Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • នាំ​ទ្រព្យ​ទាំង​៦ ខាល មមី ឆ្លូវ រោង ថោះ កុរ ​ង៉ូ​វ​ហេង​ល្អ​ជួប​ភ្នំ​មាស​ភ្នំ​ប្រាក់​នៅ​ចន្លោះបីថ្ងៃនេះ​ហើយ ហោរាសាស្ត្រ
  • ដើមខែថ្មីត្រៀមៗ ៣ថ្ងៃជាប់គ្នាឆ្នាំ​ទាំង​៦​មាន​លាភ​ធំ​ប្រជុំ​មាសប្រាក់ចូលជុំទិស ប្រញាប់ចូលអានហើយស៊ែរចេញ!! ហោរាសាស្ត្រ
  • អ្នកសារព័ត៌មានរាប់រយនាក់ ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណៈ ខណៈ គណនីមួយបង្ហោះវីដេអូថាបុគ្គល ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់នៅខេត្តកំពង់ចាម ព័ត៌មានជាតិ
  • ខែថ្មី ឆ្នំាថ្មី! ថ្ងៃទី ០៤,០៥,០៦ ឆ្លូវ ម្សាញ់ ខាល មមែ រកា ទេវតា​ទ្រព្យ​នាំ​រទេះ​ប្រាក់​ចូល​មក ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះទៅដល់ចុងខែ ឆ្នំា មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក ព័ត៌មានជាតិ
  • ត្រៀមកើបលុយឱ្យហើយទៅ! ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះទៅដល់ចុងខែ ឆ្នំា មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ

ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ

Posted on July 19, 2024August 1, 2024 By Mah Khmer

សៀមរាប៖ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនៅតែបន្តរទទួចស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការច្បាប់ចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលមានតួរនាទីជាអនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ បានឆបោកប្រាក់ចំនួន១៨,០០០(មួយម៉ឺនប្រំាពាន់)ដុល្លា តំាងពីឆ្នំាពី២០១៩មក។

លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បានលួងលោមប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឱ្យ ប្រគល់លុយឱ្យខ្លួន ចំនួន១៨០០០(១ម៉ឺនប្រំាបីពាន់) ដុល្លា ជាស្នូរនឹងការរកក្របខ័ណ្ឌ ឱ្យកូនរបស់ខ្លួន ប៉ុន្តែក្រោយទទួលបានលុយហើយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ពុំបានធ្វើតាមពាក្យសន្យានោះឡើយ ហើយកុហក់បោកប្រាស់ប្រជាពលរដ្ឋចាប់តំាងពីថ្ងៃទទួលបានលុយនោះមករហូតដល់បច្ចុប្បន្ន។

ប្រជាពលរដ្ឋបានថ្លែងប្រាប់សារព័ត៌មានមហាខ្មែរថា ខ្លូនបានជឿងលង់ក្នុងការលួងលោម របស់​លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានសន្យាថា នឹងរកក្របខ័ណ្ឌការងារជានគរបាលឱ្យកូនរបស់ខ្លូន ហើយខ្លួនបាន ជឿងលង់នឹងសម្តីបោកប្រាស់របស់ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ក៏បានផ្ទេរប្រាក់ចំនួន ១៨០០០(១ម៉ឺនប្រំាពាន់) ដុល្លា ទៅអោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលប្រាក់ទំាងនេះ ខ្លូនបានខ្ចីពីធនាគារ ហើយសង្ឈឹមថានឹងបានការងារឱ្យកូន ដើម្បី បានប្រាក់ខែរនោះមកបង់ធនាគារ ប៉ុន្តែរងចំាពីមួយថ្ងៃទៅមួយថ្ងៃ គឺចាប់តំាងពីឆ្នំា ២០១៩មករហូត ពុំមានក្រមខ័ណ្ឌណាមួយឱ្យកូនរបស់ខ្លូនបានធ្វើការនោះទេ។

ប្រជាពលរដ្ឋបានព្យាយាមសុំលុយពី លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ មកវិញដើម្បីសងធនាគារ ប៉ុន្តែទារប្រាក់ពុំបានវិញនោះទេ បើទោះជាប្រជាពលរដ្ឋមានឯកសារក្នុងការផ្ទេរប្រាក់ និងភស្តុតាងគ្រប់គ្រាន់ក៏ដោយ។

ដោយសន្យាធានារកក្របខ័ណ្ឌនគរបាលឲ្យកូនរបស់ខ្លូន ប៉ុន្តែក្រោយទទួលបានប្រាក់ហើយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះ ពុំបានធ្វើតាមសន្យានោះឡើយគិតចាប់ពីតំាងពីឆ្នំាង២០១៩មក ដោយបានត្រឹមសន្យាខ្យល់ និងកុហក់ភូតភរប្រជាពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ។ ទោះបីប្រជាពលរដ្ឋព្យាយាមអង្វរកយ៉ាងណាក៏ដោយ ក៏បានត្រឹមតែ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បន្តភូតកុហក់ប្រជាពលរដ្ឋម្តងជាពីរដរហូតមកដល់បច្ចុប្បន្ននេះ ក៏នៅតែមិនទទួលបានអ្វីពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ នោះដែរ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះបានឲ្យបក្សពួកមកភួតកុហកប្រជាពលរដ្ឋម្តងជាពីរដងរហូតមកដល់ពេលនេះ។ ហើយអ្នកដែលចូលរួមភូតកុហក់នោះ ដែលជាបក្សពួក មាន២នាក់ ទី១ គឺលោកវរសេនីយ៍ឯក អតីតនាយការិយាល័យមួយដែលបានធ្លាប់បំរើការងារនៅស្នងការដ្នាននគរបាលខេត្តសៀមរាប និងម្នាក់ទៀត គឺនាយទាហានរស់នៅមណ្ឌល៣ (តំបន់សួនសត្វ) ហើយនាយទាហានរូបនេះក៏មានរឿងច្រើនណាស់ដែរ។

ថ្លែងប្រាប់ទីភ្នាក់សារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរថា លុយចំនួន១៨០០០ដុល្លានោះ ខ្លួនបានទៅខ្ចីពីធនាគារ យកមកឲ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានធានារកក្របខ័ណ្ណការងារឱ្យកូនរបស់ខ្លូន ប៉ុន្តែក្រោយពីបានទទួលបានថវិកាហើយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ពុំបានធ្វើតាមកិច្ចសន្យានោះឡើយ គឺបានត្រឹមកុហក់បោកប្រាស់ តែប៉ុណ្ណោះ។

ជាសរុបមក លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ និងបក្សពួកមិនត្រឹមតែកុហក់ប្រជាពលរដ្ឋនោះទេ គឺកុហក់ដល់អ្នកសារព័ត៌មានទៀតផង។ ព្រោះអ្នកសារព័ត៌មានធ្លាប់បានជួយសម្របសម្រួល ដើម្បីឲ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ប្រគល់ថវិកា មកឲ្យប្រជាពលរដ្ឋវិញ។ ចំពោះលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ក៏ធ្លាប់សន្យាខ្យល់ បោកប្រាស់អ្នកសារព័ត៌មានផងដែរ អំពីការសន្យាសងប្រាក់ទៅប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋសូមគោរពស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រោះទំាងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ និងចាត់វិធានការច្បាប់ ដើម្បីឱ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ផ្តល់ថវិកាទំាងនោះ មកវិញ ហើយខ្លួននឹងយកទៅសងធនាគារ ព្រោះថាខ្លួនមិនមានលិទ្ធបង់ការប្រាក់ធនាគារបន្តទៅនោះទេ ហើយខ្លួនបានរុះរើផ្ទះពីតំបន់ រមណីដ្ឋានអង្គរទៅរស់ក្នុង នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយពុំមានប្រាក់សាងសង់ផ្ទះ និងដោយពុំបានប្រកដរបររកស៊ីអ្វីបាននោះដែរ។

គួរបញ្ជក់ផងដែរថា ក្នុងកំឡុង ពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រើកណ្តាប់ដៃដែក បកសក្តិ និងបណ្តេញពីក្របខ័ណ្ឌនគរបាលជាតិជាច្រើនរូប ដែលប្រព្រឹត្តិអំពើពុករលួយ និង ឆបោកប្រជាពលរដ្ឋ។ យើងចំាមើលថា តើវាសនា លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ និងទៅជាយ៉ាងណាដែរ?

ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានមហាខ្មែរ បានទាក់ទងទៅកាន់ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដើម្បីសុំការបំភ្លឺ ប៉ុន្តែគ្រាន់តែឃើញលេខអ្នកសារព័ត៌មានខលទៅ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ចុចបិទតែម្តង ដោយជាប់រវល់រហូត។

ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងខ្ញុំរងចំាការឆ្លើយបំភ្លឺពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ គ្រប់ម៉ោងរដ្ឋបាល។ លេខទំនាក់ទំនង៖ 012 927 732/ 015 883 332 ៕

ថកវិកាដែលប្រពលរដ្ឋបានប្រគល់ឲ្យ ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ

ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ?
Next Post: ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ

អត្ថបទទាក់ទង

  • អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រាសម្រេច​​​ធ្វើកិច្ច​សន្យាបន្ថែមសុំ​ពន្យារ​ពេល​​៣ឆ្នាំ ដើម្បីបញ្ចប់គម្រោង​ និងហាម​អតិថិជន​ផ្សព្វផ្សាយ​​អាក្រក់​ពី​ខ្លួន ព័ត៌មានជាតិ
  • លទ្ធផលក្រៅផ្លូវការ៖ ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រង ៦/៦អាសនៈ ព័ត៌មានជាតិ
  • សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ ព័ត៌មានជាតិ
  • នគរបាលស្រុកពួក ឃា.ត់ ខ្លួនបុរសម្នាក់ ដែលមួលក ស ម្លា.ប់ ចៅប្រុស ដោយសារ ខឹ .ង រឿងយកដៃលូកលេងព្រីភ្លើង ព័ត៌មានជាតិ
  • ដំណឹងក្តៅៗ!កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, បើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង ព័ត៌មានជាតិ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមរបស់ ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ព័ត៌មានជាតិ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា អន្តរជាតិ
  • លាភធំបានមកដល់ ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ហោរាសាស្ត្រ
  • សប្បាយឱ្យហើយទៅ! លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • ផ្អើលខេត្តស្ទឹងត្រែង! ទាំងមន្ត្រី និងរាស្ត្របរិស័ទ ទទួលស្វាគមន៍ វត្តមានលោក នេន សីហា មិនចាញ់ព្រះអង្គធម្មវនវាសី ចន្ទមុនី ជីវិតនិងសង្គម
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ចាប់ខ្លួនបានហើយជនដៃដល់ក្នុងសំណុំរឿងកាប់សម្លាប់ម្ចាស់បំណុល៣៦ម៉ឺនរៀល ព័ត៌មានជាតិ
  • លាដៃទទួលលាភ!ប្រុសស្រីកើតឆ្នំាមមី ច រកា ជូត ខាល ហេងខ្លាំងសំណាងល្អលាភផ្ទួននៅថ្ងៃស្អែក ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules