ចុចអានអត្ថបទរបស់មហាខ្មែរផ្សាយមុនៗ៖
១-ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក
២-បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ
សៀមរាប៖ ឯកឧត្តមបណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាមន្ត្រីពហុជំនាញ ត្រូវបានចៅក្រមស៊ើបសួរ ២រូប នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទល្មើសឆបោក និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប។ នេះបើតាមឯកសារតុលាការដែលទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ &សារព័ត៌មានមហាខ្មែរទទួលបាន។
១- ដីកាទី១ (ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន)
ចេញដោយចៅក្រមស៊ើបសួរ លោក ចាប តុលា ពាក់ព័ន្ធបទឆបោក ដែលបានប្រព្រឹត្តនៅភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤។
បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ដីកាបង្គាប់ឱ្យឃុំខ្លួន មានលេខ ៣៥ ដកបឃខ ចុះថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ ចេញដោយចៅក្រមស៊ើបសួរ លោក ចាប តុលា។
២- ដីកាទី២ (ដីកាបង្គាប់ឱ្យឃុំខ្លួន)
ចេញដោយចៅក្រមស៊ើបសួរ លោក គំា គង្គា ពាក់ព័ន្ធបទឆបោក ដែលបានប្រព្រឹត្តនៅភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២១។
បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូចគ្នា។
ដីកាបង្គាប់ឱ្យឃុំខ្លួន មានលេខ ៣៦ ឃខ/ង ចុះថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦ ចេញដោយចៅក្រមស៊ើបសួរ លោក គំា គង្គា។
«មហាខ្មែរ» នឹងបន្តតាមដាន និងស៊ើបអង្កេតបន្តទៀត ថាតើ នឹងមានដីកាបន្តចេញពាក់ព័ន្ធនឹងលោក ធឹម សំផូតនេះ?៕




