Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • ២៨,២៩,៣០ ថ្ងៃ​មាស​ថ្ងៃ​ពេជ្រ​ឆ្នាំ​ទាំង​៤​ហេង​ខ្លាំង​សំណាងល្អ​ហូរ​លុយ​ផ្ទួន ហោរាសាស្ត្រ
  • នគរបាលស្រុកពួក ឃា.ត់ ខ្លួនបុរសម្នាក់ ដែលមួលក ស ម្លា.ប់ ចៅប្រុស ដោយសារ ខឹ .ង រឿងយកដៃលូកលេងព្រីភ្លើង ព័ត៌មានជាតិ
  • ថ្ងៃលាភថ្ងៃជ័យមកដល់ហើយ បីថ្ងៃ​ 29 30 31 រកា កុរ ជូត ឆ្លូវ វក មមែ ត្រៀមខ្លួនទទួលលាភធំក្នុងជីវិត ហោរាសាស្ត្រ
  • ក្រសួងសុខាភិបាលប្រកាសព័ត៌មានស្តីពីករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅប្រទេសកម្ពុជា ព័ត៌មានជាតិ
  • ច្បាស់ៗណាស់! សេដ្ឋីឆ្នាំទាំង៦ លាភ​សំណាងមកដល់នៅថ្ងៃស្អែកនេះហើយ ហោរាសាស្ត្រ
  • ពេលវេលាមកដល់ហើយ!ឆ្នំាថ្មី២០២៣, ចាប់ពីថ្ងៃ ០៣, ០៤, ០៥ ០៦ ជាថ្ងៃល្អ ថ្ងៃមាស ថ្ងៃប្រាក់ ថ្ងៃហេងនៃឆ្នាំទាំង៧ពិត ហោរាសាស្ត្រ
  • រង្វង់បី​ថ្ងៃ 18 ,19, 20 នេះ​ឆ្នាំ​មាស​ទាំង​៨​យាយ​អ៊ុ​ន​ខ្លាំង​សន្សំ​កម្លាំង​ទុក​ទទួល​លុយ ហោរាសាស្ត្រ

ទីបំផុតឃាត់ខ្លួន​បាន​ហើយ​! បុរស​ម្នាក់ប្រើ​ហិ.ង្សា​​លើ​​នារីរឿងជិះម៉ូតូ​សាចទឹក

Posted on August 28, 2023September 7, 2023 By Mah Khmer

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​​​២៨ សីហា ឆ្នាំ​២០២៣នេះ បុរសម្នាក់ដែល​​ប្រើអំពើហិ.ង្សា​ទៅលើនារីម្នាក់​តាមផ្លូវ រឿង​ជិះម៉ូតូ​សាច​ទឹក ត្រូវបាន​​កម្លាំង​នគរបាលខណ្ឌសែនសុខ ហើយ​និង​ប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួន​បានហើយ នៅ​ចំណុចផ្ទះជួលមួយកន្លែង ស្ថិត​ក្នុងភូមិផ្សារ​ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ និង​ត្រូវបាន​បញ្ជូនទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌសែនសុខ ដើម្បី​ចាត់ការ​តាមនីតិវិធី ។

នេះ​បើ​យោង​តាម​លោក​វ​រ​​សេនីយ៍​ឯក​ហួរ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ ដែលបាន​បង្ហោះ​សារ​នៅ​​បណ្តាញសង្គមហ្វេសប៊ុក ។​ គួររំលឹកថា បុរស​ម្នាក់​ប្រើ​ហិ​.​ង្សា​លើ​នារី​រឿង​ជិះ​ម៉ូតូ​សាចទឹក ត្រូវ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ហើយ

សូមរំលឹកថា បុរស​ម្នាក់​ដែល​បាន​ប្រើ​ហិ​.​ង្សា​ដោយ​វា​.​យ​ទៅ​លើ​នារី​ម្នាក់​តាម​ផ្លូវ រឿង​ជិះ​ម៉ូតូ​សាចទឹក​ដាក់​គ្នា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​បណ្តាញ​សង្គម ដោយ​មានការ​ស៊ែ​រត​ៗ​គ្នា​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ការ​មួយ​នគ​បាល​ប៉ុស្តិ៍​ទឹកថ្លា​ធ្វើការ​ស្រាវជ្រាវ រក​អត្តសញ្ញាណ​ហើយ បន្ទាប់​ពី​នារី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​។

តាម​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​បានអោយ​ដឹង​ថា អំពើ​ហិ​.​ង្សា​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល​យប់​ថ្ងៃ​ទី​២៥ ខែសីហា នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ទឹកថ្លា​ខណ្ឌ​សែន​សុខ បន្ទាប់​ពី ភ្លៀង​បាន​រាំង​។

តាម​នគរបាល​ខណ្ឌ​សែន បានអោយ​ដឹង​ថា បន្ទាប់​ពី​មាន​អំពើ​ហិ​.​ង្សា នារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា នគរបាល​ជំនាញ ក៍បាន​សហការ​ជាមួយ​មួយ​នារី​រង​គ្រោះ នាំ​ទៅ​បង្ហាញ​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ តាម​រយះ​កាំ​មេ​រ៉ា​សុ​វត្តិភាព ដើម្បី​រក​អត្តសញ្ញាណ​បុរស​រូប​នាំ​មក​សាកសួរ​។

តាម​នគរបាល​រូប​នោះ អោយ​ដឹង​ទៀត​ថា បុរស​រូប​នោះ​មិនមែន​ជា​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​នោះ​ទេ ហើយ សមត្ថកិច្ច​កំពុង​តែ​ទំនាក់ទំនង​ទៅ​តាម​បណ្តាល​ប៉ុស្តិ៍​នានា​ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជន​ដៃដល់​រូប​នោះ ។ ទោះបីជា​យ៉ាងណា ក្នុង​បណ្តាញ​សង្គម​ក៍បាន​បង្ហោះ​រូប​ជន​នោះ​ព្រោងព្រាត​។

គួរ​បញ្ជាក់​ថា ការ​ប្រើ​អំពើរ​ហិ​.​ង្សា​នេះ​ត្រូវ​បាន​អ្នកដំណើរ​ថត​បាន ហើយ​បង្ហោះ​ហេតុការណ៍​នោះ​ក្នុង​គណនី​« Eli mean»​ដោយ​មាន​ខ្លឹមសារ​ថា « ផ្លូវ​លិច​ទឹក​ហើយ​ជិះ​សាចទឹក​ដាក់​តិច​សោះ​បងស្រី​និង​ប្អូនប្រុស​ក៍បាន​សុំ​ទោស​ហើយ​និយាយ​ស្រួល​ជាមួយ តែ​ពូ​នឹង​ដឹង​មិច​ទេ និយាយ​មិន​ចេះ​ស្តាប់ ហើយ​ចង់​តែ​លើកដៃ​វ៉ៃ​និង​ប្រើ​ពាក្យ​សម្តី​ជេរ​បងស្រី​ហៅ​ងែ​ង​ពេញមាត់ ហើយ​ខ្ញុំ​ក៍បាន​ជិះ​ជាមួយ​ពួក​គាត់​ដែល​តែ​ទឹក​លិច​ខ្លាំង ហើយ ម៉ូតូ​ច្រើន​ហើយក៍​សាចទឹក​ដាក់ គ្រាន់តែ​រឿង​ពិន​នឹង​សោះ​ហេតុ​អី​មិន​ចេះ​អធ្យាស្រ័យ​អោយ​គ្នា »​។

បន្ទាប់​ពី​បាន​បង្ហោះ​នូវ​វី​ដេ​អូ​ដែល​ប្រើ​ហិ​.​ង្សា ធ្វើ​អោយ​អ្នកលេង​បណ្តាញ​សង្គម​មានការ​រិះគន់​យ៉ាង ខ្លាំង ទៅ​លើ​បុរស​រូប​នោះ​ដូច​កំរោលចូល ដែល​ហ៊ាន​លើកដៃ​វាយ​នារី​ទាំង​នាង​ប្រុង​សុំ​ទោស​ហើយ​នោះ​។ មិន​តែ​ប៉ុ​ណ្តោះ អ្នកលេង​បណ្តាញ​សង្គម​ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច មាន​វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​នោះ​ផង​ដែរ ។

តាម​នារី​រង​គ្រោះ ឈ្មោះ​ពីសី អាយុ​២៣​ឆ្នាំ បានអោយ​ដឹង​ថា​បន្ទាប់​ពី​កើតហេតុ នាង​មិន​ចង់អោយ​អ្នក​ផ្ទះ​ដឹង​នោះ​ទេ ដោយសារ​តែ​មានការ​បង្ហោះ​វី​ដេ​អូរ​ទើប​នៅ​វេលា​យប់​ក៍បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទឹកថ្លា​។

នារី​រង​គ្រោះ​បានអោយ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ប្អូន​បាន​ទៅ​ដឹក​នាង​ពី​កន្លែងធ្វើការ​ដោយសា​តែ​មុន​នេះ​មាន​ភ្លៀង​ដក​ទឹក​លិច​ផ្លូវ ម៉ូតូ​ទាប​ខ្លាច​រលត់ ប្អូន​ក៍បាន​ខំ​រោ​ទិ៍​ម៉ាស៊ីន​ម៉ូតូ ក៏​សាចទឹក ហើយ​ពូ​ម្នាក់​ស្រែក​ឡូឡា​រករឿង​ហៅ «​ង៉ែ​ង​» ហើយ​នាង​ឈប់​ប្រុង​សុំ​ទោស ស្រាប់តែ​គាត់​ទះកំផ្លៀង​១​ដៃ​ចំ​ថ្ពាល់ ហើយ​ប្អូនប្រុស​ក៍​មានការ​ប្រតាយប្រតប់​គ្នា​តែ​ម្តង​។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​បណ្តាញ​សង្គម​ក៍បាន​ស៊ែរ​រូប​បុរស​ម្នាក់ ដែល​គេ​អះអាង​ថា ជា​បុរស​ដែល​ប្រើ​អំពើ​ហិ​.​ង្សា​នោះ​។

តាម​ការ​បង្ហោះ​និង​ស៊ែ​រត​ៗ​គ្នា បុរស​រូប​នោះ​បាន​ប្រើ​គណនី ហ្វេ​ស​ប៊ុ​ក​«Ty Sophanna »​។ ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា​បុរស​រូប​នោះ​មាន​អ​សយ​ដ្ឋា​ន នៅ​ទីណា​នោះ​ទេ ៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ខេត្តសៀមរាប នឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប
Next Post: នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ប្រគ​ល់​ភារកិច្ច​ជូន​ឥស្សរជន​ ជា​រដ្ឋ​លេខា​ធិការ​ និង​អនុ​រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​

អត្ថបទទាក់ទង

  • មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទទួលបានប័ណ្ណសរសើរ ក្នុងឱកាសសន្និបាតសុខាភិបាលខេត្តសៀមរាប ជីវិតនិងសង្គម
  • ពិតជាប្រសើខ្លំាងណាស់!ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តសៀមរាប៖ អំឡុងអុំទូកទេសចរក្នុងខេត្តមានការកើនឡើង រីឯសន្ដិសុខសណ្ដាប់ធ្នាប់ក៏ល្អប្រើសើរ ពុំមានបទល្មើសកើតឡើងនោះឡើយ ជីវិតនិងសង្គម
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ-បន្ទប់នៅឆ្នាំ២០២៤ ជីវិតនិងសង្គម
  • សេចក្តីជូនដំណឹង ស្តីពី យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា​ ជីវិតនិងសង្គម
  • ការដឹកនាំដោយបេះដូងពិត និងការបម្រើដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ទទួលបានការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ជីវិតនិងសង្គម
  • ប្រវត្តិខ្លះៗ របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលជាស្នងការគំរូ! ជីវិតនិងសង្គម
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ជីវិតនិងសង្គម
  • ហេងនោះហេង ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ហោរាសាស្ត្រ
  • សេចក្តីជូនដំណឹង ស្តីពី យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា​ ជីវិតនិងសង្គម
  • ប្រាកដណាស់! ៣ថ្ងៃនេះ ប្រុសស្រីកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ជួបលាភផ្ទួនលុយហូរចូលមិនដាច់ ហោរាសាស្ត្រ
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ ព័ត៌មានជាតិ
  • ក្នុងខែថ្មី ឆ្នំាថ្មីនេះ ឆ្នាំទាំង៦ ខាល មមី វក ជូត កុរ ម្សាញ់ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules