Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ក្នុងខែថ្មីនេះ ឆ្នាំទាំង៦ ខាល មមី វក ជូត កុរ ម្សាញ់ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ
  • ប្រាកដណាស់ចាប់ពីស្អែកនេះឆ្នាំ មមី វក ច​ ថោះ ជូត ម្សាញ់ រកា យីអ៊ុនខ្លាំងលាភលុយហូរចូលតាំងពីព្រឹក ហោរាសាស្ត្រ
  • សំណាងពិតៗសម្រាប់ប្រុសស្រីកើត ឆ្នាំរកា មមែ ច ថោះ វក ជូត ២​ថ្ងៃនេះលុយ​ហូរ​ដូច​ហែ​កឋិន ហោរាសាស្ត្រ
  • ច្បាស់​ៗ !៤ថ្ងៃឆ្នាំ​ទាំង​៦​មាន​ដំណឹង​ល្អ​មហា​សំណាង​លាភ​លុយ​ចូល​ផ្ទួន ហោរាសាស្ត្រ
  • រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ជីវិតនិងសង្គម
  • ឆ្នាំថោះ ច រការ វក ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងថ្ងៃ ០១, ០២, ០៣ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • ករណីឃា.ត.កម្មនៅស្រុកអង្គរជុំកើតហេតុកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រើប្រាស់រយះពេលជិតពីរខែ ទើបបង្ក្រាបបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ

យោធភូមិភាគទី៤ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប

Posted on December 1, 2025 By Mah Khmer

សៀមរាប៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ប្រតិភូយោធភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បាននាំយកថវិកាចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) ប្រគល់ជូនដល់មន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣) ខេត្តសៀមរាប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានមានប្រសាសន៍ថា ថវិកាដែលនាំមកចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ ជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត របស់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៤ ហើយក៏ជាការឆ្លើយតបទៅតាមការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នសម្តេចជាប្រធានព្រឹទ្ធ សភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ «មូលនិធិគន្ធបុប្ផាកម្ពុជា» នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញកន្លងទៅ និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តអនុវត្តយ៉ាងសកម្មនូវ កម្មវិធីគាំពារសង្គម ការពាររឹងមាំខឿនសុខភាពរបស់ប្រជាជន ជាពិសេសសកម្មភាពមនុស្សធម៌ រួមចំណែកគាំទ្រលើកស្ទួយកិច្ចដំណើរការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាពជូនស្រ្តីសម្រាលកូន និងកុមារកម្ពុជាដោយមិនគិតថ្លៃ។

ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះលោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ អគ្គនាយក មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងសហការីព្រមទាំងប្រជាជននៃប្រទេសស្វីស ដែលបានបន្តបេសម្មរបស់សាស្រ្តាចារ្យបណ្ឌិត Dr.med.Beat Richner ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា-ស្វីស ជួយឧបត្ថម្ភគាំទ្រ ប្រកបដោយកាយវិការមនុស្សធម៌ចំពោះប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក លោកស្រីវិជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ បុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាទាំងអស់ ដែលបានលះបង់ប្រកបដោយគំរូវីរភាពដ៏ឧត្ដម ជួយសង្គ្រោះស្រ្តីសម្រាលកូន និងជួយសង្គ្រោះព្យាបាលកុមារកម្ពុជា បង្កើតបានស្នាមញញឹម និងក្ដីសង្ឃឹម ជាទីទុកចិត្តដល់ប្រជាជនកម្ពុជា។

លោកសាស្រ្តាចារ្យមហាបរិញ្ញា យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានកោតសរសើរចំពោះវីរៈភាពអង់អាចក្លាហានរបស់ នាយទាហាន នាយទាហានរង ពលទាហាន យោធភូមិភាគទី៤ ដែលបានការពារយ៉ាងរឹងមាំអធិបតេយ្យ បូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពសង្គម។ មិនត្រឹមតែបំពេញភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ប្រកបដោយការតស៊ូ ហ៊ានលះបង់គ្រប់បែបយ៉ាងប៉ុណ្ណោះទេ ប៉ុន្តែឆ្លៀតចំណាយពេលវេលាដ៏មានតម្លៃ ថែមទាំងលះបង់ថវិកាផ្ទាល់ខ្លួនមកជួយដល់កិច្ចការមនុស្សធម៌សង្គមថែមទៀតផង។ ក្នុងនោះដែរលោកនាយកក៏បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ យោធភូមិភាគទី៤ ដែលតែងតែនាំយកថវិកា មកចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ផ្ដល់នូវលទ្ធភាពបន្ថែមទៀតដល់កិច្ចការបម្រើសុខមាលភាពជូនស្រ្តី និងកុមារកម្ពុជា ជាបន្តបន្ទាប់៕ ប្រភព៖ យោធភូមិភាគទី៤


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ក្រោមការដឹកនំាបញ្ជារពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់ឱ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ខ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបធ្យូងខុសច្បាប់ជាង១០០តោននៅកណ្ដាលក្រុងសៀមរាប
Next Post: ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង

អត្ថបទទាក់ទង

  • រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយដងស្ទឹងសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ជីវិតនិងសង្គម
  • ទីបំផុតឃាត់ខ្លួន​បាន​ហើយ​! បុរស​ម្នាក់ប្រើ​ហិ.ង្សា​​លើ​​នារីរឿងជិះម៉ូតូ​សាចទឹក ជីវិតនិងសង្គម
  • អធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី​ ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ ជីវិតនិងសង្គម
  • បែកគ្នា​៣៧ឆ្នាំ កូនសិស្ស​ក្លាយជា​ចៅហ្វាយខេត្ត​ ឯគ្រូ​ក្លាយជា​សន្តិសុខ​យាម​សាលា​ ជួបភ្លាមកូនសិស្ស​សំដែង​ការ​គោរព ជីវិតនិងសង្គម
  • លោក នេត្រ ភក្ត្រា ពីជីវិតក្មេងវត្ត បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជីវិតនិងសង្គម
  • មូលហេតុដែលបុរស ដើរដាក់ញត្តិ ជំ ទា.ស់ នឹងការបង្កើតដេប៉ាត់តឺម៉ង់ ភាសាវៀតណាម ត្រូវ ចា.ប់ ឃុំ ខ្លួ .ន ជីវិតនិងសង្គម
  • ពិសេសណាស់! 24,25,26,27 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ សេដ្ឋកិច្ច
  • ថ្ងៃទី​18, 19, 20 ​មាន​តែ​ឆ្នាំ​ ជូត មមែ វក រកា ថោះ ខាល ​ប៉ុណ្ណោះ​ដែល​ជោគ​ជ័យ​​ទាំង​លុយ​ទាំង​ក្តី​ស្នេហា និងការរកស៊ី ហោរាសាស្ត្រ
  • បារមីស័ក្តសិទ្ធិ ឆ្នាំច រោង ថោះ កុរ ជូត មមី ឆ្លូវ លាភលុយមកដល់នៅចុង​ស​ប្តា​ហ៍​នេះហើយ ហោរាសាស្ត្រ
  • ឆ្នាំមហាសំណាងទាំង៤យ៉ាង​យូរ​បី​ថ្ងៃ​ទៀត​នឹងរស់នៅលើគំនរទ្រព្យសម្បត្តិហើយ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ពិតប្រាកដ១០០% ស​ប្តា​ហ៍​ថ្មី​សេដ្ឋី​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ហូរ​ចូល​៧​ថ្ងៃ ហោរាសាស្ត្រ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules