Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • បីថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ
  • ច្បាស់នោះច្បាស់ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនចូលផ្ទះចន្លោះបួនថ្ងៃ ១១ ១២ ១៣ ១៤ ហោរាសាស្ត្រ
  • ហេងៗ!ម្សាញ់ រកា ថោះ ច ឆ្លូវ មមែលាភសំណាងមកដល់នៅថ្ងៃ​ស្អែកនេះហើយ ហោរាសាស្ត្រ
  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានចាត់វិធានការចំពោះក្រុមហ៊ុន និងអ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពល្មើសច្បាប់ នាំឱ្យប៉ះពាល់ដល់សារព័ត៌មានវិជ្ជាជីវៈ ព័ត៌មានជាតិ
  • Siem Reap, Cambodia, is a treasure trove of cultural, historical, and natural wonders! English
  • ថ្ងៃមហាសំណាង ថ្ងៃល្អ ឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនៗ និងលុយហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • អស់ស្ទះ! កុរ ឆ្លូវ ខាល រោង មមែ មានលាភមានសំណាងធំ​ចាប់ពី​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះ​ទៅ ហោរាសាស្ត្រ
  • ដើមខែថ្មី! ចូលដល់ខែថ្មីភ្លាម ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវ ផ្លូវលាភនឹងបើករងចាំអ្នក ហោរាសាស្ត្រ

តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត

Posted on July 16, 2024 By Mah Khmer

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខ អាជ្ញាធរ នឹងប្រែក្លាយតំបន់មាត់ស្ទឹង និងតំបន់ជុំវិញវត្តរាជបូណ៌ ជាតំបន់កម្សាន្តទី៣ បន្ទាប់ពីតំបន់អង្គរ និងតំបន់ផប់ស្រ្ទីត។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិការ “ទស្សនៈមួយ សៀមរាបមួយ” កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ លោក បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប មានតំបន់កម្សាន្តដ៏មានប្រជាប្រិយចំនួន២ រួចមកហើយ គឺតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត។

ក្នុងគោលដៅទាក់ទាញអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាបបន្ថែមទៀត អាជ្ញាធរខេត្តគ្រោងនឹងបង្កើតតំបន់កម្សាន្តទី៣ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៤០ហិកតា នៅតាមមាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ ដែលគម្រោងនេះក៏ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលផងដែរ។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានកំពុងរៀបចំជាមួយអង្គការដៃគូរៀបចំតំបន់មាត់ស្ទឹង និងតំបន់វត្តបូណ៌ជាតំបន់ទេសចរណ៍ទី៣ ក្រៅពីតំបន់ប្រាសាទ និងតំបន់ផប់ស្ទ្រីត ដែលនឹងរៀបចំតំបន់នោះឲ្យក្លាយជាតំបន់ប្រកបដោយការរស់នៅសុខដមរម្យនាជាមួយគ្នាមិនមានសម្លេងរំខានដូចផប់ស្ទ្រីត។ បច្ចុប្បន្នគម្រោងមួយនេះក៏កំពុងអនុវត្តសាកល្បងនៅលើដងផ្លូវតូចមួយដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ មកម្តុំវត្តរាជបូណ៌ផងដែរ។

លោក យុន លីនណេ ក៏បានឲ្យដឹងដែរថា វិបត្តិកូវីដ ១៩ បានធ្វើវិស័យទេសចរណ៍ ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងខេត្តសៀមរាប។ នៅក្នុងគោលដៅស្តារឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ការស្ថាបនាផ្លូវ ៣៨ខ្សែ ការកែលម្អសោភណ្ឌភាពស្ទឹងសៀមរាប និងការបើកដំណើរការព្រលានយន្តហោះថ្មី និងប្រព័ន្ធដឹកជញ្ជូនសាធារណៈជាដើម។

លោក យុន លីនណេ បានបន្តថា ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានខិតខំសហការជាមួយដៃគូពាក់ព័ន្ធនានា រួមនឹងវិស័យឯកជន បានធ្វើយុទ្ធនាការបៃតង តាមរយៈការដាំកូនឈើនៅតាមបណ្តាដងផ្លូវមួយចំនួននៅក្នុងក្រុងសៀមរាប ក៏ដូចជាតាមបណ្តាក្រុងស្រុកនានាផងដែរ ដើម្បីលើកកម្ពស់សោភ័ណភាពទេសភាពរបស់ខេត្តសៀមរាប៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: ឈ្មួញដីឈ្មោះ សេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
Next Post: តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ?

អត្ថបទទាក់ទង

  • ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលថ្ងៃទី៧ ខែមិថុនានេះ សេដ្ឋកិច្ច
  • រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សេដ្ឋកិច្ច
  • រោងចក្រ​ផលិតស្បែកជើងកីឡា​​មួយនៅកម្ពុជា ប្រកាស​បិទ ដោយសារ​គ្មា​ន​ការ​បញ្ជាទិញ សេដ្ឋកិច្ច
  • អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលយកពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រហូតរហូតដល់ដំណាច់ឆ្នាំ ២០២៤ សេដ្ឋកិច្ច
  • នាទីស្វែងយល់!ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត សេដ្ឋកិច្ច
  • រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងរុនតាឯកតេជោសែន នៃសៀមរាប សេដ្ឋកិច្ច
  • ច្បាស់​ៗ !៤ថ្ងៃ ០៩, ១០,១១,១២ ឆ្នាំ​ទាំង​៦​មាន​ដំណឹង​ល្អ​មហា​សំណាង​លាភ​លុយ​ចូល​ផ្ទួន ហោរាសាស្ត្រ
  • ច្បាស់១០០%! ឆ្នាំមមី រកា ថោះ ច ខាល ម្សាញ់ បើកភ្នែកលុយហូរចូលដល់ផ្ទះបន្ទាប់ពីធ្វើរឿងនេះ ហោរាសាស្ត្រ
  • ខែថ្មីលាភសំណាងបានមកដល់ហើយ! ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ ហោរាសាស្ត្រ
  • មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប ជីវិតនិងសង្គម
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស ព័ត៌មានជាតិ
  • ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី សុខភាពនិងសម្រស់
  • សំណាងបានមកដល់ហើយ! បីថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules