Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • បាំងតែប៉ុន្មានថ្ងៃទេ ប្រុសស្រីកើតឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ….. ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • 🚨 NEVER-BEFORE-SEEN FOOTAGE FROM THE CAMBODIA–THAILAND BORDER 🚨(Video) English
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ខែថ្មី ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • កំពូលឆ្នាំសំណាងទាំង៥នេះរាសីខ្ពស់ណាស់នៅរង្វង់​៣​ថ្ងៃ​ ១០,១១,១២ ហោរាសាស្ត្រ
  • មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ
  • សំណាងពិតៗសម្រាប់ប្រុសស្រីកើត ឆ្នាំរកា មមែ ច ថោះ វក ជូត ២​ថ្ងៃនេះលុយ​ហូរ​ដូច​ហែ​កឋិន ហោរាសាស្ត្រ
  • ឆ្នំាថ្មី ឆ្នំា២០២៤មកដល់ហើយ! ថ្ងៃ 2,3,4,5 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តី មានលុយ មានលាភ ហោរាសាស្ត្រ

សម្តេច​តេ​ជោ ប្រដៅ​អភិបាល​ខេត្តតាកែវ រឿង​គ្រប់គ្រង​ចំណូល​មិន​ច្បាស់លាស់

Posted on June 11, 2023 By Mah Khmer

ខេត្តតាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ប្រដៅ និង​រិះគន់​អភិបាលខេត្ត តាកែវ នៅ​ចំពោះ​មុខ​កម្មករ​ជា​ច្រើន​ពាន់​នាក់ រឿង​សមត្ថកិច្ច​នៃ​ការ​គ្រប់គ្រង​ខ្លួន ជា​ពិសេស​នោះ​គឺ​ការ​គ្រប់គ្រង​ចំណូល​ក្នុង​ខេត្ត​។
ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ជាមួយ​កម្មករ កម្មការិនី សរុប​ជិត​២​ម៉ឺន​នាក់​មក​ពី​រោងចក្រ សហគ្រាស​ចំនួន​១២ នៅ​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៣​នេះ សម្តេច​តេ​ជោ​បាន​សួរ​ទៅ​លោក​អភិបាល​ខេត្តតាកែវ ពី​ករណី​ចំនួន​កម្មករ និង​រោងចក្រ និង​ប្រាក់​ចំណូល​របស់​កម្មករ តែ​អភិបាលខេត្ត​ឆ្លើយ​មិន​ច្បាស់លាស់ ខណៈ​លើក​ឡើង​ថា នៅ​ខេត្តតាកែវ មាន​កម្មករ​ជាង​៦​ម៉ឺន​នាក់ និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្លួន​ថា​មិន​ច្បាស់លាស់​។

សម្តេច​តេ​ជោ បាន​និយាយ​ចំ​ៗ​ទៅ​កាន់​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ យ៉ាង​ដូច្នេះ​ថា «​នេះ​អាច​មិន​ច្បាស់ អ​ញ្ចឹ​ង​ច្បាស់​សម​ព្រនង់​ហើយ ថ្ងៃក្រោយ​ធ្វើ​ចៅហ្វាយខេត្ត ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​ពី​ប្រាក់​ចំណូល​ប៉ុន្មាន​ក្នុង​ខេត្ត​របស់​ខ្លួន «…» បើ​លោក​ឯង​ក្តាប់​មិន​បាន មិន​ចាំបាច់​ធ្វើ ចៅហ្វាយខេត្ត​ទេ​! ថ្ងៃក្រោយ​ត្រូវ​ឲ្យ​រាង​»​។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា «​គ្រាន់តែ​ចំណូល​កម្មករ​ក្នុង​ខេត្ត​ខ្លួន​ក្តាប់​មិន​បាន​ផង ថ្ងៃនេះ​សូម​ប្រដៅ​ចៅហ្វាយខេត្ត​ម្តង​ហើយ វា​ត្រូវ​តែ​ដឹង​ពី​ចំណូល​របស់​ខ្លួន​មក​ពី​ខាង​ណា ដូច​ជា​មក​ពី​វៀតណាម​ប៉ុន្មាន? នឹង​ត្រូវ​ដឹង​ពី​ស្រូវ​ប្រមូល​បាន​ប៉ុន្មាន សល់​ប៉ុន្មាន​សម្រាប់​នាំ​ចេញ រាប់​ទាំង​ទំនិញ​នាំ​ចូល នាំ​ចេញ​ប៉ុន្មាន​ភាព​រយ​»​។ សម្តេច​តេ​ជោ បាន​ដាក់​ចំ​ៗ​ទៅ​កាន់​អភិបាល​ខេត្តតាកែវ​ថា «​ការ​គ្រប់គ្រង​ចំណូល​កម្មករ គឺជា​រឿង​ធំ​មួយ មិន​ត្រូវ​មិនដឹង​ច្បាស់​នោះ​ទេ​»​។
សម្តេច​ថា «​ថ្ងៃនេះ​ស្តី​ឲ្យ​ចៅហ្វាយ​ខេត្តតាកែវ​ម្តង ក៏​ដូច​ជា​សារ​ប្រាប់​ចៅហ្វាយខេត្ត​នានា​ផង​ដែរ​។ អាហ្នឹង​ថ្ងៃនេះ​ស្តី​ឲ្យ​តែ​ម្តង ចៅហ្វាយខេត្ត​ដែល​ក្តាប់​មិន​បាន​ចំពោះ​ចំណូល​របស់​ប្រជាពលរដ្ឋ​ខ្លួន​»​។ សម្តេច​លើក​ឡើង​ថា «​ការ​ស្តី​ឲ្យ​ចំពោះ​សារ​ធារ​ណៈ​នឹង គឺ​ដើម្បី​ឲ្យ​រាង ព្រោះ​ថាបើ​និយាយ​តែ​ពីរ​នាក់ ថ្ងៃក្រោយ​មិន​រាង​នោះ​ទេ​។ ហើយ​ការ​ប្រដៅ​ចៅហ្វាយ​ខេត្តតាកែវ​មួយ​នឹង​ផ្អើល​ដល់​ចៅហ្វាយ​ផ្សេង​ៗ»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា «​អភិបាលខេត្ត​ដែល​ឆ្លាត គឺ​បាន​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាន​ច្រើន ក្នុង​កៀរគរ​អ្នក​វិនិយោគទន់​មក​ធ្វើការ​វិនិយោគ​ក្នុង​ទឹកដី​ខ្លួន​ឲ្យ​បាន​ច្រើន​»​។ សម្តេច​តេ​ជោ​បាន​បន្ត​ថា «​ឥឡូវ​រោងចក្រ​របស់​យើង​បាន​ពង្រាយ​ស្ទើរ​គ្រប់​២៥ ខេត្ត​ក្រុង​។ ការ​វិនិយោគ​យើង ត្រូវ​ពង្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​កាន់​បណ្ដា​ខេត្ត​នានា ដើម្បី​អូស​ទាញ​វិនិយោគ ហើយ​ខេត្ត​ណា​ដែល​មានការ​ឆ្លាត​ក្នុង​ការ​ដឹកនាំ​ខេត្ត​របស់​ខ្លួន គឺជា​ខេត្ត​ដែល​ទាក់ទង​បាន​នូវ​វិនិយោគ​ច្រើន​។ ចេះ​យកចិត្ត ចេះ​ទាក់ទាញ ចេះ​តាមដាន​សភាពការណ៍ តែង​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ការ​វិនិយោគ​នេះ​»​។

សម្តេច​តេ​ជោ​បន្ត​ថា «​ចំណុច​នេះ គឺជា​ការ​បង្ហាញ​អំពី​ការ​ពង្រាយ​រោងចក្រ​ទៅ​កាន់​បណ្ដា​ខេត្ត​។ យើង​ចាប់ផ្ដើម​តម្រង់​ទិស​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​នាំ​គ្នា​សម្រុក​ការ​វិនិយោគ​ទៅ​ទីក្រុង​ភ្នំពេញ​។ ភ្នំពេញ ពិតជា​ត្រូវការ​ហើយ ប៉ុន្តែ​បើ​រោងចក្រ​ទាំងអស់​ប្រមូលផ្ដុំ​ទៅ​ទីក្រុង​ភ្នំពេញ វា​នឹង​បង្ក​ឲ្យ​មាន​សម្ពាធ​ប្រជាជន​កាន់តែ​ខ្លាំង​។ ឥឡូវ​រោងចក្រ​របស់​យើង​វា​បាន​ពង្រាយ​នេះ ស្ទើរ​គ្រប់ ២៥​ខេត្ត​ក្រុង ។ ការ​វិនិយោគ​យើង​ត្រូវ​ពង្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅ​កាន់​បណ្ដា​ខេត្ត​នានា​ដើម្បី​អូស​ទាញ​វិនិយោគ​»​។

សម្តេច​តេ​ជោ​បន្ត​ថា «​ខេត្តតាកែវ បាន​ក្លាយជា​ខេត្ត​ទី​៤ ដែល​មាន​កម្មករ និង​រោងចក្រ​ច្រើន បន្ទាប់​​ពី​រាជធានី​ភ្នំ​ពេញទី​១, ទី​២ ខេត្តកំពង់ស្ពឺ​, ទី​៣​ខេត្តកណ្ដាល​។ ចំណុច​នេះ ចង្អុលបង្ហាញ​ឲ្យ​ឃើញ​ប្រសិទ្ធភាព​របស់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​សម្រាប់​ការ​ទាក់ទាញ​វិនិយោគ​តាម​រយៈ​នៃ​ការ​កសាង​ផ្លូវថ្នល់ ធ្វើ​ម៉េច​ឲ្យ​មាន​ភាព​ងាយស្រួល​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន អ្វី​ដែល​ចាំបាច់​ដែល​បម្រើ​ដល់​ការ​វិនិយោគ​»៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលថ្ងៃទី៧ ខែមិថុនានេះ
Next Post: ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ ឯ.ក & អង្គភាពសារព័ត៌មានមហាខ្មែរ ជ្រើសរើសបុគ្គលិកជាច្រើនរូប

អត្ថបទទាក់ទង

  • ក្រសួងព័ត៌មាន នឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។ ព័ត៌មានជាតិ
  • សេចក្តីប្រកាសព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ ព័ត៌មានជាតិ
  • សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត ព័ត៌មានជាតិ
  • ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ សម្រេចបញ្ឈប់ឈ្មោះ សុខ សំអុល ជាអ្នកសារព័ត៌មាន ព័ត៌មានជាតិ
  • ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក ព័ត៌មានជាតិ
  • ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក ព័ត៌មានជាតិ
  • អីយ៉ា៤ថ្ងៃចុងខែនេះឆ្នាំ មមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ ចូលផ្ទះ ហោរាសាស្ត្រ
  • លាដៃទទួលលាភ!!! ត្រឹម តែ ៤ ថ្ងៃ សោះលុយហោះពេញផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • ច្បាស់​ៗ !៤ថ្ងៃ ០៩, ១០,១១,១២ ឆ្នាំ​ទាំង​៦​មាន​ដំណឹង​ល្អ​មហា​សំណាង​លាភ​លុយ​ចូល​ផ្ទួន ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួនក្លែងក្លាយ ដើរធ្វើសកម្មភាពបន្លំភ្នែកប្រជាពលរដ្ឋ ដើម្បីលួចយកម៉ូតូ ត្រូវបានបង្រ្កាប ព័ត៌មានជាតិ
  • ថ្ងៃទី 17,18,19,20 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកទៅកាន់អ្នកនយោបាយមួយរូប ដែលរកនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេច មិនឃើញ បែរជាទៅពឹងអ្នកកាសែត ឲ្យជួយរកហើយចុះផ្សាយ នយោបាយ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ ២១ ២២ ២៣ ២៤ ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules