Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • ហេងណាស់! អ្នក​ឆ្នាំ​ទាំង​៥នេះ​កាន់តែ​ចាស់​ព្រះ​តម្រូវ​ឱ្យ​កាន់តែ​សម្បូរ​លុយ ហោរាសាស្ត្រ
  • ល្អ​ណាស់​! ​ឆ្នាំ​ទាំង​៦​ ជូត ថោះ ម្សាញ់ រកា មមី កុរ រាសី​ខ្ពស់​ លាភ​ធំ​ សំណាងល្អលុយ​ហូរបន្ត​បី​ថ្ងៃ ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 28, 29, 30, 31 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ផឹកស៊ីស្រវឹងបាញ់រះជាង២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈពេលសមត្ថកិច្ចកំពុងចាត់វិធានការតាមច្បាប់ចំំពោះជនបង្ក ព័ត៌មានជាតិ
  • សេចក្តីប្រកាសព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ ព័ត៌មានជាតិ
  • ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • His Majesty The King Appoints H.E. Dr. Hun Manet As New Prime Minister Of Cambodia English

អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន

Posted on July 18, 2023July 18, 2023 By Mah Khmer

សៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន ខណៈដែលអាជ្ញាធរកំពុងរវល់ក្នុងការរៀបចំការបោះឆ្នោត។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឲ្យ Maha Khmer ដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដានេះថា ពាក់ព័ន្ធនឹងការសង់របងកាត់អូរនេះ អាជ្ញាធរស្រុកបានចុះទៅហាមឃាត់រួចហើយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ លោកថា អាជ្ញាធរនឹងកោះហៅម្ចាស់សំណង់មកដោះស្រាយនៅសាលាស្រុក។

យោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំងដែលបុគ្គលមានអំណាចខាងលើធ្វើរបងរំលោភយកនោះ ជាអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រភពដដែលបានឲ្យដឹងថា បុគ្គលខាងលើ មានឈ្មោះ ឃឹម ប៉ូសាយ ជាបងប្អូនបង្កើត របស់លោក ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតជាអភិបាលខេត្តសៀមរាប។

បើតាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ទីតាំងខាងលើកាលពីដើមឡើយជាចម្ការពនេចររបស់ប្រជាពលរដ្ឋ លុះបន្ទាប់ក៏មានឈ្មួញចុះទៅប្រមូលទិញ និងលក់បន្តមកឲ្យលោក ឃឹម ប៉ូសាយ។

ប្រភពបន្តថា ចាប់តាំងពីបានទិញដីនោះមក លោក ឃឹម ប៉ូសាយ បានព្យាយាមធ្វើរបងកាត់អូរនេះ តាំងពីជំនាន់ លោក ឃឹម ហ្វីណង់ (បច្ចប្បន្នជាអភិបាលរងខេត្តសៀមរាប)ដែលជាក្មួយប្រុសបង្កើតរបស់លោក នៅធ្វើជាអភិបាលស្រុកបន្ទាយស្រីមកម៉្លេះ ប៉ុន្តែមិនអាចធ្វើបានដោយរលូនបានទេ ដោយសារមានបណ្តឹងពីប្រជាពលរដ្ឋ។ ប៉ុន្តែដោយឃើញឱកាសល្អក្នុងពេលអាជ្ញាធរ មានសមត្ថកិច្ចជាប់រវល់ក្នុងការរៀបចំសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជាតិខាងមុខនេះ លោក ឃឹម ប៉ូសាយ ក៏បានលបលួចធ្វើម្តងទៀត។

ពាក់ព័ន្ធការលើកឡើងនេះ Maha Khmer មិនអាចទាក់ទងសុំការបំភ្លឺពីលោក ឃឹម ប៉ូសាយបាននៅឡើយទេ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

បើទោះជាយ៉ាងណា លោកអភិបាលស្រុកបន្ទាយស្រី បានអះអាងថា មិនទាន់ដឹងច្បាស់ថាម្ចាស់សំណង់នោះជាអ្នកណានៅឡើយ។ លោកថា ទាល់តែខាងក្រុមការងាររៀបចំការកោះហៅរួចរាល់ទើបដឹងច្បាស់ថា នរណាជាម្ចាស់៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ដំណឹងក្តៅៗ!កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, បើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង
Next Post: ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក

អត្ថបទទាក់ទង

  • មេតុងទីនអនឡាញ ត្រូវបាន ចា.ប់ ខ្លួ នហើយ នៅមុននេះបន្តិច ពីបទ… ព័ត៌មានជាតិ
  • មុខសញ្ញាលួចម៉ូតូដ៏សកម្មដែលប្រើប្រាស់ឯកសណ្ឋាន និងកាតសម្គាល់ខ្លួនក្លែងក្លាយ ដើរធ្វើសកម្មភាពបន្លំភ្នែកប្រជាពលរដ្ឋ ដើម្បីលួចយកម៉ូតូ ត្រូវបានបង្រ្កាប ព័ត៌មានជាតិ
  • ដំណឹងក្តៅៗ! កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ព័ត៌មានជាតិ
  • កម្លាំងគយចល័តតំបន់៦ ចុះបង្ក្រាបទីតាំងផលិតបារី ESSE ក្លែងក្លាយ នៅស្រុកមេមត់, ឧកញ៉ាម្នាក់គំរាមសមត្ថកិច្ចពេលចុះបង្ក្រាប ខណៈវិធានច្បាប់ត្រូវអនុវត្តយ៉ាងតឹងរឹង ព័ត៌មានជាតិ
  • សារព័ត៌មានមហាខ្មែរសម្រេចប្តឹងស្ត្រីពីររូបដែលបានជេរប្រមាថ និងគម្រាមមកលើអ្នកសារព័ត៌មានមហាខ្មែរ ព័ត៌មានជាតិ
  • ក្រសួងទេសចរណ៍ ប្រតិកម្មចំពោះបុគ្គលឈ្មោះ Nigel Ng (Uncle Roger) ដែលបានវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា ព័ត៌មានជាតិ
  • បែកគ្នា​៣៧ឆ្នាំ កូនសិស្ស​ក្លាយជា​ចៅហ្វាយខេត្ត​ ឯគ្រូ​ក្លាយជា​សន្តិសុខ​យាម​សាលា​ ជួបភ្លាមកូនសិស្ស​សំដែង​ការ​គោរព ជីវិតនិងសង្គម
  • ដឹងតែមិនខ្វះលុយចាយហើយថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • បទល្មើសនេសាទគ្រប់ប្រភេទកំពុងបំផ្លាញកូនមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា 6, 7, 8, 9, 10 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន ព័ត៌មានជាតិ
  • ដឹងតែមិនខ្វះលុយចាយហើយថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules