Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ដល់កតែម្តង! ហិបមាស ហិបលុយ ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 22,23,24,25 នេះ ហោរាសាស្ត្រ
  • អស្ចារ្យលាភធំ! អ្នកកើត ឆ្នាំជូត ឆ្លូវ ខាល រោង វក និងកុរ ស៊ែរដើម្បី​ការទស្សន៍ទាយ​កាន់​តែ​ឆុត ១០០ភាគរយ ហោរាសាស្ត្រ
  • នារីឆ្នាំថោះ និងច ក្នុងជីវិតលាក់បានមាសច្រើនណាស់ ហោរាសាស្ត្រ
  • សំណាងដល់ហើយ បីថ្ងៃនេះ ឆ្នាំ ឆ្លូវ ជូត វក រកា មមី មមែ ខាល ច ពោរពេញដោយលាភសំណាង លុយហូរចូលផ្ទះ ហោរាសាស្ត្រ
  • ថ្ងៃច័ន្ទចែងចាំងមាសប្រាក់​! ឆ្នាំ​ទំាងនេះ៤​​ នឹងបាន​ជួប​លាភ​ទ្វេ​នៅ​ថ្ងៃ​ដើមសប្តាហ៍ Uncategorized
  • បាំងតែប៉ុន្មានថ្ងៃទេ ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះឡើយ ហោរាសាស្ត្រ
  • ក្រសួងទេសចរណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា ព័ត៌មានជាតិ
  • ផឹកស៊ីស្រវឹងបាញ់រះជាង២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈពេលសមត្ថកិច្ចកំពុងចាត់វិធានការតាមច្បាប់ចំំពោះជនបង្ក ព័ត៌មានជាតិ

មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប

Posted on March 24, 2026 By Mah Khmer

សៀមរាប៖ ក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុង “កម្មវិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦” ដែលបានប្រារព្ធឡើងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី បានបំពាក់មេដាយជូនមន្ត្រីរាជការ និងបុគ្គលិកដែលមានស្នាដៃល្អ និងបានចូលនិវត្តន៍សរុបចំនួន ២២រូប ព្រមទាំងបានប្រគល់ប័ណ្ណសរសើរ ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានខិតខំបំពេញភារកិច្ចដោយភាពអត់ធ្មត់ តស៊ូ និងលះបង់កម្លាំងកាយចិត្ត ក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ និងប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារវីរៈកងទ័ព និងប្រជាជននៅតំបន់ព្រំដែនកម្ពុជា–ថៃ ទាំងនាពេលកន្លងមក និងបច្ចុប្បន្ន។

ក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យ បានធ្វើរបាយការណ៍ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីវឌ្ឍនភាព និងសកម្មភាពសុខាភិបាលសំខាន់ៗ ដែលមន្ទីរពេទ្យបានអនុវត្តន៍ក្នុងរយៈពេលកន្លងមក ដោយគូសបញ្ជាក់ពីការផ្តល់សេវាសុខាភិបាលចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៥ រួមមានសេវាពិគ្រោះជំងឺក្រៅ សេវាជំងឺសម្រាកព្យាបាល ការព្យាបាលជំងឺធ្ងន់ៗ ដូចជា មហារីក ទឹកនោមផ្អែម ជំងឺបេះដូង និងប្រព័ន្ធប្រសាទ ការវះកាត់ទំនើប ព្រមទាំងសេវាសម្ភពទាំងការសម្រាលធម្មជាតិ និងការវះកាត់។

លោកសាស្ត្រាចារ្យប្រធានមន្ទីរពេទ្យ បានបន្ថែមថា មន្ទីរពេទ្យកំពុងបន្តពង្រីកសមត្ថភាព ដោយសាងសង់អគារថ្មីមានក្រឡាផ្ទៃ ១៨ x ២៤.៥ ម៉ែត្រ កម្ពស់ ២ជាន់ ដែលនឹងបន្ថែមគ្រែចំនួន ៧០គ្រែ សម្រាប់បម្រើសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារក ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង ខណៈអត្រាប្រើប្រាស់គ្រែបានឈានដល់ ១៣៨% ក្នុងឆ្នាំ២០២៥។

បច្ចុប្បន្នមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពង្រីកសេវាព្យាបាលជំងឺដុំមហារីក មហារីកគ្រាប់ឈាម មានគ្រែសម្រាប់សម្រាកព្យាបាលចំនួន២៦គ្រែ

សេវារោគវិនិច្ឆ័យ និង ព្យាបាលប្រព័ន្ធប្រសាទតាមរយៈម៉ាស៊ីន Angiography សេវាព្យាបាលផ្នែក ខ្សោយតម្រងនោមតាមរយៈ លាងស្រោមភ្នាសពោះវៀន peritoneal dialysis (PD) និង Hemofiltration និង ផ្នែកសង្រ្គោះបន្ទាន់ទារកទើបកើត មានការអភិវឌ្ឍន៍លើបច្ចេកទេសព្យាបាលដូចជា៖ ក្រុមគ្រូពេទ្យឯកទេសទារក នៅប្រចាំការសង្គ្រោះបន្ទាន់ ព្យាបាល និងតាមដាន២៤ម៉ោងលើ២៤ម៉ោង, ការរក្សាកម្តៅទារកក្នុងប្រអប់ Incubator និង Radiant warmer, ជំនួយក្នុងការធ្ចើរោគវិនិច្ឆ័យដោយម៉ាស៊ីន Ultrasound និង Xray, MRI ជំនួយដង្ហើមទារកដោយម៉ាស៊ីន CPAP និង Mechanical ventilation, ការតាមដានសញ្ញាជីវិត Cardiopulmonary monitoring, និងបច្ចេកទេសព្យាបាលខ្ពស់បំផុត ដោយការចាក់សរសៃទងផ្ចិត (UVC), ការចាក់សរសៃជ្រៅដល់បេះដូង (PICC), ការផ្តល់អាហាររូបត្ថម្ភបន្ថែមតាមសរសៃ (Parenteral nutrition) និងការផ្តល់ថ្នាំ សំរាប់ជួយសួតទារកមិនគ្រប់ខែ Surfactant តាមបចេ្ចកទេស។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ លើកទឹកចិត្ត និងផ្តល់កិត្តិយសជាប័ណ្ណសរសើរ ដែលជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់បន្តបេសកកម្មសុខាភិបាល។

មន្ទីរពេទ្យជ័យវរ្ម័នទី៧ បន្តប្តេជ្ញាផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ សម្រាប់កុមារ និងប្រជាពលរដ្ឋគ្រប់រូប ដោយគ្មានការរើសអើង ព្រមទាំងបន្តអភិវឌ្ឍគុណភាពសេវា ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងមនុស្សធម៌ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែប្រសើរឡើង៕ដោយ៖ល.ស


ជីវិតនិងសង្គម Tags:Lifestyle

Post navigation

Previous Post: ការដឹកនាំដោយបេះដូងពិត និងការបម្រើដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ទទួលបានការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប

អត្ថបទទាក់ទង

  • តម្លៃលេចធ្លោជាសកលរបស់ «រមណីដ្ឋានប្រាសាទកោះកេរ»ដែលអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក ជីវិតនិងសង្គម
  • មូលហេតុពិតប្រាកដករណី អគ្គីភ័យឆេះ ទីតាំងផ្ទុក និងលក់សម្ភារៈអគ្គិសនី ក្នុងក្រុងសៀមរាប តែម្ចាស់អាជីវកម្មនេះ មិនបានបញ្ជាក់ទំហំ នៃការខូចខាតដល់សមត្ថកិច្ចនោះទេ ជីវិតនិងសង្គម
  • លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបំភ្លឺរឿងផ្លូវខូចមួយខ្សែ ជីវិតនិងសង្គម
  • លោក នេត្រ ភក្ត្រា ពីជីវិតក្មេងវត្ត បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជីវិតនិងសង្គម
  • ផាកពិន័យពលរដ្ឋអត់មានកំហុសចុងក្រោយត្រូវបានដកសក្តិ និងបញ្ឈរជើង ៣ខែ ជីវិតនិងសង្គម
  • សហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក ត្រូវបានចោទប្រកាន់ថាបានយកលុយពីភ្ញៀវទេសចរណ៍ជាតិ ជីវិតនិងសង្គម
  • កើបលុយឆឹបៗ ហឹប​មាស​ហឹប​ប្រាក់​ហោះ​ចូល​ពេញផ្ទះ​អ្នក​ឆ្នាំ​ទាំង​៦​នៅ​ក្នុង​ខែ​ថ្មីនេះ​ហើយ ហោរាសាស្ត្រ
  • នៅរង្វង់៥​ថ្ងៃ​ដើមខែ​នេះឆ្នាំ​ទាំង​៦​ង៉ូ​វ​ហេ​ងល្អ​​លាភ​ផ្ទួន​លុយហូរ​ចូល ហោរាសាស្ត្រ
  • អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ 18, 19, 20, 21 ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ
  • អ្នកសៀមរាបគួរដឹង! អនុក្រឹត្យ ស្តីពី ការកែប្រែតំបន់ការពារទេសភាពអង្គរ ព័ត៌មានជាតិ
  • ឆ្នាំ ខាល ថោះ វក ឆ្លូវ ជូត ម្សាញ់ ច មមី តាមជើងលេខរឿងល្អមកដល់ ហោរាសាស្ត្រ
  • ស្អែកថ្ងៃថ្មី ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរណ៍សប្បាយបានដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules