អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣
កម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៣.៤លាននាក់ មានជើងហោះហើរមានចំនួន ៣៣ ១៤៦ជើង (ចលនាទ្វេទិស) កើនឡើង ១១៤% បើធៀបទៅនឹងឆ្នាំ២០២២។ បើតាមការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងបន្តថា ការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសវិញ មានចំនួនជាង ៣៤ ៨៨១តោន ថយចុះជាង ១០% បើធៀបទៅនឹងឆ្នាំ២០២២។ ប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងទាក់ទាញអ្នកធ្វើដំណើរ តាមផ្លូវអាកាសបានប្រមាណ ៤,៦លាននាក់ នៅឆ្នាំ២០២៣ ពោលគឺនឹងកើនឡើងពី ២,៣៨លាននាក់ កាលពីឆ្នាំ២០២២។ បើតាមការបន្ថែមរបស់ លោក ស៊ីន ចាន់សិរីវុត្ថា។ បើតាមអ្នកនាំពាក្យដដែល បានបន្ថែមទៀតថា ចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងទ្វេដង ដោយសារការបើកដំណើរការឡើងវិញរបស់ប្រទេសចិននៅដើមឆ្នាំ២០២៣ ដែលបានបញ្ចូលកម្លាំងរុញច្រានថ្មី ទៅក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍។ គូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ នៅលើពិភពលោក នឹងចាប់ផ្តើមបើកជើងហោះហើរមកកម្ពុជាឡើងវិញ នៅចុងខែតុលា ឆ្នាំ២០២៣នេះ។…
អានបន្ត “អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣” »