Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • បណ្តុំលាភសំណាង! 08,09,10,11 នេះ រកា កុរ ជូត ឆ្លូវ វក មមែ ទទួលទ្រព្យធំពីទេវតាទ្រព្យ ហោរាសាស្ត្រ
  • លាភសំណាងបានមកដល់ហើយសម្រាប់ ប្រុសស្រីកើតឆ្នាំទាំង៧នេះ ចាប់ពីថ្ងៃស្អែកទៅ ហោរាសាស្ត្រ
  • តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត សេដ្ឋកិច្ច
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • ជឿមិនចេះខុស!ចន្លោះថ្ងៃ​ ៦, ៧, ៨ នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 07,08,09,10 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ឆុតស័ក្តិសិទ្ធិ​ណាស់​ថ្ងៃស្អែកឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ

ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ

Posted on April 27, 2024 By Mah Khmer

ខេត្តកំពង់ស្ពឺ ៖ ករណី​ផ្ទុះ​គ្រាប់​ធុន​ធំ​តូច បណ្តាល​ឱ្យ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់ ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ នៃ​ខេត្តកំពង់ស្ពឺ ពេល​នេះ​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ ដោយ​សមត្ថកិច្ច​ជំនាញ បាន​ចូល ដើម្បី​បាញ់​ទឹក​ពន្លត់​អគ្គិ​ស​ភ័យ ដែល​កំពុង​តែ​ឆាបឆេះ ហើយ​ឈាន​ទៅ​គ្រប់គ្រង​ស្ថានការណ៍ ឱ្យ​មាន​លក្ខណៈ​ប្រក្រតី​ឡើង​វិញ​ហើយ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជា​០៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ស្នូរ​គ្រាប់​បាន​ស្ងប់ស្ងាត់​ទៅ​វិញ (​លែង​ផ្ទុះ​ទៀត​ហើយ​) ក្នុង​កិច្ច​អន្តរាគមន៍ របស់​សមត្ថកិច្ច​ជំនាញ មាន​កម្លាំង​កងរាជអាវុធហត្ថ នគរបាល និង​យោធា​អង្គភាព​៧១១ ដែល​ត្រៀម​បង្ការ បាន​សម្រុកចូល​ទៅ​ចំណុច​ទីតាំង​ឃ្លាំង​ស្តុក​គ្រាប់​នោះ ដើម្បី​ធ្វើការ​បាញ់​ទឹក​សន្ធាប់​ឱ្យ​ភ្លើង​រលត់​។ ស្រប​ពេល​នោះ​ផង​ដែរ​មេឃ ក៏​បាន​បង្អុរ​ធ្លាក់​ភ្លៀង​ហាក់បីដូចជា​ជួយ​ស្រោចស្រព និង​បាញ់​ពន្លត់​ជាមួយ​សមត្ថកិច្ច​ផង​ដែរ ទើបបាន​គ្រប់គ្រង​ស្ថានការណ៍​បាន ។

ទន្ទឹម​នឹង​ការ​គ្រប់គ្រង​ស្ថានការណ៍​បាន ប្រភព​ក៏​បាន​បង្ហើប​ដែរ​ថា មាន​មន្ត្រី​យោធា​យ៉ាងតិច ២០​នាក់ បាន​បាត់បង់​ជីវិត នៅ​ក្នុង​ហេតុការណ៍​នោះ ខណៈ​ដែល​ពួក​គេ​កំពុង​រៀបចំ​ទុកដាក់​គ្រាប់ ដែល​ចល័ត​មក​ពី​ខេត្តកោះកុង និង​ប្រជាពលរដ្ឋ​ជិតខាង​ជា​ច្រើន​នាក់ រួម​ទាំង​កុមារ​ផង​ដែរ បាន​រង​របួស ហើយ​កំពុង​ទទួល​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​។ ចំនួន​អ្នក​ស្លាប់​នេះ​ដែរ នឹង​អាច​មានការ​កើនឡើង​បន្ថែម​ទៀត ខណៈ​ដែល​សមត្ថកិច្ច​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង និង​កំពុង​ស្រាវជ្រាវ​រក​អ្នក​ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ឃ្លាំង​ផ្ទុក​គ្រាប់​យុទ្ធភណ្ឌ នៅ​ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ ស្ថិត​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​រង​ការ​ឆាបឆេះ ខណៈ​គ្រាប់​ធុន​ធំ​មួយ​គ្រាប់​បាន​ផ្ទុះ និង​គ្រាប់​ធុន​តូច​ជា​ច្រើន​គ្រាប់​ផ្សេង​ទៀត បាន​ផ្ទុះ​បន្តបន្ទាប់ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​០២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤​នេះ ៕​

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 90

ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី
Next Post: ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ! (មានវីដេអូ)

អត្ថបទទាក់ទង

  • សម្តេច​តេ​ជោ ប្រដៅ​អភិបាល​ខេត្តតាកែវ រឿង​គ្រប់គ្រង​ចំណូល​មិន​ច្បាស់លាស់ ព័ត៌មានជាតិ
  • រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ព័ត៌មានជាតិ
  • សំណង់រឹងមាំ ដ៏រាំរ៉ៃ របស់លោក ស្រី ឡុង សុគន្ធា ធ្វើ ផ្ទះ គ្មានច្បាប់ អាង ខ្នង និង សូក ប៉ាន់មន្ត្រី សូរិយាដី ស្រុកពួក គ្មានអាជ្ញាធរហ៊ានប៉ះពាល់???????????????????? ព័ត៌មានជាតិ
  • បុគ្គលិកវិទ្យុអាស៊ីសេរីជិត៤០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិកក្នុងរយៈពេល៦០ថ្ងៃ ព័ត៌មានជាតិ
  • ថេរសភាសង្ឃខេត្តសៀមរាប បានសម្រេចបញ្ចប់តំណែង និងចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ឲ្យត្រូវអាបត្តិសង្ឃាទិសេស ព័ត៌មានជាតិ
  • គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ ព័ត៌មានជាតិ
  • ហេងនោះហេង ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ហោរាសាស្ត្រ
  • អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តសៀមរាប ព័ត៌មានជាតិ
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃព្រឹកស្អែកទៅដល់ចុងខែ!ប្រុសស្រីកើតឆ្នំា ឆ្លូវ រកា មមី ច ខាល វកសុទ្ធតែជាឆ្នាំមានលាភមានសំណាងធំចូលដល់ក្នុងផ្ទះ ហោរាសាស្ត្រ
  • ស្អែកថ្ងៃថ្មី ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • ហោរ​ចិន​សែប្រាប់ថារង្វង់បីថ្ងៃ ១៣,១៤,១៥​ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​មាស​ថ្ងៃ​ប្រាក់​នៃ​ឆ្នាំ​ទាំង​៧ ហោរាសាស្ត្រ
  • ឆុតស័ក្តិសិទ្ធិ​ណាស់​ថ្ងៃស្អែកឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules