Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ប្រជាពលរដ្ឋចោទប្រកាន់លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ ព័ត៌មានជាតិ
  • ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ សេដ្ឋកិច្ច
  • ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ ព័ត៌មានជាតិ
  • តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ? ព័ត៌មានជាតិ
  • លាភធំមកដល់ហើយថ្ងៃ ០៦, ០៧, ០៨ នេះឆ្នាំមមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច មានដំណឹងល្អមានលាភផ្ទួន ហោរាសាស្ត្រ
  • ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង ព័ត៌មានជាតិ
  • សំណាងណាស់ចុងសប្តាហ៍បីថ្ងៃ​អ្នក​ឆ្នាំ​ទាំង៨រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ
  • ស្នងការរាជធានីភ្នំពេញ ផ្អាកការងារមន្ត្រីនគរបាល​ចរាចរណ៍៣រូបដោយមូលហេតុ កំហែង​យកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន ព័ត៌មានជាតិ

មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី

Posted on July 7, 2025 By Mah Khmer

នៅសហរដ្ឋអាមេរិក ​មហាសេដ្ឋីលំដាប់ពិភពលោក​​ អេឡុន ម៉ាសក៍ ដែលជា​ចៅហ្វាយ​ក្រុម​ហ៊ុន​ Space X, ឡាន Tesla និង​បណ្តាញសង្គម​ X បានប្រកាសបង្កើតគណបក្សនយោបាយថ្មី ក្រោយពីឈ្លោះប្រកែកឌឺដងគ្នាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញរឿងច្បាប់ថវិកាជាតិ។ មហាសេដ្ឋីរូបនេះបានរិះគន់ច្បាប់ថវិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ថាមិនត្រឹមតែបង្កើនបំណុលសាធារណៈ ជាង ៣ ០០០ ពាន់លានដុល្លារប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអាមេរិកអាចនឹងក្ស័យធនទៀតផង។

ក្រោយដកខ្លួន​ចេញ​ពី​រដ្ឋបាល​អាមេរិក​របស់ចៅហ្វាយ​សេតវិមាន​ ​លោកដូណាល់ ត្រាំ កាលពីចុងខែឧសភា កន្លងទៅ និងបន្ត​ឈ្លោះប្រកែកគ្នា អស់ជាច្រើនសប្តាហ៍ ពាក់ព័ន្ធនឹងច្បាប់ថវិកាជាតិ លោក មហាសេដ្ឋី អេឡុន មាសក៍ បានសម្រេចចិត្តចូលប្រឡូកក្នុងនយោបាយ ដោយបានប្រកាសបង្កើតគណបក្សនយោបាយថ្មី ឈ្មោះថា គណបក្សអាមេរិក (America Party)។ ការបង្កើតគណបក្សនេះ​ដើម្បីចូលរួមប្រកួតប្រជែងជាមួយបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណតិ្ត នៅឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក អេឡុន មាសក៍ នៅលើបណ្តាញសង្គម​ X នៅថ្ងៃសៅរ៍ ទី៥ កក្កដា។ លោកមហាសេដ្ឋីរូបនេះបានបន្តទៀតថា គណបក្សអាមេរិករបស់លោកនឹងផ្តល់សិទ្ធិសេរីភាពដល់ប្រជាជនអាមេរិកឡើងវិញ។

ចៅហ្វាយក្រុមហ៊ុន Space X, ឡាន Tesla និងបណ្តាញសង្គម X រូបនេះ បានរិះគន់ ច្បាប់ថវិកាជាតិរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ថា​នឹងបន្ថែមបំណុលសាធារណៈអាមេរិក ចំនួន​ជាង៣ ៤០០ ពាន់លានដុល្លារ ពីលើបំណុលសាធារណៈដែលមានស្រាប់ សរុបចំនួន ប្រមាណ ៣៦ ២០០ ពាន់លានដុល្លារ ហើយ​ថែមទាំងអាចធ្វើឲ្យសហរដ្ឋអាមរិកក្ស័យធនទៀតផង។

ប្រមុខ​បក្ស​ថ្មីរូប​នេះ​​ បានបញ្ជាក់ទៀត​ថា បច្ចុប្បន្ន​ ប្រជាជនអាមេរិកកំពុងរស់នៅក្នុងប្រព័ន្ធឯកបក្ស គឺមានតែបក្សសាធារណរដ្ឋ ឬ បក្សប្រជាធិបតេយ្យតែប៉ុណ្ណោះ។ គណបក្សទាំងពីរនេះ ត្រូវ​លោក អេឡុន មាសក៍ ​ចាត់ទុកថា ជាសត្វជ្រូកដើរស៊ីចំណីច្រើនហួសប្រមាណ ព្រមទាំងចោទថាខ្ជះខ្ជាយថវិកាជាតិ និងប្រព្រឹត្តអំពើពុករលួយ។

ទោះជា​ម្តេចក្តី មហាសេដ្ឋី អេឡុន មាសក៍ មិនបានគិតថា ការបង្កើតគណបក្សនយោបាយថ្មីរបស់លោក អាច​ប្រមូល​កម្លាំង​និង​បង្កើនសំឡេង​ភាគច្រើនទេ តែវាជាទម្ងន់បន្ថែម ដើម្បីកំណត់ថា តើច្បាប់ថវិកាជាតិ ត្រូវអនុម័តក្នុងរដ្ឋសហព័ន្ធ​ ត្រឹមកម្រិតណា។​ លោក អេឡុន ម៉ាសក៍ ក៏ចង់ធានាថា ការបោះឆ្នោតថវិកាជាតិនេះ គឺធ្វើទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋអាមរិកពិតប្រាកដ។

មានដើមកំណើតមកពីអាហ្វ្រិកខាងត្បូង លោក អេឡុន មាសក៍ បានទទួលសញ្ជាតិអាមេរិក នៅឆ្នាំ ២០០២។ ដូច្នេះ លោក អាឡុន មាសក៍ នឹងមិនអាចមានសិទ្ធិឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខបានឡើយ។ តាមច្បាប់របស់សហរដ្ឋអាមេរិក បេក្ខជនប្រធានាធិបតី ត្រូវតែកើតនៅលើទឹកដីអាមេរិក។ នាពេលថ្មីនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ធ្លាប់បានគំរាមដកសញ្ជាតិអាមេរិកពីលោកមហាសេដ្ឋី​ អេឡុន មាសក៍ និង លុបចោលរាល់កិច្ចសន្យារបស់ក្រុមហ៊ុនរបស់លោកទាំងអស់ជាមួយនឹងរដ្ឋាភិបាលអាមេរិក។ ក៏ប៉ុន្តែលោក អេឡុន មាសក៍ មិនខ្វល់ខ្វាយពីការគំរាមកំហែងរបស់ចៅហ្វាយសេតវិមាន​ឡើយ៕


អន្តរជាតិ Tags:International News

Post navigation

Previous Post: ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី
Next Post: ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់ និងបញ្ជូនទៅតុលាការ

អត្ថបទទាក់ទង

  • អ៊ីស្រាអែលប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម អន្តរជាតិ
  • ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់នៅភូមា អន្តរជាតិ
  • ព័ត៌មានអន្តរជាតិ៖ លោក ដូណាល់ ត្រាំ ស្នើបង្កើត “ក្រុមប្រឹក្សាសន្តិភាព” ជំនួស UN បង្កការជជែកវែកញែកខ្លាំងលើឆាកពិភពលោក អន្តរជាតិ
  • ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ អន្តរជាតិ
  • នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ! ប្រជាជនថៃគ្រប់រូប អាយុ១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត មុនថ្ងៃសង្រាន្តឆ្នាំថ្មី អន្តរជាតិ
  • ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល អន្តរជាតិ
  • កំពូលឆ្នាំ​សំណាង​ទាំង​៩​! ឆ្លូវ ថោះ ម្សាញ់ ជូត​ មមែ រកា វក មមី កុរ លាភ​ធំ​លុយ​ផ្ទួន​ៗចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត ព័ត៌មានជាតិ
  • ប្រាកដណាស់! ៣ថ្ងៃនេះ ប្រុសស្រីកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ជួបលាភផ្ទួនលុយហូរចូលមិនដាច់ ហោរាសាស្ត្រ
  • អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • ហេងនោះហេង ! ចាប់ពីថ្ងៃស្អែកនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ដើមខែថ្មីត្រៀមៗ ៣ថ្ងៃជាប់គ្នាឆ្នាំ​ទាំង​៦​មាន​លាភ​ធំ​ប្រជុំ​មាសប្រាក់ចូលជុំទិស ប្រញាប់ចូលអានហើយស៊ែរចេញ!! ហោរាសាស្ត្រ
  • លុយហូរចូលកាន់ពេញៗដៃ! ត្រឹមតែ​៤​ថ្ងៃ​ សោះ​ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ អ្នក​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​25-26-27-28 ហោរាសាស្ត្រ
  • សំណាងពិតៗចូលដល់ក្នុងផ្ទះ!​ថ្ងៃ​ទី ១៤ ១៥ ១៦ ឆ្នាំ​គ្រុឌ​ទាំង​៦​លុយ​ចូល​ជាប់​មិន​ដាច់ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules