Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានចាត់វិធានការចំពោះក្រុមហ៊ុន និងអ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពល្មើសច្បាប់ នាំឱ្យប៉ះពាល់ដល់សារព័ត៌មានវិជ្ជាជីវៈ ព័ត៌មានជាតិ
  • សកម្មភាពក្មេងទំនើងនៅខេត្តសៀមរាបថយចុះគួរឱ្យកត់សម្គាល់ ក្រោយការបង្ក្រាបម៉ឺងម៉ាត់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព័ត៌មានជាតិ
  • ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • សំណាងលើសំណាង! ថ្ងៃ ៧ ៨​ ៩​ ឆ្នំាទំាង៦ មាន​ដំណឹង​ល្អ មានលាភ នឹងលុយចូល​​ផ្ទួនៗ ហោរាសាស្ត្រ
  • នារីឆ្នាំថោះ និងច ក្នុងជីវិតលាក់បានមាសច្រើនណាស់ ហោរាសាស្ត្រ
  • ចាប់ពីស្អែកទៅឆ្នំា មមី វក ជូត ឆ្លូវ កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ចាប់លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ ពាក់ព័ន្ធបទល្មើស កំហែងយក ព័ត៌មានជាតិ
  • ច្បាស់ៗណាស់! សេដ្ឋីឆ្នាំទាំង៦ លាភ​សំណាងមកដល់នៅថ្ងៃស្អែកនេះហើយ ហោរាសាស្ត្រ

ផ្ទុះការព្រួយបារម្ភ! ប្រជាពលរដ្ឋសង្ស័យសំណង់មួយចំនួនតាមផ្លូវថ្មីខាងលិចសាលាវត្តបូព៌ សាងសង់រំលោភចំណីផ្លូវសាធារណៈ

Posted on May 26, 2026 By Mah Khmer

សៀមរាប៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានមកកាន់ទីភ្នាក់ងារសារព័ត៌មាន «លឹម សំបូរ ញូស៍» និងសារព័ត៌មាន «មហាខ្មែរ» បានឱ្យដឹងថា នៅតាមបណ្តោយផ្លូវថ្មី ខាងលិចសាលារៀនវត្តបូព៌ា ស្ថិតក្នុងក្រុងសៀមរាប មានសំណង់ជាច្រើនកន្លែង កំពុងសាងសង់ ដែលត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចមានការរំលោភចូលលើចិញ្ចើម និងចំណីផ្លូវសាធារណៈ។

ក្រោយទទួលបានព័ត៌មាន រូបភាព និងឯកសារពាក់ព័ន្ធ អ្នកសារព័ត៌មានបានធ្វើការពិនិត្យបឋម និងបានបញ្ជូនរូបភាពទៅកាន់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីស្នើសុំឱ្យមានការចុះពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ក្នុងករណីរកឃើញថា មានការសាងសង់រំលោភលើចំណីផ្លូវសាធារណៈពិតប្រាកដមែន។

តាមរយៈរូបភាពដែលទទួលបាន គេសង្កេតឃើញថា សំណង់ខ្លះត្រូវបានសាងសង់ជិតទ្រូងផ្លូវខ្លាំង រហូតស្ទើរមិនទុកចន្លោះសម្រាប់ថ្មើរជើងឡើយ ដែលអាចបង្កការលំបាក និងហានិភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ជាពិសេសតំបន់នេះជាតំបន់មានភ្ញៀវបរទេស និងអ្នកទេសចរចេញចូលច្រើនជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ប្រសិនបើសំណង់ ឬអាជីវកម្មភោជនីយដ្ឋានសាងសង់រំលោភចំណីផ្លូវបែបនេះ នៅពេលបើកដំណើរការអាជីវកម្ម អាចនឹងបង្កបញ្ហាខ្វះទីតាំងចតរថយន្ត និងម៉ូតូ ដែលអាចនាំឱ្យមានការចតលើទ្រូងផ្លូវ បង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានស្នើសុំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យជាក់ស្តែង និងអនុវត្តវិធានការតាមច្បាប់ឱ្យបានតឹងរឹង ដើម្បីទប់ស្កាត់ការរំលោភលើចំណីផ្លូវសាធារណៈ និងធានាសុវត្ថិភាព សោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប។

យោងតាមគោលការណ៍នៃការរៀបចំដែនដី និងបទប្បញ្ញត្តិសំណង់នៅកម្ពុជា ការសាងសង់អគារ ឬសំណង់គ្រប់ប្រភេទ ត្រូវគោរព “បន្ទាត់ថយសំណង់” (Setback) ពីចំណីផ្លូវសាធារណៈ ដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង។

ជាទូទៅ ផ្ទះស្នាក់នៅ ឬអគារតូចៗ ត្រូវទុកចម្ងាយប្រហែល ៤ម៉ែត្រ ពីព្រំចំណីផ្លូវ ខណៈអគារពាណិជ្ជកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងអគារធំៗ អាចត្រូវបានតម្រូវឱ្យទុកចន្លោះធំជាងនេះ អាស្រ័យលើប្រភេទផ្លូវ ទំហំដី និងផែនការរៀបចំទីក្រុងរបស់អាជ្ញាធរ។

ច្បាប់ក៏បានហាមឃាត់មិនឱ្យមានការសាងសង់រំលោភលើចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង ឬយកធ្វើជាផ្នែកអគារ និងទីតាំងអាជីវកម្មឯកជនឡើយ។ ជាពិសេស នៅតំបន់ទេសចរណ៍ ឬតំបន់មានចរាចរណ៍មមាញឹក អាជ្ញាធរអាចកំណត់ឱ្យមានការថយសំណង់ច្រើនជាងធម្មតា ដើម្បីទុកទីធ្លាសម្រាប់ការធ្វើដំណើរ និងចតយានយន្តរបស់សាធារណជន។

គួរបញ្ជាក់ថា មុនចាប់ផ្តើមសាងសង់ ម្ចាស់សំណង់ត្រូវទទួលបានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន។ ក្នុងករណីមានការសាងសង់រំលោភលើចំណីផ្លូវ ឬផ្ទុយពីលក្ខខណ្ឌច្បាប់ អាជ្ញាធរមានសិទ្ធិផ្អាកការសាងសង់ ឬបញ្ជាឱ្យរុះរើតាមនីតិវិធីច្បាប់។

ជុំវិញករណីខាងលើនេះ គិតត្រឹមពេលចេញផ្សាយ អង្គភាពសារព័ត៌មានយើងខ្ញុំ នៅមិនទាន់ទទួលបានការបកស្រាយ ឬការបំភ្លឺជាផ្លូវការណាមួយពីលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប នៅឡើយទេ។ យ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺពីសាមីមន្ទីរ ដើម្បីធ្វើការផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបបន្ថែម៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: Breaking News | ផ្ទុះការរិះគន់ខ្លាំង! អាជ្ញាធរក្រុងសៀមរាប ទទួលស្គាល់ការប្រមូលលុយពីអ្នកលក់ដូរ និងកន្លែងផ្ញើម៉ូតូតាមមាត់ស្ទឹង
Next Post: ព័ត៌មានចុងក្រោយ និងបន្ទាន់សម័យ! តុលាការខេត្តសៀមរាប ផ្តន្ទាទោសបុរសម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ និងបង្គាប់ឱ្យសងសំណង ២ម៉ឺនដុល្លារ ករណីឃាតកម្មសម្លាប់ជាងភ្លើងម្នាក់

អត្ថបទទាក់ទង

  • ជនបរទេស​ប្រមាណ​ជា​១០​នាក់ ទម្លាយ​បង្អួច​អគារ​ស្រែកយំ និង​សំពះ​សុំ​ឲ្យ​ជួយ​មហាជន​ជួយ​(វីដេអូ) ព័ត៌មានជាតិ
  • ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី ព័ត៌មានជាតិ
  • ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ព័ត៌មានជាតិ
  • ឯកឧត្តម សៀវ ណំា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា គោរពថ្លែងអំណរអរគុណដល់ពលរដ្ឋទូទំាងខេត្ត ព័ត៌មានជាតិ
  • រកឃើញហើយអ្នក ផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២០០រយគ្រួសារ វឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ ព័ត៌មានជាតិ
  • ដំណឹងក្តៅៗ! កម្ពុជា ហាមឃាត់បណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ ព័ត៌មានជាតិ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ៤ថ្ងៃនេះ (27, 28, 29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ខេត្តសៀមរាប នឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប សេដ្ឋកិច្ច
  • នៅរង្វង់៥​ថ្ងៃ​ដើមខែ​នេះឆ្នាំ​ទាំង​៦​ង៉ូ​វ​ហេ​ងល្អ​​លាភ​ផ្ទួន​លុយហូរ​ចូល ហោរាសាស្ត្រ
  • អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ ព័ត៌មានជាតិ
  • សូមប្រាថ្នាអ្វីបានសម្រេចដូចបំណង! ឆ្នាំ ថោះ ច រការ វក ឆ្លូវ ជូត លាភជ័យសិរីសួស្តីចុងខែនេះ អានហើយស៊ែរចេញ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • បុគ្គលិកធនាគារម្នាក់បង្ករបួលស្នាម ដល់មេភូមិតាវៀន ក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules