Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ព័ត៌មានជាតិ
  • បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីថ្ងៃនេះទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ
  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • ពីរថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ
  • កំពូលហោរ​ចិន​៖ មមី វក ជូត ឆ្លូវ កុរ រាសី​ខ្ពស់​លាភ​ធំ​ចំ​ចន្លោះបីថ្ងៃ ២៣,២៤,២៥ នេះហើយ ហោរាសាស្ត្រ
  • សំណាងណាស់ចុងសប្តាហ៍បីថ្ងៃ​អ្នក​ឆ្នាំ​ទាំង៨រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ

ពិភពលោកកាន់តែជ្រួលច្របល់! រញ្ជួយដីនៅភាគពាយ័ព្យអាហ្វហ្កានីស្ថាន ស្លា.ប់ជាង​២០០០នាក់

Posted on October 9, 2023October 9, 2023 By Mah Khmer

គ្រោះធម្មជាតិរញ្ជួយដី កម្រិត​៦,៣ រិឆទែរ បានកើតឡើងនៅខេត្ត Herat ភាគពាយ័ព្យ​អាហ្វហ្កានីស្ថាន កាលពី ថ្ងៃសៅរ៍ទី​៧កក្កដា វេលាម៉ោងប្រមាណ​១១ព្រឹក​។ យោងតាមតួលេខបឋម ផ្តល់​ឲ្យដោយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​តាលីបង់ យ៉ាងហោចណាស់ មានស្លាប់​មនុស្សជាង​២០០០នាក់។ ប្រភពដដែលអះអាងថា ចំនួន​មនុស្សស្លាប់អាចនឹងកើនច្រើនជាងនេះទៀត ខណៈការរុករកអ្នកបាត់ខ្លួន​កំពុងតែដំណើរការទៅ​។

ព្រឹកថ្ងៃអាទិត្យ តួលេខចុងក្រោយ​បានបង្ហាញថា ភូមិចំនួន​១៣ បានរងគ្រោះ ដោយ​ផ្ទះ​ប្រមាណ​១៣២០ខ្នង ត្រូវបាក់ស្រុតទាំងស្រុង ដោយ​សារតែកម្លាំង​រញ្ជួយដី​។ ក្រៅពី​មនុស្សស្លាប់ ចំនួន ២០៥៣នាក់ មានអ្នករបួសជាង​៩០០០នាក់។ នេះបើផ្អែកតាមអ្នកនាំពាក្យ​ ក្រសួង​គ្រប់គ្រងគ្រោះមហន្តរាយ​អាហ្វហ្កានីស្ថាន​។ យោងតាមអាជ្ញាធរ​ខេត្ត​ Herat នៅព្រឹកថ្ងៃអាទិត្យ សាកសពមនុស្ស​ប្រមាណ​ ២០០នាក់ ត្រូវបាន​ដឹកបញ្ជូនយកទៅ​ទុកនៅតាមទីតាំងផ្សេងៗគ្នា មានទាំងមន្ទីរពេទ្យ​ និង​បន្ទាយ​ទាហានផងដែរ។​​

យោងតាមសាក្សី ដីបានរញ្ជួយចំនួន៨ដង ក្នុងរយៈពេលតែប៉ុន្មាននាទី។ ផ្ទះសម្បែងប្រជាជន ដែលភាគ​ច្រើនធ្វើពី​ដីឥដ្ឋ​ បានដួលបាក់រលំ តាំងតែពីការ​រញ្ជួយ​លើកទី​១​។ គ្រួសារខ្លះ មានទាំងកុមារតូចៗ គឺត្រូវផ្ទះបាក់គ្របសង្កត់ទាំងគ្រួសារតែម្តង។ ជនរងគ្រោះ​ បានថ្លែងទួញសោកថាពួកគេ កំពុងតែជួបការលំបាក​ខ្លាំង ដោយ​គ្មាននរណាមកជួយទេ ក្រៅតែពីអ្នកភូមិដែលនៅរស់រានមានជីវិត។​ បុរសម្នាក់​បានថ្លែងថា សម្រាប់ពេលនេះ​ប្រជាជនគ្មានអ្វីទាំងអស់ គ្មានសូម្បីតែភួយដណ្តប់។

សូមបញ្ជាក់ថា ខេត្ត​ Herat មានប្រជាជនរស់នៅប្រមាណ​ ១,៩លាននាក់។ យោងតាមទិន្នន័យរបស់ធនាគារពិភពលោក ខេត្តនេះបានរងគ្រោះ​ផ្ទួនៗគ្នាជាច្រើនឆ្នាំ ដោយ​គ្រោះរាំងស្ងួត បង្កការលំបាក​ជាខ្លាំងដល់វិស័យកសិកម្ម​។ គួរកត់សំគាល់ដែរថា អាហ្វហ្កានីស្ថាន តែងតែបានរងនូវគ្រោះមហន្តរាយរញ្ជួយដីជាញឹកញាប់ ជាពិសេសនៅតំបន់​ប្រជុំភ្នំ Hindu Kush ដែលស្ថិតនៅក្បែរ​ចំនុចប្រសព្វនៃស្រទាប់ទ្វីបអឺរ៉ាស៊ី និង​ឥណ្ឌា។ កាលពីខែមិថុនា ឆ្នាំ២០២២ ករណីរញ្ជួយដីកម្រិត ៥,៩ រិឆទែរ បាន​ផ្តាច់ជី​វិតមនុស្ស​ជាង​១០០០នាក់ និង​មនុស្សច្រើនម៉ឺននាក់​ ​បាត់​បង់​ផ្ទះសំបែង​ នៅខេត្ត Paktika ភាគ​អាគ្នេយ៍​។

ក្រៅពីករណី​មហន្តរាយធម្មជាតិ ប្រជាជន​អាហ្វហ្កានីស្ថាន កំពុងតែប្រឈមយ៉ាងខ្លាំង នឹង​វិបត្តិមនុស្សធម៌ គ្មានស្បៀងអាហារ ថ្នាំសង្កូវ ក្រោយ​ការត្រលប់​មកកាន់អំណាចវិញ របស់​ពួកតាលីបង់។ ប្រព័ន្ធសុខាភិបាលអាហ្វហ្កានីស្ថាន រំពឹងទាំងស្រុងទៅលើជំនួយ​ពីបរទេស។ កាលពីខែសីហា អង្គការកាកបាតក្រហមអន្តរជាតិ បានទាញសញ្ញាអាសន្ន​ថា ខ្លួន​នឹងមិនអាច​ធានា​ដំណើរការ​ការងារ នៃមន្ទីរពេទ្យ​ទាំង​២៥នៅ​ទូទាំងអាហ្វហ្កានីស្ថាន បានទៀតទេ ដោយសារគ្មានថវិកាគ្រប់គ្រាន់​៕


អន្តរជាតិ Tags:International News

Post navigation

Previous Post: ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក
Next Post: ក្រសួងសុខាភិបាលប្រកាសព័ត៌មានស្តីពីករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅប្រទេសកម្ពុជា

អត្ថបទទាក់ទង

  • នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ! ប្រជាជនថៃគ្រប់រូប អាយុ១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត មុនថ្ងៃសង្រាន្តឆ្នាំថ្មី អន្តរជាតិ
  • ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់នៅភូមា អន្តរជាតិ
  • របៀបបង្កើនលាភសំណាងសម្រាប់ឆ្នំាទំាង១២ ក្នុងខែថ្មី សូមធ្វើតាមសេចក្តីណែនំានេះ អន្តរជាតិ
  • រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា អន្តរជាតិ
  • WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍» អន្តរជាតិ
  • ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល អន្តរជាតិ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ ២១ ២២ ២៣ ២៤ ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ
  • ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី ព័ត៌មានជាតិ
  • ទប់លែងជាប់ហើយ ឆ្នាំទាំង៧ វក ច កុរ មមី ថោះ ឆ្លូវ មមែ លុយចូលច្រើនណាស់បីថ្ងៃនេះ ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 10,11,12,13 នេះ ហោរាសាស្ត្រ
  • ថ្ងៃលាភ ខែជ័យ សេរីសួស្តីខែថ្មី !​មហាសំណាងបានមកដល់កំពូលឆ្នាំទាំង៥នេះ ហោរាសាស្ត្រ
  • ក្នុងខែថ្មីនេះ ឆ្នាំទាំង៦ ខាល មមី វក ជូត កុរ ម្សាញ់ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ចាប់ខ្លួនជនជាតិវៀតណាម ១៤៩នាក់ ខ្មែរ​ ៨៥នាក់​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ ព័ត៌មានជាតិ
  • អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣ សេដ្ឋកិច្ច

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules