សេចក្តីប្រកាសព័ត៌មាន
ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ មានកិត្តិយសសូមគោរពជម្រាបជូន
សាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ ក្រោយមានការសម្របសម្រួល និងពិភាក្សាដោយសុទ្ធចិត្តពី
មន្ទីរព័ត៌មានខេត្តសៀមរាប។
ហេតុដូច្នេះ អង្គភាពសារព័ត៌មានយើងខ្ញុំសម្រេច លុបចេញនូវអត្ថបទដែលបានផ្សាយអំពី “ឯកឧត្តម បណ្ឌិត មួយរូប” កាលពីថ្ងៃទី ១៨, ១៩, ២០ និង ២១ ខែតុលា ឆ្នាំ ២០២៥។ ប៉ុន្តែក្នុងករណីដែលមានការវិវឌ្ឍន៍ព័ត៌មាន ឬកើតមានភាពមិនប្រក្រតី និងបញ្ហាផ្សេងៗ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងធ្វើការចុះផ្សាយសារជាថ្មី ដោយអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
ការសម្រេចនេះ ដើម្បីទុកសិទ្ធិឲ្យគូភាគីទាំងពីរបន្តដោះស្រាយបញ្ហាដោយសន្តិវិធី ឬតាមនីតិវិធី
តុលាការ។
អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប
ជាព័ត៌មាន នឹងទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។


