Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • នៅប្រទេសកម្ពុជាគិតត្រឹម ត្រីមាសទី៣ ឆ្នាំ២០២៣ នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៦៧​៣៨៣ នាក់ ជីវិតនិងសង្គម
  • ផាកពិន័យចិនអស់១ម៉ឺនដុល្លា ចិនប្តឹងទៅស្ថានទូត បញ្ឈរជើង៣នាក់! ព័ត៌មានជាតិ
  • រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង ជីវិតនិងសង្គម
  • ពិតជា​ល្អខ្លាំងណាស់!!! ​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ ៣១ ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ រួមជាមួយ អនុប្រធាន ៥រូប និងប្រធានការិយាល័យ ២រូប ត្រូវផ្ទេរទៅក្រសួង ក្រោយមានការស្នើពីមន្ត្រីក្រោមឱវាទ ព័ត៌មានជាតិ
  • ច្បាស់ៗណាស់! ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា 6, 7, 8, 9, 10 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ

ក្រសួងរ៉ែ និងថាមពល ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

Posted on September 20, 2023September 20, 2023 By Mah Khmer

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។ ដំណោះស្រាយភ្លាមៗនេះ បានឡើងតាមការណែនំា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញនៅក្នុងខេត្តតាកែវ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់។

តាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លើមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្តាញជាតិបានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ខែ ចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម៖

*បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩យប់។

*បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចន្លោះម៉ោងពី ៩យប់ ដល់ម៉ោង៧ ព្រឹក និង២៤ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិរយៈពេលអនុគ្រោះថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។

*អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះថ្ងៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។

គួរជម្រាបថា ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: តម្លៃលេចធ្លោជាសកលរបស់ «រមណីដ្ឋានប្រាសាទកោះកេរ»ដែលអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក
Next Post: ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ

អត្ថបទទាក់ទង

  • បំណុលជាតិសរុបរបស់អាមេរិក គិតត្រឹមឆ្នាំ ២០២៥ ប្រហែល ៣៦.៦ ទ្រីលានដុល្លារ! សេដ្ឋកិច្ច
  • សម្តេចលើកទឹកចិត្តក្រុមហ៊ុនចិន ចូលរួមវិនិយោគនៅខេត្តសៀមរាបឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង សេដ្ឋកិច្ច
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ? សេដ្ឋកិច្ច
  • ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្រាប់ពលរដ្ឋកុំឲ្យសងប្រាក់ទៅក្រុមកម្ចីអនឡាញខុសច្បាប់, បើមានការគំរាមកំហែងប្ដឹងមកសមត្ថកិច្ច សេដ្ឋកិច្ច
  • ខេត្តសៀមរាបស្វាគមន៍ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ ដែលបានមកដល់ជាលើកដំបូងក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ច
  • តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20% សេដ្ឋកិច្ច
  • ចាប់ពីថ្ងៃ៤,៥,៦,៧ ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះឡើយ ហោរាសាស្ត្រ
  • អស្ចារ្យឆ្នាំទាំង៧លាភធំមកដល់នៅក្នុងចន្លោះបួនថ្ងៃ ២៣,២៤,២៥,២៦ ​នេះហើយ ហោរាសាស្ត្រ
  • អស្ចារ្យ​មែន ! ថ្ងៃទី27, 28 ឆ្នាំ​ទាំង​៨​ជោកជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ ព័ត៌មានជាតិ
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • ៤ថ្ងៃនេះ (27, 28, 29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • ៣ថ្ងៃដើមខែថ្មី ឆ្នាំទាំង8 ឆ្លូវ កុរ​ រោង ថោះ ខាល រការ មមី ម្សាញ់ មានលាភមានលុយធំ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules