Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ចាប់ពីថ្ងៃសុក្រនេះ នាគនាំលាភ នាំទ្រព្យហូរចូលផ្ទះ ឆ្នាំទាំង៨ដាច់ប្រញាប់អានហើយស៊ែរចេញភ្លាម ហោរាសាស្ត្រ
  • អស្ចារ្យណាស់​ឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • ហេងនោះហេង ឆ្នាំទាំង៧ ថ្ងៃនេះលាភធំចូលទាំងព្រឹក តែដាច់ខាតត្រូវតែ… ហោរាសាស្ត្រ
  • ចាប់ពីស្អែកទៅប្រុសស្រីកើតឆ្នាំ កុរ ច រោង ឆ្លូវ ថោះ មមី ប្រញាប់ធ្វើតាមហោភ្លាម នឹងមានព្រទ្យហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • ពីស្អែកទៅ៣ថ្ងៃជា​ ប់គ្នា ឆ្នាំជូត ថោះ វក ម្សាញ់ ខាល មមី ជួបមហាទ្រព្យ រាសីខ្ពស់ សំណាងធំ ហោរាសាស្ត្រ
  • បី​ថ្ងៃ ២០, ២១, ២២ នេះ​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ផ្ទួន​ង៉ូ​វ​ហេង​ឡើង​ស្រឺ​តៗរហូត ហោរាសាស្ត្រ
  • កម្ពុជាមានបំណុលបរទេសសរុបជាង ១១ ពាន់លានដុល្លារ សេដ្ឋកិច្ច

ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ មេធំដែលមានរហ័សនាម «ខ្លា» កំពុងមានភាពរីកចំរើន ខណះសមត្ថកិច្ច ឆ្លើយហាក់មិនដឹងរឿង

Posted on January 6, 2024 By Mah Khmer

ខេត្តសៀមរាប៖ ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ មេធំដែលមានរហ័សនាម «ខ្លា» កំពុងមានភាពរីកចំរើនស្ទើតែពេញខេត្តសៀមរាប ខណះលោកអធិការក្រុង ឆ្លើយហាក់មិនដឹងរឿង ដូចទើបភ្ញាក់ពីគេង ហើយប្រាប់ថា ចាំបញ្ជួនកម្លាំងឱ្យទៅពិនិត្យមើល ប៉ុន្តែមិនមានវិធានការណ៍អ្វីទាំងអស់ រហូតមកដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤នេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មេធំដែលមានរហ័សនាម «ខ្លា» ជាមនុស្សដ៍មានប្រជាប្រិយភាព និងឥទ្ធិពល ជាខ្លាំង នៅខេត្តសៀមរាប ក្នុងវិស័យល្បែងភ្នាល់ ជាច្រើនដូចជា ភ្នាល់បាល់ ឆ្នោតយួន-សៀម និង កាងមាន់អនឡាញ ជាដើម ហើយក៍គ្មានសមត្ថកិច្ចណា ហ៊ានចាប់នោះឡើយ ព្រោះចង្វាចិញ្ជឹមឆ្ដោ។

ប្រភពដដែលបានបន្តថា បច្ចុប្បន្ននេះ មេធំដែលមានរហ័សនាម «ខ្លា» ក៍បានចូលខ្លួនបំរើក្នុងសកម្មភាពមនុស្សធម៌មួយក្នុងខេត្តសៀមរាបផងដែរ ដើម្បីជាការបិទបាំងនូវ ជំនួញខុសច្បាប់របស់គាត់ នៅគ្រប់សង្កាត់ ក្រុង ស្រុក ទូទាំងខេត្ត។

ប្រភពដដែលបានបញ្ជាក់ថា ការពង្រីកខ្លួន នៅខេត្តសៀមរាប គោលដៅដើម្បីប្រមូលលុយពីប្រជាពលរដ្ឋ ដោយបានរត់ការជាមួយសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ។

សូមបញ្ជាក់ជូនផងដែរតើ ក្រោយទទួលបានព័ត៌មាន ពីប្រភពដែលគួរឲ្យទុកចិត្តភ្លាម ទីភ្នាក់ងារសារព័ត៌មាន បានធ្វើការទំនាក់ទំនងទៅកាន់ លោក វរសេនីយ៍ទោ ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប តាមរយៈលេខទូរស័ព្ទ ០១២ ២៣៩ ២៤០ ដោយលោកបានឆ្លើយហាក់មិនដឹងរឿង និងសួរបញ្ជាក់ទីតាំងមកខាងអង្គភាពសារព័ត៌មានវិញ។

ហើយបានសន្យាថានឹងបញ្ជូនកម្លាំង របស់លោកទៅពិនិត្យមើល។ ប៉ុន្តែរហូតដល់ព្រឹកថ្ងៃទី ៦ ខែមករាឆ្នាំ ២០២៤ គេសង្កេតឃើញថា ទីតាំងឆ្នោតទាំងនោះ នៅបើកដំណើរការយ៉ាងអាធិបតេយ្យដដែល។

ប្រជាពលរដ្ឋ បានគោរពធ្វើការស្នើសុំ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាជួយត្រួតពិនិត្យ និងលុបបំបាត់ រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នឹងធ្វើការផ្ដន្ទាទោស ជនទុច្ចរិតមួយចំនួន ដែលជ្រកក្នុងអង្គភាពមនុស្សធម៌ ប៉ុន្តែប្រកបរបរ ប្រឆាំងទៅនឹងច្បាប់របស់រដ្ឋឲ្យខានតែបានផង។

តាមប្រភពប្រជាពលរដ្ឋរាយការណ៍មកថា មេធំដែលមានរហ័សនាម «ខ្លា» គឺមិនមែនការល្បែងត្រឹមតែមួយខេត្តសៀមរាបប៉ុណ្ណោះទេ គឺមាន៣ខេត្តផ្សេងទៀតរួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: មេនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបត្រូវបានកូនចៅផ្តិតមេដៃប្តឹងសុំដក
Next Post: រឿងរ៉ាវលម្អិត!​ បុគ្គលិកអាជ្ញាធរអប្សរា២នាក់ ត្រូវបានចាប់ខ្លួនក្រោយប្រើហិង្សាលើក្មេងប្រុសម្នាក់ នៅស្ពានហាលអង្គរវត្ត

អត្ថបទទាក់ទង

  • គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ ព័ត៌មានជាតិ
  • កាត់ ទោ.ស ឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល ព័ត៌មានជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ​លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះអ្នកទិញអចលទ្រព្យ ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ចកិច្ច​​ ព័ត៌មានជាតិ
  • អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន បញ្ជូនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ ព័ត៌មានជាតិ
  • សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ ព័ត៌មានជាតិ
  • ទីបំផុតតុលាការ សម្រេច​ឃុំខ្លួន​ឧកញ៉ាពិភព​ដី​មាសនិង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ព័ត៌មានជាតិ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ
  • ចាប់ពីស្អែកទៅប្រុសស្រីកើតឆ្នាំ កុរ ច រោង ឆ្លូវ ថោះ មមី ប្រញាប់ធ្វើតាមហោភ្លាម នឹងមានព្រទ្យហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • ឆុតស័ក្តិសិទ្ធិ​ណាស់​ថ្ងៃស្អែកឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • ឆុតស័ក្តិសិទ្ធិ​ណាស់​ថ្ងៃស្អែកឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • ដំណឹងពិសេស! ពេញ១ខែក្រោយ ប្រុសស្រីកើតឆ្នាំម្សាញ់ ច ជូត ថោះ រោង វក កុរ ជា​ឆ្នាំ​ឡើង​ស័ក្តិ​ឡើង​លាភ​សំណាង​ធំចូលមកដល់ ហោរាសាស្ត្រ
  • ឯកឧត្តម សៀង ណំា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ក្នុងការងារមនុស្សធម៌ ជីវិតនិងសង្គម
  • ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • ឆ្លងចូលឆ្នំាថ្មីភ្លាមកំពូលឆ្នំាទំាងនេះមិនមានមាសប្រាក់ចាយមិនខ្វះ! ០១ ០១ ២០២៣ មមី ឆ្លូវ កុរ ថោះ រោង ម្សាញ់ ជូត មមែ វក ខាល ច រកា ស៊ែរចេញផុតគ្រោះផុតភ័យ លាភចូលពេញផ្ទះ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules