Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ហេងនោះហេង ថ្ងៃ ២៧ ២៨ ២៩ ប្រុសស្រីកើតឆ្នាំទាំង៥នេះ លាភចូលជុំទិសថ្ងៃហើយ សូមបួងសួង(ស៊ែរ) យកលាភ ហោរាសាស្ត្រ
  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ ព័ត៌មានជាតិ
  • ថ្ងៃនេះ ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ
  • ចាប់ពីស្អែកទៅថ្ងៃមហាសំណាង ថ្ងៃល្អ សម្រាប់ប្រុសស្រីកើតឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនចូលផ្ទះ ហោរាសាស្ត្រ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ចុងសប្តាហ៍​នេះជា​ថ្ងៃ​មង្គល​ថ្ងៃ​លាភ​ធំ​ចូល​មក​គ្រប់​ទិស ឆ្នាំ​ទាំង​៦ លោក​អ្នក​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មាន​លាភ មាន​លុយ​ហូរ​ចូល​មហាសាល ហោរាសាស្ត្រ
  • លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ

ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍកសិឧស្សាហកម្មនៅកម្ពុជា ដោយវិនិយោគ ១២,៧ពាន់លានដុល្លារ លើដី៧៥ម៉ឺនហិកតា ក្នុងខេត្ត០៦

Posted on August 17, 2023 By Mah Khmer

ក្រុមហ៊ុន Danong Development Group របស់ប្រទេសចិន បានបង្ហាញគំនិតផ្តួចផ្តើមវិនិយោគទ្រង់ទ្រាយធំមួយ ដោយគ្រោងនឹងវិនិយោគថវិកាដ៏ធំចំនួនជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃលើខេត្តយុទ្ធសាស្រ្តចំនួនប្រាំមួយ។ សេចក្តីប្រកាសនេះ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មានផ្តាច់មុខដោយទូរទស្សន៍អនឡាញ BDN កាលពីថ្ងៃទី ១៤ ខែសីហា។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដែលលាតសន្ធឹងលើខេត្តព្រះសីហនុ កំពត បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ ភាពធំទូលាយនៃគម្រោងនេះត្រូវការផ្ទៃដីកសិកម្មប្រមាណ ៧៥0 000 ហិកតា។ ក្រុមហ៊ុន Danong Development Group ត្រៀមខ្លួនជាស្រេចក្នុងការជំរុញឱ្យមានបដិវត្តន៍ក្នុងវិស័យកសិកម្ម ពង្រឹងជំហររបស់ប្រទេសកម្ពុជានៅលើឆាកកសិពាណិជ្ជកម្មពិភពលោក។

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការជាយុទ្ធសាស្ត្រនេះ ដោយលោកមានប្រសាសន៍ថា “ក្រុមហ៊ុន Danong Development Group ជាក្រុមហ៊ុនមានបទពិសោធន៍និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន។ ខ្ញុំគិតថាបើបានក្រុមហ៊ុននេះមកចូលរួមជាមួយយើង នោះវិស័យកសិកម្មនៅស្រុកយើងនឹងរីកចម្រើនបានលឿនយ៉ាងពិតប្រាកដ។ ហើយពេលនោះ ​ប្រទេស​កម្ពុជានឹងក្លាយ​ជាគំរូ​នៃ​ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម។”
ឯកឧត្តម ដួង តារា បន្តថា “ចេញពីការវិនិយោគនេះ កម្ពុជានឹងដើរតួជាឃ្លាំងស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារដល់ប្រទេសចិន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះកំពុងមានកំណើនយ៉ាងខ្លាំង ហើយប្រជាជនចិននឹងត្រូវការការផ្គត់ផ្គង់ស្បៀងអាហារបន្ថែមកាន់តែច្រើន។”

លោក ZHAO SHUJE ប្រធានក្រុមហ៊ុន Danong Development Group បានលើកឡើងពីយុទ្ធសាស្រ្តវិនិយោគដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់ថា “ក្រុមហ៊ុនយើងនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម០៤ប្រភេទ រួមមាន (១). ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ (២). ការបង្កាត់ពូជនិងដាំពោត (៣). ការដាំដុះដំឡូងមី និង(៤).ការចិញ្ចឹមជ្រូក និងគោ។ សមាសធាតុសំខាន់ៗទាំងនេះនឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រតិដ្ឋ។”

មូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមផ្លាស់ប្តូរនេះគឺទិសដៅនៃការនាំចេញក្រោយពេលដំាំដុះនិងផលិតហើយ។ លោក ZHAO SHUJE បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រទេសកម្ពុជាដែលក្លាយជាឃ្លាំងស្បៀងអាហារដ៏សំខាន់មួយ ដែលឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រទេសចិន ដោយសារតែការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ខ្លួន។

“ក្រុមហ៊ុន Danong Development Group នឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលរបស់ខ្លួននៅក្នងតំបន់សេដ្ឋកិច្ចពិសេសពហុបំណងក្នុងខេត្តព្រះសីហនុ ក្នុងនោះមាន ប្រព័ន្ធអេកូឡូស៊ីថាមវន្តដែលរួមមានមជ្ឈមណ្ឌលស្តុកអាហារ មជ្ឈមណ្ឌលផ្គត់ផ្គង់ មជ្ឈមណ្ឌលសេវាកម្មចម្រុះ និងបណ្តាញដឹកជញ្ជូនទំនើប នៅលើផ្ទៃដីទំហំរហូតដល់ ១៥ គីឡូម៉ែត្រការ៉េ។”

ជាចុងក្រោយលោក ZHAO SHUJE បញ្ជាក់ថា “ដោយសាររដ្ឋាភិបាលកម្ពុជាពុំមានដីសល់សម្រាប់សម្បទាន យុទ្ធសាស្រ្តវិនិយោគរបស់ក្រុមហ៊ុននឹងអនុវត្តជា០៣រូបភាព៖ (១).ជួលដីវិនិយោគ (២).សហការវិនិយោគ និង(៣). ទិញដីវិនិយោគក្នុងតម្លៃទីផ្សារសមស្រប។”

គួររំលឹកថា គម្រោង​វិនិយោគ​ប្រកបដោយ​ចក្ខុវិស័យ​នេះ ​បាន​លេចចេញ​ជារូបរាង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣ ដែលកាលណោះ សម្តេចបានអំពាវនាវឱ្យវិនិយោគិនធំៗចិនបន្តមកវិនិយោគនៅកម្ពុជា។

លើសពីទំហំហិរញ្ញវត្ថុរបស់ខ្លួន គំនិតផ្តួចផ្តើមនេះ អាចរាប់ថាជាពន្លឺថ្មីនៃការជំរុញកំណើននៅទូទាំងវិស័យកសិកម្ម ដែលនឹងអាចនាំផលប្រយោជន៍ច្រើនក្រែលដល់សេដ្ឋកិច្ចរបស់ប្រទេស។ តម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលនៃការវិនិយោគជាង ១២,៧ ពាន់លានដុល្លារនេះ គឺ ស្ទើរតែពាក់កណ្តាលនៃចំណូលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជាទាំងមូល កាលពីឆ្នាំ ២០២១៕ ប្រភព៖  Construction Property


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ
Next Post: ខ្មាន់កាំភ្លើងមួយក្រុម សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ

អត្ថបទទាក់ទង

  • ខេត្តសៀមរាបស្វាគមន៍ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ ដែលបានមកដល់ជាលើកដំបូងក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ច
  • នាទីស្វែងយល់!ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត សេដ្ឋកិច្ច
  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច
  • អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣ សេដ្ឋកិច្ច
  • អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ សេដ្ឋកិច្ច
  • រដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី សេដ្ឋកិច្ច
  • លុយហូរចូលកាន់ពេញៗដៃ! ត្រឹមតែ​៤​ថ្ងៃ​ សោះ​ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ អ្នក​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​25-26-27-28 ហោរាសាស្ត្រ
  • ប្រាកដណាស់ ឆ្នាំរកា លាភធំចាប់ពីស្អែកនេះ តែឆ្នាំ រោង កុរ ច មមែ ជូត​ ខាល ប្រញាប់អានហើយធ្វើតាមហោចិន ហោរាសាស្ត្រ
  • ឆាប់លាដៃ​ក្តោប​លាភ​ភ្លាម​ពេញ១ថ្មីនេះ​​លាភ​ប្រជ្រៀតចូ​លផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងក្រុងខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង តែលោកស្នងការរងមិនព្រមឆ្លើយសំនួររបស់អ្នកសារព័ត៌មាន ព័ត៌មានជាតិ
  • ឆ្នាំ ខាល ថោះ វក ឆ្លូវ ជូត ម្សាញ់ ច មមី តាមជើងលេខរឿងល្អមកដល់ ហោរាសាស្ត្រ
  • ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ព័ត៌មានជាតិ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅដើមសប្តាហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • ទប់លែងជាប់ហើយ!ចាប់ពី​ថ្ងៃ​២០​ទៅ​ដល់​ចុងខែ​ឆ្នាំ​ទាំង​៧​រក​កន្លែង​ទុក​លុយ​លែង​បាន​ហើយ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules