Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • សំណាងខ្លំាងណាស់! វក ជូត និងរោង ខែ២ធម្មតា ខែ៣មាសចូលខ្លាំងម៉ង ហោរាសាស្ត្រ
  • ហេងនោះហេង ឆ្នាំទាំង៧ ថ្ងៃនេះលាភធំចូលទាំងព្រឹក តែដាច់ខាតត្រូវតែ… ហោរាសាស្ត្រ
  • ជំនន់ទឹកភ្លៀងនៅកែប ធ្វើឲ្យផ្ទះពលរដ្ឋជាង ៩ពាន់គ្រួសាររងប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ជីវិតនិងសង្គម
  • សំណាណាស់ និងមានទ្រព្យហូរចូលពេញផ្ទះសម្រាប់ប្រុសស្រីកើតឆ្នាំសេដ្ឋីទាំង៧ បីថ្ងៃ28,29,30ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​សិរី​សួស្តី​ ហោរាសាស្ត្រ
  • កំពូលឆ្នំាមហាសំណាង! ប្រុសស្រីកើតឆ្នាំរោង​ លាភធំចាប់ពីថ្ងៃនេះទៅ ឆ្នាំថោះ ច ឆ្លូវ ជូត មមែ កុរ ដាច់ខាតអានហើយធ្វើតាមហោចិន ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ជូត ខាល ម្សាញ់ មមែ វក ច បារមីគ្រូធំតាមរក្សា មានសំណាងលុយចូលច្រើនៗថ្ងៃនេះ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះទៅដល់ចុងខែ ឆ្នំា មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ

Posted on August 23, 2024 By Mah Khmer

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ធូរបន្ថយលក្ខខណ្ឌនៃការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ។

សម្តេចធិបតី បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រគល់ភារកិច្ចជូនគ្រឹះស្ថានអង្គរ កែសម្រួលនីតិវិធីកំណត់អត្តសញ្ញាណទេសចរ ទស្សនាប្រាសាទនៅក្នុងតំបន់អង្គរ ឲ្យមានភាពសាមញ្ញ ដោយបច្ចុប្បន្នភ្ញៀវដែលទិញសំបុត្រចូលទស្សនាត្រូវឆ្លងកាត់នីតិវិធីច្រើន ត្រូវបំពេញ រួមទាំងការថតរូប ពាក់កាត ហើយពេលខ្លះការឆែកនៅពេលភ្ញៀវដើរនៅក្នុងបរិវេណប្រាសាទ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវ។

ក្នុងឱកាសថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «កន្លងមក ខ្ញុំក៏ណែនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថូរបន្ថយលក្ខខណ្ឌនៃការថតរូបនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកតម្កើង និងលើកកម្ពស់ការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌជាតិ និងជំរុញវិស័យទេសចរណ៍ប្រទេសយើង»។

បើតាមប្រសាសន៍សម្តេចធបតី ការធ្វើឲ្យលក្ខខណ្ឌកាន់តែសាមញ្ញ ភ្ញៀវទេសចរក៏រីករាយ ហើយមន្ត្រីធ្វើការពាក់ព័ន្ធនឹងរមណីយដ្ឋានប្រាសាទអង្គរ ក៏ងាយស្រួលធ្វើការដែរ។

សូមជម្រាបថា ថ្មីៗនេះ មានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នា នៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថតវីដេអូ និងរូបភាពរបស់អាជ្ញាធរជាតិអប្សរា ដោយបានលើកឡើងថា មានតម្លៃថ្លៃជាដើម។ ជាមួយគ្នានេះ ក៏មានការយល់ច្រឡំថា អាជ្ញាធរជាតិអប្សរារឹតត្បិតការថតរូប នៅរមណីដ្ឋានប្រាសាទអង្គរ។

ប៉ុន្តែ បើតាមអាជ្ញាធរជាតិអប្សរា តម្លៃសេវាកម្មថតវីដេអូ និងរូបភាពសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ គឺជាតម្លៃនៃសេវាកម្មដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម្ល៉េះ និងពុំមានការដំឡើងតម្លៃណាមួយឡើយ។ អាជ្ញាធរជាតិអប្សរា ក៏ធ្លាប់លើកឡើងថា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱកាសឲ្យពលរដ្ឋអាចចូលជាមូលនិធិជាមួយរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ស្របតាមមតិពលរដ្ឋ
Next Post: សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាទំនាស់ដីធ្លី នឹងត្រូវដោះស្រាយ ហើយឈានទៅលុបបំបាត់នៅពេលខាងមុខ

អត្ថបទទាក់ទង

  • ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង ព័ត៌មានជាតិ
  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • ទីបំផុតចៅក្រមស៊ើបសួរ ២រូប ចេញដីកាឃុំខ្លួន ឯកឧត្តមបណ្ឌិត ធឹម សំផូត ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទឆបោកផ្សេងគ្នា ព័ត៌មានជាតិ
  • ស្នងការនគរបាលខេត្តសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មាន ករណីបា.ញ់ ប្រ.ហារទៅលើអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប គឺជាករណីទំនាស់រវាងបុគ្គល និងបុគ្គល ពុំមែនពាក់ព័ន្ទនឹងនយោបាយណាមួយនោះឡើយ(វីដេអូ) ព័ត៌មានជាតិ
  • ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់អនឡាញនៅកម្ពុជាមានប្រសិទ្ធភាពខ្លះៗ ខណៈគេហទំព័រខុសច្បាប់កំពុងកើនឡើង ព័ត៌មានជាតិ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ព័ត៌មានជាតិ
  • កើបលុយឆឹបៗ ហឹប​មាស​ហឹប​ប្រាក់​ហោះ​ចូល​ពេញផ្ទះ​អ្នក​ឆ្នាំ​ទាំង​៦​នៅ​ក្នុង​ខែ​ថ្មីនេះ​ហើយ ហោរាសាស្ត្រ
  • 12/ 12 / 2022 ​នេះជា​ថ្ងៃ​មង្គល​ថ្ងៃ​លាភ​ធំ​ចូល​មក​គ្រប់​ទិស ឆ្នាំ​ទាំង​៦ លោក​អ្នក​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មាន​លាភ មាន​លុយ​ហូរ​ចូល​មហាសាល ហោរាសាស្ត្រ
  • នាំ​ទ្រព្យ​ទាំង​៦ ខាល មមី ឆ្លូវ រោង ថោះ កុរ ​ង៉ូ​វ​ហេង​ល្អ​ជួប​ភ្នំ​មាស​ភ្នំ​ប្រាក់​នៅ​ចន្លោះបីថ្ងៃនេះ​ហើយ ហោរាសាស្ត្រ
  • ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី សុខភាពនិងសម្រស់
  • ថ្ងៃលាភ ថ្ងៃជ័យ និងសំណាងពិត! ថ្ងៃ 09,10,11 ឆ្នាំ​ទាំង​៨​ ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ចាប់ពីរសៀលថ្ងៃនេះទៅកំពូលឆ្នាំសំណាងទាំង៧មានលាភមានជ័យរាសីល្អដាច់គេ ហោរាសាស្ត្រ
  • ថ្ងៃនេះថ្ងៃសិល៏លាភសំណាងបានមកដល់ !ឆ្នាំមហាសំណាងទាំង៧ ម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អ មានលាភធំ មានសំណាងធំ៧ថ្ងៃជាប់គ្នា ហោរាសាស្ត្រ
  • ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules