Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ឧត្តមសេនីយ៍ទោ ហួត សុធី
    ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជីវិតនិងសង្គម
  • ប្រជាពលរដ្ឋដែលមានវិវាទ និងបញ្ហាពាក់ព័ន្ធនឹងការទិញ-លក់-ជួលអចលនទ្រព្យ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍ពី និយ័តករអាជីវកម្មអចលនវត្ថុ ជីវិតនិងសង្គម
  • លាភក៏ចូល សុភមង្គលក៏មាន! ឆ្លូវ ម្សាញ់ មមី មមែ និង វក នឹងមានដុល្លារហូរចូល ហើយស្នេហាវិញកាន់តែផ្អែមល្ហែម ហោរាសាស្ត្រ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ
  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ព័ត៌មានជាតិ
  • ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ ព័ត៌មានជាតិ
  • វក ច កុរ មមែ ជូត ថោះ រកា ហេងណាស់​លាភ​​សំណាងមកដល់​ថ្ងៃ​ស្អែកនេះហើយ ហោរាសាស្ត្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ-បន្ទប់នៅឆ្នាំ២០២៤

Posted on October 3, 2023 By Mah Khmer

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាងទទួចដល់ម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលក្ដីសូមកុំដំឡើងថ្លៃផ្ទះជួល និងបន្ទប់ជួលនៅក្នុងឆ្នាំ២០២៤ ដើម្បីផ្ដល់ការយោគយល់ជួយគ្នាក្នុងស្ថានភាពលំបាកនេះ។

ការអំពាវនាវយ៉ាងដូច្នេះធ្វើឡើក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសចំនួន១៨,០៩៩នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

គួរជម្រាបថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចនូវការពិភាក្សាដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារ ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតធ្វើដំណើរនិងកាបូប ដោយចាប់អនុវត្តពីខែមករា ឆ្នាំ២០២៤ខាងមុខ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងថា ការដំឡើងប្រាក់ខែត្រឹម៤ដុល្លារ គឺដើម្បីចែកគ្នារស់ក្នុងពេលគ្រាលំបាកនេះ ទោះបីក្នុងចំនួនតិចឬច្រើន គឺជាស្មារតីរួមចែកគ្នារស់ ជួយគ្នារស់ ហើយមានឱកាសពង្រីកទីផ្សារបន្ថែមទៀត រក្សាការងារដែលមានស្រាប់ ព្រមទាំងទាក់ទាញអ្នកវិនិយោគថ្មីមកបណ្ដាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ទន្ទឹមនឹងនោះ សម្ដេចធិបតីក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលក្ដីសូមកុំដំឡើងថ្លៃផ្ទះជួល និងបន្ទប់ជួលនៅក្នុងឆ្នាំ២០២៤។ ទោះបីម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលមានការលំបាក តែស្ថានភាពកម្មករនិយោជិតមានការលំបាកជាង ដូច្នេះសូមមានការយោគយល់ទាំងអស់គ្នាក្នុងស្ថានភាពលំបាកនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានណែនាំដល់រដ្ឋាករទឹក និងអគ្គិសនីកម្ពុជាត្រូវបញ្ចុះថ្លៃទឹក និងថ្លៃភ្លើងដល់កម្មករនិយោជិតដែលកំពុងស្នាក់នៅតាមផ្ទះជួល និងដើម្បីជាការគិតគូរដល់ម្ចាស់ផ្ទះជួលផងដែរ។ គួរជម្រាបថា នៅតាមតំបន់ដែលមានបន្ទប់ជួល តម្លៃប្រើប្រាស់អគ្គិសនីត្រឹម៤០០-៦០០រៀលប៉ុណ្ណោះក្នុង១គីឡូវ៉ាត់ម៉ោង ទាបជាងតម្លៃពីមុនដែលមានរហូតដល់២,០០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។ រីឯតម្លៃទឹកបានចុះមកត្រឹម៨០០រៀលក្នុង១ម៉ែត្រគូប ទាបជាងតម្លៃពីមុនដែលមានរហូតដល់២,៥០០រៀលក្នុង១ម៉ែត្រគូប៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ និងមិនតម្លើងពន្ធលើពលរដ្ឋទេ
Next Post: បើកទ្វារទទួលលាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក

អត្ថបទទាក់ទង

  • មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប ជីវិតនិងសង្គម
  • ឯកឧត្តម សៀង ណំា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ក្នុងការងារមនុស្សធម៌ ជីវិតនិងសង្គម
  • ជំនន់ទឹកភ្លៀងនៅកែប ធ្វើឲ្យផ្ទះពលរដ្ឋជាង ៩ពាន់គ្រួសាររងប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ជីវិតនិងសង្គម
  • អធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី​ ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ ជីវិតនិងសង្គម
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍ ជីវិតនិងសង្គម
  • លោក លឹម សំបូរ សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា ជីវិតនិងសង្គម
  • កំពូលឆ្នាំទាំង៩លាភសំណាងមកដល់នៅដើមខែ​ថ្មីខាងមុខនេះ ហោរាសាស្ត្រ
  • ថ្ងៃមហាសំណាង ថ្ងៃល្អ ឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនៗ និងលុយហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • ប៉ូលីសខេត្ត បង្ក្រាបក្រុមលួចម៉ូតូដ៏សកម្មមួយសំបុកធំ ក្នុងក្រុងសៀមរាប រួមទាំងអ្នកទទួលផលចោរកម្ម ចំនួន ៩ នាក់បញ្ជូន ទៅ តុលាការ ព័ត៌មានជាតិ
  • សំណាងបានមកដល់!ឆ្នាំទាំង៦នេះ ខាល មមី រកា វក ម្សាញ់ ឆ្លូវ លាភហូរចូលទំាងព្រឹកព្រលឹមចាប់ពីស្អែកទៅ ហោរាសាស្ត្រ
  • អស្ចារ្យ​មែន ! ថ្ងៃទី27, 28 ឆ្នាំ​ទាំង​៨​ជោ កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ក្រសួងសុខាភិបាលស្នើឲ្យប្រយ័ត្នជានិច្ចចំពោះផ្ដាសាយបក្សី ខណៈរកឃើញអ្នកស្លា.ប់២នាក់ហើយ ព័ត៌មានជាតិ
  • ថ្ងៃនេះ ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • សំណាងពិតៗបាលមកដល់! អស្ចារ្យណាស់​ឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules