង១ឆ្នាំ ៕

សូមចូលរួមបរិច្ចាគទាំងអស់គ្នា ដើម្បីកុមារដែលកំពុងសង្រ្គោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផា។ 🎀

Next Post

គ្រូជោគជ័យ អ៊ួន សារ៉ាត់ និង ​​គ្នីគ្នា​​បែក​គំនិត​ធ្វើ​វីដេអូ​Prank​បោក​ភ្នែក​មហាជន​ត្រូវសមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ (វីដេអូ)

Sat Jun 3 , 2023
លោក អ៊ួន​ សារ៉ាត់ និង​គ្នីគ្នា​ចំនួន​២​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន ​ហើយ​ក្រុម​នេះ​រង​ការ​ចោទ​ប្រកាន់​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើស​​ជា​អាថ៌ ​រឿង​ហេតុ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ ​២០២៣ នា​ចំណុច​សួន​អភិរក្សនិង​សង្គ្រោះ​សត្វ​ព្រៃ​ ក្នុង​ខេត្ត​តាកែវ​។ ជនសង្ស័យ​ដែល​មាន​ឈ្មោះ​ អ៊ួន សារ៉ាត់ (៤០ឆ្នាំ) ឃុន ណាគង់ (៣៥ឆ្នាំ) និង ប៊ុន ឆានន់ (២៣ឆ្នាំ) ​ព្រម​ទាំង​ក្រុម​ការងារ​បណ្ដាញសង្គម​ហ្វេសប៊ុក​បាន​បង្ហោះ​វីដេអូ​នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​លោក​ អ៊ួន សារ៉ាត់​ ដោយ​ដាក់​ចំណង​ជើង​ថា​ «សាង​ម៉េច បាន​អ៊ីចឹង​ វីដេអូ​អប់​រំ​»។ ប៉ុន្តែ​ខ្លឹម​សារ​នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​នោះ គ្មាន​​​ត្រង់​ណា​បង្ហាញ​ពី​សារ​អប់​រំ​​ដូច​ជា​ចំណង​ជើង​ដែល​បាន​បង្ហោះ​​ទេ​​ ព្រោះ​រូប​ភាព​ក្នុង​វីដេអូ​​ដែល​ផ្ទុះ​ការ​ចាប់​អារម្មណ៍​និង​ចែក​ចាយ​បន្ត​គ្នា​យ៉ាង​គគ្រឹកគគ្រេង​ខាង​លើ​​ ​មាន​​ចេតនា​ញុះញង់​បង្ក​ឱ្យ​​កើត​មាន​ការ​ភាន់​ច្រឡំ​ និង​ ខ្លាច​រអា​ចំពោះ​ប្រជាជន​រស់​នៅ​ខេត្ត​តាកែវ​។ ​លោក​ឧត្តម​សេនីយ៍ទោ​ស្នង​ការ​នៃ​ស្នង​ការដ្ឋានខេត្ត​តាកែវ​ ​បាន​ចង្អុល​បង្ហាញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ​ តាម​រយៈ​ការ​​សម្រប​សម្រួល​​ពី​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ត្រឹម​វេលា​ម៉ោង​១​ថ្ងៃ​​ លោក​ឧត្តម​សេនីយ​ កែវ មុន្នី នគរ​បាល​ខេត្ត​តាកែវបាន​កោះ​ហៅ​បុគ្គល​ទាំង​​៣​ដែល​បាន​រៀបរាប់​ខាង​លើ​ដើម្បី​សាកសួរ​ និង​កសាង​សំណុំ​រឿង​ទៅ​តាម​នីតិ​វិធី​។ បន្ទាប់​ពី​បាន​ទទួល​ការ​​អប់​រំណែនាំ​ ​ពី​សមត្ថកិច្ច​ រួច​លោក​​ អ៊ួន […]

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍