Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ចាប់ពីរសៀលថ្ងៃនេះទៅកំពូលឆ្នាំសំណាងទាំង៧មានលាភមានជ័យរាសីល្អដាច់គេ ហោរាសាស្ត្រ
  • ថេរសភាសង្ឃខេត្តសៀមរាប បានសម្រេចបញ្ចប់តំណែង និងចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ឲ្យត្រូវអាបត្តិសង្ឃាទិសេស ព័ត៌មានជាតិ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅចុងស​ប្តា​ហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • លាដៃចាប់លាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • ពិតជា​ល្អខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ៣០ ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • លាភក៏ចូល សុភមង្គលក៏មាន! ឆ្លូវ ម្សាញ់ មមី មមែ និង វក នឹងមានដុល្លារហូរចូល ហើយស្នេហាវិញកាន់តែផ្អែមល្ហែម ហោរាសាស្ត្រ
  • ករណីឃា.ត.កម្មនៅស្រុកអង្គរជុំកើតហេតុកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រើប្រាស់រយះពេលជិតពីរខែ ទើបបង្ក្រាបបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
  • ថ្ងៃទី 08, 09,10,11 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ

ព្រៃលិចទឹករាប់សិបហិចតាត្រូវបានឆេះនៅសង្កាត់ចុងឈ្នៀសខេត្តសៀមរាប

Posted on May 7, 2024 By Mah Khmer

ខេត្តសៀមរាប៖ ព្រៃលិចទឹកនៅចំណុចកប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានឆេះ ៤យប់ ៤ថ្ងៃ មកនេះអស់ទំហំប្រមាណជាង២៥ហិកតាហើយ នៅមិនទាន់គ្រប់គ្រងបាននៅឡើយទេ គិតត្រឹមម៉ោង ២២ ១៥នាទី ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២៤។

យោងតាមសំណេររបស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ ដែលដាក់ចំណងជើងថា «សកម្មភាពចុះទប់ស្កាត់និងពន្លត់ភ្លើងឆេះព្រៃលិចទឹកនៅចំណុចកប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប»។

សំណេររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ៖ «ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី បានអមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយសហការជាមួយស្នងការនគរបាលខេត្ត រដ្ឋបាលក្រុងសៀមរាប ការិយាល័យអគ្គីភ័យ រដ្ឋបាលសង្កាត់ចុងឃ្នៀស សហគមន៍នេសាទចុងឃ្នៀស ប្រជាការពារ និងប្រជាពលរដ្ឋ ចំនួន៥០នាក់ ស្ត្រី២នាក់ បានចូលរួមទប់ស្កាត់និងពន្លត់ភ្លើងឆេះព្រៃលិចទឹកនៅចំណុចកប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ក្រុមការងារពិបាកគ្រប់គ្រងភ្លើងព្រៃបានទេ ដោយសារឡានទឹកមិនអាចចូលដល់កន្លែងភ្លើងកំពុងឆេះ។ ក្រុមការងារបានប្រើប្រាស់សម្ភារៈពន្លត់ភ្លើងរួមមាន៖-អេស្កាវ៉ាទ័រ ចំនួន០១គ្រឿង ត្រាក់ទ័រ ចំនួន០១គ្រឿង ឡានទឹក ចំនួន០៣គ្រឿង គោយន្តកន្ត្រៃ ចំនួន០១គ្រឿង ម៉ាសុីនបូមទឹកចំនួន០៣គ្រឿង ធុងបាញ់ទឹកចំនួន១០គ្រឿង ធុងយួរទឹកចំនួន៣០ កាំបិតខ្វែវចំនួន២០ និងលោកទា គឺមសុទ្ធ ប្រធានមន្ទីរ ឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ៥០០លីត្រ ដល់ក្រុមការងារពន្លត់ភ្លើងព្រៃលិចទឹក។ តាមការពិនិត្យជាបឋម ព្រៃលិចទឹកដែលត្រូវបានឆេះអស់ទំហំប្រមាណជាង២៥ហិកតា»។

ទោះបីជាយ៉ាងណា ក្រុមការងារបង្កានិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមរយៈតេឡេក្រាមផ្លូវការ «ព័ត៌មានអគ្គីភ័យ[ខេត្តសៀមរាប]» បានបញ្ជាក់ថារហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយ បញ្ជាក់ថាអគ្គីភ័យដែលកំពុងតែឆាប់ឆេះព្រៃលិចទឹកនៅតំបន់ខាងលើនេះ មានការថមថយ ឬក៏គ្រប់គ្រងបាននោះទេ។ ប៉ុន្តែក្រុមរបស់ខ្លួននៅតែបន្តខិតខំប្រយុទ្ធប្រឆាំងជាមួយនឹងអគ្គីភ័យ ដែលកំពុងតែបំផ្លាញជម្រកត្រីពងកូន នៅក្នុងបឹងធម្មជាតិដែលធំជាងគេនៅអាស៊ីមួយនេះ ដោយមិនគិតពីការណើយហត់ លំបាកយ៉ាងណា ក៏ក្រុមការងាររបស់ពួកគេនៅតែបន្តទាំងថ្ងៃទាំងយប់។
ប្រជាពលរដ្ឋ បានសម្ដែងនូវការព្រួយបារម្ភ ចំពោះការឆេះរីករាល ព្រៃលិចទឹក ដែលនាំឲ្យបាត់ទីតាំងមច្ឆាជាតិ និងជីវៈចម្រុះផ្សេងៗ ចូលមកពងកូន នៅដើមរដូវវស្សានេះ។ ប្រជាពលរដ្ឋបានគោរពស្នើសុំថ្នាក់ដឹកនាំមេត្តាគិតគូ និងដោះស្រាយជាបន្ទាន់ នៅករណីនេះដើម្បីចៀសវាងការបាត់បង់ ព្រៃលិចទឹកកាន់តែធំឡើងៗ ធ្វើឱ្យគ្មានទីតាំងគ្រប់គ្រាន់សម្រាប់ជីវៈចម្រុះ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅដើមសប្តាហ៍​ស្អែក​នេះហើយ
Next Post: អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនគ្រូបង្រៀន២នាក់ និងមន្ដ្រីក្រសួងផែនការម្នាក់បញ្ជូន​ទៅតុលាការ

អត្ថបទទាក់ទង

  • ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ព័ត៌មានជាតិ
  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានចាត់វិធានការចំពោះក្រុមហ៊ុន និងអ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពល្មើសច្បាប់ នាំឱ្យប៉ះពាល់ដល់សារព័ត៌មានវិជ្ជាជីវៈ ព័ត៌មានជាតិ
  • គុបគិតគ្នា​នាំចូល​ជេីងមាន់ខុសច្បាប់​ ៤​ កុងតែន័រ​ ទម្ងន់​ជាង​ ១០០​ តោន​ ព័ត៌មានជាតិ
  • ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី ព័ត៌មានជាតិ
  • ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ព័ត៌មានជាតិ
  • ករណីក្រុមមន្ត្រីអាជ្ញាធរជាតិអប្សរាប្រើប្រាស់ហិង្សាលើកុមារមហាជនស្នើសុំឱ្យអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្ត ព្រោះជាករណីព្រហ្មទណ្ឌ ខណៈអាជ្ញាធរអប្សរាសេចក្តីប្រកាសព័ត៌មានទទួលស្គាល់កំហុស ព័ត៌មានជាតិ
  • លាដៃទទួលលាភ! ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ ព័ត៌មានជាតិ
  • ចាប់ពីចុងសប្តាហ៍នេះ​ទៅ​ឆ្នាំ​ទាំង​៧​ង៉ូ​វ​ហេង​ល្អ​ហូរ​មាស​ហូរ​ប្រាក់​ចូលមក ហោរាសាស្ត្រ
  • អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន បញ្ជូនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ ព័ត៌មានជាតិ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ជីវិតនិងសង្គម
  • រង្វង់បី​ថ្ងៃ 18 ,19, 20 នេះ​ឆ្នាំ​មាស​ទាំង​៨​យាយ​អ៊ុ​ន​ខ្លាំង​សន្សំ​កម្លាំង​ទុក​ទទួល​លុយ ហោរាសាស្ត្រ
  • រកមុខឃើញហើយ! ម្ចាស់ឆ្នាំ​ទាំង​៥​នេះ ក្លាយជាសេដ្ឋី​ទាំង​វ័យក្មេង និងមានលាភធំ ​សុភមង្គល​ក្នុង​ជីវិត ហោរាសាស្ត្រ
  • ដើមខែថ្មីបួនថ្ងៃនេះហើយជាថ្ងៃលាភសំណាងដ៏មហាសាលប្រុសស្រីកើតឆ្នាំ ឆ្លូវ ថោះ រកា កុរ មមែ ជូត ខាល ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules