គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ សម្រាល និងសង្គ្រោះទារក ក្នុងបរិវេណមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលស្ថិតក្នុងក្រុងសៀមរាប បានដំណើរការសាងសង់ប្រមាណ ៨០ភាគរយហើយ។ តាមការឱ្យដឹងពី ឯកឧត្តម វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent) អគ្គនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ តាមរយៈអ្នកបកប្រែ បង្ហាញថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប មានអគារសរុប ៣៣អគារ ក្នុងនោះ គ្រែសម្រាក សម្រាប់ស្ត្រីទើបសម្រាល មានចំនួនសរុប ២៥០គ្រែ។ ចំនួននេះ នៅពុំទាន់គ្រប់គ្រាន់ សម្រាប់កំណើនស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យមួយនេះឡើយ រហូតស្ត្រីមុនសម្រាល និងក្រោយសម្រាលមួយចំនួន ត្រូវសម្រាកនៅលើកម្រាល ខណៈគ្រែសម្រាកបានប្រើប្រាស់អស់។ ដោយឡែក សម្រាប់ទារកទើបសម្រាល តម្រូវឱ្យគេងរហូតដល់ចំនួន ៣នាក់ នៅលើកគ្រែតែមួយ ដែលបញ្ហាទាំងនេះបង្កឱ្យមានការលំបាកទាំងអ្នកមកទទួលសេវា និងក្រុមការងារមន្ទីរពេទ្យ។ ឯកឧត្តម វេជ្ជបណ្ឌិត បញ្ជាក់ថា អគារដែលមានតម្លៃ ៣,២០០,០០០ដុល្លារអាមេរិកនេះ អាចដាក់គ្រែបានចំនួនសរុប […]

ខេត្តសៀមរាប ៖ ពលរដ្ឋ​រាប់​ពាន់​នាក់​មក​ពី​ចំនួន​៣​ឃុំ ស្មើនឹង​២០​ភូមិ ស្ថិត​ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ខណៈ​ចុះ​រុះរើ​ផ្ទះ​ចំនួន​៣ នៅ​ក្នុង​២​ភូមិ​របស់​ពួក​គាត់ ដែល​បាន​យក​តង់​កៅស៊ូ​មក​ប្រក់​ពីលើ ដើម្បី​កុំឱ្យ​ភ្លៀង​លិច​។ ហេតុការណ៍​ផ្ទុះ​ការ​តវ៉ា​នេះ ធ្វើ​នៅ​ថ្ងៃ​ទី​៧ ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ បើ​តាម​តំណាង​មេ​ភូមិ​រលួស​ខាងកើត ដែល​ជួយ​ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ចំនួន​៣ ស្មើនឹង​២០​ភូមិ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០០​នាក់​នោះ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចុះ​មក​រុះរើ​ផ្ទះ​ពួក​គាត់​នោះ គឺ​នៅ​ឃុំ​រលួស ឃុំ​មាន​ជ័យ និង​ឃុំ​បាគង​។ ក្នុង​នោះ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា រុះរើ​ផ្ទះ​មុនគេ​បង្អស់​បាន​ចំនួន​៣​ផ្ទះ គឺ​ភូមិ​តា​ប្រាក់ ចំនួន​២​ផ្ទះ ស្ថិត​ក្នុង​ឃុំ​មាន​ជ័យ និង​នៅ​ភូមិ​កញ្ជោរ ចំនួន​១​ផ្ទះ ស្ថិត​ក្នុង​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ដេញ​មន្ត្រី​អាជ្ញាធរ​អប្សរា​ពាក់ព័ន្ធ​នឹង​ករណី​ចុះ​រុះរើ​សំណង់ និង​ផ្ទះ​របស់​ពួក​គាត់​ដោយ​គ្មាន​ក្តី​មេត្តា​។ តំណាង​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំនួន​៣ ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទ​ទួ​ច​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​អគ្គនាយកដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា មេត្តា​ជួយ​គិតគូរ និង​មានការ​អនុគ្រោះ​ចំពោះ​សំណង់​តូចតាច​របស់​ពួក​គាត់​ផង ដែល​ធ្វើ​អំពី​ឈើ​ប្រក់​តង់​កៅស៊ូ ជញ្ជាំង​បាំង​ស្លឹក​។ […]

ប្រជាពលរដ្ឋ​រអ៊ូ​រទាំ​រឿង​ផាក​អត់​វិក្កយបត្រ​ ចោទថា​ប្រជាពលរដ្ឋ​ចេះតែ​ញុះញង់​ ចេះតែបំផ្លេីសការពិត​ លេីកនេះ​ មិនមែន​ ពលរដ្ឋ​ទេ​ គឺ​ ជនរងគ្រោះ​ជាជនជាតិ​ចិន​ ហើយ​បានប្ដឹង​ដល់​ស្ថានទូត​ចិនតែ​ម្ដង​ លុយ១ម៉ឺន​ដុល្លារ​ច្រើន​ណាស់​ ។ ឥលូវ​ពេល​ទូតចិន​អន្តរាគមន៍​មក​ខាង​មេៗ​នគរបាលជាតិ​ ទេីប​ទទួល​ស្គាល់​ការ​ពិត​ ។ មិនមែន​ជា​រឿងថ្មី​ទេ​ ករណី​បែបនេះ​ ទង្វើ​បុគ្គល​ទាំង៣នាក់នេះ​ ធ្វើ​អោយប៉ះពាល់​ដល់​ កិត្តិយស​មន្រ្តី​នគរបាល​ជាតិ​ខ្លាំង​ណាស់​ មិនគួររក្សាទុក​អោយនៅ​ជា​មន្ត្រី​ទៀតនោះទេ​ ។ គ្រាន់តែ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​មិនគ្រប់​គ្រាន់​ទេ​ គួរតែ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ បញ្ជូនទៅ​តុលាការ​ចាត់​ការ​តាមច្បាប់​តែម្ដងទៅ​ ដេីម្បី​ព្រមាន​អ្នកក្រោយផង​ ៕ ប្រភព៖ ផែង វណ្ណៈ

  (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃពុធសប្ដាហ៍នេះបានចាត់ថ្នាក់វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ EG.5 ដែលកំពុងឆ្លងរាលដាល នៅក្នុង សហរដ្ឋអាមេរិក និងចិន ជា «វីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣។ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ EG.5 អាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងត្រូវបានគេរកឃើញថានៅពីក្រោយករណីឆ្លងកូវីដ១៩ ច្រើនជាង១៧ភាគរយ នៅក្នុងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ វីរុសបំប្លែងខ្លួននេះក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងប្រទេសចិន កូរ៉េខាងត្បូង​ ជប៉ុន កាណាដា និងបណ្ដា ប្រទេសជាច្រើនផ្សេងទៀត។ ក្នុងការវាយតម្លៃពីហានិភ័យ អង្គការ WHO បានបញ្ជាក់ថា «ជារួម ភស្ដុតាងដែលមាន មិនបានសន្មត់ថាវីរុសបំប្លែងខ្លួន EG.5 បង្កហានិភ័យសុខាភិបាលបន្ថែម ឬខ្ពស់ជាងវីរុសបំប្លែងខ្លួនដទៃ ដូចជាអូមីក្រុងនោះទេ ហើយគេត្រូវការការវាយតម្លៃគ្រប់ជ្រុងជ្រោយពីគ្រោះថ្នាក់អាចបង្កឡើងដោយវីរុសបំប្លែងខ្លួននេះ បន្ថែមទៀត»។ គួរបញ្ជាក់ថា កូវីដ១៩ បានសម្លាប់មនុស្សច្រើនជាង ៦.៩លាននាក់ នៅទូទាំងពិភពលោក នៅក្នុងចំណោមករណីឆ្លងសរុបជាង ៧៦៨លាននាក់ […]

ស្អែកថ្ងៃថ្មី គេច​មិន​រួច​ទេ​​ឆ្នាំ​ទាំង​៩​ដល់​ពេល​អង្គុយ​លើ​លុយ​ហើយ កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​មុន​នេះ​ថា ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៩ឆ្លូវ ខាល ជូត កុរ ថោះ មមី ច វក មមែ លេខ​នាំ​លាភ​សំណាង​៩៩៩ លោក​អ្នក​ផុត​ទុក្ខ ផុត​ភ័យ ផុត​គ្រោះ​ចង្រៃ​ទាំងឡាយ អ្វី​ៗ​ប្រែជា​មានជោគ មាន​ជ័យ មាន​លាភ​សំណាង មាន​សិរី​សួស្តី​ហូរ​ចូល ទៅ​ណា​មក​ណា​ទេវតា​ទ្រព្យ​តែង​តាម​ជួយ​ថែរក្សា​គ្រប់​វេលា សូម​លោក​អ្នក​បញ្ជូន​សារ​បួងសួង​លេខ​ជ័យ​២៦៨​ភ្លាម ស៊យ​ៗ ទុក្ខ​ភ័យ គ្រោះ​ចង្រៃ​ទាំងឡាយ​ក្លាយជា​ល្អ ហេង​ហេង លាភ​តូច​លាភ​ធំ​ចូល​មក​ជំនួស​វិញ សូម​ឲ្យ​ទុក្ខ​ក្លាយជា​លាភ ឯ​ទុក្ខសោក​ផង​ទាំងពួង​រលត់​រលាយ​អស់ ប្តូរ​ជា​ទ្រព្យ​សំណាង ចូល​ហូរហៀរ ស.ត្រូវ​មក​ពីមុខ​សូម​ឱ្យ​រំលង បើ​មក​ពីក្រោយ​ខ្នង​សូម​ឱ្យ​វិនាស​អន្តរាយ​ខ្ចាត់ខ្ចាយ​អស់​គ្មាន​សល់ បើ​មាន​អ្នក​ណា​ក្តី​ប៉ង​អាក្រក់​មក​លើ​អ្នក សូម​ឱ្យ​ធ្លាក់​ទៅ​លើ​រូបគេ​វិញ​ចុះ ប៉ងប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​ក្តី​បំណង គ្រួសារ​ជួប​តែ​ស្នាមញញឹម ពេញ​ដោយ​សុភមង្គល​ជា​រៀង​រហូត កំពូល​ហោរ​ប្រាប់​ថា ឆ្នាំ​មហា​សំណាង​ទាំង​៩​រាសី​ឡើង​ខ្ពស់ត្រដែត សម្បូរ​លុយ​ចាយ​ណែន​ៗ​ហោប៉ៅ ហៀរ​ៗ​ដៃ លាភ​ធំ​ចូល​មក​ផ្ទួន​ៗ​ធ្វើ​ឱ្យ​គេឯង​ច្រណែន​គ្រប់​គ្នា ដែល​នេះ​ចាត់​ថា​ជា​ថ្ងៃ​មហា​សួស្តី ថ្ងៃ​មហា​សិរី ថ្ងៃ​ដ៏​មាន​សុភមង្គល​អស្ចារ្យ មហា​ឆ្នាំ​សំណាង​ទាំង​៩​នោះ​លេខ​លាភ​សំណាង​១៧៩​ជើង​លេខ​ប្រាប់​ថា​សុទ្ធតែ​ជា​ឆ្នាំ​ដែល​មាន​តេជះ​បារមី វត្ថុ​ស័ក្តិសិទ្ធិ ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ បារមី​លោកតា […]

លោកឧត្ដមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួនចំនួន៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ បើតាមលិខិតបង្គាប់ការរបស់លោកឧត្ដមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៨ ខែសីហា​ នេះ បានបង្គាប់ឲ្យផ្អាកការងារជាបណ្ដោះអាសន្នមន្ត្រីនគរបាលចំនួនចំនួន៣រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន។ មន្ត្រីនគរបាលចរាចរណ៍ដែលត្រូវបានផ្អាកការងារជាបណ្ដោះឲ្យសន្ននោះមានឈ្មោះ១ អនុសេនីយ៍ឯក សុខ គីមលី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។ ២-លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈនាយរងផ្នែក។ ៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី៕

នំពេញ៖ លោកស្រី ឃួន សុដារី ត្រូវបានចាត់តាំងធ្វើជាប្រធានរដ្ឋសភា នីតិកាលទី៧ ដែលនេះជាលើកដំបូងនៃប្រវត្តិសាស្ត្រ រដ្ឋសភាកម្ពុជា ដែលជាការលើកកម្ពស់សមភាពយេនឌ័រ និងលើកកម្ពស់តំលៃស្ត្រី នៅក្នុងកិច្ចការនយោបាយ និងភាពជាអ្នកដឹកនាំ។ តាមរយៈសារសំឡេង កាលពីយប់ថ្ងៃទី៩ ខែសីហា ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាល នីតិកាលទី៦ បញ្ជាក់ថា៖ «បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំ តាំងពីចុងឆ្នាំ២០២១មកម្ល៉េះ គឺលោកស្រី ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភានឹងក្លាយទៅជាប្រធានរដ្ឋសភា នាពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់តួនាទីរបស់ស្ត្រី ហើយលោក ជាម យៀប អនុប្រធានទី១ នៅតែជាអនុប្រធានទី១ដដែល លោកវង សូត ដែលបច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយទៅជាអនុប្រធានទី២ នៃរដ្ឋសភា»។ សូមបញ្ជាក់ថា សម្តេចអគ្គមហាពញាចក្រី ហេងសំរិន នឹងធ្វើជាព្រឹទ្ធបុរសដឹកនាំសម័យប្រជុំដំបូង រដ្ឋសភា នីតិកាលទី៧ […]

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលមានខ្លឹមសារទាំងស្រុង​៖

ហោរាសាស្រ្ត៖ យោង​តាម​តម្រា​សាស្ត្រ​របស់​ស្តេច​ហោរ ដែល​ល្បី ឆុត​បំផុត​ប្រចាំ​ឥណ្ឌូចិន​បាន​អះអាង​មុន​នេះ​បន្តិច​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមី មមែ រកា ច កុរ ស្តេច​នាគរាជ​ប្រទាន​នូវ​សម្បត្តិ​ឧត្តមមន្ត្រី មានសំណាង មានទ្រព្យ មាន​លុយ​វាល់​លាន​ដុល្លារ​ចូល​ក្នុង​ជីវិត​គ្រួសារ​របស់​លោក​អ្នក​ឱ្យ​រស់នៅ​ពោរពេញ​ទៅ​ដោយ​សុភមង្គល​យ៉ាង​គាប់ប្រសើរ ។ សូម​លោក​អ្នក​បួង សួង​ស៊ែរ​តាម​លេខ​សំណាង លេខ​ហុងស៊ុយ សុំ​នូវ​លាភ​សំណាង​ទាំងនោះ​ពី​ស្តេច​នាគរាជ​ជា​បន្ទាន់​ហេង​ហេង​កើត​មាន​ពេញ​មួយ​ជីវិត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំជូត ស្តេច​កណ្តុរ​មាន​ឫទ្ធិ​បារមី​ខ្លាំងក្លា មាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា ប្រាថ្នា​អ្វី​រមែង​បាន​សម្រេច​ដូច​បំណង​។ cmt ៦២១ ម៉ោង​នៃ​លាភ​សំណាង ៩​ព្រឹក ដល់ ១២​យប់​, លេខ​នៃ​លាភ​សំណាង ៥១ និង ២៥, ពណ៌​នៃ​លាភ​សំណាង ក្រហម ស និង​ខៀវ​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់ លោក​អ្នកមាន​ភាព​ភ្លឺ​ថ្លា​មិន​ថា​រឿង​ការងារ បញ្ហា​ប្រាក់​កាក់​ឬ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​បាន​ប្រែ​ក្លាយជា​ភ្លឺ​ថ្លា​ដ៏​ត្រចាស់ត្រចង់ និង​មាន​សិរី​សួស្តី​ប្រពៃ​ណាស់​។ នៅ​ក្នុងថ្ងៃនេះ​ដែរ​លោក​អ្នក​ប្រកប​របរ​រក​ទទួលទាន​មិន​ថា​អ្វី​នោះ​ទេ​គឺ​មានការ​លូតលាស់​គួរ​ជាទី​គាប់ចិត្ត លុយកាក់​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​អាកាស​។ រីឯ​សម្ព័ន្ធភាព​ស្នេហា​បុរស​ស្ត្រី​មាន​តែ​ភាព​ជឿ​ទុកចិត្ត […]

(ភ្នំពេញ)៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងគម្រោងផ្លូវល្បឿនលឿន​ភ្នំពេញ-​សៀម​រាប, សៀមរាប-ប៉ោយប៉ែត គឺគម្រោងផ្នែកដឹកជញ្ជូនដ៏សំខាន់ចំនួនពីរ ត្រូវ​បានរាជរដ្ឋា​ភិបាល​នីតិកាលទី៦ របស់សម្តេចតេជោ ហ៊ុន សែន មានលោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ​ដ៏​ចំណាននោះ បានប្រឹងប្រែងសិក្សា និងជំរុញឱ្យមានវឌ្ឍនភាពទៅមុខជា​បន្ត​បន្ទាប់។ បើទោះបីជាយ៉ាងណាការងាររបស់រាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ត្រូវបានបិទបញ្ចប់ ហើយគម្រោងទាំងពីរក៏មិនទាន់ឈានដល់ការបើកការដ្ឋានសាងសង់​នោះ​ដែរ។ បន្ថែមពីលើនោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០២៣តទៅ នឹងមានការធ្វើកំណែទម្រង់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដោយប្តូរ​ទាំងនាយករដ្ឋមន្ត្រី ហើយក៏ប្តូរទាំងរដ្ឋមន្ត្រីកាន់ការងារនៅក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូនផងដែរ។ ប្រជាពលរដ្ឋខ្មែរបានសាទរយ៉ាងខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ និង​ផ្លូវ​ល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត ហើយក៏ចង់ឃើញ​គម្រោង​ទាំងពីរនេះលេចចេញជារូបរៀងរាងផងដែរ។ ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងរដ្ឋ​មន្ត្រី​ដែលជាអ្នកជំរុញ និងកាន់ការងារផ្ទាល់លើគម្រោងទាំងពីរសម្រាប់​អាណត្តិថ្មី នាំឱ្យ​ប្រជាពលរដ្ឋមួយចំនួនចង់ដឹងថា តើគម្រោងទាំងពីរនេះ នៅតែ​បន្តដំណើរការ ឬ​យ៉ាង​ណាសម្រាប់អាណត្តិថ្មីនេះ? ក្នុងបទសម្ភាសន៍មួយជាមួយអ្នកព័ត៌មានពេលចុះពិនិត្យផ្លូវបាក់ស្រុតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គម្រោង​ទាំង​ពីរ​ខាងលើជាគម្រោងរបស់ជាតិ ហើយនៅតែជានយោបា​យ​អាទិភាព​របស់​រាជ​រដ្ឋា​ភិបាល​ដឹក​នាំដោយ​គណបក្សប្រជាជនកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាល​អា​ណត្តិថ្មី នៅ​តែ​បន្តលើគម្រោងដ៏មានសារៈសំខាន់ទាំងពីរខាងលើនេះ។ គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវ​ទឹក​ពី​ទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា […]

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៨ ខែសីហានេះ។ សូមជម្រាបថា ការទទួលបានគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជាជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់នេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧៕

បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ ដំបង​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិយ​មប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ ក្រោមបទ​បញ្ជាយ៉ាងហ្មឺងមាត់របស់លោកឧត្តម​សេ​នីយ៍ទោ​សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំ​បង​ នៅមុននេះបន្តិចសមត្ថកិច្ចនគរ​បាលបានស្វែងរកបុរសដែ​ល​បេីកម៉ូតូកង់បី​នាំបង្ក​ហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលា​ទៀបភ្លឺថ្ងៃ​ទី​៥​ខែកក្កដាឆ្នាំ២០​២​៣​ នៅ​ក្នុងភូមិសាស្រ្តសង្កាត់អូរចារ​ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបងឃេីញហេីយ​ ។ កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈ​ពេល​០២ថ្ងៃនេះសមត្ថកិច្ចនគរបាល​ បានធ្វេីការ​ស្រា​វ​ជ្រាវយ៉ាងសកម្មបំផុត​ ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ​ ពាក់ព័ន្ធនិងជាពិសេស​គឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រេី​ប្រាស់បណ្តាញសង្គម​ ក៏ដូចសាក្សីនានាទេីបនគរបាល​ ទទួលបាននូវលទ្ធផលបែបនេះ។ ខណៈនេះបុរសអ្នកបេីកម៉ូតូកង់បី​ សមត្ថកិច្ចកំពុងធ្វេីការ​សាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រីឯព័ត៌មានលំអិតជុំវិញករណីនេះយេីងខ្ញុំសូមជម្រាបជូននៅពេលបន្ទាប់ទៀត។ ដូចបានជម្រាបជូនខាងលេី​សូមសា​ធារណជន​អ្នក​សារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​ មេត្តាជ្រាបជាព័ត៌មាន​សូ​ម​អរគុណ៕ សូមរំលឹករឿងចាស់អំពីបុរសឈ្មោះ ទេព ភាឡី ហៅ លីញ កាលពី៦ឆ្នាំមុនប្រព្រឹត្តប៉ះចំលើស្រី្តជាជនជាតិបារាំងហើយ ពេលនេះក៏ប្រព្រឹត្តិប៉ះចំលើស្រ្តីជាជន​ជាតិបារំាងដូចគ្នាម្តងទៀត ៖ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ សមត្ថកិច្ចនគរ​បាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការ បង្រ្កាបករណី(លួចមានស្ថានទម្ងន់ទោស) ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ជាស្រ្តីជនជាតិបា​រាំងឈ្មោះ COLINE BACHELIER អាយុ២៥ឆ្នាំ នាចំណុចមុខក្លោងទ្វារនៃមន្ទីរពេទ្យបង្អែកខេត្តបា​ត់ដំបង នាវេលាម៉ោង ២២និង២០នាទី ថ្ងៃទី ៣១ ខែ តុលា […]

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទើបតែត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីអាណត្តិទី៧ នៃសភា បានប្ដេជ្ញាចិត្តធ្វើឲ្យអស់ពីសមត្ថភាពក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជាដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន។ ឯកឧត្តមបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ដោយបានអរគុណទៅដល់អ្នកដែលបានចូលរួមជូនពរលោកទាំងអស់ និងបានប្ដេជ្ញាថាលោកនឹងបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យអស់ពីសមត្ថភាពតាមរយៈការការពារនៅសន្តិភាពនិងស្ថេរភាពដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន។ ឯកឧត្តមថា៖ «ខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ»។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ហើយនៅថ្ងៃទី២១ ខែសីហា ខាងមុខលោកនឹងដឹកដៃគណៈរដ្ឋមន្ត្រីលោកដើម្បីទៅសុំការយល់ព្រមពីសភាជាតិ៕

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានអធិប្បាយលើបណ្តញសង្គមរបស់ខ្លួន វាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ។ សេចក្តីថ្លែងរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន ទទួលបានបានបញ្ជាក់ដូច្នេះថា៖ ក្រសួងទេសចរណ៍ សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo»។ ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុង ពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយ […]

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជាបឋម បានអោយ​ដឹង​ថា លោក​ឧកញ៉ា ហ៊ី គឹ​ម​ហុង ជា​អគ្គនាយក​ក្រុមហ៊ុន «​ពិភព​ដី​មាស​» រួម​ទាំង​អង្គរក្ស ចំនួន​៩​នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ សមត្ថកិច្ច ឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា និង​គូកន ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្រុមហ៊ុន​ពិភព​ដី​មាស ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ សេចក្តីរាយការណ៍ បន្ត​ថា នៅ​ពេល​សមត្ថកិច្ច ​ចូលធ្ចើការ​សាកសួរ​លោក​ឧកញ៉ា នៅ​ក្រុមហ៊ុន​ពិភព​ដី​មាស ត្រូវ​កង​អង្គរក្ស​របស់​លោក​ឧកញ៉ា បាន​វាយ​មក​លើ​សមត្ថកិច្ច បណ្ត​ល​ឲ្យ​មាន​របួស​ជើង​ផង​ដែរ ។ គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៨​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​ទៅ​មុខ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ប្រាក់​ថ្លៃ​ការ​ទិញ​ដី​។ បន្ទាប់​មក នៅ​វេលា​ម៉ោង​ប្រមាណ​ជា​២​រសៀល​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​តវ៉ា ដុត​កង់​ឡាន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។ សូម​រម្លឹក​ថា លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត […]

(សៀមរាប)៖ លោក លឹម សំបូរ ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Lim Sambo News Pte., Ltd. & Maha Khmer News ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ […]

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទើបទទួលបាន។

(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃទី៥ ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។ តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News អោយដឹងថា លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅភូមិគ្រឹះសម្តេចតេជោនាក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោហើយនោះ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ បានហោះចេញពីកម្ពុជា។ […]

ភ្នំពេញ ៖ បន្ទាប់ពីអតិថិជនជាច្រើនរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រាទាមទារផ្ទះ តែមិនមានផ្ទះ ផ្ដល់ជូន អ្នកឧកញ៉ាឡេង ណាវ៉ាត្រាបានធ្វើកិច្ចសន្យាថ្មីជាមួយអតិថិជន ដោយក្នុងនោះចំណុចសំខាន់ចំនួនគួរឱ្យកត់សម្គាល់ គឺសុំឱ្យអតិថិជនទុកពេលឱ្យក្រុមហ៊ុន៣៦ខែ ឬ៣ឆ្នាំ ហើយក្នុងអំឡុងពេល៣ឆ្នាំ អតិថិជនរបស់គម្រោងមិនអាចធ្វើសកម្មភាព ឬផ្សព្វផ្សាយអវិជ្ជមាននានាដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍របស់ក្រុមហ៊ុនឡើយ ។ យោងតាមកិច្ចសន្យាដែលបានផ្សព្វផ្សាយបានឱ្យដឹងថា កិច្ចសន្យាបំពេញបន្ថែមត្រូវបានធ្វើឡើងតែរវាងក្រុមហ៊ុនម្នាក់ឯង ដោយមិនទាន់មានការយល់ព្រមពីអតិថិជននោះឡើយ ព្រោះក្នុងលិខិតកិច្ចសន្យាគឺមានតែស្នាមមេដៃរបស់អ្នកឧកញ៉ាម្នាក់ប៉ុណ្ណោះ ។ ក្នុងកិច្ចសន្យានេះមានចំនួន៥ចំនុចបន្ថែមទៀត ក្នុងនោះមាន ទី១. សុំទុកពេល៣៦ខែបន្ត រាប់គិតចាប់តាំងកិច្ចសន្យាទី១បានផុតកំណត់ ដើម្បីបញ្ចប់ការសាងសង់ជូនអតិថិជន។ ទី២. បើសិនជាក្នុងករណី ស្ថានភាពសដ្ឋកិច្ចល្អ ឬក្រុមហ៊ុនមានលទ្ធភាពណាមួយ ក្រុមហ៊ុនអាចនឹងបញ្ចប់ការសាងសង់មុនជូនអតិថិជន ។ ទី៣ . ករណីក្រុមហ៊ុនមិនបញ្ចប់ការសាងសង់ជូនទៅអតិថិជនបានតាមកាលកំណត់ក្នុងកិច្ចសន្យានេះ ក្រុមហ៊ុនសន្យាប្រមូលលក់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីប្រគល់ថវិកាជាសំណងជូនអតិថិជនវិញ តាមតម្លៃដើមដែលបានចុះកិច្ចសន្យាទិញលក់។ ៤. អតិថិជនត្រូវទទួលយកសំណង នៅថ្ងៃបរិច្ឆេទទទួលសោរផ្ទះ តាមកិច្ចព្រមព្រៀងនេះ ។ ទី៥ អតិថិជនត្រូវតែយល់ព្រម មិនធ្វើសកម្មភាព និងផ្សព្វផ្សាយអវិជ្ជមានក្នុងអំឡុងពេលកិច្ចព្រមព្រៀងនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ដល់ក្រុមហ៊ុនឡើយ […]

ភ្នំពេញ៖ ប្រសិនបើលោកបណ្ឌិត ហ៊ុន ម៉ាណែត មានបញ្ហាអ្វីមួយប៉ះពាល់អាយុជីវិតនោះ សម្ដេចតេជោ ហ៊ុន សែន នឹងត្រលប់មកកាន់តំណែងជា នាយករដ្ឋមន្ត្រីសាជាថ្មី ដើម្បីធានារក្សាស្ថិរភាពសង្គម។ នេះជាប្រកាសរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ។ «ខ្ញុំសុំព្រមានមួយទុកឲ្យហើយ ប្រសិនបើកូនខ្ញុំមានគ្រោះថ្នាក់ដល់ជីវិត លទ្ធភាពត្រលប់មកធ្វើជានាយករដ្ឋមន្ដ្រីវិញគឺខ្ញុំ ត្រូវតែមកវិញធ្វើជានាយករដ្ឋមន្ដ្រី។ បញ្ជាក់ឲ្យច្បាស់ ខ្ញុំអត់ទាន់ឲ្យប្រទេសនេះច្របូកច្របល់។ ហើយបន្ទាប់ពីនោះខ្ញុំនឹងជ្រើសរើសនរណាម្នាក់ធ្វើជានាយករដ្ឋមន្ដ្រីបាន។ ហើយនេះខ្ញុំបានជម្រាបគណៈរដ្ឋមន្ដ្រីឆ្លងតាំងពីខែធ្នូឆ្នាំ២០២១ឯណោះ បើសិនជា ម៉ា ណែត គ្រោះថ្នាក់ដល់ជីវិត នោះខ្ញុំត្រូវវិលត្រលប់មកធ្វើជានាយករដ្ឋមន្ដ្រីវិញ»។ បើតាមសម្ដេចតេជោ, ​ព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងតែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនេះ៕

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញ័ត៌មាន ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះមានដូចជា៖ ⁃ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) ⁃ វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP – គេហទំព័រ គជប ៖ electresult.nec.gov.kh – កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង […]

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី សាយ ស្រីល័ក្ខណ៍ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ ផលិតរក្សាទុក និងចែកចាយ រូបភាពវីដេអូអាសអាភាសលើបណ្ដាញសង្គម និងប្រទូសកេរខ្មាស។ សូមបញ្ជាក់ថា នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នេះកម្លាំងសមត្តកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនជនសង្ស័យ២ នាក់ ដែលម្នាក់ជាអ្នកដឹកនាំ និងថតរឿង អប់រំបែប សិចស៊ី អាសអាភាស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាការប្រគល់ជូនទៅស្ថាប័នអយ្យការដើម្បីធ្វើការសាកសួរ ជុំវិញការថត និងឡាយ និងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយ ផ្សព្វផ្សាយតាមបណ្តាញសង្គម ។ ជនត្រូវចោទម្នាក់ឈ្មោះ សេក ដារ័ត្ន ហៅ ខេនឌី ភេទប្រុស អាយុ២៥ ឆ្នាំ មានទីលំនៅ បុរីឡាយគង់ […]

ព័ត៌មានទាន់ហេតុការណ៍