Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • រង្វង់បី​ថ្ងៃ 18 ,19, 20 នេះ​ឆ្នាំ​មាស​ទាំង​៨​យាយ​អ៊ុ​ន​ខ្លាំង​សន្សំ​កម្លាំង​ទុក​ទទួល​លុយ ហោរាសាស្ត្រ
  • មិន​ចូល​មើល​តិច​ស្តាយក្រោយ​ព្រោះ​ឆ្នាំ​ទាំង​៥​ង៉ូ​វ​ហេង​ល្អ​ណាស់​៣​ថ្ងៃនេះ ហោរាសាស្ត្រ
  • ស្អែកថ្ងៃថ្មី ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ស្អែកថ្ងៃថ្មី ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល អន្តរជាតិ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ
  • លាដៃចាប់លាភថ្ងៃស្អែក! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • ពិសេសណាស់! 18, 19, 20, 21, 22 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព

Posted on December 9, 2025 By Mah Khmer

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេសមួយពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែន ដោយបញ្ជាក់ថា កងកម្លាំងកម្ពុជាបានបង្ខំចិត្តបើកការវាយតបតវិញកាលពីល្ងាចម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃនេះ បន្ទាប់ពីបានអត់ធ្មត់គោរពបទឈប់បាញ់អស់រយៈពេលជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព។

ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ភាគីថៃ ដែលដឹកនាំដោយលោក អនុធីន (Anutin) ថានឹងប្រើប្រាស់កម្លាំងវាយយកចំណុចចំនួន ១១។ ចំពោះការគំរាមកំហែងនេះ សម្តេចតេជោបានលើកឡើងថា ដោយសារមិនដឹងច្បាស់ថាចំណុចទាំង ១១ នោះនៅទីតាំងណាខ្លះ សម្តេចបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវវាយការពារគ្រប់ចំណុចដែលខ្មាំងបានវាយចូល។

សម្តេចតេជោ បានគូសបញ្ជាក់ពីប្រៀបឈ្នះនៃយុទ្ធសាស្ត្ររបស់កម្ពុជាថា៖ «យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំ ជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ»។ សម្តេចបានបន្ថែមថា ស្ថានភាពនេះផ្តល់ឱកាសឱ្យកម្ពុជាអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវ តាមរយៈការចាត់តាំងទប់ទល់យ៉ាងមានប្រសិទ្ធភាព។

ឆ្លើយតបនឹងសម្តីរបស់មេទ័ពថៃ ដែលបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃ ពួកគេត្រូវតែបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងនោះ សម្តេចតេជោបានចំអកថា សម្តីនេះហាក់បីដូចជាខ្លាំងជាងមហាអំណាចយោធាលើពិភពលោកទៅទៀត។ សម្តេចបានសង្កត់ធ្ងន់ថា៖ «យើងពិតជាមិនអង្គុយអោបដៃឱ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ»។

នៅក្នុងសារដដែលនេះ សម្តេចតេជោ ក៏បានផ្ញើសារទៅកាន់ក្រុមអ្នករិះគន់មួយចំនួន ដែលកាលពីខែកក្កដាបានចោទប្រកាន់រដ្ឋាភិបាលថា «ល្មោភសង្គ្រាម» ពេលកម្ពុជាវាយតបត។ លុះដល់ពេលកម្ពុជាអត់ធ្មត់គោរពបទឈប់បាញ់ ដើម្បីស្វែងរកសន្តិវិធី ពួកគេបែរជាចោទថា «ខ្លាចថៃ ឬកាត់ដីឱ្យថៃដូរយកសន្តិភាព» ទៅវិញ។

សម្តេចតេជោ បានចោទសួរត្រឡប់ទៅវិញថា នៅពេលនេះដែលកម្ពុជាវាយដើម្បីការពារខ្លួន តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? ជាចុងក្រោយ សម្តេចបានបញ្ជាក់ពីជំហរច្បាស់លាស់ថា កម្ពុជាត្រូវការសន្តិភាព ប៉ុន្តែក្នុងកាលៈទេសៈនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីបង្ខំចិត្តវាយតបត ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួននោះឡើយ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង
Next Post: ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម ចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធ

អត្ថបទទាក់ទង

  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ព័ត៌មានជាតិ
  • ក្រោមការដឹកនំាបញ្ជារពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់ឱ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ខ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបធ្យូងខុសច្បាប់ជាង១០០តោននៅកណ្ដាលក្រុងសៀមរាប ព័ត៌មានជាតិ
  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើបញ្ឈប់ការចែកចាយរូបភាពឃាតកម្មឬហិង្សា ព័ត៌មានជាតិ
  • ក្រសួងទេសចរណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា ព័ត៌មានជាតិ
  • ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងក្រុងខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង តែលោកស្នងការរងមិនព្រមឆ្លើយសំនួររបស់អ្នកសារព័ត៌មាន ព័ត៌មានជាតិ
  • ក្រសួងព័ត៌មាន នឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។ ព័ត៌មានជាតិ
  • ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ពិសេសណាស់! 18, 19, 20, 21, 22 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ឆ្នាំ​ង៉ូ​វ​ហេង​ទាំង​៦ មមី ខាល ឆ្លូវ រោង ជូត វក លាភធំណាស់នៅថ្ងៃ​ស្អែកនេះ ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ 29, 30 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ Uncategorized
  • ចាប់ពីថ្ងៃសុក្រនេះ នាគនាំលាភ នាំទ្រព្យហូរចូលផ្ទះ ឆ្នាំទាំង៨ដាច់ប្រញាប់អានហើយស៊ែរចេញភ្លាម ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 15, 16, 17, 18 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ លុយហូរចូលដូចទឹក ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules