Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ភ្ញៀវទេសចរបរទេសចាប់ផ្តើមដើរកំសាន្តសប្បាយពេញទីក្រុងសៀមរាប សេដ្ឋកិច្ច
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ-បន្ទប់នៅឆ្នាំ២០២៤ ជីវិតនិងសង្គម
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ ២១ ២២ ២៣ ២៤ ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ
  • បែកគ្នា​៣៧ឆ្នាំ កូនសិស្ស​ក្លាយជា​ចៅហ្វាយខេត្ត​ ឯគ្រូ​ក្លាយជា​សន្តិសុខ​យាម​សាលា​ ជួបភ្លាមកូនសិស្ស​សំដែង​ការ​គោរព ជីវិតនិងសង្គម
  • ច្បាស់ៗដូចថ្ងៃចឹង! ៣ថ្ងៃខាងមុខ​ ប្រុសស្រីកើតឆ្នាំទាំង៦ នេះ ជើងលេខថាមានលាភសំណាងមហាសាល ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ខែថ្មី​រាសីចក្រ​លាភ​ផ្ទួន​ឆ្នាំ​ទាំង​៤​បរិបូណ៌​ដោយ​មាស​ និង​ប្រាក់ ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • ស៊ែរចេញ លុយចូល!​ថ្ងៃស្អែកនាំមហាសំណាងដល់កំពូលឆ្នាំទាំង៥ជោកជាំ ហោរាសាស្ត្រ

គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

Posted on April 21, 2025 By Mah Khmer

ភ្នំពេញ៖ លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំង លើគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា។ លោកក៏បានបន្តថា គម្រោងផ្លូវដែកតភ្ជាប់ពីប្រទេសកម្ពុជាទៅចិន ក៏កំពុងត្រូវបានពិភាក្សាផងដែរ។

លោកឯកអគ្គរដ្ឋទូត បានថ្លែងបែបនេះ ក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំយល់ឃើញថា កិច្ចសហប្រតិបត្តិការផ្លូវដែក ភាគីចិនយើងយកចិត្តទុកដាក់មែនទែន ហើយយើងនឹងជំរុញយ៉ាងសកម្ម។ ហើយយើងយល់ឃើញថា យើងបង្កើនសហប្រតិបត្តិការផ្លូវដែកនឹងផ្តល់ផលប្រយោជន៍ដល់ចិន និងកម្ពុជា ក៏ដូចជាផ្តល់ប្រយោជន៍ដល់ការតភ្ជាប់ក្នុងតំបន់យើង ហើយនឹងលើកកម្ពស់នូវប្រសិទ្ធភាពការដឹកជញ្ជូនមនុស្ស និងអីវ៉ាន់។ ចំពោះផ្លូវដែកពីប្រទេសចិន ដល់កម្ពុជា នឹងធ្វើឆ្លងកាត់តាមប្រទេសណាហ្នឹង យើងកំពុងពិភាក្សាគ្នា»។

ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ព ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវ​ដែក​​នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។

បើតាមលោក ប៉េង ពោធិ៍នា ក្នុងរយៈពេលមធ្យមនេះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក​អាចបើក​បាន​ល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់​រាជធានី​ភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្ត​សៀម​រាប ទៅកាន់ក្រុងសៀមរាប។

ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែក​ចំនួន​៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាម​កំពង់​ធំ និងសៀមរាប។

ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះទៅ កម្ពុជា ក៏នឹងសាងសង់ប្រព័ន្ធផ្លូវ​ដែក​ក្នុង​រាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនខ្លាំង៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: បុគ្គលិកវិទ្យុអាស៊ីសេរីជិត៤០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិកក្នុងរយៈពេល៦០ថ្ងៃ
Next Post: តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

អត្ថបទទាក់ទង

  • គម្រោងហេដ្ឋារចនាសម្ព័ន្ធពីរ នឹងលេចរូបរាងឡើងលើទឹកដីខេត្តសៀមរាប​ សេដ្ឋកិច្ច
  • ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង សេដ្ឋកិច្ច
  • រោងចក្រ​ផលិតស្បែកជើងកីឡា​​មួយនៅកម្ពុជា ប្រកាស​បិទ ដោយសារ​គ្មា​ន​ការ​បញ្ជាទិញ សេដ្ឋកិច្ច
  • ខេត្តសៀមរាប នឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប សេដ្ឋកិច្ច
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ? សេដ្ឋកិច្ច
  • លោក ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងផ្លូវល្បឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅតែបន្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី សេដ្ឋកិច្ច
  • ទ្រាំបន្តិចទៅ! ឆ្នាំទំាង៥នេះ ចាប់ចូលខែថ្មីទៅ រាសីឡើងកប់ លាភលុយចូលច្រើនៗ! ហោរាសាស្ត្រ
  • កម្ពុជា ទាក់ទាញចិនឱ្យវិនិយោគលើដីបម្រុង១ពាន់ហិកតាក្បែរព្រលានសៀមរាបថ្មី សេដ្ឋកិច្ច
  • ហេងនោះហេង ! ចាប់ពីថ្ងៃស្អែកនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ថ្ងៃច័ន្ទចែងចាំងមាសប្រាក់​! មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​ជួប​លាភ​ទ្វេ​នៅ​ថ្ងៃ​ដើមសប្តាហ៍ ហោរាសាស្ត្រ
  • អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាកោះហៅមនុស្ស ពីច្រាស ព័ត៌មានជាតិ
  • អស្ចារ្យ! ជោគវាសនា​ឆ្នាំឆ្លូវ រោង មមែ កុរ​ស្ថិត​នៅ​លើ​ភ្នំ​មាស ហោរាសាស្ត្រ
  • ពីស្អែកទៅ៣ថ្ងៃជា​ ប់គ្នា ឆ្នាំជូត ថោះ វក ម្សាញ់ ខាល មមី ជួបមហាទ្រព្យ រាសីខ្ពស់ សំណាងធំ ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules